សំណួរដែលគេសួរញឹកញាប់ទាក់ទងនឹងមុន

មនុស្សសឹងគ្រប់គ្នា   យ៉ាងហោចណាស់មានមុនកំរិតស្រាលនៅចំណុចខ្លះ។ មុន គឺជារឿងទូទៅបំផុតរបស់ជំងឺស្បែក   ជាពិសេសក្មេងជំទង់។ នៅជំនាន់មុន  គេគិតថាការញុំាអាហារផ្អែមឬមានជាតិខ្លាញ់ច្រើនអាចបង្កឱ្យកើតមុន តែបច្ចុប្បន្ននេះ  វេជ្ជបណ្ឌិតដឹងច្រើនជាងមុនអំពីមូលហេតុដែលមុនកើត   និងវិធីព្យាបាលពួកវា។

.

តើអ្វីដែលខ្ញុំហូបអាចបណ្តាលឱ្យកើតមុនទេ?

ជាទូទៅគឺទេ។ ការបង្កបឋមនៃករណីជាច្រើនរបស់មុនគឺការប្រែប្រួលអរម៉ូន។ អរម៉ូនរំញោចក្រពេញខ្លាញ់   បង្កើតជាតិខ្លាញ់ (sebum) ច្រើនដែលអាចធ្វើឱ្យស្ទះរន្ធញើស។ បន្ទាប់មកបាក់តេរីអាចរីកលូតលាស់នៅក្នុងរន្ធញើស   បណ្តាលឱ្យពួកវាក្លាយជារលាក  និងផ្ទុះចេញ។

នោះកើតឡើងនៅពេលអរម៉ូនសំខាន់ៗផ្លាស់ប្តូរ   ដូចជាក្នុងកំឡុងពេលមានវដ្តរដូវ   និងក្នុងកំឡុងពេលពេញវ័យ   មិនថាលោកអ្នកហូបអ្វីទេ។ ដូច្នេះ ការញុំាដំឡូងបន្ទះច្រើនមិនអាចធ្វើឱ្យអ្នកចេញមុនទេ។

ប៉ុន្តែមានភស្តុតាងមួយចំនួនដែលបង្ហាញថារបបអាហារជាក់លាក់អាចមានឥទ្ធិពលលើមុន   Macrene Alexiades-Armenakas, វេជ្ជបណ្ឌិតថ្នាំ(MD) បណ្ឌិត(PhD)​ និងជាជំនួយការសាស្រ្តាចារ្យផ្នែកព្យាបាលរោគសើស្បែកនៅសាលាថ្នាំYale បានមានប្រសាសន៍។ ការសិក្សាស្រាវជ្រាវ   ដូចជាការបោះពុម្ពផ្សាយមួយនៅក្នុងទិនានុប្បវត្តិរបស់វិទ្យាស្ថានរោគសើស្បែកអាមេរិច (Journal of the American Academy of Dermatology)  បានណែនាំថាការញុំាផលិតផលទឹកដោះក្នុងកម្រិតខ្ពស់ បង្កើនហានិភ័យនៃការកើតមុនដោយសារតែអរម៉ូននៅក្នុងទឹកដោះគោ   ឈីស   និងទឹកដោះគោជូរ។ ទោះបីជាយ៉ាងណាក៏ដោយ   ការសិក្សាជាបន្តបន្ទាប់មិនបានគាំទ្រទ្រឹស្តីនេះទេ។

ការសិក្សាដទៃទៀតអំពីទំនាក់ទំនងរោគមុន និងអាហារូបត្ថម្ភបានបង្ហាញថារបបអាហារដែលផ្ទុក (glycemic index) ខ្ពស់   ដូចជានំបុ័ងស   នំពុម្ព   និងកាបូអ៊ីដ្រាតដទៃទៀតធ្វើឱ្យរោគមុនកាន់តែធ្ងន់ធ្ងរ។

តើខ្ញុំគួរបញ្ឈប់ការផាត់មុខទេ ប្រសិនបើខ្ញុំមានមុន?

លោកអ្នកមិនចាំបាច់បញ្ឈប់ការផាត់មុខទាំងស្រុងទេ   ប៉ុន្តែលោកអ្នកអាចព្យាយាមដូរម៉ាកផលិតផល ឬបន្តប្រើប្រភេទផ្សេងមួយទៀត។ ប្រសិនបើលោកអ្នកកត់សម្គាល់ថាមានមុនតាមបណ្តោយសៀតផ្ការបស់លោកអ្នក   ក្រែមឬជែលលាបសក់អាចធ្វើឱ្យរោគមុនរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ   តាមប្រសាសន៍របស់ Macrene Alexiades-Armenakas។ ចូរស្វែងរកគ្រឿងសម្អាង  និងផលិតផលអនាម័យជាមួយនឹងស្លាកសញ្ញាថា non comedogenic មានន័យថាពួកវាមិនធ្វើឱ្យស្ទះរន្ធញើស។

តើការកើតមុនមានន័យថាខ្ញុំកំពុងតែមិនបានថែរក្សាមុខរបស់ខ្ញុំឱ្យស្អាតគ្រប់គ្រាន់មែនទេ?

មិនចាំបាច់ទេ។ ការពិតទៅ   ការត្រដុសមុខខ្លាំងពេកអាចធ្វើឱ្យរោគមុនកាន់តែធ្ងន់ធ្ងរ   និងការប្រើប្រាស់ផលិតផលបន្តឹងស្បែកដែលមានជាតិអាល់កុលជាមូលដ្ឋានអាចធ្វើឱ្យស្បែកស្ងួត។ មុន គឺបង្កឡើងដោយអរម៉ូន   និងក្នុងខណៈដែលការលាងសំអាតថ្នមៗ  និងទៀងទាត់ជាមួយសាប៊ូ  និងទឹកក្តៅឧណ្ឌៗ  ពេលខ្លះអាចជួយមុនកំរិតស្រាលឱ្យប្រសើរឡើងបាន   សំខាន់ជាងនេះទៅទៀត   មុនត្រូវការច្រើនលើសពីគ្រាន់តែអនាម័យល្អ។

តើហេតុអ្វីបានជាមុនលេចឡើងជាញឹកញាប់ចំពោះក្មេងជំទង់?

កត្តាបង្កបឋមរបស់មុនគឺបម្រែបម្រួលអរម៉ន   ជាពិសេសអ័រម៉ូនតេស្តូស្តេរ៉ូន (testosterone) របស់បុរស (ស្រ្តីមានកម្រិតតេស្តូស្តេរ៉ូនមួយចំនួនប៉ុណ្ណោះ)។ នៅពេលក្មេងជំទង់ដល់ពេលពេញវ័យ   អរម៉ូនរបស់ពួកគេចាប់ផ្តើមកើនឡើង   និងញឹកញាប់   ដូច្នេះមុនក៏ដូចគ្នា។ 

តើហេតុអ្វីបានជាមនុស្សពេញវ័យខ្លះកើតមុន?

ទោះបីជាបម្រែបម្រួលអរម៉ូនដែលបណ្តាលឱ្យកើតមុនគឺជារឿងធម្មតាបំផុតក្នុងវ័យជំទង់ក៏ដោយ   ក៏ពួកវាអាចមានឥទ្ធិពលចំពោះមនុស្សពេញវ័យដែរ។ ស្រ្តីអាចជួបការប្រែប្រួលអរម៉ូនក្នុងអំឡុងពេលមានវដ្តរដូវ   ការមានផ្ទៃពោះ   និងពេលអស់រដូវដែលនាំឱ្យលេចចេញមុន។  

មុនក៏អាចជាផលប៉ះពាល់របស់ថ្នាំមួយចំនួន   ដូចជាថ្នាំប្រឆាំងរោគប្រកាច់  និងថ្នាំស្តេរូអ៊ីត(steroid)។ មនុស្សខ្លះក៏អាចមានហ្សែនងាយនឹងកើតមុន។​ ការសិក្សាមួយបានរកឃើញថា ៥០% នៃមនុស្សពេញវ័យដែលមានមុនគឺមានឪពុកម្តាយ   បងប្អូន   ឬកូនកើតមុន។

តើការព្យាបាលមុនណាដែលល្អបំផុតសម្រាប់ខ្ញុំ?

នោះគឺអាស្រ័យលើកត្តាជាច្រើន៖ អាយុរបស់អ្នក   មិនថាអ្នកជាមនុស្សប្រុសឬមនុស្សស្រី   រោគមុនរបស់អ្នកធ្ងន់ធ្ងរប៉ុណ្ណា   និងអ្នកមានវាយូរប៉ុណ្ណា   ក្នុងចំណោមអ្នកផ្សេងៗទៀត។ វាមានជម្រើព្យាបាលជាច្រើន។

សម្រាប់រោគមុនកម្រិតស្រាលដល់មធ្យម   គ្រូពេទ្យសើស្បែកជាច្រើននឹងចាប់ផ្តើមជាមួយនឹងការរួមបញ្ចូលគ្នារវាងក្រែមលាប និងជែលដែលមានផ្ទុកសារធាតុ retinoid និង benzoyl peroxide ជាមួយនិងថ្នាំលាបអង់ទីប៊ីយោទិច (antibiotic) ។ សម្រាប់រោគមុនដែលរលាកជាងនេះ  ថ្នាំលេបអង់ទីប៊ីយោទិចអាចនឹងត្រូវបន្ថែម។ សម្រាប់ករណីរោគមុនរិតតែសំខាន់   ស្រ្តីអាចនឹងត្រូវបន្ថែមថ្នាំគ្រាប់ពន្យារកំណីតឬថ្នាំspironolactone   ថ្នាំទឹកដែលអាចរារាំងអរម៉ូនបុរស។ គ្រូពេទ្យសើស្បែកក៏អាចត្រូវចេញវេជ្ជបញ្ជាការព្យាបាលដោយប្រើថ្នាំលាបស្បែក​ Winlevi (វាគ្រាន់តែជាក្រមួនលាប) ដែលបានអនុម័តថ្មីៗដែលធ្វើការច្រើនដូចជា spironolactone។

ករណីរោគមុនធ្ងន់ធ្ងរអាចត្រូវបានព្យាបាលដោយថ្នាំ isotretinoin ដែលមានប្រសិទ្ធភាពខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ   ផលរំខានក៏ដូចជាភាពមិនប្រក្រតីនៃឈាមត្រូវតែបានត្រួតពិនិត្យជាប្រចាំខែ   និងត្រូវតម្រូវឱ្យមានការចុះឈ្មោះជាមួយ FDA (Food and Drug Administration រដ្ឋបាលចំណីអាហារនិងឱសថ) ដើម្បីទទួលបានវេជ្ជបញ្ជា។ វាក៏មានវិធីព្យាបាលដោយពន្លឺជាមួយនឹងថ្នាំជាច្រើនប្រភេទ។

ប៉ុន្តែវាសំខាន់ណាស់ដែលត្រូវចងចាំថា   ថ្នាំព្យាបាលលាបជាច្រើនមិនត្រូវបានសិក្សាឲបានគ្រប់គ្រាន់ក្នុងករណីមានផ្ទៃពោះទេ។ ដូច្នេះជាថ្មីម្តងទៀត   អ្នកត្រូវប្រាកដថាបានពិគ្រោះជាមួយគ្រូពេទ្យមុនពេលអ្នកចាប់ផ្តើមព្យាបាលមុនណាមួយ។

តើខ្ញុំគួរទៅជួបគ្រូពេទ្យរោគសើស្បែកដើម្បីព្យាបាលរោគមុននៅពេលណា?

ប្រសិនជាការព្យាបាលនៅលើបញ្ជរដោយមិនត្រូវការវេជ្ជបញ្ជា   ដូចជាថ្នាំលាប retinoid   ឬផលិផលដែលមានផ្ទុក bensoyl peroxid ឬ អាស៊ីត salicylic ជាមួយនឹងការសម្អាតថ្នមៗ   មិនមានប្រសិទ្ធភាពសំរាប់លោកអ្នកទេ (ផ្តល់ឱកាស១ឱ្យពួកវា-   វាអាចចំណាយពេល ៤ – ១២ សប្តាហ៍ដើម្បីព្យាបាលមុន)   គ្រូពេទ្យរោគសើស្បែកអាចជួយបាន។ ការកើតមុនធ្ងន់ធ្ងរត្រូវការការព្យាបាលខ្លាំងដើម្បីការពារសន្លាក់។

តើរោគមុនរបស់ខ្ញុំនឹងបាត់ទៅវិញទេ?

ភាគច្រើនមុននឹងបាត់ទៅវិញដោយខ្លួនឯងនៅចុងបញ្ចប់នៃការពេញវ័យ   ប៉ុន្តែមនុស្សខ្លះនៅតែកើតមុននៅពេលពេញវ័យ។ ស្ទើរតែគ្រប់ប្រភេទមុនអាចត្រូវបានព្យាបាលដោយជោគជ័យ   ទោះបីជាយាងណាក៏ដោយ   វាគ្រាន់តែជាបញ្ហានៃការស្វែងរកការព្យាបាលដ៏ត្រឹមត្រូវសម្រាប់លោកអ្នកប៉ុណ្ណោះ។

Leave a Comment