រោគមុនពេលមានផ្ទៃពោះគឺជាការបន្ទុះរបស់ស្បែកមនុស្សពេលមានផ្ទៃពោះ ដែលអាចបណ្តាលមកពីការផ្លាស់ប្តូរអរម៉ូន។ មុន គឺជារឿងធម្មតាក្នុងពេលមានផ្ទៃពោះ។ តាមពិតស្រ្តី មានផ្ទៃពោះច្រើនជាងពាក់កណ្តាលអាចរំពឹងថានឹងកើតមុន។ ក្នុងករណីខ្លះរោគមុនអាចធ្ងន់ធ្ងរ។
មូលហេតុចម្បងនៃការកើតមុនពេលអ្នកមានផ្ទៃពោះគឺការកើនឡើងកម្រិតអរម៉ូនក្នុងត្រីមាសទី ១ ។ កម្រិតអរម៉ូនខ្ពស់ជំរុញការផលិតប្រេងធម្មជាតិស្បែករបស់អ្នក។ វាពិបាកក្នុងការទស្សទាយថាតើអ្នកណានឹងវិវឌ្ឍមុនពេលមានផ្ទៃពោះ។ អ្នកមានហនិភ័យខ្ពស់បើសិនអ្នកមានមុន ឬចេញមុនពេលចាប់ផ្តើមវដ្តរដូវ។ ប្រសិនបើអ្នកមិនកើតមុននៅត្រីមាសទី១ អ្នកមិនទំនងជាកើតមុនក្នុងអំឡុងត្រីមាសទី ២ ឬទី ៣ទេ ។
ការគ្រប់គ្រងមុននៅពេលមានផ្ទៃពោះអាចលំបាក។ នោះក៏ព្រោះតែវេជ្ជបញ្ជា និងការព្យាបាលនៅលើបញ្ជរលក់ជាច្រើន មានហានិភ័យខ្ពស់ចំពោះពិការភាពពីកំណើត។ ជាទូទៅអ្នកគួរតែចៀសវាងថ្នាំណាដែលមានឱកាសធ្វើឱ្យគ្រោះថ្នាក់ដល់កូនអ្នក។
រោគមុនពេលមានផ្ទៃពោះគឺជាលក្ខខ័ណ្ឌធម្មជាតិ។ ជាធម្មតាវានឹងបាត់ទៅវិញនៅពេលកម្រិតអរម៉ូនរបស់អ្នកត្រឡប់មកធម្មតាវិញ។ អ្វីដែលមានសុវត្ថិភាពបំផុតត្រូវធ្វើ គឺត្រូវចៀសវាងគ្រប់ថ្នាំព្យាបាលមុនតាមវេជ្ជបញ្ជា ឬការព្យាបាលនៅលើបញ្ជរលក់ផលិតផលគីមីទាំងអស់។ ជំនួសមកវិញ អ្នកអាចពឹងលើឱសថបុរាណដែលគ្មានសារធាតុថ្នាំ។ ប៉ុន្តែមុនពេលចាប់ផ្តើមការព្យាបាលមុនណាមួយនៅពេលអ្នកមានផ្ទៃពោះឬគ្រោងនឹងមានផ្ទៃពោះ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលល្អបំផុត និងមានសុវត្ថិភាពបំផុតសម្រាប់អ្នក។
Isotretinoin គឺជាថ្នាំលេបដែលបានធ្វើបដិវត្តវិធីព្យាបាលមុនធ្ងន់ធ្ងរ។ ប៉ុន្តែវាមានគ្រោះថ្នាក់ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ។ នោះដោយសារតែថ្នាំអាចបណ្តាលឱ្យមានពិការភាពពីកំណើតធ្ងន់ធ្ងរ។
អ្នកជំងឺណាដែលប្រើ Isotretinoin ក៏ដូចជាវេជ្ជបណ្ឌិតណាដែលចេញវេជ្ជបញ្ជាវា ឱសថស្ថាន និងអ្នកលក់ដុំដែលចែកចាយវា ត្រូវតែចុះឈ្មោះក្នុងកម្មវិធីពិសេសដែលជាផ្នែកមួយនៃកម្មវិធីគ្រប់គ្រងហានិភ័យដើម្បីការពារការមានផ្ទៃពោះ និងពិការភាពពីកំណើត។
ដោយសារតែហានិភ័យមានខ្ពស់ ដូច្នេះស្ត្រីដែលមានអាយុបង្កើតកូនដែលប្រើថ្នាំត្រូវស្ថិតក្នុងការពន្យារកំណើតពីរទម្រង់ដែលចាប់ផ្តើមយ៉ាងហោចណាស់ ១ ខែមុនពេលពួកគេចាប់ផ្តើមព្យាបាល។ ពួកគេក៏ត្រូវស្ថិតនៅក្នុងការពន្យាកំណើតពីរទម្រង់យ៉ាងតិច១ខែដែរបន្ទាប់ពីការព្យាបាលបានចប់។ ដូចគ្នានេះផងដែរ ស្ត្រីត្រូវតែមានការធ្វើតេស្តមានផ្ទៃពោះ មុនពេល ក្នុងអំឡុងពេល និងក្រោយពេលព្យាបាល។
សម្រាប់ហេតុផលដូចគ្នា អ្នកជំនាញខ្លះក៏បានណែនាំមិនឱ្យប្រើវិធីព្យាបាលដោយការលាបថ្នាំដែលផ្ទុកអាស៊ីត salicylic ។ នេះគឺជាគ្រឿងផ្សំដែលត្រូវបានរកឃើញនៅក្នុងផលិតផលដែលលក់នៅលើបញ្ជរដែលគ្មានវេជ្ជបញ្ជាជាច្រើន។
.
អ្នកជំនាញខ្លះបានណែនាំផលិតផលលាបដែលមានវេជ្ជបញ្ជា ដែលមានទាំងអាស៊ីត azelaic or erythromycin ។ ជម្រើសផ្សេងទៀតរួមមានផលិតផលដែលលក់នៅលើបញ្ជរដែលគ្មានវេជ្ជបញ្ជា ដែលមានទាំង benzoyl peroxide ឬអាស៊ីត glycolic ។ មានតែប្រហែលជា៥%នៃថ្នាំសកម្មដែលត្រូវបានលាបលើស្បែកត្រូវបានស្រូបចូលក្នុងខ្លួន។ ដូច្នេះវាត្រូវបានគេជឿជាក់ថាថ្នាំបែបនេះនឹងមិនបង្កឱ្យមានការកើនឡើងហានិភ័យនៃពិការភាពពីកំណើតទេ។
ប៉ុន្តែវាសំខាន់ណាស់ដែលត្រូវចងចាំថា ថ្នាំព្យាបាលលាបជាច្រើនមិនត្រូវបានសិក្សាឲបានគ្រប់គ្រាន់ក្នុងករណីមានផ្ទៃពោះទេ។ ដូច្នេះជាថ្មីម្តងទៀត អ្នកត្រូវប្រាកដថាបានពិគ្រោះជាមួយគ្រូពេទ្យមុនពេលអ្នកចាប់ផ្តើមព្យាបាលមុនណាមួយ។
រោគមុនពេលមានផ្ទៃពោះគឺជាលក្ខខ័ណ្ឌធម្មជាតិដែលជាធម្មតាត្រូវដោះស្រាយក្រោយពេលសម្រាលកូនរួច។ ដូច្នេះសកម្មភាពដែលមានសុវត្ថិភាពបំផុតត្រូវធ្វើ គឺការថែរក្សាស្បែកឱ្យបានល្អ។ នេះជាវិធីព្យាបាលមុនពេលមានផ្ទៃពោះដោយមិនបាចប្រើថ្នាំ៖
លើសពីនេះទៅទៀត ចៀសវាងការញិច ឬច្របាច់មុនរបស់អ្នក។ នោះអាចបណ្តាលឱ្យមានស្នាមមុនជារៀងរហូត។ ប្រសិនបើអ្នកស្ទះរន្ធញើស សូមទៅជួបអ្នកជំនាញផ្នែកមុខ។