ស្វែងយល់អំពីមូលដ្ឋានគ្រឹះរបស់មុន

តើរោគមុនគឺជាអ្វី?

មានហេតុផលមួយដែលត្រូវបានគេហៅថា “រោគមុនទូទៅ” – ស្ទើរតែមនុស្សគ្រប់គ្នាទទួលរងពីការផ្ទុះឡើងមុននៅចំណុចខ្លះនៃជីវិត។

វាចាប់ផ្តើមនៅពេលដែលខ្លាញ់ចេញពីក្រពេញ sebaceous (ក្រពេញខ្លាញ់) បិទរន្ធតូចៗរបស់ឫសរោម (រន្ធញើសត្រូវបានបិទ) ។ ប្រសិនបើការបើកចំហរបស់រន្ធញើសដែលត្រូវបានបិទមានទំហំធំ​​   ការស្ទះបង្កទៅជាមុនក្បាលខ្មៅ (ចំណុចតូចៗរាបស្មើដែលមានចំណុចកណ្តាលខ្មៅ)។ ប្រសិនបើការបើកចំហរបស់រន្ធញើស​​ដែលត្រូវបានបិទមានទំហំតូច​​   ការស្ទះបង្កទៅជាមុនក្បាលស (កន្ទួលតូចៗដែលមានពណ៌សាច់)។ រន្ធញើសដែលត្រូវបានបិទទាំងពីរប្រភេទអាចវិវឌ្ឍទៅជាហើម (ការរលាកដែលមានការឈឺចាប់)   ឬមុន   ឬដុំពកកប់ជ្រៅក្នុងស្បែក   ឬមុនដុំពក (Nodules)។ មុនដុំពក (Nodules)មានទំនាក់ទំនងជាមួយមុនករណីធ្ងន់ (មុនគីស) គឺជាការហើមរឹងនៅខាងក្រោមផ្ទៃស្បែកដែលប្រែជារលាក   ឈឺចាប់   និងជួនកាលឆ្លង។

ទោះបីជារោគមុននៅតែជាបណ្តាសាភាគធំនៃមនុស្សវ័យជំទង់ក៏ដោយ   តែប្រហែលជា 20% នៃករណីទាំងអស់កើតឡើងចំពោះមនុស្សពេញវ័យ។ មុន ជាទូទៅកើតឡើងក្នុងកំឡុងពេលពេញវ័យដែលមានអាយុចន្លោះពី ១០ ទៅ ១៣ ឆ្នាំហើយមានសភាពកាន់តែអាក្រក់ទៅ ៗ ចំពោះមនុស្សដែលមានស្បែកខ្លាញ់។ មុន កើតលើមនុស្សវ័យជំទង់ជាធម្មតាមានរយៈពេលពី ៥ ទៅ ១០ ឆ្នាំ ហើយជាធម្មតាវានឹងបាត់ទៅវិញនៅដើមអាយុ ២០ ឆ្នាំ។ វាកើតឡើងលើទាំងភេទទាំងពីរ   តែក្មេងប្រុសវ័យជំទង់ទំនោរមានករណីធ្ងន់ធ្ងរបំផុត។ ស្ត្រីក្នុងវ័យ៣០ឆ្នាំ   និងលើសពីនេះទំនងជាមានមុនកម្រិតស្រាលទៅកម្រិតមធ្យមច្រើនជាងបុរស។

មុន   ច្រើនតែកើតមានលើមុខ   ប៉ុន្តែវាក៏អាចកើតមានលើ   ក   ទ្រូង   ខ្នង   ស្មា   និងដៃផ្នែកខាងលើផងដែរ។ផ្ទុយពីជំនឿដ៏និយម   ការកើតមុនមិនបណ្តាលមកពីរបបអាហារដែលមានគ្រោះថ្នាក់   គ្មានអនាម័យល្អ   ឬចំណង់ផ្លូវភេទដែលគ្រប់គ្រងមិនបានទេ។ ការពិតដ៏សាមញ្ញគឺតំណពូជ និងអ័រម៉ូនដែលស្ថិតនៅពីក្រោយទម្រង់ភាគច្រើននៃមុន។ ការស្បថលះបង់សូកូឡា   ឬលុបលាងមុខរបស់អ្នក ១០ ដងក្នុងមួយថ្ងៃនឹងមិនផ្លាស់ប្តូរភាពងាយនឹងកើតរបស់អ្នកទៅនឹងបញ្ហាស្បែកដែលអាក្រក់ (ពេលខ្លះឈឺចាប់)   និងជាញឹកញាប់ធ្វើឱ្យខ្មាស់គេនេះទេ។

តើអ្វីបណ្តាលឱ្យកើតមុន?

មូលហេតុនៃការកើតមុនមិនត្រូវបានគេយល់ច្បាស់ទេ។ ទោះបីជាស្ត្រេសអាចធ្វើឱ្យរោគមុនកាន់តែធ្ងន់ធ្ងរក៏ដោយ   តែច្បាស់ណាស់   វាមិនបង្កឱ្យកើតមុនទេ។

អ័រម៉ូន៖ ការកើតមុនទូទៅរបស់ក្មេងជំទង់ចាប់ផ្តើមជាមួយនឹងការកើនឡើងនៃការផលិតអ័រម៉ូន។ ក្នុងអំឡុងពេលពេញវ័យ  ទាំងក្មេងប្រុស   និងក្មេងស្រីបង្កើតអ័រម៉ូនអឺស្ត្រូហ្សែន (androgens) ក្នុងកំរិតខ្ពស់ {អ័រម៉ូនភេទរបស់បុរសដែលរួមបញ្ចូលអ័រម៉ូនតេស្តូស្តេរ៉ូន (testosterone)}។ អ័រម៉ូនតេស្តូស្តេរ៉ូនផ្តល់សញ្ញាដល់រាងកាយឱ្យផលិតខ្លាញ់កាន់តែច្រើន (ខ្លាញ់ផលិតនៅក្នុងក្រពេញខ្លាញ់របស់ស្បែក)។

បាក់តេរី៖   ខ្លាញ់ដែលលើសធ្វើឱ្យស្ទះដល់ឫសរោម – ជាពិសេសឫសរោមដែលមាននៅលើមុខ   ក   ទ្រូង   និងខ្នង។ បាក់តេរីលូតលាស់នៅក្នុងឫសដែលស្ទះទាំងនេះ។ នេះបង្កើតបានជាមុនក្បាលខ្មៅឬក្បាលស   ដែលត្រូវបានគេស្គាល់ថាជា comedones ដែលកកើតឡើងនៅលើផ្ទៃរបស់ស្បែក។ ជួនកាលការស្ទះនេះបណ្តាលឱ្យជញ្ជាំងឫសបែកក្រោមសម្ពាធនៃការបង្កើតនេះ។ នៅពេលដែលរឿងនេះកើតឡើង, ខ្លាញ់ (sebum) លិចធ្លាយចូលទៅក្នុងជាលិការដែលនៅក្បែរៗ   ហើយបង្កើតជាមុនកន្ទួលក្រហមខ្ទុះ​ (pustule) ឬ មុនកន្ទួលក្រហម(papule)   នេះត្រូវបានគេហៅថារោគមុនរលាក។ មុនកន្ទួលក្រហមខ្ទុះ (pustules) ធំដែលមានការឈឺចាប់ត្រូវបានគេហៅថាមុនដុំពក (nodules) ។

អាស្រ័យលើប្រភេទនៃថ្នាំគ្រាប់   ការពន្យារកំណើតតាមមាត់ (oral contraceptives) អាចបណ្តាលអោយកើតមុនចំពោះស្ត្រីមួយចំនួន   ប៉ុន្តែចំពោះអ្នកដទៃវាទៅបង្ក្រាបមុនវិញ។ ការពន្យារកំណើតតាមការចាក់មួយចំនួន   និងឧបករណ៍ពន្យារកំណើតក្នុងស្បូន (UID)   ក៏អាចបណ្តាលឱ្យកើតមុនដែរ។ ថ្នាំស្តេរ៉ូអ៊ីត (Steroids) ដែលត្រូវបានប្រើប្រាស់ដោយក្រុមកាយវប្បកម្ម  និងអត្តពលិកដទៃទៀតក៏អាចបណ្តាលឱ្យមានការកើតមុនធ្ងន់ធ្ងរផងដែរ។

មុនមានប្រភេទតូចៗជាច្រើនទៀត។  មុនទារកទើបនឹងកើតនិងមុនទារក (Acne neonatorum and acne infantum) ម្តងម្កាលប៉ះពាល់ដល់ទារកទើបនឹងកើត   និងទារក   ជាធម្មតាទារកភេទប្រុស។ មុនកន្ទួលលេចឡើងនៅលើមុខ   ហើយជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដោយមិនមានផលប៉ះពាល់យូរអង្វែង។ ទោះយ៉ាងណាក៏មុនទារក (acne infantum) អាចមានរយៈពេលយូរ   កាន់តែធ្ងន់ធ្ងរ   និងបណ្តាលឱ្យមានស្នាម។

មនុស្សដែលបានរួចផុតពីវ័យជំទង់របស់ពួកគេដោយស្ទើរតែមិនមានមុន អាចនឹងចាប់ផ្តើមកើតមុនមនុស្សពេញវ័យយូរអង្វែងនៅពេលពួកគេមានអាយុច្រើន។ ទោះបីជាការកើនឡើងនូវកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន(androgen) ក្នុងពេលពេញវ័យជារឿងធម្មតាក៏ដោយ   គ្រូពេទ្យមួយចំនួនជឿថាការឡើងមុនមានទំនាក់ទំនងតិចជាមួយនឹងកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន (androgen)   ជាងមានទំនាក់ទំនងជាមួយនឹងរបៀបដែលស្បែករបស់មនុស្សម្នាក់ឆ្លើយតបទៅនឹងការកើនឡើងនៃការផលិតខ្លាញ់ឬបាក់តេរីដែលបណ្តាលឱ្យកើតមុន។ ពពួកបាក់តេរី Propionibacterium Acnes កើតឡើងដោយធម្មជាតិនៅក្នុងឫសរោមដែលមានសុខភាពល្អ។ ប្រសិនបើពួកគេច្រើនពេកកកកុញនៅក្នុងឫសដែលបានបិទជិត  ពួកគេអាចបញ្ចេញអង់ស៊ីម (enzymes) ដែលបំបែកខ្លាញ់   និងបង្កការរលាក។ មនុស្សខ្លះងាយនឹងប្រតិកម្មជាងអ្នកដទៃ។ កម្រិតខ្លាញ់ (Sebum) ដែលអាចបណ្តាលឱ្យកើតមុនមួយឬពីរក្នុងមនុស្សម្នាក់អាចបណ្តាលឱ្យកើតមុនរីករាលដាល   ឬថែមទាំងបណ្តាលឱ្យមានមុនគីស (មុនខ្ទុះធំ) ដ៏ស្រាវស្រួចក្នុងមនុស្សម្នាក់ផ្សេងទៀត។

តើរោគមុនមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញានៃរោគមុនមាន៖

រោគសញ្ញារោគមុន-1724197387

ហៅទូរស័ព្ទទៅគ្រូពេទ្យរបស់អ្នកអំពីរោគមុនប្រសិនបើ៖

តើមានការព្យាបាលអ្វីខ្លះសម្រាប់រោគមុន?

ការកើតមុនម្តងម្កាលអាចបិទបាំងបាន។ ប្រសិនបើត្រូវប្រើទាំងអស់   ក្រីមលាប   និងគ្រឿងសម្អាងតាមបញ្ជរដែលគ្មានវេជ្ជបញ្ជាគួរតែមានទឹកជាគ្រឿងផ្សំមូលដ្ឋាន។ ទោះបីជាការផ្ទុះឡើងនៃរោគមុនមិនអាចត្រូវបានកម្ចាត់ចោលក៏ដោយ   ការព្យាបាលធម្មតាអាចធ្វើឱ្យធូរស្បើយ។

វិធីព្យាបាលដែលល្អបំផុតគឺរារាំងការផលិតខ្លាញ់   កំណត់ការលូតលាស់របស់បាក់តេរី   ជំរុញការជម្រុះកោសិកាស្បែកដើម្បីបើករន្ធញើស ឬការព្យាបាលថ្មីដែលរារាំងអ័រម៉ូនបុរសក្នុងស្បែក។ ដោយសារតែវិធីព្យាបាលជាច្រើនអាចមានផលប៉ះពាល់   អ្នកជំងឺណាដែលកើតមុនគួរតែបន្តដោយប្រុងប្រយ័ត្ននៅពេលសាកល្បងការព្យាបាលថ្មី។ អ្នកកើតមុនប្រភេទណាក៏ដោយដែលបន្ទាបតម្លៃខ្លួនឯង   ឬដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត  អ្នកកើតមុនដែលបន្សល់ស្លាកស្នាម   ឬអ្នកកើតមុនករណីធ្ងន់ធ្ងរ   ត្រូវការការថែទាំពីគ្រូពេទ្យជំនាញខាងរោគសើស្បែក។

ការព្យាបាលដោយមិនមានវេជ្ជបញ្ជាសំរាប់រោគមុន

សាប៊ូ និងទឹក៖ ការសម្អាតផ្ទៃមុខថ្នមៗជាមួយសាប៊ូ   និងទឹកមិនឱ្យលើសពី២ដងក្នុងមួយថ្ងៃអាចជួយបន្ថយមុនបាន។ ទោះជាយ៉ាងណាក៏ដោយ   នេះមិនបានកម្ចាត់មុនដែលមានរួចហើយនោះទេ។ ការដុសខាត់ខ្លាំងអាចធ្វើឱ្យរបួសស្បែក និងបង្កឱ្យមានបញ្ហាស្បែកផ្សេងទៀត។

គ្រឿងសម្អាត៖ មានគ្រឿងសម្អាត   និងសាប៊ូជាច្រើនដែលត្រូវបានផ្សព្វផ្សាយសម្រាប់ការព្យាបាលមុន។ ពួកវាច្រើនតែផ្ទុកសារធាតុ benzoyl peroxide   អាស៊ីត glycolic   អាស៊ីត salicylic   ឬស្ពាន់ធ័រ។

Benzoyl peroxide៖ ចំពោះរោគមុនកម្រិតស្រាល (អ្នកអាចសាកល្បងបាន  ឬគ្រូពេទ្យរបស់អ្នកអាចណែនាំ)   ការព្យាបាលដោយប្រើថ្នាំដែលមិនមានវេជ្ជបញ្ជាដែលមានផ្ទុកសារធាតុ benzoyl peroxide។ វាត្រូវបានគេជឿជាក់ថាសមាសធាតុនេះធ្វើការដោយបំផ្លាញបាក់តេរីដែលទាក់ទងនឹងរោគមុន។ ជាធម្មតាវាត្រូវចំណាយពេលយ៉ាងតិច ៤ សប្តាហ៍ដើម្បីធ្វើការ   ហើយវាត្រូវតែត្រូវបានប្រើជាបន្តបន្ទាប់ដើម្បីទប់រោគមុន។ ដូចផលិតផលនៅតាមបញ្ជរដែលគ្មានវេជ្ជបញ្ជា   និងមានវេជ្ជបញ្ជាជាច្រើន   វាមិនប៉ះពាល់ដល់ការផលិតខ្លាញ់   ឬវិធីដែលកោសិកាឫសស្បែកត្រូវបានជម្រុះទេ   ហើយនៅពេលដែលអ្នកឈប់ប្រើវានោះ  មុននឹងត្រលប់មកវិញ។ វាអាចត្រូវបានរកទិញក្នុងទម្រង់ជាច្រើនដូចជា៖ក្រីម   ឡេ   ទឹកលាងសម្អាត   ហ្វូម   បន្ទះសម្អាត   និងជែល។ Benzoyl peroxide អាចបណ្តាលឱ្យស្បែកស្ងួត   និងអាចធ្វើឱ្យក្រណាត់ស ដូច្នេះត្រូវយកចិត្តទុកដាក់នៅពេលលាបវា។ សូមពិចារណាពាក់អាវយឺតចាស់ពេលគេង    ប្រសិនបើលោកអ្នកលាបវាលើខ្នងឬទ្រូងពេញមួយយប់។

អាស៊ីតsalicylic៖ នៅលើស្បែក   អាស៊ីត salicylic ជួយកែការប្រែការជម្រុះមិនធម្មតារបស់កោសិកា ។ ចំពោះរោគមុនកម្រិតស្រាល   អាស៊ីត salicylic ជួយបើករន្ធញើសដើម្បីដោះស្រាយ   និងការពារដំបៅ។ វាមិនមានឥទ្ធិពលអ្វីទៅលើការផលិតខ្លាញ់   និងមិនសម្លាប់បាក់តេរីទេ។ វាត្រូវតែត្រូវបានប្រើជាបន្តបន្ទាប់ដូច benzoyl peroxide  ពីព្រោះផលប៉ះពាល់របស់វាឈប់នៅពេលអ្នកឈប់ប្រើវា – រន្ធញើសស្ទះម្តងទៀតហើយមុននឹងត្រលប់មកវិញ។ អាស៊ីត salicylic មាននៅក្នុងផលិតផលមុនជាច្រើនដូចជា   ឡេ   ក្រីម   និងសំឡីបន្ទះ។

ស្ពាន់ធ័រ៖ ក្នុងការរួមផ្សំជាមួយសារធាតុផ្សេងៗទៀតដូចជាអាល់កុល  សូដ្យូមស៊ុលហ្វាតាម៉ីត (sodium sulfacetamide) (ថ្នាំដែលមានវេជ្ជបញ្ជា)  និងអាស៊ីត salicylic   ស្ពាន់ធ័រគឺជាសមាសធាតុផ្សំនៃថ្នាំព្យាបាលមុននៅតាមបញ្ជរគ្មានវេជ្ជបញ្ជាជាច្រើន។ ជាធម្មតាវាមិនត្រូវបានប្រើតែឯងទេ  ដោយសារតែក្លិនវាមិនល្អ   និងការធ្វើឲស្បែកប្រែពណ៌ជាបណ្តោះអាសន្ន។ ស្ពាន់ធ័រជួយការពាររន្ធញើសពីការស្ទះ   និងរារាំងការលូតលាស់របស់បាក់តេរី។ ប៉ុន្តែវាមានអត្ថប្រយោជន៍បន្ទាប់បន្សំប៉ុណ្ណោះក្នុងករណីភាគច្រើន។

ជែលឬក្រីម Retinol Retinol ធ្វើការដើម្បីការពារកុំអោយកើតមុន។ វាជះឥទ្ធិពលដល់ការលូតលាស់របស់កោសិកា   បណ្តាលឱ្យមានការបង្កើនកោសិកាផ្លាស់ប្តូរដើម្បីបើករន្ធញើស។ មុនរបស់អ្នកអាចមើលទៅអាក្រក់ជាងមុន  មុនពេលវាធូរស្បើយ   ព្រោះវានឹងធ្វើការលើមុនដែលបានចាប់ផ្តើមបង្កើតនៅក្រោមស្បែករបស់អ្នក។ វាត្រូវតែត្រូវបានប្រើជាបន្តបន្ទាប់ហើយអាចចំណាយពេល ៨ ទៅ ១២ សប្តាហ៍ដើម្បីទទួលបានលទ្ធផល។ ថ្នាំ Retinoids ធ្លាប់មានផ្តល់ជូនតែក្នុងវេជ្ជបញ្ជាប៉ុណ្ណោះ។ ជែល Differin គឺជាថ្នាំ Retinoid លាបតែមួយគត់ដែលត្រូវបានអនុញ្ញាតិឱ្យប្រើជាថ្នាំព្យាបាលមុននៅតាមបញ្ជរលក់ដែលគ្មានវេជ្ជបញ្ជា។

អាល់កុល និងអាសេតូន (acetone)៖ អាល់កុលគឺជាភ្នាក់ងារស្រាលប្រឆាំងនឹងបាក់តេរី  ហើយអាសេតូនអាចកម្ចាត់ខ្លាញ់ចេញពីផ្ទៃស្បែកបាន។ សារធាតុទាំងនេះត្រូវបានផ្សំនៅតាមបញ្ជរលក់ថ្នាំមុនដែលគ្មានវេជ្ជបញ្ជាមួយចំនួន។ ភ្នាក់ងារទាំងនេះធ្វើឱ្យស្បែកស្ងួត មានឥទ្ធិពលតិចតួចឬគ្មានលើមុន ហើយជាទូទៅមិនត្រូវបានណែនាំដោយគ្រូពេទ្យជំនាញខាងរោគសើស្បែកទេ។

ថ្នាំរុក្ខជាតិសរីរាង្គ និងថ្នាំធម្មជាតិ៖ មានផលិតផលរុក្ខជាតិសរីរាង្គ   និងធម្មជាតិជាច្រើនដែលត្រូវបានលក់ក្នុងទីផ្សារដើម្បីព្យាបាលឬការពារការកើតមុន។ ប្រសិទ្ធភាពនៃភ្នាក់ងារទាំងនេះមិនត្រូវបានបង្ហាញទេហើយពួកគេទំនងជាមិនមានអត្ថប្រយោជន៍ច្រើនទេ។

សម្គាល់៖   នៅពេលមុនមានខ្ទុះត្រៀមខ្លួននឹងបែក   សូមដាក់កន្សែងក្តៅរយៈពេលពីរទៅបីនាទីដើម្បីជំរុញដល់ដំណើរការផ្ទុះធម្មជាតិ។ មុនរលាកគួរតែត្រូវបានបើកដោយគិលានុបដ្ឋាកយិកាឬវេជ្ជបណ្ឌិតដោយប្រើឧបករណ៍វះកាត់   និងអនុវត្តតាមក្បួនសម្លាប់មេរោគ។ ការច្របាច់មុនដោយខ្លួនឯងអាចនាំឱ្យមានការរលាកបន្ថែមទៀតហើយប្រហែលជាមានស្នាមជារៀងរហូត។

ការព្យាបាលតាមវេជ្ជបញ្ជាសម្រាប់មុន

ថ្នាំអង់ទីប៊ីយ៉ូទិក   ថ្នាំអង់ទីប៊ីយ៉ូទិកអាចត្រូវបានគេប្រើនៅលើស្បែក (លាបលើស្បែក) ឬលេប (ជាប្រព័ន្ធ) ។ ថ្នាំអង់ទីប៊ីយ៉ូទិកមានប្រសិទ្ធភាពដោយកម្ចាត់បាក់តេរីដែលបង្ករោគមុនលើស្បែក   និងកាត់បន្ថយការរលាក។ មានផលិតផលលាបជាច្រើនដែលអាចរកទិញបានក្នុងទម្រង់ជាក្រីម   ជែល     សូលុយស្យុង   សំឡីបន្ទះ   ហ្វូម   និងឡេ។ ថ្នាំអង់ទីប៊ីយ៉ូទិកលាបត្រូវបានកំណត់នៅក្នុងសមត្ថភាពរបស់ពួកគេក្នុងការជ្រាបចូលទៅក្នុងស្បែក  និងបំបាត់មុនដែលកប់ជ្រៅ  រីឯថ្នាំអង់ទីប៊ីយ៉ូទិកដែលមានលក្ខណៈជាប្រព័ន្ធធ្វើចរាចរណ៍ពាសពេញរាងកាយ   និងចូលទៅក្នុងក្រពេញខ្លាញ់ (sebaceous) ។ ទោះយ៉ាងណាថ្នាំអង់ទីប៊ីយ៉ូទិកដែលមានលក្ខណៈជាប្រព័ន្ធជាញឹកញាប់បណ្តាលឱ្យមានផលប៉ះពាល់ច្រើនជាងថ្នាំលាប   ប៉ុន្តែពួកវាអាចត្រូវបានប្រើសម្រាប់រោគមុនធ្ងន់ធ្ងរប៉ុណ្ណោះ។ ជាធម្មតាថ្នាំអង់ទីប៊ីយ៉ូទិកលាបមិនត្រូវបានណែនាំអោយប្រើសំរាប់ព្យាបាលមុននោះទេ  ព្រោះវាអាចបង្កើនហានិភ័យនៃភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិកចំពោះបាក់តេរីស្បែក។ ទោះជាយ៉ាងណាក៏ដោយ   ការប្រើ benzoyl peroxide ជាមួយនឹងថ្នាំអង់ទីប៊ីយ៉ូទិកលាបអាចកាត់បន្ថយឱកាសនៃការវិវឌ្ឍន៍នៃភាពសុំានឹងថ្នាំអង់ទីប៊ីយ៉ូទិក។

ថ្នាំ Clindamycin លាប (ថ្នាំ Cleocin T, Clinda-Derm) និងថ្នាំ erythromycin (Akne-Mycin, ATS, Erycette, Erygel, Ilotycin) គឺជាថ្នាំអង់ទីប៊ីយ៉ូទិកហើយក៏ជាថ្នាំប្រឆាំងនឹងការរលាក   និងមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីមួយចំនួនផងដែរ។ ពួកគេគួរតែត្រូវបានផ្សំជាមួយថ្នាំ benzoyl peroxide ឬថ្នាំ Retinoid លាប    និងលាបដោយផ្ទាល់ទៅលើស្បែក។ ថ្នាំ erythromycin លេបក៏អាចប្រើបានដែរ   ប៉ុន្តែអ្នកអាចសុំាទៅនឹងផលប៉ះពាល់របស់វា (កាត់បន្ថយប្រយោជន៍របស់វា)។

ថ្នាំអង់ទីប៊ីយ៉ូទិកលេបដែលប្រឆាំងនឹងការរលាកផ្សេងទៀតដែលត្រូវបានប្រើជាញឹកញាប់មាន doxycycline, minocycline, និង tetracycline ដែលថ្នាំទាំងអស់នេះមានប្រសិទ្ធភាពណាស់ក្នុងករណីរោគមុនជាច្រើន ។

ថ្នាំអង់ទីប៊ីយ៉ូទិកមិនបានដោះស្រាយកត្តាបង្កហេតុផ្សេងទៀតនៅក្នុងរោគមុនទេហើយអាចចំណាយពេលច្រើនសប្តាហ៍ឬច្រើនខែដើម្បីកម្ចាត់វា។ ថ្នាំអង់ទីប៊ីយ៉ូទិកត្រូវបានគេប្រើជាញឹកញាប់នៅក្នុងការរួមផ្សំជាមួយថ្នាំដទៃទៀតដើម្បីបើកគល់រោម។ ថ្នាំអង់ទីប៊ីយ៉ូទិកលេបជាច្រើនសម្រាប់រោគមុនមិនគួរត្រូវបានប្រើក្នុងអំឡុងពេលមានផ្ទៃពោះឡើយ។

ថ្នាំ Retinoids ឬដែលបានមកពីវីតាមីនអា (Retinoids or vitamin A derivatives )៖ ថ្នាំទាំងនេះអាចប្រើបានជាថ្នាំព្យាបាលលាប   ឬលេប។ ថ្នាំ retinoids លាបលុបបំបាត់មុនកម្រិតមធ្យមទៅកម្រិតធ្ងន់ដោយជះឥទ្ធិពលដល់វិធីដែលស្បែកលូតលាស់   និងជម្រុះ។ ពួកវាអាចត្រូវបានប្រើផ្សំជាមួយផលិតផលមុនផ្សេងទៀតដូចជា benzoyl peroxide និងថ្នាំអង់ទីប៊ីយ៉ូទិកលេប។ ថ្នាំ Retinoids លាបមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៃថ្នាំ Retinoids លេបទេ។ ទោះយ៉ាងណាក៏ដោយ   ពួកគេមិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅកូនទេ។ ផលប៉ះពាល់នៃថ្នាំ Retinoids លាបមាន   ស្បែកឡើងក្រហម    ស្បែកស្ងួត   និងស្បែករមាស់។

ចំពោះមុនគីសធ្ងន់ធ្ងរ  isotretinoin (AbsoricaAccutaneAmnesteemClaravisSotretZenatane) គឺជាកវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត។ ថ្នាំនេះគឺជាថ្នាំតែមួយគត់ដែលធ្វើអន្តរាគមន៍ក្នុងបុព្វហេតុទាំងបីនៃការកើតមុន។ ជារឿយៗវាអាចបំបាត់ទាំងមុនធ្ងន់ធ្ងរដែលមិនបានឆ្លើយតបនឹងការព្យាបាលផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ   ផលិតផលអាចមានផលប៉ះពាល់។ វាអាចបណ្តាលឱ្យមានពិការភាពពីកំណើតយ៉ាងធ្ងន់ធ្ងរហើយមិនត្រូវប្រើដោយស្ត្រីមានផ្ទៃពោះ   ឬអ្នកដែលមិនប្រើការពន្យារកំណើតឡើយ។ លើសពីនេះទៀត   វាមិនគួរត្រូវបានប្រើដោយស្ត្រីដែលកំពុងបំបៅកូនទេ។ ការសិក្សាមួយចំនួនបានបង្ហាញថាការប្រើប្រាស់របស់វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត   ការធ្វើអត្តឃាត   និងជំងឺរលាកពោះវៀន។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីហានិភ័យដែលអាចកើតមាននៃថ្នាំនេះ។

ផលប៉ះពាល់ផ្សេងទៀតគឺស្បែក  និងបបូរមាត់ស្ងួត   សាច់ដុំ   និងសន្លាក់ឈឺ   ឈឺក្បាល   បង្កើនកម្រិត triglyceride (ប្រភេទកូឡេស្តេរ៉ុលម៉្យាង)  បង្កើនអង់ស៊ីមថ្លើម   បន្ថយចក្ខុវិស័យពេលយប់   និងជាកម្រ   ការជ្រុះសក់បណ្តោះអាសន្ន។ សម្រាប់មនុស្សភាគច្រើនដែលប្រើថ្នាំទាំងនេះ   ផលរំខានអាចត្រូវទ្រាំបាន   មិនមែនជាហេតុផលដើម្បីបញ្ឈប់ការព្យាបាលមុនពេលមុនត្រូវបានកម្ចាត់ទេ។

អាស៊ីត Azelaic    ថ្នាំលាបមួយទៀតគឺអាស៊ីត azelaic ដែលមាននៅក្នុងជែល   ក្រីម   ឬហ្វូម   ហើយមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី   និងប្រឆាំងនឹងការរលាក។ វាត្រូវបានគេប្រើជាទូទៅសម្រាប់ប្រភេទករណីមួយផ្សេងទៀតដែលត្រូវបានហៅថា rosacea ប៉ុន្តែវាអាចធ្វើឱ្យមុនកម្រិតស្រាលប្រសើរឡើងបាន។

Dapsone Dapsone គឺជាជែលលាបដែលមានលក្ខណៈប្រឆាំងនឹងបាក់តេរី   និងប្រឆាំងនឹងការរលាក។

ថ្នាំពន្យាកំណើតលេប៖ ថ្នាំគ្រាប់ពន្យារកំណើតមានផ្ទុកអ័រម៉ូនភេទស្រីដែលមានប្រសិទ្ធភាពដោយប្រឆាំងនឹងឥទ្ធិពលនៃអ័រម៉ូនបុរស (ដូចជាតេស្តូស្តេរ៉ូន) លើរោគមុន។ ការប្រើប្រាស់របស់ពួកគេត្រូវបានកំណត់ចំពោះអ្នកជំងឺស្រី។ អត្ថប្រយោជន៍អតិបរមានៃថ្នាំពន្យារកំណើតលេបលើរោគមុនកើតឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ខែ។ ផលប៉ះពាល់រួមមានចង្អោរ   ការមានស្នាមអុជៗ   ការឈឺសុដន់   និងកំណកឈាម។

Spironolactone (Aldactone) ថ្នាំ Spironolactone គឺជាថ្នាំលេបដែលអាចទប់ស្កាត់សកម្មភាពរបស់អ័រម៉ូនក្នុងខ្លួនលើក្រពេញខ្លាញ់របស់ស្បែក។ ថ្នាំនេះមិនត្រូវបានអនុញ្ញាតដោយ FDA សម្រាប់ព្យាបាលមុននោះទេ   ប៉ុន្តែវាមានប្រយោជន៍ជាពិសេសសំរាប់ស្ត្រីដែលកើតមុនដែលកាន់តែអាក្រក់ទៅៗក្នុងអំឡុងពេលមានរដូវនិងអស់រដូវ។

Clascoterone (Winlevi) គឺជាការព្យាបាលតាមវិធីលាបថ្មីដែលត្រូវបានអនុម័តសម្រាប់ការកើតមុនកម្រិតមធ្យមទៅកម្រិតធ្ងន់ដែលត្រូវបានគេចាត់ទុកថាជាជម្រើសជំនួសឱ្យ spironolactone ។ វាកំណត់គោលដៅលើអ័រម៉ូនដែលបណ្តាលឱ្យកើតមុន។ ឥឡូវបៀបដែលវាដំណើរការមិនត្រូវបានគេយល់ច្បាស់នោះទេប៉ុន្តែវាត្រូវបានគេរកឃើញថាអាចកាត់បន្ថយការកើតមុនបានទាំងបុរស   និងស្ត្រីដែលមានអាយុលើសពី ១២ ឆ្នាំ។

 

ថ្នាំទូទៅមួយទៀតដែលគ្រូពេទ្យរបស់អ្នកអាចសាកល្បងបានគឺថ្នាំ triamcinolone ដែលជាប្រភេទសូលុយស្យុង corticosteroid ដែលត្រូវបានចាក់ដោយផ្ទាល់ចូលទៅក្នុងប្រហោងមុន។

ការព្រមានអំពីការព្យាបាលមុន

អ្នកជំងឺដែលប្រើថ្នាំមុនគួរតែត្រូវបានប្រាប់ឱ្យដឹងមុនពីផលប៉ះពាល់ដែលអាចកើតមាន  និងការធ្វើអន្តរកម្មជាមួយថ្នាំ   និងឱសថបុរាណដទៃទៀត។

ថ្នាំ Retinoids និង benzoyl peroxide លាបអាចធ្វើឱ្យស្បែកឡើងក្រហម   ស្ងួត   និងងាយមានប្រតិកម្ម នឹងពន្លឺព្រះអាទិត្យ។

ថ្នាំអង់ទីប៊ីយ៉ូទិកលេបអាចបណ្តាលឱ្យមានភាពងាយមានប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ   និងឈឺក្រពះ។

ថ្នាំ Benzoyl peroxide អាចទប់ស្កាត់ផលប៉ះពាល់នៃថ្នាំ Retinoids លាបមួយចំនួន   ដូច្នេះមិនត្រូវលាបពួកវាក្នុងពេលជាមួយគ្នាឡើយ។

ការប្រើថ្នាំអង់ទីប៊ីយ៉ូទិកលេបរយៈពេលជាងពីរបីសប្តាហ៍អាចធ្វើឱ្យស្ត្រីងាយនឹងឆ្លងមេរោគផ្សិត។

ផលិតផលមុននៅតាមបញ្ជរគ្មានវេជ្ជបញ្ជាមួយចំនួនអាចបណ្តាលឱ្យមានប្រតិកម្មអាលែកហ្សីធ្ងន់ធ្ងរ ឬរលាកស្បែកខ្លាំង   ប៉ុន្តែកម្រណាស់។ ស្វែងរកការព្យាបាលជាបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាដូចជាតឹងបំពង់ក ការពិបាកដកដង្ហើម  ការមានអារម្មណ៍ចង់សន្លប់  ឬការហើមមុខឬអណ្តាត។ បញ្ឈប់ការប្រើប្រាស់ផលិតផលផងដែរប្រសិនបើលោកអ្នកវិវឌ្ឍកន្ទួលក្រហម  ឬរមាស់។ រោគសញ្ញាអាចលេចឡើងគ្រប់ទីកន្លែងចាប់ពីនាទីទៅមួយថ្ងៃឬយូរជាងនេះបន្ទាប់ពីប្រើរួច។

ការព្យាបាលស្នាមមុន

មនុស្សពេញវ័យខ្លះមានស្លាកស្នាមបន្សល់ពីរោគមុន។ នីតិវិធីវះកាត់ខ្លាំងខ្លះអាចធ្វើអោយ ស្លាកស្នាមប្រសើរឡើង។ នីតិវិធីទាំងនេះរួមមាន   ការជម្រុះស្បែក   ការបាញ់កាំរស្មីឡាស៊ែរជាច្រើនប្រភេទ   និងការបកគីមី។ នីតិវិធីទាំងនេះយកផ្ទៃដែលមានស្លាកស្នាមចេញ  និងបង្ហាញស្រទាប់ស្បែកដែលមិនមានស្លាកស្នាម។ គ្រូពេទ្យជំនាញខាងសើស្បែកក៏អាចប្រើវិធីដូចខាងក្រោម៖

គ្រូពេទ្យជំនាញខាងរោគសើស្បែកអាចប្រើការបកទំនើបដូចជា   glycolic ឬអាស៊ីត salicylic ដើម្បីធ្វើឱ្យមុនក្បាលស   និងក្បាលខ្មៅរលុង   និងកាត់បន្ថយមុន។

ការជម្រុះស្បែកកម្រិតស្រាល (Microdermabrasion) មានឥទ្ធិពលតិចតួចលើរោគមុន   តែវាមានប្រសិទ្ធភាពក្នុងការរួមបញ្ចូលគ្នាជាមួយការបាញ់កាំរស្មីឡាស៊ែរ។ មុនពេលពិចារណាការព្យាបាលណាមួយ   វាចាំបាច់ក្នុងការពិភាក្សាអំពីនីតិវិធី   ការប្រុងប្រយ័ត្នចាំបាច់ជាមុន   និងលទ្ធផលដែលអាចកើតមានឡើងជាមួយនឹងវេជ្ជបណ្ឌិត។

តើខ្ញុំអាចបង្ការរោគមុនបានយ៉ាងដូចម្តេច?

ដោយសារតែរោគមុនមានទំនាក់ទំនងជាមួយនឹងបម្រែបម្រួលកម្រិតអ័រម៉ូន  និងឥទ្ធិពលរបស់ហ្សែនដែលអាចកើតមាន   គ្រូពេទ្យជាច្រើនជឿថាគ្មានវិធីដើម្បីការពារវាទេ។ គតិបណ្ឌិតដែលទទួលយកបានគឺថាទាំងអនាម័យល្អ   និងរបបអាហារល្អក៏មិនអាចការពារការកើតមុនបានដែរ។ ការព្យាបាលអាចគ្រប់គ្រងការកើតមុននិងកាត់បន្ថយការកើតមុននាពេលអនាគត។ ការថែរក្សាស្បែកដែលងាយរងប្រតិកម្មត្រូវបានណែនាំ   ជាពិសេសក្នុងអំឡុងពេលវ័យជំទង់។ មូលដ្ឋានគ្រឹះរួមមានការងូតទឹក ជារៀងរាល់ថ្ងៃ   និងការលាងមុខ   និងដៃជាមួយប្រើសាប៊ូដែលគ្មានក្លិន   ឬសាប៊ូខ្សោយៗដែលអាចប្រឆាំងនឹងបាក់តេរី។

គន្លឹះផ្សេងទៀតសម្រាប់ការពារការផ្ទុះឡើងនៃការកើតមុននាពេលអនាគតរួមមាន៖

គន្លឹះ ១០ យ៉ាងសម្រាប់ការពារការកើតមុន

១. ថែរក្សាមុខរបស់លោកអ្នកឱ្យស្អាត។ ទោះបីជាលោកអ្នកកើតមុនឬមិនកើតមុន  វាចាំបាច់ត្រូវលាងសម្អាតមុខរបស់លោកអ្នកពីរដងក្នុងមួយថ្ងៃដើម្បីលុបភាពមិនស្អាត កោសិកាស្បែកងាប់ និងខ្លាញ់ដែលលើសចេញពីផ្ទៃស្បែករបស់លោកអ្នក។ ការលាងញឹកញាប់ជាងពីរដងក្នុងមួយថ្ងៃគឺមិនចាំបាច់ទេ។ វាអាចបង្កគ្រោះថ្នាក់ច្រើនជាងឱ្យផលល្អ។ ប្រើទឹកក្តៅឧណ្ឌៗ មិនមែនក្តៅ និងទឹកសម្អាតមុខស្រាលៗ។ ការប្រើសាប៊ូខ្លាំង (ដូចជាសាប៊ូបំបាត់ក្លិនខ្លួន) អាចធ្វើឱ្យរបួសស្បែកដែលបានរលាកហើយនិងបណ្តាលឱ្យរលាកកាន់តែខ្លាំង។

ជៀសវាងការត្រដុសស្បែករបស់លោកអ្នកខ្លាំងៗជាមួយនឹងក្រណាត់សម្អាត ស្រោមដៃសំរាប់ជម្រុះស្បែក   ឬ loofah (អេប៉ុងគ្រើម)។ លាងសម្អាតមុខថ្នមៗជាមួយក្រណាត់ទន់ឬដៃរបស់អ្នក។ តែងតែលាងជម្រះឱ្យបានស្អាតជានិច្ចហើយ   បន្ទាប់មកជូតមុខរបស់អ្នកជាមួយកន្សែងស្អាត (បោះកន្សែងចូលក្នុងកន្រ្តកបោកគក់   ពីព្រោះកន្សែងកខ្វក់ធ្វើឱ្យបាក់តេរីរីករាលដាល)។   លើសពីនេះ     សូមប្រើក្រណាត់សម្អាតតែម្តងសំរាប់ការសម្អាតម្តង។

២. ឡេផ្តល់សំណើម៖ ផលិតផលមុនជាច្រើនមានផ្ទុកគ្រឿងផ្សំដែលធ្វើឱ្យស្បែកស្ងួត   ដូច្នេះតែងតែប្រើឡេផ្តល់សំណើមដែលកាត់បន្ថយភាពស្ងួតនិងការរបកស្បែក។សូមរកមើលពាក្យ “nonededogenic” នៅលើស្លាកផលិតផលដែលមានន័យថាវាមិនគួរបង្កឱ្យកើតមុន។ មានឡេផ្តល់សំណើមជាច្រើនដែលផលិតសម្រាប់ស្បែកខ្លាញ់ ស្បែកស្ងួត ឬស្បែកលាយគ្នា។

៣. សាកល្បងប្រើផលិតផលមុននៅតាមបញ្ជរលក់ដែលគ្មានវេជ្ជបញ្ជា។ ផលិតផលមុនទាំងនេះមិនត្រូវការវេជ្ជបញ្ជាទេ។ ពួកគេភាគច្រើនមានគ្រឿងផ្សំដូចជា benzoyl peroxide, អាស៊ីត salicylic, អាស៊ីត glycolic, ឬអាស៊ីត lactic ដែលទប់ស្កាត់បាក់តេរី  និងធ្វើឱ្យស្បែករបស់អ្នកស្ងួត។ ពួកវាអាចបណ្តាលឱ្យស្បែកស្ងួតឬរបក ដូច្នេះចាប់ផ្តើមដោយបរិមាណតិចតួចនៅពេលប្រើដំបូង។ បន្ទាប់មកអ្នកអាចកែតម្រូវថា   តើអ្នកប្រើចំនួនប៉ុន្មាន  និងញឹកញាប់ប៉ុណ្ណា។ ជម្រើសមួយផ្សេងទៀតគឺជែល retinoid លាបថ្មីនៅតាមបញ្ជរលក់ដែលគ្មានវេជ្ជបញ្ជា (ជែល Differin ០,១%)។ វាមានប្រសិទ្ធភាពក្នុងការរក្សាមុនមិនឲកើត។ ប្រើផលិតផលទាំងនេះដោយប្រុងប្រយ័ត្នប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម។

៤. សូមប្រើគ្រឿងសម្អាងបន្តិចបន្តួច។ ក្នុងអំឡុងពេលផ្ទុះឡើងមុន សូមចៀសវាងការប្រើម្សៅទ្រនាប់   ម្សៅផាត់   ឬម្សៅផាត់ផ្ពាល់ ។ ប្រសិនបើអ្នកប្រើគ្រឿងសម្អាង   ចូរលាងសម្អាតវានៅចុងបញ្ចប់នៃថ្ងៃ។ បើអាចធ្វើបាន  សូមជ្រើសរើសគ្រឿងសម្អាងដែលគ្មានជាតិប្រេង   និងមិនមានបន្ថែមថ្នាំពណ៌និងសារធាតុគីមី។សូមជ្រើសរើសគ្រឿងសម្អាងដែលត្រូវបានគេដាក់ស្លាកថា “nonededogenic” មានន័យថាវាមិនគួរបង្កឱ្យកើតមុនទេ។ សូមអានបញ្ជីគ្រឿងផ្សំនៅលើស្លាកផលិតផលមុនពេលទិញ។

៥. សូមប្រយ័ត្នចំពោះអ្វីដែលលោកអ្នកដាក់លើសក់របស់អ្នក។ ចៀសវាងប្រើប្រេងក្រអូប   ប្រេង   ក្រមួនលាបសក់   ឬជែលលើសក់របស់លោកអ្នក។ ប្រសិនបើពួកវាប៉ះមុខរបស់លោកអ្នក   ពួកវាអាចរាំងស្ទះរន្ធញើស  និងធ្វើឱ្យស្បែករបស់លោកអ្នករលាក។ សូមប្រើសាប៊ូកក់សក់និងក្រីមបន្ទន់សក់ស្រាលៗ។ សក់ដែលមានជាតិខ្លាញ់អាចបន្ថែមខ្លាញ់នៅលើមុខរបស់លោកអ្នក ដូច្នេះសូមកក់សក់ឱ្យបានញឹកញាប់   ជាពិសេសប្រសិនបើលោកអ្នកកំពុងឡើងមុន។ មានសក់វែង? សូមទាញវាចេញពីមុខរបស់លោកអ្នក។

៦. សូមយកដៃចេញពីផ្ទៃមុខរបស់លោកអ្នក។ ជៀសវាងការប៉ះមុខរបស់លោកអ្នក   ឬទល់ថ្ពាល់ឬចង្កានៅលើដៃរបស់លោកអ្នក។ លោកអ្នកមិនត្រឹមតែធ្វើឱ្យបាក់តេរីរីករាលដាលប៉ុណ្ណោះទេ  លោកអ្នកក៏អាចធ្វើឱ្យរលាកស្បែកដែលបានរលាករួចទៅហើយទៀតផង។ មិនត្រូវយកម្រាមដៃឆ្កឹះ   ឬកេះមុន របស់លោកអ្នកឡើយ   ព្រោះវាអាចនាំឱ្យមានការឆ្លងមេរោគ   និងបង្កស្នាម។

៧. សូមជៀសឱ្យឆ្ងាយពីពន្លឺព្រះអាទិត្យ។កាំរស្មីអ៊ុលត្រាវីយូឡេតរបស់ព្រះអាទិត្យអាចបង្កើនការរលាកនិងឡើងក្រហម   និងអាចបណ្តាលឱ្យស្បែកប្រែជាពណ៌ក្រម៉ៅ (post-inflammatory hyperpigmentation) ។ ថ្នាំមុនមួយចំនួនអាចធ្វើឱ្យស្បែករបស់អ្នកងាយប្រតិកម្មជាមួយនឹងពន្លឺព្រះអាទិត្យ។ សូមកំណត់ពេលវេលារបស់អ្នកនៅក្រោមពន្លឺព្រះអាទិត្យ   ជាពិសេសរវាងម៉ោង ១០ ព្រឹកនិង ម៉ោង៤ ល្ងាច   និងពាក់សម្លៀកបំពាក់ការពារដូចជា   អាវដៃវែងខោជើងវែង   និងមួកមានគែមធំទូលាយ។ មិនថាអ្នកមានមុនឬគ្មានទេ   តែងតែលាបឡេការពារកម្តៅថ្ងៃដែលអាចការពារបានទាំំង UVA និង UVB​​ ដែលមានស័ង្កសីអុកស៊ីត ៦ ភាគរយ   ឬខ្ពស់ជាងនេះ   និង SPF 30   ឬខ្ពស់ជាងនេះ   សយ៉ាងហោចណាស់ ២០ នាទីមុនពេលប៉ះពន្លឺព្រះអាទិត្យ។ សូមរកមើល   “nonededogenic” នៅលើស្លាកផលិតផលការពារកម្តៅថ្ងៃដើម្បីកុំឱ្យកើតមុនថ្មី។ សូមអានគ្រឿងផ្សំនៅលើស្លាកផលិតផលដើម្បីឱ្យដឹងពីអ្វីដែលលោកអ្នកកំពុងលាបលើស្បែករបស់អ្នក។

៨. សូមចិញ្ចឹមស្បែករបស់លោកអ្នក។ អ្នកជំនាញភាគច្រើនយល់ស្របថាអាហារមួយចំនួន   ដូចជាសូកូឡាមិនបណ្តាលឱ្យកើតមុនឡើយ។ ទោះយ៉ាងណាក៏ដោយ  វាសមហេតុសមផលដើម្បីចៀសវាងអាហារមានជាតិខ្លាញ់និងអាហារមិនល្អ  និងបន្ថែមផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូលទៅក្នុងរបបអាហាររបស់អ្នក។ ផលិតផលទឹកដោះគោ   និងអាហារដែលមានជាតិស្ករខ្ពស់អាចបណ្តាលឱ្យកើតមុន។ សូមជៀសវាងអាហារទាំងនេះ។

៩. សូមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ ការហាត់ប្រាណទៀងទាត់គឺល្អសម្រាប់រាងកាយទាំងមូលរួមទាំងស្បែករបស់លោកអ្នកផង។ នៅពេលលោកអ្នកហាត់ប្រាណ   សូមចៀសវាងស្លៀកសម្លៀកបំពាក់ឬប្រើឧបករណ៍ហាត់ប្រាណដែលកកិតដល់ស្បែករបស់លោកអ្នកដែលអាចបណ្តាលឱ្យរលាកស្បែក។ ងូតទឹកភ្លាមបន្ទាប់ពីហាត់ប្រាណ។

១០. បន្ធូរអារម្មណ៍! ការសិក្សាខ្លះផ្សារភ្ជាប់ស្រេ្តសជាមួយនឹងភាពធ្ងន់ធ្ងរនៃរោគមុន។ សួរខ្លួនឯងថាអ្វីដែលធ្វើឱ្យលោកអ្នកមានអារម្មណ៍តានតឹង។ បន្ទាប់មករកដំណោះស្រាយ។

ពេលមានចម្ងល់  សូមស្វែងយល់បន្ថែមជាមួយគ្រូពេទ្យជំនាញខាងរោគសើស្បែកដើម្បីឱ្យដឹងថាលោកអ្នកត្រូវការការព្យាបាលបន្ថែមដើម្បីការពារឬបញ្ឈប់ការកើតមុនឬទេ។

Leave a Comment