លក្ខខណ្ឌទូទៅ

មូលដ្ឋានគ្រឹះជំងឺទឹកនោមផ្អែម

 • Vann Sok
 • February 20, 2021
 • 182

តើជំងឺទឹកនោមផ្អែមជាអ្វី? តើជំងឺទឹកនោមផ្អែមមានប៉ុន្មានប្រភេទ?  

ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាអ័រម៉ូនអាំងស៊ុយលីន។ ជាធម្មតា   លំពែង (សរីរាង្គមួយនៅក្រោយក្រពះ) បញ្ចេញអាំងស៊ុយលីនដើម្បីជួយឱ្យរាងកាយរបស់លោកអ្នកផ្ទុក   និងប្រើប្រាស់ជាតិស្ករ   និងខ្លាញ់ចេញពីអាហារដែលលោកអ្នកហូប។

ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលជំងឺណាមួយដូចខាងក្រោមកើតឡើង៖

 • នៅពេលលំពែងមិនផលិតអាំងស៊ុយលីន
 • នៅពេលលំពែងផលិតអាំងស៊ុយលីនតិចតួចបំផុត
 • នៅពេលដែលរាងកាយមិនឆ្លើយតបត្រឹមត្រូវទៅនឹងអាំងស៊ុយលីន   ស្ថានភាពមួយត្រូវបានហៅថា “ ភាពធន់នឹងអាំងស៊ុយលីន”   

ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយជីវិត។ ប្រជាជនកម្ពុជាប្រមាណ ៩០០,០០០ នាក់មានជំងឺនេះ   ហើយរហូតដល់ ១០ ភាគរយនៃមនុស្សពេញវ័យដែលមានអាយុលើសពី ២៥ ឆ្នាំមានជំងឺទឹកនោមផ្អែម។ មកដល់ពេលនេះ   មិនទាន់អាចព្យាបាលបានទេ។ អ្នកដែលមានជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងជំងឺរបស់ពួកគេដើម្បីឱ្យមានសុខភាពល្អ។

អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម   និងកត្តាហានិភ័យដែលទាក់ទង

 

បុរស

ស្រី

សរុប

ជំងឺទឹកនោមផ្អែម

៥,៧%

៦,១%

៥,៩%

លើសទម្ងន់

១២,១%

២០,៦%

១៦,៤%

ធាត់

១,៥%

៤,២%

២,៩%

រាងកាយអសកម្ម

៨,៧%

១០,៦%

៩,៧%

 

តួនាទីរបស់អាំងស៊ុយលីនក្នុងជំងឺទឹកនោមផ្អែម


ការយល់ពីមូលហេតុដែលអាំងស៊ុយលីនមានសារសំខាន់ចំពោះជំងឺទឹកនោមផ្អែម   វាជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីរបៀប   ដែលរាងកាយប្រើប្រាស់អាហារសម្រាប់ថាមពល។ រាងកាយរបស់លោកអ្នកត្រូវបានបង្កើតឡើងដោយកោសិការាប់លាន។ ដើម្បីបង្កើតថាមពល   កោសិកាទាំងនេះត្រូវការចំណីអាហារក្នុងទម្រង់សាមញ្ញបំផុត។ នៅពេលលោកអ្នកញ៉ាំ    ឬផឹក   អាហារភាគច្រើនត្រូវបានបំបែកទៅជាស្ករធម្មតាមួយ  ដែលត្រូវបានគេហៅថា “ គ្លុយកូស ( glucose ) ” ។ បន្ទាប់មក   គ្លុយកូសត្រូវបានបញ្ជូនតាមចរន្តឈាមទៅកាន់កោសិកានៃរាងកាយរបស់លោកអ្នក   ដែលវាអាចត្រូវបានប្រើដើម្បីផ្តល់ថាមពលមួយចំនួន   ដែលរាងកាយរបស់លោកអ្នកត្រូវការសម្រាប់សកម្មភាពប្រចាំថ្ងៃ។ បរិមាណគ្លុយកូសនៅក្នុងចរន្តឈាមរបស់លោកអ្នកត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងដោយអ័រម៉ូនអាំងស៊ុយលីន។ អាំងស៊ុយលីនតែងតែត្រូវបានបញ្ចេញក្នុងបរិមាណតិចតួចដោយលំពែង។ នៅពេលដែលបរិមាណគ្លុយកូសក្នុងឈាមរបស់លោកអ្នកកើនឡើងដល់កម្រិតមួយជាក់លាក់   លំពែងនឹងបញ្ចេញអាំងស៊ុយលីនបន្ថែមទៀត   ដើម្បីជំរុញគ្លុយកូសបន្ថែមទៀតចូលក្នុងកោសិកា។ នេះបណ្តាលអោយកម្រិតជាតិគ្លុយកូសក្នុងឈាមរបស់លោកអ្នក ( កម្រិតជាតិស្ករក្នុងឈាម ) ធ្លាក់ចុះ។ ដើម្បីរក្សាកម្រិតគ្លុយកូសក្នុងឈាមកុំធ្លាក់ចុះទាបពេក ( hypoglycemia ឬជាតិស្ករក្នុងឈាមទាប ) រាងកាយរបស់លោកអ្នកផ្តល់សញ្ញាឱ្យលោកអ្នកហូប   និងបញ្ចេញជាតិគ្លុយកូសមួយចំនួនចេញពីការផ្ទុកនៅក្នុងថ្លើម។

អ្នកដែលមានជំងឺទឹកនោមផ្អែមដែលមិនផលិតអាំងស៊ុយលីន   ឬកោសិកានៃរាងកាយរបស់ពួកគេមានភាពធន់នឹងអាំងស៊ុយលីន   នាំឱ្យមានកម្រិតជាតិស្ករខ្ពស់ចរាចរក្នុងឈាម   ដែលត្រូវបានគេហៅជាធម្មតាថា   ជាតិស្ករក្នុងឈាមខ្ពស់។ តាមនិយមន័យ   ជំងឺទឹកនោមផ្អែមគឺមានកម្រិតជាតិគ្លុយកូសក្នុងឈាម ១២៦ មីលីក្រាមក្នុងមួយដេស៊ីលីត ( mg/dL )    ឬលើសពីនេះ    បន្ទាប់ពីតមអាហារមួយយប់ ( មិនបរិភោគអ្វីទាំងអស់ ) ។

ប្រភេទនៃជំងឺទឹកនោមផ្អែម


ជំងឺទឹកនោមផ្អែមប្រភេទ ១ (Type 1 Diabetes)

ជំងឺទឹកនោមផ្អែមប្រភេទ ១ កើតឡើងដោយសារតែកោសិកាផលិតអាំងស៊ុយលីនរបស់លំពែង ( ត្រូវបានហៅថាកោសិកា beta ) ត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំ។ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ១ មិនមានអាំងស៊ុយលីនទេ   ហើយត្រូវប្រើការចាក់អាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់ពួកគេ។ ជំងឺទឹកនោមផ្អែមប្រភេទ ១ ភាគច្រើនកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម ២០ ឆ្នាំ   ប៉ុន្តែអាចកើតមាននៅគ្រប់អាយុ។


ជំងឺទឹកនោមផ្អែមប្រភេទទី ២ (Type 2 Diabetes)

មិនដូចមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ទេ   អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ផលិតអាំងស៊ុយលីន។ ទោះជាយ៉ាងណាក៏ដោយ   អាំងស៊ុយលីនលំពែងរបស់ពួកគេបញ្ចេញគឺមិនគ្រប់គ្រាន់ទេ   ឬរាងកាយមានភាពធន់នឹងអាំងស៊ុយលីន។ នៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់   ឬអាំងស៊ុយលីនមិនត្រូវបានប្រើដូចដែលវាគួរតែត្រូវប្រើ   គ្លុយកូសមិនអាចចូលទៅក្នុងកោសិកានៃរាងកាយបានទេ។

ជំងឺទឹកនោមផ្អែមប្រភេទ ២ គឺជាជំងឺទឹកនោមផ្អែមទូទៅបំផុតនៅកម្ពុជា។ ខណៈពេលដែលភាគច្រើននៃករណីទាំងនេះអាចត្រូវបានការពារ   វានៅជាបុព្វហេតុចម្បងនៃផលវិបាក   ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមសម្រាប់មនុស្សពេញវ័យ   ដូចជាភាពពិការភ្នែក   ការកាត់អយៈយវៈក្រោម { ការកាត់ជើង (non-traumatic amputations) }   និងការខ្សោយតម្រងនោមរ៉ាំរ៉ៃ   ដែលតម្រូវឱ្យមានការលាងឈាម។ ជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនតែកើតឡើងចំពោះមនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ   ដែលលើសទម្ងន់   ប៉ុន្តែក៏អាចកើតមានលើអ្នកដែលមិនលើសទម្ងន់ដែរ។ ជួនកាលគេហៅថា“ ជំងឺទឹកនោមផ្អែមពេលពេញវ័យ”។ ជំងឺទឹកនោមផ្អែមប្រភេទទី ២   បានចាប់ផ្តើមលេចឡើងជាញឹកញាប់លើកុមារ   ដោយសារតែការកើនឡើងនៃជំងឺធាត់លើមនុស្សវ័យក្មេង។


មនុស្សកំពុងចាប់ផ្តើមគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២ របស់ពួកគេដោយគ្រប់គ្រងទម្ងន់   ប្រយ័ត្នប្រយែងចំពោះរបបអាហារ   និងហាត់ប្រាណទៀងទាត់។ អ្នកផ្សេងទៀតក៏ប្រហែលជាត្រូវការលេបថ្នាំ   ដែលជួយឱ្យរាងកាយរបស់ពួកគេប្រើប្រាស់អាំងស៊ុយលីនបានល្អជាងមុន   ឬចាក់អាំងស៊ុយលីន។ ជារឿយៗ   គ្រូពេទ្យអាចរកឃើញភាពទំនងនឹងកើតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២     មុនពេលដែលស្ថានភាពនេះកើតឡើង។ ជាទូទៅត្រូវបានគេហៅថាជំងឺមុនដំណាក់កាលទឹកនោមផ្អែម   ស្ថានភាពនេះកើតឡើងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់មនុស្សម្នាក់ខ្ពស់ជាងធម្មតា   ប៉ុន្តែមិនខ្ពស់គ្រប់គ្រាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ ទេ។

INSERT PICTURE OF PEOPLE EATING HEALTHILY TO CONTROL DIABETES (E.G. GLUCOSE METER LINKED)

ជំងឺទឹកនោមផ្អែមពេលមានគភ៌ (Gestational Diabetes)


ជំងឺទឹកនោមផ្អែមពេលមានគភ៌បង្កឡើងដោយការមានផ្ទៃពោះ។ ការផ្លាស់ប្តូរអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ   អាចប៉ះពាល់ដល់សមត្ថភាពរបស់អាំងស៊ុយលីនក្នុងការធ្វើការឱ្យបានត្រឹមត្រូវ។ ស្ថានភាពនេះកើតឡើងប្រហែលជា ៤ ភាគរយនៃការមានផ្ទៃពោះទាំងអស់។

ស្ត្រីមានផ្ទៃពោះដែលមានការកើនឡើងហានិភ័យនៃការវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមពេលមានគភ៌   គឺអ្នកដែលមានអាយុលើសពី ២៥ ឆ្នាំ   ឡើងទម្ងន់មុនពេលមានផ្ទៃពោះ   មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។ ការពិនិត្យរកមើលជំងឺទឹកនោមផ្អែមពេលមានគភ៌ត្រូវបានអនុវត្តអំឡុងពេលមានផ្ទៃពោះ។ បើមិនបានព្យាបាលទេ   ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបង្កើនហានិភ័យនៃផលវិបាកដល់ម្តាយ    និងកូនដែលមិនទាន់កើត។ ជាធម្មតា   កម្រិតជាតិស្ករក្នុងឈាមនឹងវិលមករកភាពធម្មតាវិញ    ក្នុងរយៈពេលប្រាំមួយសប្តាហ៍នៃការសម្រាលកូន។ ទោះជាយ៉ាងណាក៏ដោយ   ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ   មានការកើនឡើងហានិភ័យនៃការវិវឌ្ឍទៅជា    ជំងឺទឹកនោមផ្អែមប្រភេទ ២ នៅពេលក្រោយ។

តើជំងឺទឹកនោមផ្អែមមានអាការជំងឺអ្វីខ្លះ?


អាការជំងឺនៃជំងឺទឹកនោមផ្អែមប្រភេទ ១ ច្រើនតែកើតឡើងភ្លាមៗហើយអាចធ្ងន់ធ្ងរ។ ពួកវារួមមាន៖

 • បង្កើនការស្រេកទឹក
 • បង្កើនការឃ្លាន ( ជាពិសេសក្រោយពេលបរិភោគ )
 • មាត់​ស្ងួត
 • នោមញឹក
 •  ស្រកទម្ងន់ដោយគ្មានហេតុផល ( ទោះបីលោកអ្នកកំពុងញ៉ាំ   និងមានអារម្មណ៍ឃ្លានក៏ដោយ )
 • អស់កម្លាំង ( ខ្សោយ    និងអស់កម្លាំង )
 •  មើលមិនច្បាស់
 •  ដកដង្ហើមធ្ងន់ៗ ( Kussmaul respirations )
 •  បាត់បង់ស្មារតី (កម្រ)

អាការជំងឺនៃជំងឺទឹកនោមផ្អែមប្រភេទទី ២   អាចដូចគ្នានឹងអាការជំងឺដែលបានរៀបរាប់ខាងលើ។ ភាគច្រើនវាមិនមានអាការជំងឺ   ឬការរីកចម្រើនបន្តិចម្តងៗ នៃអាការជំងឺខាងលើទេ។ អាការជំងឺផ្សេងទៀតអាចរួមមាន៖

 • ដំបៅ   ឬរបួសជាសះស្បើយយឺត
 •  រមាស់ស្បែក ( ជាធម្មតានៅតំបន់ទ្វារមាស   ឬក្រលៀន )
 • ការឆ្លងមេរោគផ្សិត
 • ឡើងទម្ងន់
 • ដៃ   និងជើងស្ពឹក   ឬរមួលក្រពើ
 •  ការងាប់លិង្គ   ឬអសមត្ថភាពផ្លូវភេទ

តើត្រូវគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច?


នៅពេលបច្ចុប្បន្ន   ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលទេ   ប៉ុន្តែគេវាអាចគ្រប់គ្រងបាន។ ដូច្នេះវាសំខាន់ណាស់ដែលប្រជាជនកម្ពុជាត្រូវដឹងអំពីគោលដៅនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែមដើម្បី៖

 •  រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅជិតកម្រិតធម្មតាតាមដែលអាចធ្វើទៅបាន   ដោយរក្សាតុល្យភាពនៃការញ៉ាំអាហារជាមួយនឹងការប្រើថ្នាំ   និងសកម្មភាព។
 • រក្សាកម្រិតកូលេស្តេរ៉ូលក្នុងឈាម   និង ជាតិខ្លាញ់ (លីពីត) ឱ្យនៅជិតជួរធម្មតារបស់ពួកគេតាមដែលអាចធ្វើទៅបាន   ដោយចៀសវាងការបន្ថែមជាតិស្ករ   និងម្សៅដែលបានកែច្នៃ   និងកាត់បន្ថយខ្លាញ់ឆ្អែត (saturated fat ជាខ្លាញ់ដែលបានមកពីផលិតផលសត្វ​) និងកូលេស្តេរ៉ូល។
 •  គ្រប់គ្រងសម្ពាធឈាមរបស់លោកអ្នក។ សម្ពាធឈាមរបស់លោកអ្នកមិនគួរលើសពី ១៣០/៨០ ទេ។

ពន្យឺតឬបើអាចរារាំងការវិវឌ្ឍនៃបញ្ហាសុខភាព   ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ លោកអ្នកកាន់កូនសោដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកលោកអ្នកដោយ៖

 • រៀបចំផែនការសម្រាប់អ្វីដែលលោកអ្នកញ៉ាំ   និងធ្វើតាមផែនការអាហារដែលមានតុល្យភាព
 • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
 • លេបថ្នាំ (ប្រសិនបើត្រូវបានចេញវេជ្ជបញ្ជា) និងធ្វើតាមការណែនាំយ៉ាងម៉ត់ចត់    អំពីវិធី   និងពេលវេលាដែលត្រូវប្រើ
 • តាមដានកម្រិតជាតិស្ករ    និងសម្ពាធឈាមរបស់លោកអ្នកនៅផ្ទះ
 •  រក្សាការណាត់ជួបរបស់លោកអ្នកជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក   និងធ្វើតេស្តនៅមន្ទីរពិសោធន៍តាមបញ្ជារបស់វេជ្ជបណ្ឌិត


អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម