លក្ខខណ្ឌទូទៅ
មូលហេតុនៃជំងឺពុកឆ្អឹង (Osteoporosis Causes)
.jpg)
មូលហេតុនៃជំងឺពុកឆ្អឹង
(Osteoporosis Causes)
តើលោកអ្នកកំពុងស្វែងរកមូលហេតុដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹងមែនទេ? លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដឹងថាមានកត្តាជាច្រើនដែលបង្កឱ្យមានជំងឺនេះ។
ឧទាហរណ៍ ការថយចុះនៃអ័រម៉ូន estrogen ពេលអស់រដូវ គឺជាបុព្វហេតុមួយ។ វាក៏មានកត្តាតំណពូជផងដែរ។
ប្រសិនបើម្តាយឬជីដូនរបស់អ្នកមានជំងឺពុកឆ្អឹង ឱកាសដែលអ្នកវិវឌ្ឍទៅមានជំងឺនេះនឹងកាន់តែខ្ពស់ដែរ។
ការទទួលទានរបបអាហារដែលមានជាតិកាល់ស្យូមទាប, ការហាត់ប្រាណតិចតួច, និងការជក់បារីក៏អាចជួយបង្កើនឱកាសឱ្យកើតជំងឺពុកឆ្អឹងនេះដូចគ្នា។
ដូច្នេះ វាជាការណ៍សំខាន់ណាស់ ដែលត្រូវដឹងគ្រប់យ៉ាងដែលអ្នកអាចដឹង ពីមូលហេតុដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង។
បន្ទាប់មក អ្នកអាចចាត់វិធានការបង្ការ ដើម្បីបញ្ឈប់ជំងឺនេះ និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង។
តើជំងឺពុកឆ្អឹងចាប់ផ្តើមក្នុងវ័យកុមារឬទេ?
ក្នុងវ័យកុមារ និងវ័យជំទង់ រាងកាយមានការបែកបាក់ឆ្អឹងចាស់ និងបង្កើតឆ្អឹងថ្មីឡើងវិញ។
ដំណើរការនេះ ហៅថា «ការផ្លាស់ប្តូរនិងជំនួសដោយឆ្អឹងថ្មី» ។ ក្នុងអំឡុងពេលនេះ រាងកាយបង្កើតឆ្អឹងច្រើនជាងដកចេញ
ដូច្នេះហើយឆ្អឹងលូតលាស់ និងរឹងមាំជាងមុន។
លោកអ្នកច្រើនតែឮ ពីសារសំខាន់ចំពោះស្ត្រីក្នុងការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺថាក្មេង និងមនុស្សវ័យជំទង់ក៏ត្រូវការជាតិកាល់ស្យូមដែរដើមី្បជួយឆ្អឹង។
ហើយវាក៏សំខាន់ផងដែរសម្រាប់ពួកគេក្នុងការហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីបង្កើតឆ្អឹងរឹងមាំ។
តើជំងឺពុកឆ្អឹងជាទូទៅកើតចំពោះស្ត្រីនៅពេលណា?
សម្រាប់ស្ត្រីភាគច្រើន, បរិមាណសរុបនៃឆ្អឹងដល់កម្រិត (Bone Peak) នៅពេលមានអាយុចន្លោះពី
២៥ ទៅ ៣០ ឆ្នាំ។ ស្ត្រីមួយចំនួន អាចមានឆ្អឹងដល់កម្រិតរាងឆាប់បន្តិច ដោយអាស្រ័យលើកត្តាប្រឈមនឹងជំងឺពុកឆ្អឹងរបស់ពួកគាត់។
នៅពេលដែលបរិមាណសរុបនៃឆ្អឹងឡើងដល់កម្រិត ចរន្តនឹងបញ្ច្រាសទៅវិញ។ ពេលខ្លះ ប្រហែលជាអាយុ
៣៥ ឆ្នាំស្ត្រីចាប់ផ្តើមបាត់បង់ឆ្អឹង។
ខណៈឆ្អឹងមួយចំនួនបាត់បង់ជារៀងរាល់ឆ្នាំ អត្រានៃការបាត់បង់ឆ្អឹងកើនឡើងក្នុងរយៈពេល
៥ ទៅ ១០ ឆ្នាំបន្ទាប់ពីអស់រដូវ។ ច្រើនឆ្នាំបន្ទាប់មក ការបែកបាក់ឆ្អឹងកើតឡើងក្នុងល្បឿនលឿនជាងការកសាងឆ្អឹងថ្មី។
នេះគឺជាដំណើរដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង។
ក្នុងអំឡុងពេលនេះ ទោះបីជាឆ្អឹងរបស់អ្នកនៅតែរឹងមាំ
និងមិនទាន់បាក់ ហើយអ្នកគ្មានរោគសញ្ញាអ្វីសោះទាក់ទងនឹងជំងឺពុកឆ្អឹងក៏ដោយ ប៉ុន្តែបើត្រួតពិនិត្យកំហាប់ឆ្អឹង
(Bone Density Test) នោះនឹងបានឃើញជំងឺ។
តើបុរសមានជំងឺពុកឆ្អឹងទេ?
ត្រូវហើយ។ បុរសក៏កើតជំងឺពុកឆ្អឹងដែរ។ ជាការពិត បុរសប្រហែល ២ លាននាក់ ដែលមានអាយុលើសពី
៦៥ ឆ្នាំ មានជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងជាធម្មតាចាប់ផ្តើមនៅពេលបុរសចូលវ័យជ្រេ និងវិវឌ្ឍយឺត។
យ៉ាងណាក៏ដោយ ជំងឺពុកឆ្អឹងអាចធ្វើឱ្យបុរសក្លាយជាពិការ និងឈឺចាប់ដូចស្ត្រីដែរ។
តើជំងឺពុកឆ្អឹងសព្វថ្ងៃនេះមានលក្ខណៈដូចម្តេច?
ចំពោះជនជាតិអាម៉េរិកដែលមានអាយុច្រើន ជំងឺពុកឆ្អឹងក្លាយជារឿងធម្មតា។ ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី
៥០ ឆ្នាំ និងលើនេះ ចំនួន ៥៥% មានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង។ នៅសហរដ្ឋអាម៉េរិកមានបុរស
និងស្ត្រីប្រមាណជាង ១០ លាននាក់ មានជំងឺពុកឆ្អឹង និងជិត ៤៣ លាននាក់ផ្សេងទៀត ត្រូវបានគេគិតថាមានគុណភាពឆ្អឹងទាប
ដែលធ្វើឱ្យពួកគេមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង។
កត្តាហានិភ័យនៃជំងឺពុកឆ្អឹង
អត្រានៃការបាត់បង់ឆ្អឹងរបស់មនុស្សម្នាក់ៗខុសគ្នា។ ប៉ុន្តែនៅពេលចូលវ័យកណ្តាល
ឆ្អឹងចាប់ផ្តើមស្តើង។ ចំពោះការបាត់បង់ឆ្អឹងរបស់លោកអ្នកលឿនឬយឺត គឺអាស្រ័យលើកត្តាមួយចំនួន
៖
●
កម្រិតការធ្វើសកម្មភាព
●
កម្រិតកាល់ស្យូមទទួលបាន
●
ប្រវត្តិគ្រួសារ
●
ប្រវត្តិលេបថ្នាំ
●
ទម្លាប់នៃការរស់នៅ
ដូចជាជក់បារី ឬផឹកស្រាកម្រិតណា
●
ការចាប់ផ្តើមអស់រដូវ
ការអស់រដូវ, អ័រម៉ូន
Estrogen និងជំងឺពុកឆ្អឹង
ចំពោះស្រ្តី អ័រម៉ូន Estrogen មានសារសំខាន់សម្រាប់រក្សាគុណភាពឆ្អឹង។ នៅពេលដែលកម្រិត
អ័រម៉ូន Estrogen ធ្លាក់ចុះបន្ទាប់ពីអស់រដូវ នោះការបាត់បង់ឆ្អឹងនឹងកើនឡើង។ បញ្ហានេះអាចកើតឡើងជាមួយនឹងការអស់រដូវបែបធម្មជាតិ
ឬការអស់រដូវដោយវះកាត់ ក្នុងករណីអ្នកវះកាត់យកដៃស្បូនចេញ។
ក្នុងអំឡុងពី ៥ ទៅ ១០ ឆ្នាំដំបូងបន្ទាប់ពីអស់រដូវ ស្ត្រីអាចបាត់បង់គុណភាពឆ្អឹងប្រហែល
២,៥% ក្នុងមួយឆ្នាំ។ នេះមានន័យថាពួកគាត់អាចបាត់បង់ ២៥% នៃគុណភាពឆ្អឹងរបស់ពួកគាត់ក្នុងអំឡុងនេះ។
ចំពោះស្ត្រី ការបាត់បង់ឆ្អឹងឆាប់រហ័សបន្ទាប់ពីអស់រដូវ គឺជាបុព្វហេតុចម្បងនៃជំងឺពុកឆ្អឹង។
សម្រាប់ស្ត្រី ការមានឆ្អឹងរឹងមាំមុនពេលអស់រដូវ គឺជាការការពារដ៏ល្អបំផុតក្នុងការប្រឆាំងនឹងការបាក់ឆ្អឹងដែលខ្សោយ។
តើជំងឺពុកឆ្អឹងអាចបង្ការមុនបានទេ?
ប្រហែលជាពាក់កណ្តាលនៃស្ត្រីទាំងអស់ ដែលមានអាយុលើសពី ៥០ ឆ្នាំ និងបុរសប្រហែល
១ នាក់ក្នុងចំណោម ៤ នាក់នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង។ ប៉ុន្តែមានរឿងជាច្រើនដែលលោកអ្នកអាចធ្វើបានដើម្បីការពារជំងឺពុកឆ្អឹង
និងជៀសវាងការបាក់ឆ្អឹង។ ឧទាហរណ៍ លោកអ្នកត្រូវប្រាកដថាបានទទួលជាតិកាល់ស្យូមច្រើន ពីរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។
លោកអ្នកក៏អាចទទួលបានកាល់ស្យូមទាំងពីអាហារ និងថ្នាំបំប៉ន។ លោកអ្នកក៏អាចទៅពិនិត្យមើលកត្តាហានិភ័យនៃជំងឺពុកឆ្អឹង
និងផ្លាស់ប្តូរកត្តាណាដែលលោកអ្នកអាចគ្រប់គ្រងបាន ឧទាហរណ៍ ឈប់ជក់បារី ប្រសិនបើលោកអ្នកជក់។
ប្រសិនបើលោកអ្នកត្រូវការថ្នាំ សូមទៅរកអ្នកផ្តល់សេវាថែទាំសុខភាពដែលអាចផ្តល់អនុសាសន៍អំពីការប្រើប្រាស់ថ្នាំព្យាបាលជំងឺពុកឆ្អឹង។
រឿងសំខាន់មួយដែលលោកអ្នកអាចធ្វើបាន គឺត្រូវហាត់ប្រាណឱ្យបានច្រើន។ លំហាត់ប្រាណមានទម្ងន់
(Weight-bearing Exercise) នឹងជួយជំរុញកោសិកាឱ្យបង្កើតឆ្អឹងថ្មី។ តាមរយៈការបង្កើនលំហាត់ប្រាណមានទម្ងន់
លោកអ្នកនឹងលើកទឹកចិត្តដល់រាងកាយរបស់លោកអ្នកឱ្យបង្កើតឆ្អឹង។ នេះអាចពន្យារពេល ឬអាចបញ្ច្រាសដំណើរការបំផ្លិចបំផ្លាញរបស់ជំងឺពុកឆ្អឹងដែលបណ្តាលឱ្យបាក់ឆ្អឹង,
ឈឺចាប់, ឬខ្សោយ ទៅជាល្អវិញ។ នៅក្នុងការហាត់ប្រាណ បើសិនលោកអ្នកបន្ថែមការហាត់កម្លាំងទៀតនោះ
នឹងធ្វើឱ្យកម្លាំងសាច់ដុំ និងភាពបត់បែនរបស់លោកអ្នកកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការដួលទៀតផង។
សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពអំពីជម្រើសលំហាត់ប្រាណដែលសមស្របសម្រាប់ខ្លួនលោកអ្នក។