លក្ខខណ្ឌទូទៅ

វិធីងាយៗដើម្បីកាត់បន្ថយស្នាមជ្រួញ

  • Soeu Sreang
  • April 20, 2021
  • 55

អនុវត្តមូលដ្ឋានថែរក្សាស្បែកឱ្យបានល្អ   

ប្រសិនបើអ្នកពិតជាចង់ធ្វើឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ    សូមចាប់ផ្តើមដោយ៖   

  • ជៀសវាងពន្លឺព្រះអាទិត្យ។   
  • លាបឡេការពារកម្តៅថ្ងៃដែលអាចការពារបានទាំង UVA និង UVB។   
  • ស្លៀកសម្លៀកបំពាក់ការពារកម្តៅថ្ងៃ ( អាវដៃវែង   និងខោជើងវែង ) ។  
  • កុំជក់បារី។  
  • ប្រើឡេផ្តល់សំណើម។  



គេងផ្ងារ

នៅពេលអ្នកគេងនៅឥរិយាបថណាមួយរាល់យប់    វានាំឱ្យមាន “ស្នាមដំណេក” ដែលជាស្នាមជ្រីវជ្រួញដែលជាប់នៅលើស្រទាប់ខាងលើនៃស្បែក      ហើយមិនរលុបនៅពេលអ្នកក្រោកពីគេង។ ការគេងផ្អៀងនាំឱ្យមានស្នាមជ្រីវជ្រួញលើថ្ពាល់    និងចង្កា     ខណៈពេលដែលគេងផ្កាប់ធ្វើឱ្យអ្នកជ្រួញចិញ្ចើម។

 

ទទួលទានត្រីសាម៉ុនឱ្យបានច្រើន

ត្រីសាម៉ុន ( រួមជាមួយត្រីទឹកជ្រៅផ្សេងទៀត ) គឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ    ដែលជាផ្នែកមួយនៃការបង្កើតស្បែកដ៏អស្ចារ្យ។ វាក៏មានអាស៊ីតខ្លាញ់អូមេហ្កា ៣ ច្រើនដែរ។ អ្នកជំនាញនិយាយថាអាស៊ីតខ្លាញ់ចិញ្ចឹមស្បែក    និងជួយឱ្យស្បែកក្មេងជាងវ័យហើយវាអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ។

 

កុំសម្លឹងមើលដោយបើកភ្នែកព្រឹមៗ - សូមពាក់វ៉ែនតាសម្រាប់អាន!

រាល់ទឹកមុខដែលអ្នកធ្វើម្តងហើយម្តងទៀត (ដូចជាការសម្លឹងមើលដោយបើកភ្នែកព្រឹមៗ) ធ្វើឱ្យសាច់ដុំមុខធ្វើការធ្ងន់    និងធ្វើឱ្យមានចង្អូរនៅពីក្រោមផ្ទៃស្បែក។ នៅទីបំផុតចង្អូរទាំងនោះក្លាយទៅជាស្នាមជ្រីវជ្រួញ។ ដូច្នេះសូមបើកភ្នែកឱ្យធំៗ៖ សូមពាក់វ៉ែនតាសម្រាប់អាន    ប្រសិនបើអ្នកត្រូវការ។ សូមសិក្សាបន្ថែមអំពីវ៉ែនតា។ ពួកវាអាចការពារស្បែកនៅជុំវិញភ្នែកពីការបំផ្លាញពីព្រះអាទិត្យ    និងការពារអ្នកពីការសម្លឹងមើលដោយបើកភ្នែកព្រឹមៗ។

 

លាបអាស៊ីដអាល់ហ្វាអ៊ីដ្រុកស៊ី (AHAs)

អាស៊ីដធម្មជាតិទាំងនេះជម្រុះស្រទាប់ខាងលើនៃកោសិកាស្បែកដែលងាប់។ វាជួយកាត់បន្ថយការលេចចេញនូវរន្ធញើស   និងស្នាមជ្រួញ    ជាពិសេសស្បែកជុំវិញភ្នែក។  អាស៊ីដអាល់ហ្វាអ៊ីដ្រុកស៊ីក្នុងទម្រង់ខ្លាំងអាចជួយជំរុញការផលិតខូឡាជែន   នៅក្នុងស្បែករបស់អ្នក។ ខូឡាជែនគឺជាប្រូតេអ៊ីនដែលផ្តល់ភាពរឹងមាំដល់ស្បែក។ ការប្រើអាស៊ីដអាល់ហ្វាអ៊ីដ្រុកស៊ីអាចធ្វើឱ្យស្បែករបស់អ្នកងាយប្រតិកម្មនឹងកម្តៅថ្ងៃ   ដូច្នេះសូមលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។

 

កុំលាងមុខញឹកញាប់ពេក

ទឹកម៉ាស៊ីនច្រោះជាតិសំណើម     និងប្រេងធម្មជាតិរបស់ស្បែក    ដែលការពារប្រឆាំងនឹងស្នាមជ្រួញ។ ប្រសិនបើអ្នកលាងមុខញឹកញាប់ពេក    អ្នកលាងសម្អាតស្រទាប់ការពាររបស់ស្បែក។ សូមប្រើសាប៊ូដែលផ្តល់ជាតិសំណើម     ឬជែល    ឬក្រីមសម្អាតជំនួសវិញ។


សូមលាបវីតាមីនC

ការសិក្សាមួយចំនួនបានរកឃើញថា     គ្រីមដែលមានវីតាមីន C អាចជួយបង្កើនបរិមាណខូឡាជែនដែលស្បែករបស់អ្នកផលិត។ វីតាមីន C ការពារស្បែកពីការបំផ្លាញពីកាំរស្មី UVA និង UVB     និងជួយកាត់បន្ថយការឡើងក្រហម     ការឡើងស្នាមអុចខ្មៅ     ហើយថែមទាំងការពារពណ៌ស្បែកទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ     អ្នកត្រូវប្រើផលិតផលស្បែកដែលមានប្រភេទវីតាមីន C ត្រឹមត្រូវ។ អាស៊ីដ L-ascorbic ប្រហែលជាល្អបំផុតសម្រាប់ការបន្ថយស្នាមជ្រីវជ្រួញ។ អ្នកក៏អាចឃើញគ្រឿងផ្សំវីតាមីន C  ដែលរាយឈ្មោះជាអាស៊ីដអាសស្គបប៊ិច (ascorbyl palmitate) ដែរ។

សណ្តែកសៀងសម្រាប់ការថែរក្សាស្បែក

សណ្តែកសៀងអាចការពារស្បែក    និងធ្វើឱ្យស្បែករបស់អ្នកមានភាពប្រសើរឡើង។ ការសិក្សាបានបង្ហាញថាសណ្តែកសៀងដែលត្រូវបានគេយកទៅលាបលើស្បែក    ឬយកជាថ្នាំបំប៉ន (មិនមែនជាអាហារ) អាចជួយការពារប្រឆាំងនឹង    ឬអាចព្យាបាលការខូចស្បែកដោយសារពន្លឺព្រះអាទិត្យ។ វាអាចជួយដល់រចនាសម្ព័ន    និងភាពរឹងមាំនៃស្បែក    ហើយថែមទាំងអាចប្តូរពណ៌ស្បែកទៀតផង។

ជំនួសកាហ្វេដោយកាកាវ

សូមសាកល្បងភេសជ្ជៈកាត់បន្ថយស្នាមជ្រីវជ្រួញនេះ។ ការសិក្សាមួយបានបង្ហាញថាកាកាវដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរក្នុងកម្រិតខ្ពស់ (epicatechin និង catechin) ការពារស្បែកពីការបំផ្លាញពីព្រះអាទិត្យ     បង្កើនរំហូរឈាមទៅកាន់កោសិកាស្បែក    រក្សាសំណើម    និងធ្វើឱ្យស្បែករលោង។

ប្រែសម្រួលដោយ៖ សុខ វណ្ណ

អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម