លក្ខខណ្ឌទូទៅ

ក្រចកដៃដែលមានសុខភាពល្អអាចផ្តល់ជាតម្រុយអំពីសុខភាពរបស់អ្នក

  • Soeu Sreang
  • May 26, 2021
  • 121

ដើម្បីថែរក្សាក្រចកដៃឱ្យមានសុខភាពល្អ    សូមជៀសវាងការឆ្លងមេរោគ    និងកែលម្អរូបរាងក្រចក    សូមសាកល្បងតាមការណែនាំដូចខាងក្រោម៖   

ព័ត៌មានជំនួយសម្រាប់ក្រចកដៃរឹងមាំ    និងមានសុខភាពល្អ   

ដើម្បីថែរក្សាក្រចកដៃឱ្យមានសុខភាពល្អ    សូមជៀសវាងការឆ្លងមេរោគ    និងកែលម្អរូបរាងក្រចក    សូមសាកល្បងតាមការណែនាំដូចខាងក្រោម៖

  • ថែរក្សាក្រចកឱ្យស្អាត    និងស្ងួត។
  • ជៀសវាងការខាំ    ឬកេះក្រចក    ។
  • លាបឡេផ្តល់សំណើមនៅលើក្រចក    និងសាច់គែមក្រចក (cuticles) ជារៀងរាល់ថ្ងៃ។ គ្រីមដែលមានជាតិអ៊ុយរេ   ផូស្វ័រលីពីត    ឬអាស៊ីដឡាក់ទិកអាចជួយការពារការប្រេះក្រចកបាន។
  • សូមរូសក្រចករបស់អ្នកក្នុងទិសដៅតែមួយ    ហើយរូសចុងក្រចកឱ្យមានរាងមូលបន្តិច    ជាជាងការរូសក្រចកឱ្យស្រួច។
  • សូមកុំកាត់សាច់គែមក្រចកចេញ  ឬសម្អាតក្រោមក្រចករបស់អ្នកជ្រៅពេកដែលអាចនាំឱ្យឆ្លងមេរោគ។
  • សូមកុំឆ្កឹះយកក្រចកជើងដែលកប់ក្នុងសាច់ចេញ។ សូមទៅជួបគ្រូពេទ្យសើស្បែក    ប្រសិនបើក្រចកជើងដែលកប់ក្នុងសាច់រំខាន់ដល់អ្នក។
  • សូមជៀសវាងប្រើទឹកលាងក្រចកដែលមានផ្ទុកអាសេតូន    ឬហ្វកមល ។
  • សូមយកឧបករណ៍ធ្វើក្រចករបស់អ្នកទៅប្រើ    ប្រសិនបើអ្នកទៅធ្វើក្រចកញឹកញាប់។
  • ប្រសិនបើអ្នកដាក់ក្រចកសិប្បនិម្មិត    សូមពិនិត្យមើលឱ្យបានទៀងទាត់ចំពោះការប្រែពណ៌ក្រចកទៅជាពណ៌បៃតង (សញ្ញានៃការឆ្លងបាក់តេរី) ។
  • សូមបរិភោគរបបអាហារមានតុល្យភាព    និងលេបវីតាមីនដែលមានផ្ទុកបាយអូទីន (biotin)

ចុងបញ្ចប់   ដើម្បីថែរក្សាក្រចកដៃឱ្យមានសុខភាពល្អតាមពេលវេលា    សូមឱ្យគ្រូពេទ្យពិនិត្យមើលក្រចកដៃរបស់អ្នកក្នុងអំឡុងពេលពិនិត្យលើកក្រោយ។

វេជ្ជបណ្ឌិត Tamara Lior ដែលជាគ្រូពេទ្យឯកទេសរោគសើស្បែកនៅគ្លីនិក Cleveland Clinic រដ្ឋផ្លរីដា មានប្រសាសន៍ថា “ដូចភ្នែកដែរ    ក្រចកគឺជាបង្អួចទៅកាន់ដួងព្រលឹង”។ លោកស្រីធ្លាប់បញ្ចុះបញ្ចូលអ្នកជំងឺឱ្យពិនិត្យសួត    បន្ទាប់ពីបានកត់សម្គាល់លើស្នាមជាំលើក្រចករបស់ពួកគេ    ដែលជាសញ្ញាបង្ហាញថាពួកគេមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ប្រាកដណាស់   ពួកគេមានទឹកនៅក្នុងសួត។

វេជ្ជបណ្ឌិត Joshua Fox ដែលជាប្រធានផ្នែករោគសើស្បែកកម្រិតធ្ងន់    និងជាអ្នកនាំពាក្យបណ្ឌិត្យសភារោគសើស្បែកអាម៉េរិកមានប្រសាសន៍ថា “សញ្ញាព្រមានចំពោះលក្ខខណ្ឌផ្សេងទៀតរាប់ចាប់ពីជំងឺរលាកថ្លើម  រហូតដល់ជំងឺបេះដូងអាចលេចឡើងផងដែរ    នៅពេលដែលក្រចកដៃដែលមានសុខភាពល្អពីមុនបានផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនៅលើក្រចកអាចជាសញ្ញាមួយនៃជំងឺក្នុងតំបន់ដូចជា ការឆ្លងមេរោគផ្សិត    ឬជាសញ្ញានៃជំងឺដែលមានលក្ខណៈជាប្រព័ន្ធដូចជា    ជំងឺប្រព័ន្ធភាពសុំាវាយប្រហាររាងកាយ    ឬរោគខ្វះគ្រាប់ឈាមក្រហម។”

គាត់និយាយថាពេលខ្លះគាត់ព្យាយាមទាយ    ប្រសិនបើមនុស្សម្នាក់មានរោគខ្វះគ្រាប់ឈាមក្រហមដោយមើលក្រចករបស់ពួកគេ។ គាត់ពន្យល់ថាសាច់ក្រោមក្រចកពណ៌ ស ស្លេកអាចបង្ហាញពីចំនួនកោសិកាឈាមក្រហមទាបដែលស្របនឹងរោគខ្វះគ្រាប់ឈាមក្រហម។

កង្វះជាតិដែកអាចបណ្តាលឱ្យសាច់ក្រោមក្រចកស្តើង   និងផត   ហើយមានឆ្នូត។

ខណៈពេលដែលអ្នកជំងឺភាគច្រើនរបស់វេជ្ជបណ្ឌិត Fox មិនបានចូលមករាយការណ៍អំពីបញ្ហាក្រចក    គាត់តែងតែពិនិត្យក្រចកអ្នកជំងឺដើម្បីប្រាកដថាពួកគេមានក្រចកដៃមានសុខភាពល្អ។ “ក្រចកផ្តល់នូវតម្រុយតូចៗជាច្រើនចំពោះអ្វីដែលកំពុងកើតឡើងនៅខាងក្នុងខ្លួនអ្នក។ អ្នកជំងឺប្រព័ន្ធភាពសុំាវាយប្រហាររាងកាយមានសរសៃឈាមរាងអក្សរ v ចម្លែកនៅក្នុងសាច់គ្របក្រចករបស់ពួកគេ។ ជំងឺរលាកស្បែករុំារ៉ៃចាប់ផ្តើមនៅក្នុងក្រចករហូតដល់ ១០% នៃពេលវេលា” ហើយបណ្តាលឱ្យបែក   និងខូងសាច់ក្រោមក្រចក។

វេជ្ជបណ្ឌិត Fox មានប្រសាសន៍ថា “ជំងឺបេះដូងអាចប្រែពណ៌សាច់ក្រោមក្រចកជាពណ៌ក្រហម។ ជំងឺផ្លូវចិត្តដែលបណ្តាលឱ្យអ្នកជំងឺធ្វើសកម្មភាពដដែរៗ (OCD) អាចបង្ហាញនៅលើក្រចកតាមរយៈការខាំ    ឬការកេះក្រចកជាប់។

សូម្បីតែជំងឺទូទៅដូចជាជំងឺក្រពេញទីរ៉ូអ៊ីតក៏អាចបណ្តាលឱ្យមានភាពមិនធម្មតានៅក្នុងសាច់ក្រោមក្រចកដែរ។    វាធ្វើឱ្យក្រចកស្ងួត    និងផុយដែលងាយនឹងប្រេះ និងបែក ។

គាត់បានរាយបញ្ជីឧទាហរណ៍ទាំង ១០ នៅខាងក្រោមនៃការផ្លាស់ប្តូរក្រចកដែលអាចបង្ហាញពីស្ថានភាពសុខភាពធ្ងន់ធ្ងរ។

ការណែនាំអំពីក្រចកដៃដែលមានសុខភាពល្អ៖

សញ្ញាដែលអាចកើតលក្ខខណ្ឌធ្ងន់ធ្ងរទាំង ១០

រូបរាងក្រចក

លក្ខខណ្ឌផ្សារភ្ជាប់

ក្រចកពណ៌ស

ជំងឺថ្លើមដូចជា៖   ជំងឺរលាកថ្លើម

ក្រចកក្រាស់ពណ៌លឿងដែលលូតលាស់យឺត

ជំងឺសួតដូចជា៖    ជំងឺខូចកូនថង់សួត

ក្រចកពណ៌លឿងមានគល់ពណ៌ក្រហមបន្តិច

ជំងឺទឹកនោមផ្អែម

ក្រចកពណ៌សពាក់កណ្តាលពណ៌ផ្កាឈូកពាក់កណ្តាល

ជំងឺតម្រងនោម

សាច់ក្រោមក្រចកពណ៌ក្រហម

ជំងឺបេះដូង

សាច់ក្រោមក្រចកស្លេក      

ឬពណ៌ស

រោគខ្វះគ្រាប់ឈាមក្រហម

ផ្ទៃក្រចកខូង    ឬអង្កាញ់

ជំងឺរលាកស្បែករុំារ៉ៃ

ឬជំងឺរលាកសន្លាក់

"ចុងម្រាមរីកធំ" ដែលជាការកើនឡើងនៃជាលិកានៅជុំវិញចុងម្រាមដៃដោយគ្មានការឈឺចាប់    ឬ ក្រចកកប់ក្នុងសាច់

ជំងឺសួត

ឆ្នូតពណ៌ក្រហមមិនទៀងទាត់នៅគល់នៃសាច់គ្របគល់ក្រចក

ជំងឺសើស្បែក (Lupus)    

 ឬជំងឺជាលិកាសន្ធាន

ឆ្នូតពណ៌ក្រមៅក្រោមក្រចក

ជំងឺមហារីកស្បែកពណ៌ខ្មៅ


បន្ថែមពីនេះ 
Laine ដែលជានាយកនិពន្ធរងជាន់ខ្ពស់នៃ Annals of Internal Medicine កត់សំគាល់ថាជំងឺមួយចំនួនអាចបណ្តាលឱ្យមានការផ្លាស់ប្តូរក្រចកចំពោះអ្នកជំងឺមួយចំនួនប៉ុណ្ណោះ។ គាត់បានប្រាប់ WebMD ថា "ឧទាហរណ៍៖ មិនមែនមនុស្សទាំងអស់ដែលមានជំងឺថ្លើមសុទ្ធតែមានក្រចកពណ៌ ស ទេ" ។ ការបញ្ច្រាសក៏ជាការពិតផងដែរ។ មិនមែនមនុស្សគ្រប់គ្នាដែលមានក្រចកពណ៌សមានជំងឺថ្លើមទេ។ ក្នុងករណីដែលមិនមានរោគសញ្ញា   ឬអាការផ្សេងទៀតនៃជំងឺ    ខ្ញុំនឹងស្ទាក់ស្ទើរក្នុងការចាប់ផ្តើមការងារស្មុគស្មាញ    និងចំណាយច្រើនសម្រាប់ជំងឺជាប្រព័ន្ធ   ដោយសារតែការរកឃើញរបស់ក្រចក”។

ប៉ុន្តែតើវេជ្ជបណ្ឌិតអាចពិនិត្យឃើញជំងឺបេះដូង    និងតម្រងនោមដោយមិនបានធ្វើរោគវិនិច្ឆ័យ    ដោយគ្រាន់តែមើលក្រចករបស់អ្នកបានដែរឬទេ? វេជ្ជបណ្ឌិត Christine Laine ដែលជានាំពាក្យនៅមហាវិទ្យាល័យគ្រូពេទ្យអាម៉េរិកមានប្រសាសន៍ថា “វាមិនទំនងទេ”។ លោកស្រីមិនជំទាស់នឹងការផ្សារភ្ជាប់គ្នារវាងក្រចក    និងជំងឺទេ     ប៉ុន្តែលោកស្រីបានព្រមានថា     “ការផ្លាស់ប្តូរក្រចកកម្រជាតម្រុយដំបូងនៃជំងឺធ្ងន់ធ្ងរណាស់។ ក្នុងករណីភាគច្រើនអ្នកជំងឺនឹងបង្ហាញរោគសញ្ញា    ឬអាការផ្សេងៗនៃជំងឺមុនពេលការផ្លាស់ប្តូរក្រចកក្លាយជាភស្តុតាង។ ឧទាហរណ៍៖ វាមិនមែនជារឿងចម្លែកទេដែលការរីកម្រាមដៃគឺជាសញ្ញាដំបូង    ដែលអ្នកជំងឺខូចកូនថង់សួតកត់សម្គាល់។ ការពិបាកដកដង្ហើមប្រហែលជាមានវត្តមានរួចហើយ” ។
“តម្រុយទីមួយដ៏កម្រ”

វេជ្ជបណ្ឌិត Fox យល់ស្របថា    អ្នកមិនចាំបាច់រត់ទៅរកអ្នកជំនាញបេះដូងដែលនៅជិតបំផុតទេ    ប្រសិនបើសាច់ក្រោមក្រចករបស់អ្នកប្រែជាពណ៌ក្រហម។ គាត់មានប្រសាសន៍ថា “វាអាចមកពីការថ្នាំលាបក្រចក” ។ មុនពេលសន្មតពីភាពអាក្រក់បំផុត    វាចាំបាច់ត្រូវពិនិត្យមើលការពន្យល់ទូទៅបន្ថែមទៀតដូចជា៖ ស្នាមជាំ    ការហូរឈាមនៅក្រោមក្រចក    និងការឆ្លងមេរោគផ្សិត។ ទោះបីជាយ៉ាងណាក៏ដោយ    វាពិតជាមានតម្លៃណាស់ក្នុងការប្រុងប្រយ័ត្នក្នុងការថែរទាំក្រចកដៃឱ្យមានសុខភាពល្អ    ដូច្នេះអ្នកនឹងដឹងមុនចំពោះបញ្ហាដែលអាចកើតឡើង។

ពេលណាត្រូវទៅជួបគ្រូពេទ្យរោគសើស្បែក

នៅពេលក្រចកដៃដែលមានសុខភាពល្អចាប់ផ្តើមផ្លាស់ប្តូរពណ៌   ឬសភាពផ្ទៃ    មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតគឺមេរោគផ្សិតក្រចកដៃ    ដែលអាចបណ្តាលឱ្យក្រចកប្រេះ    របក    និងផ្លាស់ប្តូរពណ៌    និងសភាពផ្ទៃ។ ការឆ្លងមេរោគទាំងនេះច្រើនតែពិបាកព្យាបាល    ហើយអាចត្រូវការជំនួយពីអ្នកជំនាញរួមទាំងថ្នាំប្រឆាំងនឹងមេរោគតាមវេជ្ជបញ្ជា។ វេជ្ជបណ្ឌិត Fox មានប្រសាសន៍ថា “វាល្អបំផុតក្នុងការជួបគ្រូពេទ្យរោគសើស្បែក    ប្រសិនបើអាការនៅតែបន្តកើតមាន។ ជាពិសេសប្រសិនបើក្រចកចាប់ផ្តើមរបូតចេញពីគល់    ឬអ្នកមានការឈឺចាប់    និងហើម។

សូមប្រយ័ត្នចំពោះការផ្លាស់ប្តូរសភាពផ្ទៃ    រូបរាង   ឬពណ៌    ដែលមិនបណ្តាលមកពីស្នាមជាំ    ឬការឆ្លងមេរោគផ្សិត    រួមទាំងការលូតលាស់មិនទៀងទាត់    ក្រហូង    ក្នុងក្រចក    ឆ្នូតពណ៌ត្នោតក្រមៅនៅពីក្រោមក្រចក    និងសាច់គែមក្រចក     ឬមានឫសនៅលើសាច់ក្រោមក្រចក។ ការផ្លាស់ប្តូរពណ៌បែបនេះលើក្រចកដៃដែលមានសុខភាពល្អពីមុនគឺជាមូលហេតុនៃការព្រួយបារម្ភ។   ​ យោងតាមលោកស្រី Lior    ការផ្លាស់ប្តូរបែបនេះអាចបង្ហាញពីជំងឺមហារីកស្បែក។ លោកស្រីបានប្រាប់ WebMD ថា “ឫសដែលនៅជុំវិញក្រចកមានទំនោរវិវឌ្ឍទៅជាមហារីកកោសិកាស្បែក squamous ។ ប្រសិនបើអ្នកជំងឺឃើញសាច់គែមក្រចកប្រែជាពណ៌ក្រមៅ    នោះយើងមានការព្រួយបារម្ភអំពីជំងឺមហារីកស្បែកពណ៌ខ្មៅ ដែលជាទម្រង់មហារីកសាហាវបំផុត។”

វេជ្ជបណ្ឌិត Fox ផ្តល់យោបល់ឱ្យរាយការណ៍អំពីការផ្លាស់ប្តូរប្រភេទទាំងនេះទៅអ្នកឯកទេសឱ្យបានឆាប់បំផុត។ “គ្រូពេទ្យរោគសើស្បែកត្រូវបានបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ក្នុងការបកស្រាយរវាងលក្ខខណ្ឌក្រចកមិនគ្រោះថ្នាក់    និងធ្ងន់ធ្ងរ    ក៏ដូចជាកំណត់ពេលដែលការផ្លាស់ប្តូរត្រូវការការធ្វើតេស្តបន្ថែមទៀត។”

អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

May 31, 2021

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

May 29, 2021

វិធីការពារ និងព្យាបាលបញ្ហាក្រចក

May 28, 2021

បណ្ដាញ​សង្គម