លក្ខខណ្ឌទូទៅ

វិធីសាស្រ្តដើម្បីឱ្យស្បែក (បុរស) ស្អាតអស្ចារ្យ

  • Soeu Sreang
  • April 13, 2021
  • 60

ប្រសិនបើអ្នកជាបុរសម្នាក់ដែលត្រូវរុកកួនដោយស្បែកស្ងួត    ឬការរលាកឡាម    ខាងក្រោមនេះគឺជាបញ្ជីត្រួតពិនិត្យការថែរក្សាមុខរហ័សមួយ។   

អ្នកគឺជាបុរស។ ប្រសិនបើអ្នកចង់មើលទៅស្អាត    អ្នកត្រូវតែដោះស្រាយជាមួយស្បែករបស់អ្នក។   

បុរសដែលចង់ឱ្យស្បែកមើលទៅក្មេងជាងវ័យ    និងមានសុខភាពល្អ    ត្រូវធ្វើការថែរក្សាស្បែកជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។   

ពន្លឺព្រះអាទិត្យ    និងការជក់បារីគឺជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នក     ពីព្រោះពួកវាទាំងពីរនេះធ្វើឱ្យខូចស្បែក    និងបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ។ ប្រសិនបើអ្នកជក់បារី     វាជាការល្អបំផុតក្នុងការឈប់ជក់បារី។ ការប្រើគ្រីមផ្តល់សំណើមជាមួយឡេការពារកម្តៅថ្ងៃគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការការពារភាពចាស់    និងស្នាមជ្រួញ។

បញ្ជីត្រួតពិនិត្យសម្រាប់ស្បែក (បុរស) ស្អាតអស្ចារ្យ   

ការជ្រើសរើសផលិតផលស្បែក៖   

  • សូមគិតពី “ឡេផ្តល់សំណើម”     ​នៅពេលទិញសាប៊ូ (សាប៊ូដុសខ្លួន  និងសាប៊ូលាងដៃ)។
  • សូមទិញឡេផ្តល់សំណើមដល់ស្បែកមុខ    ដែលមានឡេការពារកម្តៅថ្ងៃ។
  • ប្រសិនបើអ្នកមានស្បែកស្ងួត     សូមទិញឡេលាបខ្លួនផ្តល់សំណើមដែលមានកម្រិតស្រាលសម្រាប់រដូវក្តៅ។
  • ក្នុងអំឡុងខែរដូវរងារ    សូមទិញគ្រីម  ឬក្រមួនផ្តល់សំណើមដែលមានកម្រិតខ្លាំង។
  • បើស្បែកស្ងួតពិតជាបញ្ហាមែន    ឡេកាន់តែខាប់   និងមានខ្លាញ់កាន់តែច្រើន    កាន់តែល្អ។
  • ប្រើឡេការពារកម្តៅថ្ងៃដែលល្អនៅខាងក្រៅជានិច្ច (ឡេដែលមាន SPF 15     ឬខ្ពស់ជាងនេះ) ។

ការការពារស្បែកស្ងួត៖

  • សូមងូតទឹកក្តៅឧណ្ហៗ (ជំនួសឱ្យទឹកក្តៅ) ។
  • សូមកំណត់ពេលវេលាងូតទឹកត្រឹម ៥ ឬ ១០ នាទី។
  • ក្រោយពេលងូតទឹក      សូមលាបឡេផ្តល់សំណើមភ្លាម     បន្ទាប់ពីជូតខ្លួនស្ងួត។
  • សូមលាបឡេផ្តល់សំណើមបន្ទាប់ពីលាងដៃ។

វិធីសាស្រ្តកោរពុកមាត់    និងពុកចង្ការដ៏ល្អ៖




  • សូមកោរពុកមាត់    និងពុកចង្ការពេលងូតទឹកក្តៅឧណ្ហៗ។ ឬជ្រលក់កន្សែងជាមួយទឹកក្តៅដោយប្រុងប្រយ័ត្ន    រួចពួតឱ្យស្ងួត     ហើយដាក់លើផ្ទៃមុខរបស់អ្នកពីរបីនាទី    មុនពេលកោរ។
  • ម៉ាស្សាគ្រីម     ឬជែលសម្រាប់កោរពុកមាត់ឱ្យជ្រាបចូលស្បែករបស់អ្នក។
  • កុំកោរពុកមាត់    និងពុកចង្ការជិតពេក។ សូមប្រើឡាមដែលមានមុខតែមួយ    ដើម្បីការពារស្បែកពីការរលាក។ អ្នកក៏នឹងកាត់បន្ថយសក្តានុពលនៃការដុះរោមក្នុងស្បែក    ជាពិសេសប្រសិនបើពុកចង្ការរបស់អ្នករួញអង្កាញ់។
  • សូមកោរពុកមាត់    និងពុកចង្ការក្នុងទិសដៅតែមួយ    ប្រសិនបើអ្នកមានបំំណងកោររោមដែលដុះក្នុងសាច់។ សូមកោរតាមទិសដៅដែលរោមដុះ។
  • សូមលាងសម្អាតជាមួយទឹកឱ្យបានច្រើន។ សូមជូតជាមួយកន្សែងដោយថ្នមៗ    សូមកុំត្រដុស។
  • សូមលាបគ្រីមផ្តល់សំណើម ( ដែលមានឡេការពារកម្តៅថ្ងៃ ) ដើម្បីធ្វើឱ្យស្បែករលោង     និងការពារស្បែក។

ការគ្រប់គ្រងមុន

  • ការប្រើថ្នាំព្យាបាលតាមវេជ្ជបញ្ជាដោយប្រើថ្នាំ Retinol ដូចជា៖ Retin-A, Renova, Tazorac, Avita,   ឬ Differin    នៅពេលយប់អាចធ្វើឱ្យស្បែកមិនងាយកើតមុន។
  • ការប្រើគ្រីមអង់ទីប្យូទិច    ឬជែល benzoyl peroxide     ឬការសម្អាតជាមួយ benzoyl peroxide ប្រចាំថ្ងៃក៏អាចជួយបានដែរ។

អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម