លក្ខខណ្ឌទូទៅ

វិធីការពារ និងព្យាបាលបញ្ហាក្រចក

  • Soeu Sreang
  • May 28, 2021
  • 67

វាងាយស្រួលក្នុងការទទួលអត្ថប្រយោជន៍ពីក្រចករបស់អ្នក    ជាពិសេសប្រសិនបើអ្នកមិនធ្វើក្រចក។ ប៉ុន្តែប្រសិនបើអ្នកមិនថែទាំក្រចកទេ    ក្រចករបស់អ្នកអាចមានបញ្ហា។   

សូមចងចាំនូវអ្វីដែលត្រូវធ្វើ    និងអ្វីដែលមិនត្រូវធ្វើដើម្បីបញ្ឈប់បញ្ហាក្រចក    មុនពេលក្រចកចាប់ផ្តើមមានបញ្ហា។   

សម្អាត   

ប្រសិនបើវាជាទម្លាប់របស់អ្នក    ដែលគ្រាន់តែលាងជម្រះ    វាដល់ពេលដែលត្រូវគិតឡើងវិញអំពីរបៀបដែលអ្នកលាងដៃ។ មេរោគអាចផ្តុំនៅក្រោមក្រចករបស់អ្នក។ អ្នកគួរតែដុសសម្អាតក្រចកជាមួយសាប៊ូរាល់ពេលអ្នកលាងដៃ។ សូមផ្តល់ពិន្ទុបន្ថែមដល់ខ្លួនអ្នក    ប្រសិនបើអ្នកប្រើច្រាសដុសក្រចក។   

កុំខាំ!

ការខាំក្រចកអាចធ្វើឱ្យអ្នកឈឺដោយផ្តល់ឱកាសឱ្យវីរុសបង្កជំងឺផ្តាសាយចូលក្នុងមាត់របស់អ្នក។ ហើយប្រសិនបើអ្នករលាត់    ឬដាច់ស្បែក    វានឹងបង្កទៅជាក្រចកកប់ក្នុងស្បែក    ឬការឆ្លងមេរោគ។

មានក្រចកកប់ក្នុងស្បែកសូមកាត់​វា​ចេញ។ សូមកុំខាំ    ឬហែកវា។

សូមរក្សាក្រចកឱ្យស្ងួត

ពពួកបាក់តេរី   និងមេរោគផ្សិតលូតលាស់នៅក្នុងបរិស្ថានដែលមានសំណើម    និងក្នុងក្រចកសើមដែលងាយនឹងបែក។ បន្ទាប់ពីលាងដៃ   ឬងូតទឹក     សូមជូតប្រអប់ដៃ    និងប្រអប់ជើងឱ្យស្ងួត។

សូមពាក់ស្រោមដៃជ័រ    នៅពេលអ្នកលាងចាន។ សូមពាក់ស្រោមដៃ    និងស្រោមជើងដែលធ្វើពីវត្ថុធាតុដើម    ដែលអាចឱ្យខ្យល់ចេញចូលស្រួល    ហើយផ្លាស់ប្តូរពួកវាឱ្យបានញឹកញាប់    ជាពិសេសប្រសិនបើផ្នែកខាងក្នុងស្រោមដៃ    ឬស្រោមជើងសើម    និងបែកញើស។

សូមតម្រឹមឱ្យត្រឹមត្រូវ

ក្រចកដែលមានសុខភាពល្អបំផុតគឺត្រូវកាត់ឱ្យខ្លី។ ក្រចកវែងទំនងជាបែក    និងរហែក    ហើយបាក់តេរីអាចរស់នៅក្រោមក្រចកវែងបាន។

នៅពេលដែលអ្នកកាត់តម្រឹមម្រាមជើង    សូមកុំកាត់រឹមក្រចកជ្រៅពេក    ឬវាអាចនាំឱ្យមានក្រចកដុះក្នុងសាច់។

ក្រចកក្រាស់ពេក   និងពិបាកកាត់មែនទេសូមត្រាំក្រចកក្នុងទឹកអំបិល    បន្ទាប់មកលាបគ្រីមដែលមានសារធាតុអ៊ុយរេ    ឬអាស៊ីដឡាក់ទិក     ដើម្បីបន្ទន់ក្រចក។

សូមកុំពាក់ស្បែកជើងដែលមិនត្រូវ

ប្រសិនបើស្បែកជើងតូច  ឬធំពេក    ឬចង្អៀត    និងតឹង    វាអាចបង្កបញ្ហាដូចជា៖ ក្រចកដុះក្នុងស្បែក។ ស្បែកជើងដែលកកិតអាចបណ្តាលឱ្យមានពងបែក    ឬដំបៅដែលអាចឆ្លងមេរោគ។

សូមកុំភ្លេចពិនិត្យមើលហាងធ្វើក្រចករបស់អ្នក

តើហាងធ្វើក្រចកមានអាជ្ញាប័ណ្ណឬទេតើវាមើលទៅស្អាត    និងអនាម័យដែរឬទេតើបុគ្គលិកបានសម្លាប់មេរោគលើឧបករណ៍របស់ពួកគេ    មុនពេលធ្វើក្រចកម្តងៗ   ឬបោះឧបករណ៍ចោល    បន្ទាប់ពីប្រើម្តងៗដែរឬទេតើបុគ្គលិកលាងដៃរបស់គេបន្ទាប់ពីធ្វើក្រចកឱ្យអតិថិជនឬទេ?

ចម្លើយទាំងអស់គួរតែ “ បាទ / ចាស” ។

មានសញ្ញានៃមេរោគផ្សិតមែនទេសូមរំលងការធ្វើក្រចក! ប្រសិនបើអ្នកលាបថ្នាំលាបក្រចកលើមេរោគផ្សិត    ការឆ្លងមេរោគអាចកាន់តែធ្ងន់ធ្ងរ។

សូមប្រើឧបករណ៍ធ្វើក្រចក    និងថ្នាំលាបក្រចកផ្ទាល់ខ្លួន   

ប្រសិនបើអ្នកទៅហាងធ្វើក្រចកញឹកញាប់    អ្នកត្រូវនាំយកឧបករណ៍ធ្វើក្រចក        និងថ្នាំលាបក្រចកផ្ទាល់ខ្លួន    ហើយសម្អាតឧបករណ៍ធ្វើក្រចកនៅផ្ទះ។ អ្នកនឹងដឹងច្បាស់ថា កន្ត្រៃកាត់ក្រចក    ប៉ុងខាត់ក្រចក    និងច្រាសដុសក្រចកស្អាត    ហើយឧបករណ៍ទាំងនោះប៉ះតែដៃ    និងជើងរបស់អ្នកប៉ុណ្ណោះ។

សូមកុំកាត់    ឬរុញសាច់គែមក្រចករបស់អ្នក

ស្បែកនៅជុំវិញក្រចករបស់អ្នកដើរតួជាប្រព័ន្ធការពារធម្មជាតិ    ដែលជួយការពារមេរោគពីការឆ្លងចូល    និងបង្កការឆ្លងមេរោគ។

ដូច្នេះសូមកុំប៉ះពាល់សាច់គែមក្រចករបស់អ្នក។ ប្រសិនបើអ្នកទៅហាងធ្វើក្រចក    ត្រូវប្រាកដថាអ្នកធ្វើក្រចកមិនប៉ះពាល់សាច់គែមក្រចករបស់អ្នក។

សូមប្រយ័ត្នជំហានរបស់អ្នកនៅទីសាធារណៈ

មេរោគផ្សិតអាចរាលដាលយ៉ាងងាយនៅលើឥដ្ឋក្នុងបន្ទប់ហាត់ប្រាណដែលបិទជិត    កន្លែងងូតទឹកសាធារណៈ    អាងហែលទឹក    និងបន្ទប់ស្ទីម។ សូមកុំដើរដោយជើងទទេរ    ពេលអ្នកនៅតំបន់ដែលមនុស្សជាច្រើនដោះស្បែកជើង។

សូមទៅជួបគ្រូពេទ្យ    ប្រសិនបើក្រចករបស់អ្នកមើលទៅមិនត្រឹមត្រូវ

ប្រសិនបើក្រចករបស់អ្នកប្រែពណ៌   វាជាការប្រសើរក្នុងការទៅពិនិត្យជាមួយគ្រូពេទ្យរោគសើស្បែក។ ជំងឺមហារីកស្បែកពណ៌ខ្មៅ (Melanoma) អាចដុះនៅក្រោមក្រចករបស់អ្នក    ហើយចំណុច    ឬឆ្នូតក្រមៅ   អាចជាសញ្ញាព្រមាន។

អ្នកក៏គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតផងដែរ    ប្រសិនបើក្រចក     ឬស្បែកនៅជុំវិញក្រចកឈឺ    រលាក    មានខ្ទុះ    ឬក្រចករបស់អ្នកក្រាស់    ឬផ្លាស់ប្តូររូបរាង។

វាមានសារសំខាន់ជាពិសេសក្នុងការព្យាបាលក្រចកដែលឆ្លងមេរោគ    ឬក្រចកកប់ក្នុងស្បែក    ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម    ឬលក្ខខណ្ឌផ្សេងទៀតដែលប៉ះពាល់ដល់ប្រព័ន្ធរបត់ឈាម    ឬប្រព័ន្ធភាពស៊ាំ។

អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

May 31, 2021

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

May 29, 2021

អ្វីដែលក្រចកប្រាប់ពីសុខភាពរបស់អ្នក

May 27, 2021

បណ្ដាញ​សង្គម