មានផ្ទៃពោះ

ការឈឺពោះសម្រាលមិនគ្រប់ខែ

  • Soeu Sreang
  • March 11, 2021
  • 46

ការឈឺពោះសម្រាលមិនគ្រប់ខែជាពេល    ដែលរាងកាយរបស់អ្នកចាប់ផ្តើមត្រៀមខ្លួនសម្រាប់សម្រាលមុនកាលបរិច្ឆេទ។ ការឈឺពោះសម្រាលមិនគ្រប់ខែចាប់ផ្តើម ៣ សប្តាហ៍    ឬច្រើនសប្តាហ៍មុនកាលបរិច្ឆេទសម្រាល។

ការឈឺពោះសម្រាលមិនគ្រប់ខែអាចនាំឱ្យមានការសម្រាលមុនកាលបរិច្ឆេទ។ ប៉ុន្តែដំណឹងល្អគឺថាគ្រូពេទ្យអាចធ្វើរឿងជាច្រើន    ដើម្បីពន្យាពេលការសម្រាល។ ពេលវេលាដែលទារកលូតលាស់នៅក្នុងពោះអ្នកកាន់តែយូរ    ដែលត្រូវនឹងកាលបរិច្ឆេទសម្រាលរបស់អ្នក    ទារកទំនងជានឹងមានបញ្ហាកាន់តែតិច    បន្ទាប់ពីការចាប់កំណើត។

កត្តាដែលបង្កើនហានិភ័យរបស់អ្នក

កត្តាជាច្រើនអាចបង្កើនហានិភ័យនៃការឈឺពោះសម្រាលមិនគ្រប់ខែ។ កត្តាមួយចំនួនមាន៖

  • ការជក់បារី
  • លើស    ឬខ្វះទម្ងន់ខ្លាំង     មុនពេលមានផ្ទៃពោះ
  • មិនបានទទួលការថែទាំពេលមានផ្ទៃពោះល្អ
  • ទទួលទានគ្រឿងស្រវឹង    ឬប្រើថ្នាំញៀនក្នុងអំឡុងពេលមានផ្ទៃពោះ
  • មានលក្ខខណ្ឌសុខភាពដូចជា៖ ជំងឺលើសសម្ពាធឈាម    ជំងឺបម្រុងក្រឡាភ្លើង     ជំងឺទឹកនោមផ្អែម     ជំងឺឈាមក្រកក    ឬជំងឺឆ្លង
  • កំពុងពពោះទារក    ដែលមានពិការភាពពីកំណើត
  • កំពុងពពោះទារក    ដែលបង្កកំណើតក្រៅរាងកាយ
  • កំពុងពពោះកូនភ្លោះ ២    ឬលើសពី ២
  • មានប្រវត្តិគ្រួសារ    ឬមានប្រវត្តិឈឺពោះសម្រាលមិនគ្រប់ខែ
  • មានផ្ទៃពោះឆាប់ពេក    ក្រោយពេលសម្រាលលើកមុន

អាការ

ដើម្បីបញ្ឈប់ការឈឺពោះសម្រាលមិនគ្រប់ខែ    អ្នកត្រូវដឹងពីសញ្ញាព្រមាន។ ការធ្វើសកម្មភាពរហ័សអាចធ្វើឱ្យមានការផ្លាស់ប្តូរធំ។ សូមទាក់ទងឆ្មប    ឬគ្រូពេទ្យភ្លាមប្រសិនបើអ្នក៖

  • ឈឺខ្នងដែលជាធម្មតានៅផ្នែកខាងក្រោម។ វាអាចថេរ    ឬឈឺហើយបាត់ទៅវិញ    ប៉ុន្តែវាមិនធូរស្បើយ    បើទោះបីជាអ្នកប្តូរឥរិយាបថ    ឬធ្វើអ្វីផ្សេងទៀត    ដើម្បីបន្ថយការឈឺចាប់ក៏ដោយ។
  • ការកន្រ្តាក់ស្បូនរៀងរាល់ ១០ នាទីម្តង    ឬញាប់ជាងនេះ
  • ឈឺពោះផ្នែកខាងក្រោម    ឬឈឺពោះដូចឈឺពោះមករដូវ។ វាអាចឈឺដូចការឈឺឡើងហ្គាស    ដែលអាចមកជាមួយនិងការរាក។
  • មានធ្លាក់សារធាតុរាវចេញពីទ្វារមាសរបស់អ្នក
  • អាការដូចជាគ្រុនផ្តាសាយដូចជា៖   ចង់ក្អួត    ក្អួត     ឬរាគ។ សូមទាក់ទងទៅគ្រូពេទ្យ  សូម្បីតែករណីក្នុងស្រាលក៏ដោយ។ ប្រសិនបើអ្នកក្អួត     ឬរាគលើសពី ៨ ម៉ោង     អ្នកត្រូវតែទៅជួបគ្រូពេទ្យ។
  • ការកើនសម្ពាធនៅក្នុងអាងត្រគៀក    ឬទ្វារមាសរបស់អ្នក
  • ការកើនការធ្លាក់ទឹករំអិលពីទ្វារមាស
  • ការធ្លាក់ឈាមតាមទ្វារមាស    រួមទាំងការធ្លាក់ឈាមក្នុងកម្រិតស្រាល

អាការមួយចំនួនក្នុងចំណោមអាការទាំងនេះអាចពិបាកនឹងបែងចែកឱ្យដាច់ពីអាការធម្មតានៃការមានផ្ទៃពោះ    ដូចជាឈឺខ្នងជាដើម។ ប៉ុន្តែអ្នកមិនអាចប្រយ័ត្នប្រយែងពេកទេ។ សូមធ្វើការពិនិត្យរាល់សញ្ញាព្រមានទាំំងអស់។

វិធីសាស្រ្តពិនិត្យការកន្រ្តាក់ស្បូន

ការពិនិត្យរកការកន្ត្រាក់ស្បូនគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការស្វែងរកការឈឺពោះសម្រាលមិនគ្រប់ខែ។

១. ដាក់ចុងម្រាមដៃលើពោះរបស់អ្នក។

២. ប្រសិនបើអ្នកមានអារម្មណ៍ថាស្បូនរបស់អ្នកតឹង    ហើយទន់    នោះគឺជាការកន្ត្រាក់ស្បូនហើយ។

. កំណត់ពេលវេលាស្បូនកន្ត្រាក់។ សូមកត់ត្រាពេលវេលាដែលស្បូនចាប់ផ្តើមកន្ត្រាក់និងពេលវេលាដែលស្បូនចាប់ផ្តើមកន្ត្រាក់បន្ទាប់។

៤. សូមព្យាយាមបញ្ឈប់ការកន្ត្រាក់ស្បូន។ សូមងើបឈរ។ សូមផ្លាស់ប្តូរឥរិយាបថរបស់អ្នក។ សូមបន្ធូរអារម្មណ៍។ សូមទទួលទានទឹកពីរ     ឬបីកែវ។

៥. សូមទាក់ទងទៅគ្រូពេទ្យ    ឬឆ្មប     ប្រសិនបើស្បូនរបស់បន្តកន្ត្រាក់រៀងរាល់ ១០ នាទីម្តង    ឬញាប់ជាងនេះ    ឬប្រសិនបើអាការណាមួយរបស់អ្នកកាន់តែធ្ងន់ធ្ងរ    ឬប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង     ដែលមិនបាត់។

សូមចងចាំថាស្ត្រីជាច្រើនមានការឈឺពោះសម្រាលមិនពិតដែលគ្មានគ្រោះថ្នាក់    ដែលហៅថាការកន្ត្រាក់ស្បូន Braxton Hicks ។ ជាធម្មតាពួកវាមិនទៀងទាត់ទេ     មិនកន្ត្រាក់ញាប់ទេ    ហើយឈប់កន្ត្រាក់    នៅពេលដែលអ្នកធ្វើចលនាជុំវិញ    ឬសម្រាក។

ពួកវាមិនមែនជាផ្នែកនៃការឈឺពោះសម្រាលទេ។ ប្រសិនបើអ្នកមិនច្បាស់អំពីប្រភេទនៃការកន្ត្រាក់ស្បូន    ដែលអ្នកកំពុងមានទេ    សូមសុំដំបូន្មានពីគ្រូពេទ្យ។

ប្រសិនបើអ្នកត្រូវការទៅមន្ទីរពេទ្យ

ប្រសិនបើគ្រូពេទ្យ    ឬឆ្មបគិតថាអ្នកនឹងឈឺពោះសម្រាលមិនគ្រប់ខែ    អ្នកប្រហែលជាត្រូវទៅមន្ទីរពេទ្យ។ នៅពេលអ្នកមកដល់មន្ទីរពេទ្យ    គ្រូពេទ្យ    ឆ្មប     ឬគិលានុបដ្ឋាយិកានឹង៖

  • សួរអំពីប្រវត្តិវេជ្ជសាស្រ្តរបស់អ្នករួមទាំងថ្នាំ    ដែលអ្នកបានលេបក្នុងអំឡុងពេលមានផ្ទៃពោះ។
  • ពិនិត្យជីពចរ    សម្ពាធឈាម     និងសីតុណ្ហភាពរបស់អ្នក។
  • ដាក់អេក្រង់កុំព្យូទ័រនៅលើពោះរបស់អ្នក    ដើម្បីពិនិត្យចង្វាក់បេះដូងទារក    និងការកន្ត្រាក់ស្បូនរបស់អ្នក។
  • យកគំរូទឹករំអិលពីទ្វារមាស    ដែលជួយព្យាករណ៍ពីហានិភ័យនៃការសម្រាលមុនកំណត់។
  • ពិនិត្យមាត់ស្បូនរបស់អ្នក    ដើម្បីមើលប្រសិនបើវាបើក។

ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឈឺពោះសម្រាលមិនគ្រប់ខែ    អ្នកអាចត្រូវការការព្យាបាលដូចជា៖

  • ការចាក់បញ្ចូលសារធាតុរាវ
  • ថ្នាំដើម្បីបន្ធូរស្បូនរបស់អ្នក    និងបញ្ឈប់ការឈឺពោះ
  • ថ្នាំដើម្បីពន្លឿនការលូតលាស់សួតរបស់ទារក
  • ថ្នាំំអង់ទីប្យូទិក
  • ត្រូវសម្រាកនៅមន្ទីរពេទ្យ

ប្រសិនបើការឈឺពោះសម្រាលរបស់អ្នកកើនឡើង   ហើយមិនអាចបញ្ឈប់បាន    គ្រូពេទ្យ    ឬឆ្មបនឹងត្រៀមសម្រាលឱ្យអ្នក។

ប្រសិនបើគ្រូពេទ្យប្រាប់ថាអ្នកមិនមែនឈឺពោះសម្រាមិនគ្រប់ខែទេ    អ្នកអាចត្រឡប់ទៅផ្ទះវិញបាន។ ថ្វីបើជាជំនឿប្រជាប្រិយក៏ដោយ    ការសម្រាកលើគ្រែហាក់ដូចជាមិនជួយការពារការកើតមិនគ្រប់ខែ    និងមានហានិភ័យខ្លួនវា។

តើមានអ្វីកើតឡើង    ប្រសិនបើកូនខ្ញុំកើតមុនកាលបរិចេ្ឆទសម្រាល?

ទារកម្នាក់ក្នុងចំណោមទារក ១០ នាក់    ដែលកើតនៅសហរដ្ឋអាមេរិកគឺជាទារកកើតមិនគ្រប់ខែ។ ទារកកើតមិនគ្រប់ខែភាគច្រើនមានសុខភាពល្អ    នៅពេលដែលពួកគេធំ   ហើយអាចតាមទាន់មិត្តភក្តិ    ដែលកើតគ្រប់ខែរបស់ពួកគេបានទាន់ពេលវេលា។

ប៉ុន្តែក្មេងទាំងនេះពិតជាមានហានិភ័យខ្ពស់ក្នុងការមានបញ្ហា។ ទារកកើតមិនគ្រប់ខែលូតលាស់យឺតជាងទារកដែលកើតគ្រប់ខែ។ ពួកគេមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាសុខភាពរយៈពេលវែងដូចជា៖ ជំងឺអូឌីស៊ឹម    ពិការភាពបញ្ញា    ពិការខួរក្បាល     បញ្ហាសួត    និងថ្លង់    និងពិការភ្នែក។

កាលណាទារកចាប់កំណើតមុនកាលបរិច្ឆេទសម្រាលកាន់តែយូរ    ពួកគេទំនងជាមានបញ្ហាកាន់តែច្រើន។ ជាធម្មតាទារកដែលកើតក្រោយខែទី ៧ ត្រូវការការស្នាក់នៅក្នុងកែវចិញ្ចិម (NICU) រយៈពេលខ្លី ។ ទារកដែលកើតមកលឿនជាងនោះ    ប្រឈមនឹងហានិភ័យកាន់តែច្រើន។ពួកគេនឹងត្រូវការការថែទាំជាពិសេសនៅក្នុងកែវចិញ្ចិម


អត្ថបទពិសេស
ថ្នាំបំប៉នសម្រាប់សុខភាពស្បែក

April 22, 2021

ផលិតផលថែរក្សាស្បែកដែលមិនមានប្រសិទ្ធភាព

April 21, 2021

វិធីងាយៗដើម្បីកាត់បន្ថយស្នាមជ្រួញ

April 20, 2021

ការថែរក្សាស្បែកក៏សម្រាប់បុរសផងដែរ

April 19, 2021

បណ្ដាញ​សង្គម