លក្ខខណ្ឌទូទៅ

ការជ្រើសរើសការវះកាត់កែសម្ផស្សតូច

  • Soeu Sreang
  • May 03, 2021
  • 25

តើការវះកាត់កែសម្ផស្សតូចអាចធ្វើឱ្យអ្នករស់ឡើងវិញនៅចុងសប្តាហ៍បានទេ

"អ្នកមើលទៅអស្ចារ្យ! តើអ្នកស្រកទម្ងន់មែនទេ? តើអ្នកកាត់សក់ម៉ូតថ្មីមែនទេ? តើមានអ្វីប្លែកមែនទេ?"  

តើអ្នកធ្លាប់ស្រម៉ៃថាដើរចូលធ្វើការ    បន្ទាប់ពីចុងសប្តាហ៍ដ៏វែង    ហើយត្រូវបានស្វាគមន៍ដោយប្រតិកម្មទាំងនេះឬទេ? អ្នកនឹងញញឹមដោយលួចលាក់    ហើយមិនបង្ហើបប្រាប់ការពិតទេ៖ អ្នកបានធ្វើការកែសម្ផស្សនៅរសៀលថ្ងៃព្រហស្បតិ៍ (ដោយគ្រាន់តែធ្វើការវះកាត់កែសម្ផស្សតូច)។ វាទាន់ពេលដើម្បីមើលទៅអស្ចារ្យនៅព្រឹកថ្ងៃច័ន្ទ។

តើវាពិតជាអាចទៅរួចទេ? តើការវះកាត់កែសម្ផស្សដែលខ្លី    និងសាមញ្ញជាងមុនដែលគ្រូពេទ្យវះកាត់ខ្លះហៅថា "នីតិវិធីពេលបាយថ្ងៃត្រង់" ផ្តល់ឱ្យនូវការចូល   និងចេញទៅវិញ ហើយជាសះស្បើយទាន់ពេលវេលាដើម្បីត្រលប់ទៅធ្វើការវិញ    ឬនៅថ្ងៃពាក់កណ្តាលសប្តាហ៍ដោយគ្មានស្នាមជាំ? ចម្លើយគឺមែន   និងមិនមែន។

វេជ្ជបណ្ឌិត Clark O. Taylor ដែលជាប្រធានបណ្ឌិតសភាវះកាត់កែសម្ផស្សអាម៉េរិកមានប្រសាសន៍ថា “មានកញ្ចប់នីតិវិធីទាំងមូល   ដែលត្រូវបានផ្សព្វផ្សាយជា “នីតិវិធីតូច” ។ នីតិវិធីទាំងនេះមានដូចជា៖ ការលើកបបូរមាត់    ការព្យាបាលស្បែកដោយប្រើកាំរស្មីឡាស៊ែកម្តៅជាលិកាស្បែកខាងក្រោម   ដែលមិនធ្វើឱ្យផ្ទៃស្បែកខាងលើខូច    ការចាក់ Botox    និងការវះកាត់តូច    នីតិវិធីប្រើថ្នាំសណ្តំលើផ្នែកណាមួយនៃរាងកាយដូចជា៖ ការផ្សាំផ្ទៃមុខ    និងការបូមខ្លាញ់ដោយប្រើសឺរុំាង។ នីតិវិធីមួយចំនួនកាត់បន្ថយរយៈពេលក្នុងការធ្វើនីតិវិធីបានច្រើន" ។

ប៉ុន្តែសូមកុំរំពឹងថានឹងទទួលបានលទ្ធផលអតិបរមាជាមួយនឹងការវិនិយោគតិចតួចបំផុត។ វាពិតជាគ្មានដំបងវេទមន្តទេ    ហើយវាមានសមាមាត្រគួរឱ្យកត់សម្គាល់ណាស់។ បើអ្នកមានតម្រូវការផ្លាស់ប្តូរកាន់តែច្រើន    អ្នកនឹងត្រូវការនីតិវិធីកាន់តែធំ។ វេជ្ជបណ្ឌិត David Metzner ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្សខាងកែទម្រង់នៅរដ្ឋ Louisiana   និងជាសាស្រ្តាចារ្យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តនៅរដ្ឋLouisiana បានពន្យល់ថា "ខ្ញុំបាននិយាយថាការវះកាត់លើកបន្តឹងស្បែកមុខតូចផ្តល់នូវលទ្ធផលតិចតូចសម្រាប់រយៈពេលខ្លី។ វាជាការយល់ឃើញខុសក្នុងការគិតថានីតិវិធីតូចអាចកែបញ្ហាធំៗ     ឬផ្តល់លទ្ធផលដែលមានរយៈពេលវែង"។

ជម្រើសតូច - ខ្ញុំ - ថ្មី

ការផ្លាស់ប្តូរមួយក្នុងចំនោមការផ្លាស់ប្តូរដែលមានរយៈពេលវែង    ដែលអ្នកអាចសង្ឃឹមនឹងបានជាមួយនឹងការវះកាត់កែសម្ផស្សតូចអាចមកពីការបន្ថយខ្លាញ់ក្នុងរាងកាយជាមួយនឹងការបូមខ្លាញ់ដោយប្រើសឺរុំាង។ សូមចងចាំថា    វាមិនមែនសម្រាប់អ្នកល្បីទូទាំងពិភពលោកដូចជា៖ Carnie Wilsons និង Al Rokers ដែលជ្រើសរើសយកការវះកាត់សម្រកទម្ងន់ធំនោះទេ។ Metzner មានប្រសាសន៍ថា “ប្រសិនបើមាន    ឬជិតមានទម្ងន់ដែលរំពឹងទុក    ហើយអ្នកមានផ្ទុកជាតិខ្លាញ់នៅផ្នែកណាមួយក្នុងរាងកាយ    ដែលមានភាពធន់នឹងរបបអាហារ    និងការហាត់ប្រាណ (ភាពមិនល្អឥតខ្ចោះបន្តិចបន្តួចដែលមិនច្រើនអ៊ីញ)។    អ្នកប្រហែលជាអាចធ្វើការវះកាត់បូមខ្លាញ់តូចមួយនៅថ្ងៃព្រហស្បតិ៍ហើយទៅកន្លែងណាក៏បាននៅថ្ងៃច័ន្ទ    លើកលែងតែកន្លែងហាត់ប្រាណ។”

ឧទាហរណ៍៖ អ្នកសកម្ម    មានសុខភាពល្អ    និងមិនធាត់លើសទម្ងន់    (ប៉ុន្តែការហាត់គេងងើបៗរាប់ឆ្នាំមិនបានធ្វើឱ្យក្បាលពោះធំនោះបាត់ទេ)។ Taylor ពន្យល់ថា “ យើងមានវិធីសាស្រ្តថ្មីក្នុងការយកជាតិខ្លាញ់ចេញដោយប្រើរលកសម្លេង    ដើម្បីជួយបំបែកខ្លាញ់    ដូច្នេះវាធ្វើឱ្យមានរបួសតិច    ពីព្រោះអ្នកមិនបានគ្រប់គ្រងដោយម៉ាស៊ីនដើម្បីបំបែកជាលិកាខ្លាញ់ទេ។ យើងប្រើការចោះរន្ធតូចៗសម្រាប់ការវះកាត់    ដូច្នេះមានការរបាត់បង់ឈាមតិចតួចណាស់។ ជាមួយនឹងប្រភេទនៃការកាត់បន្ថយខ្លាញ់ក្នុងរាងកាយមួយចំនួន    អ្នកជំងឺភាគច្រើនអាចជាសះស្បើយក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃ        និងអាចត្រឡប់ទៅធ្វើការវិញ។ (ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមទទួលទានច្រើនជ្រុល    ហើយគេងនៅលើសាឡុង    នោះខ្លាញ់អាចត្រលប់មកវិញបាន)។

ប្រហែលជាអ្នកមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលើកបន្តឹងស្បែកមុខពេញលេញទេ    ប៉ុន្តែអ្នកចង់មើលទៅក្មេងជាងវ័យបន្តិច    ឬប្រហែលជាមិនចង់ឱ្យមើលទៅដូចជាអស់កម្លាំងពេក។ Taylor ពន្យល់ថា “នីតិវិធីវះកាត់ផ្ទៃមុខដោយប្រើឧបរណ៍ឆ្លុះរចនាសម្ព័ន្ធក្រោមស្បែកជាច្រើនដូចជា៖ ការលើកបន្តឹងស្បែកមុខផ្នែកណ្តាលដោយប្រើឧបរណ៍ឆ្លុះរចនាសម្ព័ន្ធក្រោមស្បែក    ដើម្បីធ្វើការលើកបន្តឹងស្បែកតូច    ឬការលើកបន្តឹងស្បែកថ្ងាសដោយប្រើឧបរណ៍ឆ្លុះរចនាសម្ព័ន្ធក្រោមស្បែក    មានពេលវេលាជាសះស្បើយខ្លី។ ការវះកាត់ទាំងនេះនៅតែពាក់ព័ន្ធនឹងការចាក់ថ្នាំសណ្តំ  ដូច្នេះអ្នកមិនអាចរំពឹងថានឹងអាចត្រលប់ទៅធ្វើការវិញក្នុងរយៈពេលតិចជាង ៣ ទៅ ៥ ថ្ងៃទេ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើការវះកាត់នៅថ្ងៃព្រហស្បតិ៍    អ្នកទំនងជាអាចវិលត្រឡប់មកការិយាល័យវិញនៅថ្ងៃច័ន្ទ    ដោយតុបតែងមុខបន្តិចបន្តួចក្នុងករណីមានការប្រែពណ៌ស្បែកបន្តិចបន្តួច។ ទោះបីជាយ៉ាងណាក៏ដោយ    គេនៅតែមិនដឹងពីភាពយូរអង្វែងនៃលទ្ធផលទាំងនេះទេ។

ការផ្សាំលើផ្ទៃមុខមួយចំនួនក៏អាចធ្វើបានក្រោមការប្រើថ្នាំសណ្តំលើផ្នែកណាមួយនៃរាងកាយដែរ។ យើងមានការផ្សាំដោយប្រើ Gore-tex  មួយចំនួន    ដើម្បីបន្ទន់ស្នាមជ្រួញនៅលើផ្ទៃមុខ     ឧទាហរណ៍៖ ដូចជាស្នាមចង្អូរចន្លោះច្រមុះ    និងបបូរមាត់ខាងលើ    (ជាស្នាមចាប់ពីគែមច្រមុះរហូតដល់គែមមាត់របស់អ្នក) ដែលអាចត្រូវបានបញ្ចូលតាមរន្ធតូចដោយធ្វើឱ្យមានរបួសតិចតួច    និងបិទដោយថ្នេរពណ៌សាច់ ។ អ្នកអាចធ្វើការវះកាត់ទាំងនោះបាននៅម៉ោងបាយថ្ងៃត្រង់។ ព្រឹកមិញខ្ញុំទើបតែឃើញអ្នកជំងឺម្នាក់    ដែលបានធ្វើការវះកាត់បបូរមាត់កាលពីម្សិលមិញ។”

ការចាក់ Botox

ការវះកាត់កែសម្ផស្សខ្នាតតូចដែលមានប្រជាប្រិយបំផុតមួយចំនួនគឺការកែលម្អផ្ទៃមុខតិចតួចដូចជា៖ ការចាក់ Botox      ការចាក់ខូឡាជែន    ការយកស្រទាប់ស្បែកលើៗចេញ   និងការបកគីមីដែលមានកម្រិតស្រាល។ ការចាក់ Botox ត្រូវបានគណនាថាមានចំនួន ២៨% នៃការវះកាត់កែសម្ផស្សទាំងអស់ក្នុងឆ្នាំ ២០០២     នេះបើយោងតាមបណ្ឌិត្យសភា     ដែលមានការយកស្រទាប់ស្បែកលើៗចេញស្ថិតនៅបន្ទាប់ស្ទើរតែ ១៣%     និងការបកគីមី ១២% ។

Taylor បានមានប្រសាសន៍ថា    “នីតិវិធីទាំងនេះអាចសមស្របសម្រាប់អ្នកជំងឺ    ដែលមានបញ្ហា និងតម្រូវការតិចតួច (ជាធម្មតាជាអ្នកជំងឺវ័យក្មេង)។ មនុស្សជាច្រើនជ្រើសរើសការជម្រុះស្បែកដោយប្រើអាស៊ីដ glycolic ជាផ្នែកមួយនៃកម្មវិធីថែទាំជាប្រចាំសម្រាប់ស្បែក។ ខ្ញុំយល់ឃើញថាវាជាប្រភេទនៃការព្យាបាលប្រឆាំងភាពចាស់។    វាការពារ   និងថែរក្សាស្បែកឱ្យមានសុខភាពល្អ    និងមានភាពធន់នឹងកត្តាដែលបណ្តាលឱ្យមានបញ្ហាស្បែក។ អ្នកជំងឺនឹងធ្វើការជម្រុះស្បែកដោយប្រើអាស៊ីដ glycolic ក្នុងកម្រិតស្រាល    ឬធ្វើការយកស្រទាប់ស្បែកលើៗចេញ មុនពេលចូលរួមកម្មវិធីនៅពេលល្ងាច    ពីព្រោះអ្នកជំងឺចូលចិត្តភាពភ្លឺថ្លាដែលវាផ្តល់ឱ្យស្បែកមុខ។”

Metzner មានប្រសាសន៍ថា “សម្រស់នៃការចាក់ Botox គឺលឿនណាស់      ហើយវាផ្តល់លទ្ធផលលឿនគួរឱ្យកត់សម្គាល់” ។ ប៉ុន្តែវាមិនមានរយៈពេលយូរទេ។ ការចាក់មួយដងមានប្រសិទ្ធិភាពជាមធ្យមពី ៣ ទៅ ៤ ខែ    ឬយ៉ាងច្រើនបំផុត ៦ ខែ។

ទាំង Metzner និង Taylor បានព្រមានថា    អ្នកមិនអាចទិញអព្ភូតហេតុនៅពេលអាហារថ្ងៃត្រង់បានទេ។ Taylor មានប្រសាសន៍ថា “នីតិវិធីទាំងអស់នេះមានតួនាទីរបស់ពួកវា    ហើយពួកវាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកជំងឺមួយចំនួន    ប៉ុន្តែវាចាំបាច់ណាស់ក្នុងការឆ្លងកាត់ការការព្យាបាលដែលផ្តល់លទ្ធផលជោគជ័យ។ នីតិវិធីតូចៗជាច្រើនត្រូវបានណែនាំសម្រាប់ក្រុមបញ្ហាជាក់លាក់ណាមួយ។ ប៉ុន្តែអតិថិជនត្រូវតែយល់ច្បាស់អំពីអ្វីដែលនីតិវិធីទាំងនេះអាចធ្វើ   និងមិនអាចធ្វើបាន។ ការយល់ឃើញដែលត្រូវបានបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយ    (ដែលត្រូវបានជួយក្នុងករណីជាច្រើនដោយអ្នកជំនាញ)    គឺថាអ្នកអាចទទួលបានលទ្ធផលដូចគ្នា   ដោយមិនចាំបាច់ចំណាយពេលវេលាសម្រាក    ឬមានជំងឺ។ តាមពិតទំហំនៃលទ្ធផលដែលអ្នកអាចទទួលបានជាធម្មតាសមាមាត្រដោយផ្ទាល់ទៅនឹងប្រភេទនៃនីតិវិធី។

អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម