លក្ខខណ្ឌទូទៅ
មូលដ្ឋានថែរក្សាស្បែក

ស្បែករបស់អ្នកឆ្លុះបញ្ចាំងពីសុខភាពរបស់អ្នក។ ដើម្បីថែរក្សាវា អ្នកត្រូវបង្កើតទម្លាប់ល្អ។
រក្សាភាពស្អាត។ លាងសម្អាតមុខរបស់អ្នកពីរដងក្នុងមួយថ្ងៃ ដែលម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលយប់ មុនពេលអ្នកចូលគេង។ បន្ទាប់ពីអ្នកសម្អាតស្បែករួច សូមជូតមុខជាមួយទឹកសម្អាតស្បែក និងលាបឡេផ្តល់សំណើម។ ទឹកជូតសម្អាតស្បែកជួយកម្ចាត់ប្រេង ភាពកខ្វក់ និងគ្រឿងសម្អាង ដែលនៅសេសសល់បន្ទាប់ពីអ្នកលាងសម្អាតមុខ។ សូមរកមើលឡេផ្តល់សំណើមដែលត្រូវនឹងប្រភេទស្បែករបស់អ្នក៖ ស្បែកស្ងួត ស្បែកធម្មតា ឬស្បែកខ្លាញ់។ ត្រូវហើយ! សូម្បីតែស្បែកខ្លាញ់ក៏អាចទទួលបានអត្ថប្រយោជន៍ពីឡេផ្តល់សំណើមដែរ។
ការពារពន្លឺព្រះអាទិត្យ។ ការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេតពីព្រះអាទិត្យជាច្រើនខែ
ឆ្នាំបណ្តាលឱ្យមានការផ្លាស់ប្តូរជាច្រើននៅក្នុងស្បែករបស់អ្នក៖
- ស្នាមអុជ
- ការដុះសាច់ស្លូតលើស្បែក (មិនមែនមហារីក)
ដូចជា seborrheic keratosis
- ការផ្លាស់ប្តូរពណ៌ស្បែក
- អាចម៍រុយ
- មហារីកបឋម ឬការដុះសាច់កាចលើស្បែកដូចជា៖ មហារីកកោសិកា basal មហារីកកោសិកា squamous និងមហារីកស្បែកពណ៌ខ្មៅ។
- ស្នាមជ្រីវជ្រួញ
ជំងឺមហារីកស្បែកភាគច្រើនកើតដោយសារពន្លឺព្រះអាទិត្យ។ សូមកំណត់ពេលវេលារបស់អ្នកនៅខាងក្រៅ ជាពិសេសនៅចន្លោះម៉ោង ១០ ព្រឹក និង ម៉ោង ២ ល្ងាច។ សូមលាបឡេការពារពន្លឺព្រះអាទិត្យដែលអាចការពារបានទាំងកាំរស្មី
UVA និង UVB និងមានសារធាតុការពារស័ង្កសីអុកស៊ីត និងមានកត្តាការពារកម្តៅថ្ងៃ (SPF) ចាប់ពី
៣០ ឡើងទៅ ជានិច្ច។
សូមពាក់អាវដៃវែង ខោជើងវែង
និងមួកដែលមានគែមធំទូលាយ។
សូមទៅរកអ្នកជំនាញ។ គ្មាននរណាម្នាក់មានស្បែកល្អឥតខ្ចោះទេ។ ស្បែករបស់អ្នកអាចស្ងួត ឬមានជាតិខ្លាញ់។ ឬអ្នកអាចមានកន្ទួល និងមុន។ សូមពិគ្រោះជាមួយអ្នកជំនាញខាងស្បែក មិនថាអ្នកជំនាញខាងសម្អាងកាយនៅឯហាងក្នុងស្រុករបស់អ្នក ឬគ្រូពេទ្យជំនាញខាងសើស្បែក សម្រាប់បញ្ហាស្បែកធ្ងន់ធ្ងរ។
សូមពិនិត្យខ្លួនឯង។ សូមយកចិត្តទុកដាក់លើផ្នែកទាំងអស់នៃស្បែករបស់អ្នក ដូច្នេះអ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរណាមួយនៃប្រជ្រុយ ឬស្នាមរបួសដែលអាចបង្ហាញពីជំងឺមហារីកស្បែក។ សូមទៅរកគ្រូពេទ្យ នៅពេលអ្នកមានសំណួរ។