លក្ខខណ្ឌទូទៅ

ចូរថែរក្សាស្បែករបស់អ្នក

  • Soeu Sreang
  • April 24, 2021
  • 43

ស្បែករបស់អ្នកឆ្លុះបញ្ចាំងពីសុខភាពរបស់អ្នក។ វាជាផ្ទាំងក្រណាត់គ្របដណ្តប់រាងកាយរបស់អ្នក ហើយជាទ្រព្យមួយដ៏មានតម្លៃបំផុត។ អ្នកទទួលបានស្បែកតែម្តងទេ ដូច្នេះទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានសារសំខាន់ណាស់។    

តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីមើលថែស្បែក?   

  • ចាប់ផ្តើមពីភាពសាមញ្ញជាមុន ៖  មុនពេលអ្នកចំណាយប្រាក់ច្រើនលើ ផលិតផលថែរក្សាស្បែក  ចូរអ្នកវាយតម្លៃទម្លាប់ថែរក្សាស្បែកបច្ចុប្បន្នរបស់ខ្លួនអ្នកសិន។ តើអ្នកសម្អាតស្បែកបានត្រឹមត្រូវ និងលាបឡេការពារកម្តៅថ្ងៃ រៀងរាល់ថ្ងៃឬទេ? ទោះបីយ៉ាងណាក៏ដោយ អ្នកនឹងមិនឃើញលទ្ធផលភ្លាមៗឡើយ ប៉ុន្តែយូរៗទៅជំហានតូចៗខាងក្រោមនឹងធ្វើឱ្យស្បែកមានភាពខុសប្លែក។   
  • សូមចាប់ផ្តើមឱ្យបានឆាប់ ៖ ប្រសិនបើអ្នកជាក្មេងជំទង់ ឬប្រសិនបើអ្នកមានក្មេងជំទង់នៅក្នុងផ្ទះ សូមចាប់ផ្តើមអភិវឌ្ឍទម្លាប់ល្អឥឡូវនេះ។ ទោះបីអ្នកចាស់ក៏ដោយ ក៏អ្នកនៅតែអាចចិញ្ចឹម, បំប៉ន, និងការពារស្បែកអ្នកសម្រាប់ថ្ងៃអនាគតដែរ។
  • សូមស្វែងរកជំនួយពីអ្នកជំនាញបើមានបញ្ហាស្បែក ៖ សូមកុំសង្ឃឹមថាស្បែកមានភាពល្អឥតខ្ចោះ តែក៏កុំស្ទាក់ស្ទើរក្នុងការទៅរកជំនួយពីគ្រូពេទ្យជំនាញខាងរោគស្បែក ដើម្បីជួយឱ្យស្បែករបស់អ្នកល្អស្អាត។
  • សូមលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ ៖ សូមប្រើឡេការពារកម្តៅថ្ងៃគ្រប់រដូវកាលមិនថាពេលមេឃស្រទំ    ឬមានពន្លឺថ្ងៃឡើយ    វាគឺជាកត្តាចាំបាច់។ អ្នកត្រូវទម្លាប់លាបឡេជាប្រចាំថ្ងៃ ដើម្បីការពារស្បែករបស់អ្នក។ ព្រមជាមួយគ្នានេះ ក៏សូមអនុវត្តដូចខាងក្រោមដែរ ៖
    • សូមជៀសវាងត្រូវពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ ព្រឹក ដល់ ២ រសៀល។
    • សូមពាក់មួកមានគែមធំ, អាវដៃវែង, និងខោជើងវែង។
    • សូមលាបឡេការពារកម្តៅថ្ងៃឱ្យច្រើន ហើយត្រូវលាបរៀងរាល់ពីរម៉ោងម្តង និងគួរលាបឱ្យកាន់តែច្រើន ប្រសិនបើអ្នកទៅហែលទឹក    ឬបែកញើស។
    • សូមប្រើឡេការពារកម្តៅថ្ងៃ ដែលមានកត្តាការពារកម្តៅព្រះអាទិត្យ (SPF) ៣០ ឬច្រើនជាងហ្នឹង     និងអាចការពារបានទាំងកាំរស្មី UVA និង UVB
    • សូមកុំប្រើគ្រែកាំរស្មីធ្វើឱ្យស្បែកប្រែពណ៌ទៅជាស្រគាំ។ វិធីប្រែពណ៌ស្បែកនេះគ្មានសុវត្ថិភាពទេ។
    • សូមប្រើសម្លៀកបំពាក់ការពារកម្តៅថ្ងៃ ដែលមានកត្តាការពាកាំរស្មីព្រះអាទិត្យ (UPF) ៣០ ឬខ្ពស់ជាហ្នឹង។ 
    • សូមពាក់វ៉ែនតាការពារកម្តៅថ្ងៃដែលអាចការពារកាំរស្មី UV ១០០% ឬ UV ៤០០។


អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម