លក្ខខណ្ឌទូទៅ

ស្វែងយល់ពីជម្រើសសម្រាប់ការវះកាត់កែសម្ផស្ស

  • Soeu Sreang
  • April 30, 2021
  • 35

មានជម្រើសវះកាត់កែសម្ផស្សជាច្រើនដើម្បីកែលម្អ    ឬផ្លាស់ប្តូរមុខ    និងដងខ្លួន។ នៅពេលអ្នកពិគ្រោះជាមួយគ្រូពេទ្យវះកាត់    សូមបើកចំហអំពីអ្វីដែលអ្នកចង់បាន    ប៉ុន្តែត្រូវ ស្តាប់អនុសាសន៍របស់គ្រូពេទ្យវះកាត់។ គ្រូពេទ្យវះកាត់អាចណែនាំនីតិវិធីផ្សេងៗ    ដើម្បីទទួលបានលទ្ធផលស្រដៀងគ្នា។

ជារឿយៗនីតិវិធីវះកាត់តូច     ឬនីតិវិធីយកចេញមានប្រសិទ្ធភាពស្ទើរតែដូចការវះកាត់ធំដែរ។ ហើយក្នុងករណីខ្លះ    គ្រូពេទ្យអាចណែនាំឱ្យប្រើផលិតផលថែរក្សាស្បែក    ឬក៏នីតិវិធីកែសម្ផស្សដែលមិនចាំបាច់វះកាត់    ដើម្បីដោះស្រាយបញ្ហារបស់អ្នក។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបនៃជម្រើសថ្មីៗមួយចំនួនដែលអាចរកបាន៖

ការវះកាត់កែសម្ផស្សយកចេញ

សម្រាប់អ្នកដែលមានស្នាមជ្រួញលើផ្ទៃមុខតិច    ការលើកបន្តឹងស្បែក ក    ការលើកបន្តឹងស្បែកថ្ងាស    លើកបន្តឹងស្បែកពាក់កណ្តាលមុខ    ការវះកាត់ត្របកភ្នែក    ឬការវះកាត់ចង្កា    អាចកាត់បន្ថយផលប៉ះពាល់នៃភាពចាស់    និងផ្តល់នូវភាពស្រស់ថ្លា    និងក្មេងជាងវ័យ។

នីតិវិធីកែសម្ផស្សដើម្បីកែលម្អរូបរាងកាយមានដូចជា៖ ការវះកាត់បូមខ្លាញ់    ការពង្រីកសុដន់    ឬការបន្ថយទំហំសុដន់    និងការវះកាត់ក្បាលពោះ។

ការវះកាត់កែសម្ផស្សតូច

សម្រាប់នីតិវិធីវះកាត់ជាច្រើនដូចជា៖ ការវះកាត់កែសម្ផស្ស   ដែលជាវិធីសាស្ត្រល្អបំផុតបានផ្លាស់ប្តូរពីការវះកាត់ធំបែបបុរាណទៅជាការប្រើប្រាស់បច្ចេកទេស    ដែលត្រូវការការវះកាត់តូច។ ការវះកាត់តូចគឺការវះកាត់ធ្វើឡើងដោយមានជំនួយពីកែវយឹត    និងឧបករណ៍វះកាត់ដែលត្រូវបានរចនាឡើងជាពិសេស។ កែវយឹតអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់ធំតាមរយៈរន្ធវះកាត់តូចៗជាច្រើនដោយមិនចាំបាច់ធ្វើការវះកាត់ធំ។

ជាធម្មតាជម្រើសវះកាត់តូចទាំងនេះបណ្តាលឱ្យមានការឈឺចាប់តិច    មានស្នាមតិច    និង ជាសះស្បើយលឿនសម្រាប់អ្នកជំងឺ   ក៏ដូចជាកាត់បន្ថយចំណាយលើការថែទាំសុខភាព។ ការវះកាត់ភាគច្រើន (ពីការវះកាត់បេះដូងរហូតដល់ការវះកាត់ចងបំពងបង្ហូរទឹកកាម) ឥឡូវកំពុងត្រូវបានធ្វើការវះកាត់ដោយប្រើនីតិវិធីវះកាត់តូច។ ជាការពិតប្រតិបត្ដិការ    និងនីតិវិធីព្យាបាល    ដែលត្រូវបានអនុវត្តតាមរយៈការវះកាត់តូចៗកំពុងក្លាយជាស្តង់ដារនៃការព្យាបាលដោយការវះកាត់។

ក្នុងការវះកាត់កែសម្ផស្ស    នីតិវិធីវះកាត់តូចប្រើបច្ចេកវិទ្យាថ្មីដូចជា៖ កាំរស្មីឡាស៊ែដើម្បីអនុវត្តនីតិវិធី   ដែលធ្លាប់ត្រូវការការវះកាត់ធំ   និងពេលវេលានៃការជាសះស្បើយយូរ។ គ្រូពេទ្យវះកាត់កែសម្ផស្ស    និងគ្រូពេទ្យវះកាត់កែទម្រង់នាពេលបច្ចុប្បន្ននេះមានឧបករណ៍    និងបច្ចេកទេសផ្សេងៗគ្នាជាច្រើន    ដែលធ្វើឱ្យនីតិវិធីដូចជា៖ ការលើកបន្តឹងស្បែកមុខ    និងការលើកបន្តឹងស្បែកជុំវិញភ្នែក   ងាយរកធ្វើបាន    និងមានតម្លៃសមរម្យ។

តាមពិត    នីតិវិធីកែសម្ផស្សភាគច្រើនត្រូវបានអនុវត្តដោយមិនបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យ  ហើយត្រូវអនុវត្តក្នុងបន្ទប់ប្រតិបត្ដិការបំពាក់ដោយឧបករណ៍ពេញលេញក្រោមការប្រើថ្នាំសណ្តំ    ដែលធ្វើឱ្យផ្នែកណាមួយនៃរាងកាយស្ពឹក    ឬការប្រើថ្នាំសណ្តំដែលធ្វើឱ្យបាត់បង់ស្មារតី។

ពេលវេលានៃការជាសះស្បើយអាស្រ័យលើនីតិវិធី    ប៉ុន្តែជាទូទៅរយៈពេលនៃការជាសះស្បើយគឺស្ថិតនៅចន្លោះពី ១-២ សប្តាហ៍សម្រាប់ការវះកាត់កែសម្ផស្សលើផ្ទៃមុខ។ តាមពិត    អ្នកជំងឺភាគច្រើនចាប់ផ្តើមសកម្មភាពធម្មតារបស់ពួកគេឡើងវិញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីការវះកាត់។

ការប្រើប្រាស់ផលិតផលថែរក្សាស្បែក    និងនីតិវិធីមិនបាច់វះកាត់

មានបញ្ហាដោយសារស្នាមជ្រួញ    ការបំផ្លាញពីពន្លឺព្រះអាទិត្យ    ឬការមានរោមដែលមិនចង់បានលើមុខ    ឬលើដងខ្លួន? បើដូច្នេះមែន    ផលិតផលថែរក្សាស្បែកមួយចំនួន    និងនីតិវិធីកែសម្ផស្សដែលមិនត្រូវការការវះកាត់ ដែលភាគច្រើនអាចត្រូវបានអនុវត្តក្នុងអំឡុងពេលអាហារថ្ងៃត្រង់អាចជួយបាន។

  • កែភាពចាស់ជ្រីវជ្រួញពីការបំផ្លាញពីកម្តៅព្រះអាទិត្យមានផលិតផលថែរក្សាស្បែកជាច្រើនប្រភេទដែលណែនាំដោយគ្រូពេទ្យ។ ផលិតផលទាំងនេះមានប្រសិទ្ធភាពក្នុងការកែប្រែស្បែកចាស់ជ្រីវជ្រួញ    ស្បែកខូចដោយសារពន្លឺព្រះអាទិត្យ    ស្បែកមានពណ៌មិនស្មើគ្នា    និងរោគមុន    ក្នុងខណៈពេលផ្តល់ឱ្យស្បែកនូវភាពក្មេងជាងវ័យ។ ផលិតផលដូចជា Retin-A អាចជួយកែប្រែការប៉ះពាល់មួយចំនួនពីការបំផ្លាញពីព្រះអាទិត្យ    ហើយគ្រឿងផ្សំផ្សេងៗដូចជា វីតាមីន C កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃរ៉ាឌីកាល់អុកស៊ីសែនលើស្បែក។ ផលិតផលថែរក្សាស្បែកបែបនេះត្រូវបានបង្ហាញតាមបែបវិទ្យាសាស្ត្រថាមានប្រសិទ្ធិភាពលើស្បែកចាស់។
  • ការកែស្បែកមុខខូចឱ្យក្មេងជាងវ័យ ការបកគីមី    ការបំបាត់ស្នាម  ឬស្នាមជ្រួញដោយប្រើម្ជុលតូចៗ    ការយកស្រទាប់ស្បែកលើៗចេញ     ផ្តល់ជូននូវបច្ចេកទេសកែប្រែស្បែកដែលខូច    ឬស្រអាប់។ ពួកវាផ្តល់ឱ្យអ្នកជំងឺនូវស្បែករលោង   ទន់    និងមើលទៅមានសុខភាពល្អ។ ឧបករណ៍ធ្វើឱ្យក្មេងជាងវ័យដែលប្រើកាំរស្មីឡាស៊ែ    ឧបករណ៍ប្រើពន្លឺ IPL    ឧបករណ៍ប្រើកាំរស្មីដែលមានថាមលទាប     ឧបករណ៍ប្រើអគ្គិសនី    និងឧបករណ៍ដែលប្រើកម្តៅ    និងពន្លឺក្នុងកម្រិតទាប    គឺជាបច្ចេកទេសផ្សេងៗដែលអាចត្រូវបានប្រើដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា           និងកែតម្រូវរោគសញ្ញាមួយចំនួននៃភាពចាស់។
  • ការលើកស្បែកយារ ការទាញស្បែកគឺជានីតិវិធីដែលត្រូវបានធ្វើនៅក្នុងការិយាល័យដើម្បីលើកស្បែកដែលយារ។
  • ការជម្រុះរោមដែលមិនចង់បាន ការព្យាបាលដោយកាំរស្មីឡាស៊ែជម្រុះរោម រហ័ស    មិនសូវឈឺចាប់    និងគួរឱ្យទុកចិត្តជាងការបំផ្លាញជាលិកាដោយប្រើចរន្តអគ្គិសនី
  • ការយកខ្លាញ់ដែលមិនចង់បានចេញ ឧបករណ៍ប្រើកម្តៅ    ឧបករណ៍ប្រើសីតុណ្ហភាពត្រជាក់   ឧបករណ៍ប្រើកាំរស្មីឡាស៊ែ    ឧបករណ៍ប្រើកាំរស្មីដែលមានថាមពលទាប    និងឧបករណ៍ប្រើរលកសម្លេង    ត្រូវបានគេប្រើដើម្បីយកជាតិខ្លាញ់ចេញដោយមិនបាច់វះកាត់។

ការពិគ្រោះយោបល់វះកាត់កែសម្ផស្សដំបូង

នៅក្នុងការពិគ្រោះយោបល់ដំបូងសម្រាប់ការវះកាត់កែសម្ផស្ស   វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរប្រវត្តិវេជ្ជសាស្រ្តលម្អិត    ពិនិត្យរាងកាយ    និងវិភាគលម្អិតអំពីតំបន់ដែលមានការព្រួយបារម្ភពីអ្នកជំងឺ។ ការថតរូប     និងការបង្កើតរូបភាពដោយកុំព្យូទ័រអាចត្រូវបានអនុវត្ត    ហើយលទ្ធផលត្រូវបានចែករំលែកជាមួយអ្នកជំងឺ    ដើម្បីផ្តល់ឱ្យអ្នកជំងឺនូវរូបភាពច្បាស់លាស់នៃការផ្លាស់ប្តូរដែលបានគ្រោងទុក។

ត្រូវប្រាកដថាអ្នកបានធ្វើការពិភាក្សាពេញលេញជាមួយគ្រូពេទ្យវះកាត់អំពីហានិភ័យ    និងផលវិបាក    មុនពេលអ្នកធ្វើការវះកាត់កែសម្ផស្ស     ឬធ្វើនីតិវិធីកែសម្ផស្ស។

អត្ថបទពិសេស
ការលើកមុខដើម្បីបន្តឹងស្បែក

May 15, 2021

ការកែប្រែផ្ទៃស្បែកដោយកាំរស្មីឡាស៊ែ

May 13, 2021

នីតិវិធីកែសម្ផស្សសម្រាប់ស្បែកចាស់

May 12, 2021

ការវះកាត់កែសម្ផស្សសម្រាប់ច្រមុះ

May 11, 2021

បណ្ដាញ​សង្គម