មានផ្ទៃពោះ
តើមានការព្យាបាលអ្វីខ្លះសម្រាប់ការមានគភ៌ក្រៅស្បូន?

ការមានគភ៌ក្រៅស្បូនកើតឡើង នៅពេលដែលស៊ុតបង្កកំណើតកាច់សម្បុកនៅខាងក្រៅស្បូន។ ពួកវាត្រូវបានគេហៅថា “ ការមានគភ៌ក្នុងដៃស្បូន
” ពីព្រោះភាគច្រើនពួកវាកើតឡើងនៅក្នុងដៃស្បូន។
មិនថាស៊ុតបង្កកំណើត ឬដៃស្បូនមានបញ្ហាទេ ស៊ុតជាប់គាំងក្នុងពេលវាធ្វើដំណើរទៅកាន់ស្បូន។
គភ៌មិនអាចរស់រានក្រៅស្បូនបានទេ ដូច្នេះរាល់ការមានគភ៌ក្រៅស្បូនត្រូវតែបញ្ចប់។
ធ្លាប់មានស្ត្រីដែលមានគភ៌ក្រៅស្បូនប្រហែលជា ៩០% ត្រូវធ្វើការវះកាត់។ សព្វថ្ងៃនេះចំនួននៃការវះកាត់គឺទាបជាងមុន ហើយការមានគភ៌ក្រៅស្បូនជាច្រើនទៀតត្រូវបានគ្រប់គ្រងដោយថ្នាំ ដែលរារាំងពួកវាមិនឱ្យរីកលូតលាស់។
ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានគភ៌ក្រៅស្បូន វិធីព្យាបាលគឺអាស្រ័យលើការវិវឌ្ឍរបស់គភ៌ ទីតាំងរបស់អំប្រ៊ីយ៉ុង និងភាពធ្ងន់ធ្ងររបស់អាការអ្នក។
ការប្រើថ្នាំ
ការមានគភ៌ក្រៅស្បូន ដែលទើបតែបង្កកំណើតអាចត្រូវបានគ្រប់គ្រងដោយថ្នាំ។ប្រសិនបើអ្នកមានកម្រិត
hCG ទាប
( អ័រម៉ូនដែលរាងកាយអ្នកផលិតឡើង នៅពេលអ្នកមានផ្ទៃពោះ
) ហើយដៃស្បូនគ្មានការខូតខាត គ្រូពេទ្យអាចចាក់ថ្នាំមួយប្រភេទឈ្មោះ methotrexate
( Trexall)
ឱ្យអ្នក។
Methotrexate បញ្ឈប់កោសិកាមិនឱ្យលូតលាស់ និងអនុញ្ញាតឱ្យរាងកាយរបស់អ្នកស្រូបយកគភ៌។
លក្ខខណ្ឌផ្តាសាយ
និងគ្រុនផ្តាសាយក្នុងតំបន់របស់អ្នក
តើមានជំងឺផ្តាសាយ និងគ្រុនផ្តាសាយនៅក្នុងតំបន់របស់អ្នកដែរឬទេ? សូមត្រៀមខ្លួន ស្គាល់អាការ និងធូរស្បើយពីជំងឺ។
ប៉ុន្តែថ្នាំនេះមានផលប៉ះពាល់មួយចំនួនដូចជា៖ ចង់ក្អួត ក្អួត
វិលមុខ រាក និងរលាកក្នុងមាត់ ( ដំបៅមាត់ និងដំបៅបបូរមាត់ ) ។ ហើយស្ត្រីភាគច្រើនឈឺពោះរយៈពេលពីរបីថ្ងៃបន្ទាប់ពីចាក់ថ្នាំរួច។
ស្ត្រីធ្លាប់ស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីចាក់ថ្នាំ methotrexate
ជាបន្តបន្ទាប់។ ឥឡូវនេះ វាជានីតិវិធីព្យាបាលដោយមិនបាច់ស្នាក់នៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យនឹងតាមដានកម្រិត hCG
របស់អ្នកយ៉ាងជិតដិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ ដើម្បីប្រាកដថាគភ៌ក្រៅស្បូនបានបាត់។
ការចាក់ថ្នាំតែមួយម្ជុលអាចព្យាបាលបាន ប៉ុន្តែប្រសិនបើគភ៌ក្រៅស្បូនមិនថយចុះដូចធម្មតា អ្នកអាចត្រូវចាក់ថ្នាំថែមទៀត។
ការវះកាត់
ប្រសិនបើការព្យាបាលដោយប្រើថ្នាំ methotrexate
គ្មានប្រសិទ្ធភាព ការវះកាត់គឺជាជំហានបន្ទាប់។ វាក៏ជាជម្រើសតែមួយគត់សម្រាប់ស្ត្រីដែលមានកម្រិត
hCG ខ្ពស់ អាការធ្ងន់ធ្ងរ និងដៃស្បូនរហែក ឬខូច។
អ្នកប្រហែលជាត្រូវធ្វើការវះកាត់ laparoscopic
ដែលពាក់ព័ន្ធនឹងការវះតែបន្តិច និងកាមេរ៉ាតូចមួយ។ គ្រូពេទ្យវះកាត់ចូលចិត្តប្រើវិធីនេះជាជាងធ្វើការវះកាត់ដោយការវះធំ។ប៉ុន្តែពេលខ្លះវាមិនអាចទៅរួចទេ ជាពិសេសប្រសិនបើវាជាការវះកាត់បន្ទាន់។
ប្រសិនបើដៃស្បូនរបស់អ្នកបានរហែក ឬខូចធ្ងន់ធ្ងរ គ្រូពេទ្យវះកាត់ប្រហែលជាត្រូវកាត់ដៃស្បូនរបស់អ្នកចេញ។ ពេលខ្លះ ដៃស្បូនអាចត្រូវបានសង្គ្រោះ ប្រសិនបើមានការខូចខាតតិចតួច។ ក្រោយពេលវះកាត់ គ្រូពេទ្យនឹងពិនិត្យកម្រិត hCG របស់អ្នក ដើម្បី ប្រាកដថាពួកវាធ្លាក់ចុះ ហើយគភ៌ត្រូវបានយកចេញត្រឹមត្រូវ។ ស្ត្រីមួយចំនួនក៏ត្រូវការចាក់ថ្នាំ methotrexate ដែរ ដើម្បីឱ្យអ្វីៗប្រែជាធម្មតា។