លក្ខខណ្ឌទូទៅ

តើត្រចៀកអ្នកហែលទឹកមានអាការអ្វីខ្លះ?

  • Soeu Sreang
  • March 10, 2021
  • 34

មិនថាអ្នកកើតត្រចៀកអ្នកហែលទឹកបន្ទាប់ពីមុជនៅក្នុងអាងហែលទឹក    ឬដោយសារតែការឆ្លងមេរោគនៅពេលអ្នកនៅលើដីស្ងួតទេ     អាការគឺដូចគ្នា។ អ្នកអាចកត់សម្គាល់រឿងដូចជា៖

  • អារម្មណ៍រមាស់នៅខាងក្នុងត្រចៀករបស់អ្នក
  • ឈឺត្រចៀកដែលអាចមានកម្រិតធ្ងន់
  • ត្រចៀករបស់អ្នកឈឺ   នៅពេលដែលអ្នកធ្វើចលនាក្បាល    ឬទាញទងត្រចៀកថ្នមៗ
  • ភាពទន់នៅខាងក្នុងត្រចៀករបស់អ្នក
  • សារធាតុរាវហូរចេញពីត្រចៀក
  • មានក្លិនមិនល្អ    និងសារធាតុពណ៌លឿងហូរចេញពីត្រចៀក
  • អ្នកក៏ស្តាប់មិនឮដែរ (សម្លេងឮមិនច្បាស់)

ពេលណាត្រូវទាក់ទងទៅគ្រូពេទ្យ

សូមពិគ្រោះជាមួយគ្រូពេទ្យជានិច្ច    ប្រសិនបើអ្នកឃើញសញ្ញាណាមួយនៃការឆ្លងមេរោគក្នុងត្រចៀក។ ដូចគ្នានេះផងដែរ    សូមទាក់ទងទៅគ្រូពេទ្យប្រសិនបើអ្នកមានអារម្មណ៍វិលមុខ     ឬហ៊ឹងត្រចៀក    ដែលមានន័យថាអ្នកអាចមានបញ្ហាធ្ងន់ធ្ងរជាងនេះ     ដែលត្រូវការឱ្យគ្រូពេទ្យពិនិត្យ។

សូមទាក់ទងទៅគ្រូពេទ្យ    ប្រសិនបើអ្នកមាន៖

ការឈឺចាប់ធ្ងន់ធ្ងរ៖ គ្រូពេទ្យអាចណែនាំថ្នាំដែលអាចបន្ថយការឈឺចាប់បាន។

កន្ទួលលើស្បែកក្បាល ឬក្បែរត្រចៀក អ្នកអាចមានជំងឺសើស្បែក Seborrheic Dermatitis Herpes zoster (ជំងឺរើម) ។ គ្រូពេទ្យអាចណែនាំឱ្យធ្វើការព្យាបាលបាន។

អត្ថបទពិសេស
ថ្នាំបំប៉នសម្រាប់សុខភាពស្បែក

April 22, 2021

ផលិតផលថែរក្សាស្បែកដែលមិនមានប្រសិទ្ធភាព

April 21, 2021

វិធីងាយៗដើម្បីកាត់បន្ថយស្នាមជ្រួញ

April 20, 2021

ការថែរក្សាស្បែកក៏សម្រាប់បុរសផងដែរ

April 19, 2021

បណ្ដាញ​សង្គម