លក្ខខណ្ឌទូទៅ

តើការព្យាបាលត្រចៀកអ្នកហែលទឹកមានអ្វីខ្លះ?

  • Soeu Sreang
  • March 10, 2021
  • 52

ប្រសិនបើអ្នកត្រលប់មកពីឧទ្យានទឹកជាមួយនឹងករណីត្រចៀកអ្នកហែលទឹក    សូមកុំមានគម្រោងគ្រាន់តែព្យាយាមរលាក់ទឹកចេញ។ សូមទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាល    ដែលប្រឆាំងនឹងការឆ្លងមេរោគ    និងបន្ថយការឈឺចាប់របស់អ្នក។

នៅការិយាល័យគ្រូពេទ្យ

ដើម្បីឱ្យការព្យាបាលត្រចៀកអ្នកហែលទឹកដំណើរការបានល្អ    ដំបូងគ្រូពេទ្យនឹងត្រូវសម្អាតដោយថ្នមៗនូវសារធាតុស្អិតៗ  ដែលធ្វើឱ្យស្ទះរន្ធត្រចៀករបស់អ្នកដូចជា៖ សារធាតុរាវ    ស្បែកងាប់     និងអាចម៍ត្រចៀកដែលលើស។ គ្រូពេទ្យអាចប្រើអ៊ីដ្រូសែន peroxide     ឧបករណ៍បឺត    ឬឧបករណ៍ពិសេសមួយហៅថាឧបករណ៍ត្បាលត្រចៀក។

គ្រូពេទ្យក៏នឹងចង់ពិនិត្យ   ដើម្បីធ្វើឱ្យប្រាកដថាត្រចៀករបស់អ្នកមានសុខភាពល្អ។ ប្រសិនបើវារហែក (ឆ្លុះ)    ការព្យាបាលត្រចៀកអ្នកហែលទឹកធម្មតាអាចគ្មានប្រសិទ្ធភាព។ អ្នកប្រហែលជាត្រូវទៅជួបអ្នកឯកទេសខាងត្រចៀក    ច្រមុះ    និងបំពង់កដើម្បីព្យាបាល។

ថ្នាំបន្តក់ត្រចៀក

អ្នកប្រហែលជាចាកចេញពីការិយាល័យគ្រូពេទ្យ    ដោយមានវេជ្ជបញ្ជាឱ្យប្រើថ្នាំបន្តក់ត្រចៀក

នៅផ្ទះ។ វាជាការព្យាបាលទូទៅបំផុត។ ថ្នាំបន្តក់ត្រចៀកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ    និងជួយត្រចៀករបស់អ្នកឱ្យជាសះស្បើយ។

អាស្រ័យលើស្ថានភាពរបស់អ្នក    ថ្នាំបន្តក់ត្រចៀកទាំងនេះអាចមាន៖

  • ថ្នាំអង់ទីប្យូទិចដើម្បីសម្លាប់បាក់តេរី
  • ថ្នាំ Steroids ជួយក្នុងការហើម
  • ថ្នាំប្រឆាំងនឹងមេរោគផ្សិត    ប្រសិនបើអាការរបស់អ្នកបណ្តាលមកពីមេរោគផ្សិត
  • សារធាតុគីមីដែលជួយរក្សាតុល្យភាពរន្ធត្រចៀករបស់អ្នកឱ្យមានសុខភាពល្អ  ដូច្នេះវា ពិបាកសម្រាប់មេរោគរីករាលដាល

សូមអនុវត្តតាមការណែនាំរបស់ដប   សម្រាប់ការបន្តក់ថ្នាំត្រចៀកក្នុងរន្ធត្រចៀករបស់អ្នក។ ជាធម្មតាអ្នកត្រូវ៖

  • ផ្អៀងក្បាលរបស់អ្នក   ឬគេងផ្អៀង     នៅពេលអ្នកបន្តក់ថ្នាំត្រចៀក
  • ស្ថិតក្នុងទីតាំងនោះរយៈពេល ៣ ទៅ ៥ នាទី     ដើម្បីឱ្យថ្នាំបន្តក់ត្រចៀកជ្រាបចូលត្រចៀក
  • ដាក់សំឡីកប្បាសចូលក្នុងត្រចៀករបស់អ្នក    ហើយទុកវាចោលរយៈពេល ២០ នាទីដើម្បីឱ្យថ្នាំបន្តក់ត្រចៀកចូលត្រចៀក
  • សូមធ្វើបែបនេះ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ    ឬធ្វើតាមការណែនាំរបស់គ្រូពេទ្យ

វាប្រហែលជាងាយស្រួលជាង    ក្នុងការមាននរណាម្នាក់នៅក្នុងគ្រួសារបន្តក់ថ្នាំត្រចៀកឱ្យអ្នក។ ពួកគេប្រហែលជាបន្តក់ថ្នាំចូលត្រចៀកត្រង់ជាងអ្នក។ ប្រសិនបើថ្នាំបន្តក់ត្រចៀកធ្វើឱ្យឈឺចាប់    ដោយសារតែវាត្រជាក់    សូមកម្តៅដបជាមុនដោយកាន់វានៅក្នុងដៃរបស់អ្នក។

អ្វីដែលត្រូវធ្វើនៅផ្ទះក្នុងអំឡុងពេលព្យាបាល

នៅពេលអ្នកចាប់ផ្តើមព្យាបាល    វាប្រហែលជាត្រូវចំណាយពេលប្រហែលមួយសប្តាហ៍មុនពេលអាការរបស់អ្នកបាត់។ ក្នុងពេលនេះអ្នកអាចចាត់វិធានការឱ្យមានអារម្មណ៍ធូរស្រាល    និងជួយឱ្យការងារព្យាបាលរបស់អ្នកដំណើរការល្អ។

ប្រើថ្នាំបំបាត់ការឈឺចាប់    ប្រសិនបើអ្នកត្រូវការ។ ថ្នាំ acetaminophen     ថ្នាំ ibuprofen     ឬថ្នាំ naproxen នៅតាមបញ្ជរអាចជួយបំបាត់ការឈឺចាប់បាន។ ប្រសិនបើថ្នាំមិនគ្រប់គ្រាន់    គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យអ្នកប្រើថ្នាំបំបាត់ការឈឺចាប់។

សូមប្រើថ្នាំបន្តក់ត្រចៀកតាមការណែនាំនៅលើដប។ ជាធម្មតាវាមានរយៈពេល ៧ ទៅ ១៤ ថ្ងៃ។ អ្នកអាចចាប់ផ្តើមមានអារម្មណ៍ធូរស្បើយបន្ទាប់ពី ២ ទៅ ៣ ថ្ងៃ    ប៉ុន្តែសូមកុំឈប់ប្រើមុនពេលកំណត់។ ប្រសិនបើធ្វើដូច្នេះ    ការឆ្លងមេរោផគអាចកើតឡើងវិញ។

សូមថែរក្សាត្រចៀកអ្នកឱ្យស្ងួត។ នៅពេលអ្នកងូតទឹក    សូមញ៉ុកត្រចៀកជាមួយសំឡីកប្បាសដែលជ្រលក់ក្រមួន petroleum (petroleum jelly)     ដើម្បីការពារកុំឱ្យទឹកចូល។ ហើយសូមកុំហែលទឹករហូតដល់គ្រូពេទ្យប្រាប់ថាអ្នកអាចហែលទឹកបាន    វាមានរយៈពេលប្រហែលជា ៧ ទៅ ១០ ថ្ងៃ។

កុំប្រើកាស    ឬឧបករណ៍ជំនួយការស្តាប់។ សូមរង់ចាំរហូតដល់អ្នកមានអារម្មណ៍ធូរស្រាល    មុនពេលអ្នកដាក់អ្វីចូលក្នុងត្រចៀករបស់អ្នក។

ការពារត្រចៀករបស់អ្នកពីសារធាតុគីមីនៅក្នុងគ្រឿងសំអាង។ សម្រាប់មនុស្សមួយចំនួនថ្នាំបាញ់សក់    ថ្នាំលាបសក់    និងផលិតផលផ្សេងទៀតអាចធ្វើឱ្យស្បែករមាស់    និងបណ្តាលឱ្យកើតត្រចៀកអ្នកហែលទឹក។ សូមឈប់ប្រើអ្វីៗដែលអ្នកគិតថាអាចបង្កជាបញ្ហា    ឬយ៉ាងហោចណាស់ដាក់សំឡីកប្បាសចូលត្រចៀករបស់អ្នកជាមុនសិន។

សូមទាក់ទងទៅគ្រូពេទ្យ    ប្រសិនបើអ្នកមិនស្រួលខ្លួនក្នុងរយៈពេល ៣៦ ទៅ ៤៨ ម៉ោង។ អ្នកប្រហែលជាត្រូវការវិធីសាស្រ្តផ្សេងដើម្បីកម្ចាត់ការឆ្លងមេរោគ។

ការព្យាបាលសម្រាប់ត្រចៀកហែលទឹកធ្ងន់ធ្ងរ

មនុស្សភាគច្រើនយល់ថា  ពួកគេអាចគ្រប់គ្រងត្រចៀកអ្នកហែលទឹកដោយប្រើថ្នាំបន្តក់ត្រចៀក។ ប៉ុន្តែប្រសិនបើការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ    ឬរាលដាល    អ្នកប្រហែលជាត្រូវការការព្យាបាលប្រភេទផ្សេងទៀត។

ការដាក់ស្បៃក្នុងត្រចៀក៖ ប្រសិនបើរន្ធត្រចៀករបស់អ្នកហើមខ្លាំង    វាអាចរារាំងថ្នាំបន្តក់ត្រចៀកមិនឱ្យចូលជ្រៅទៅក្នុងត្រចៀកអ្នក។ ប្រសិនបើរឿងនេះកើតឡើង    គ្រូពេទ្យអាចនឹងដាក់ស្បៃចូលត្រចៀករបស់អ្នក។ វាគ្រាន់តែជាសំឡីកប្បាសមួយដុំដែលជួយឱ្យថ្នាំបន្តក់ត្រចៀកទៅដល់កន្លែងដែលពួកវាត្រូវទៅ។ គ្រូពេទ្យប្រហែលជាត្រូវផ្លាស់ប្តូរស្បៃពីរបីដង។

ថ្នាំអង់ទីប្យូទិចលេប   ឬចាក់ ប្រសិនបើការឆ្លងមេរោគរបស់អ្នកពិបាកព្យាបាល    ឬធ្ងន់ធ្ងរ ឬវាបានរាលដាលដល់ជាលិកាឆ្អឹងខ្ចី  ឬឆ្អឹងក្បែរនោះ    អ្នកប្រហែលជាត្រូវការថ្នាំអង់ទីប្យូទិចដែលមានឥទ្ធិពលជាងនេះ។ ការឆ្លងមេរោគធ្ងន់ធ្ងរមួយត្រូវបានគេហៅថាជំងឺរលាកត្រចៀកខាងក្រៅធ្ងន់ធ្ងរ     ដែលជាទូទៅកើតលើមនុស្សវ័យចាស់    ដែលមានជំងឺទឹកនោមផ្អែម    និងបញ្ហាប្រព័ន្ធភាពស៊ាំដូចជាវីរុស HIV

ជំហាន​បន្ទាប់

នៅពេលអ្នកចាប់ផ្តើមព្យាបាល   អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃ។ ប្រសិនបើអាការរបស់អ្នកមានរយៈពេលយូរជាង ១០ ថ្ងៃ   ឬប្រសិនបើវាកាន់តែធ្ងន់ធ្ងរទៅៗ     សូមទាក់ទងទៅគ្រូពេទ្យ។

នៅពេលដែលអ្នកធូរស្បើយ   សូមចាត់វិធានការដូច្នេះអ្នកនឹងមិនកើតវាម្តងទៀតទេ។ សូមប្រើកាសត្រចៀក   នៅពេលអ្នកហែលទឹក    ហើយជូតត្រចៀកសើមរបស់អ្នកដោយប្រុងប្រយ័ត្ន។ ហើយកុំអេះ   ឬកោសនៅខាងក្នុងត្រចៀក    ពីព្រោះវាអាចបណ្តាលឱ្យកើតត្រចៀកអ្នកហែលទឹក។

សំខាន់បំផុត    ចូរធ្វើតាមដំបូន្មានដែលម្ដាយអ្នកបានប្រាប់អ្នក៖ កុំដាក់អ្វីដែលតូចជាងកែងដៃរបស់អ្នកទៅក្នុងត្រចៀក។

អត្ថបទពិសេស
ថ្នាំបំប៉នសម្រាប់សុខភាពស្បែក

April 22, 2021

ផលិតផលថែរក្សាស្បែកដែលមិនមានប្រសិទ្ធភាព

April 21, 2021

វិធីងាយៗដើម្បីកាត់បន្ថយស្នាមជ្រួញ

April 20, 2021

ការថែរក្សាស្បែកក៏សម្រាប់បុរសផងដែរ

April 19, 2021

បណ្ដាញ​សង្គម