លក្ខខណ្ឌទូទៅ

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

  • Soeu Sreang
  • May 31, 2021
  • 30

របៀបដែលក្រចកប្រែជាផុយ   

កត្តាគ្រប់យ៉ាងចាប់ពីភាពចាស់រហូតដល់អាហារូបត្ថម្ភមិនល្អអាចធ្វើឱ្យក្រចករបស់អ្នកស្ងួត    ស្តើង    និងងាយបែក។ វាក៏មានការព្យាបាល    និងលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនដែលអាចធ្វើឱ្យក្រចកផុយដែរ។ ប៉ុន្តែអ្នកមិនចាំបាច់ដោះស្រាយបញ្ហានេះទេ។ ការថែទាំត្រឹមត្រូវអាចធ្វើឱ្យមានភាពខុសគ្នាទាំងស្រុងក្នុងការថែរក្សាក្រចកឱ្យមានសុខភាពល្អ    និងរឹងមាំ។   

មូលហេតុ៖ មានសំណើមច្រើនពេក   

នៅពេលក្រចករបស់អ្នកសើម   ពួកវានឹងហើម។ នៅពេលក្រចកស្ងួត    ពួកវារួញ។ ការផ្លាស់ប្តូរថេរនេះអាចធ្វើឱ្យក្រចករបស់អ្នកស្ងួត    ទន់     និងងាយរបក    ប្រសិនបើដៃរបស់អ្នកស្ថិតនៅក្នុងទឹកច្រើន   ជាពិសេសប្រសិនបើអ្នកប្រើសាប៊ូដុំ   ឬសាប៊ូទឹកដែលមានកម្រិតខ្លាំង។ 

មូលហេតុ៖ អាយុ   

នៅពេលអ្នកកាន់តែចាស់    ក្រចករបស់អ្នកអាចស្ងួត    និងលូតលាស់យឺតៗ។ ក្រចកជើងច្រើនកាន់តែក្រាស់    និងរឹង    ក្នុងខណៈដែលក្រចកដៃកាន់តែស្តើង    និងងាយបែក។ គេមិនដឹងពីអាយុជាក់លាក់ពីពេលដែលរឿងនេះកើតឡើងទេ    ហើយវាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នានោះទេ    ប៉ុន្តែវាអាចជាមូលហេតុដែលធ្វើឱ្យក្រចកផុយ។   

មូលហេតុ៖ មូលរោគ Raynaud   

វាជាលក្ខខណ្ឌដែលប៉ះពាល់ដល់សសៃឈាម    និងរារាំងដៃ    និងជើងពីការទទួលបានឈាមគ្រប់គ្រាន់។ វាធ្វើឱ្យក្រចករបស់អ្នកពិបាកមានអ្វីដែលពួកវាត្រូវការដើម្បីមានសុខភាពល្អ។ ក្រចកផុយស្រួយគឺជាអាការទូទៅនៃមូលរោគ Raynaud។   

មូលហេតុ៖ កម្រិតអ័រម៉ូនទីរ៉ូអ៊ីតទាប   

ញើសគឺជាជាតិសំណើមធម្មជាតិរបស់រាងកាយអ្នក។ កម្រិតអ័រម៉ូនទីរ៉ូអ៊ីតទាបដែលត្រូវបានគេហៅថា “ក្រពេញទីរ៉ូអ៊ីតអសកម្ម” បន្ថយបរិមាណញើសដែលរាងកាយរបស់អ្នកផលិត។ លទ្ធផលគឺសក់     ស្បែក    និងក្រចកស្ងួត។ រួមជាមួយនឹងការមានក្រចកផុយ     អ្នកអាចមានអាការផ្សេងទៀតដូចជា៖ ឈឺចាប់    និងល្ហិតល្ហៃ       ឡើងទម្ងន់    និងមានបញ្ហាក្នុងការចងចាំ។   

មូលហេតុ៖ រោគខ្វះគ្រាប់ឈាមក្រហម   

មូលហេតុទូទៅបំផុតសម្រាប់រោគខ្វះគ្រាប់ឈាមក្រហមគឺមិនមានជាតិដែកគ្រប់គ្រាន់នៅក្នុងឈាម។ វាអាចកើតឡើងនៅពេលអ្នកបាត់បង់ឈាមច្រើន។ អ្នកក៏អាចមានរោគខ្វះគ្រាប់ឈាមក្រហមដែរ    ប្រសិនបើអ្នកមិនទទួលបានជាតិដែកគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នក   ឬមានលក្ខខណ្ឌដែលរារាំងអ្នកពីការស្រូបយកជាតិដែក។ រោគខ្វះគ្រាប់ឈាមក្រហមអាចធ្វើឱ្យក្រចករបស់អ្នកផុយ    ឬខូងដែលមានរាងដូចស្លាបព្រា។   

មូលហេតុ៖ ការព្យាបាលជំងឺមហារីក   

ក្រចកផុយអាចជាផលរំខាននៃការព្យាបាលជំងឺមហារីកមួយចំនួនដូចជា   ការព្យាបាលដោយគីមី។ ស្បែក    និងក្រចកស្ងួតគឺជារឿងធម្មតា។ ក្រចកអាចក្លាយជាស្តើង    ងាយបាក់    និងលូតលាស់យឺតជាងធម្មតា។    

មូលហេតុ៖ មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់   

ជាការកម្រណាស់ដែលក្រចកផុយអាចមានន័យថា    អ្នកមិនបានទទួលវីតាមីន    និងសារធាតុរ៉ែដែលរាងកាយអ្នកត្រូវការ។ ឧទាហរណ៍៖ កង្វះកាល់ស្យូម (hypocalcemia) អាចបណ្តាលឱ្យរបកស្បែក    សក់ស្ងួត    និងក្រចកផុយរួមជាមួយការរមួលសាច់ដុំ។   

គន្លឹះថែទាំ៖ ពាក់ស្រោមដៃ

មធ្យោបាយងាយស្រួលក្នុងការការពារក្រចករបស់អ្នកពីជាតិសំណើមច្រើន    ឬសារធាតុគីមីដែលមានកម្រិតខ្លាំងគឺត្រូវពាក់ស្រោមដៃ    នៅពេលអ្នកលាងចាន    ឬសម្អាតផ្ទះ។ សូមជ្រើសរើសស្រោមដៃជ័រដែលមានទ្រាប់កប្បាស    ដូច្នេះអ្នកនឹងបែកញើសតិច។

គន្លឹះថែទាំ៖ ថ្នាំបំប៉នបាយអូទីន

ការសិក្សាតូចមួយចំនួនបានបង្ហាញថាការលេបថ្នាំបាយអូទីនជារៀងរាល់ថ្ងៃអាចធ្វើឱ្យសក់ក្រាស់ និងពង្រឹងក្រចក។ បាយអូទីនក្នុងបរិមាណខ្ពស់អាចផ្លាស់ប្តូរលទ្ធផលមន្ទីរពិសោធន៍    ឬប៉ះពាល់ដល់ថ្នាំព្យាបាលជំងឺឆ្កួតជ្រូក។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីមើល    ប្រសិនបើវាមិនមានបញ្ហាសម្រាប់អ្នកក្នុងការសាកល្បង។

 

គន្លឹះថែទាំ៖ ជៀសវាងក្រចកសិប្បនិម្មិត

ក្រចកអាគ្រីលិក   ដែលជាប្រភេទកាវបច្ចេកទេសបិទលើក្រចកធម្មជាតិអាចធ្វើឱ្យក្រចកខូចខ្លាំង។ អ្នកធ្វើក្រចកត្រូវខាត់ផ្ទៃខាងលើនៃក្រចកដើម្បីឱ្យក្រចកជាប់នឹងកាវ    ដែលធ្វើឱ្យក្រចកស្តើង។ សារធាតុគីមីនៅក្នុងកាវធ្វើឱ្យក្រចកខ្សោយ។ សូមជៀសវាងទម្លាប់ថែសម្រស់នេះ        ប្រសិនបើអ្នកកំពុងដោះស្រាយបញ្ហាក្រចកផុយ។

គន្លឹះថែទាំ៖ ទទួលទានប្រូតេអ៊ីនឱ្យបានច្រើន

នៅពេលអ្នកទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់   វាជួយបង្កើនបរិមាណ keratin ដែលរាងកាយរបស់អ្នកផលិត។ Keratin គឺជាប្រូតេអ៊ីនដែលផលិតសក់    និងក្រចកហើយធ្វើឱ្យពួកវាកាន់តែរឹងមាំ។ ដើម្បីស្វែងយល់ពីបរិមាណដែលអ្នកត្រូវការក្នុងមួយថ្ងៃ    ចូរគុណទម្ងន់របស់អ្នកដែលគិតជាផោនជាមួយ ០,៣៦ ។

គន្លឹះថែទាំ៖ ទុកក្រចកខ្លី

តម្រឹម   និងរូសក្រចករបស់អ្នកឱ្យបានទៀងទាត់ដើម្បីជៀសវាង    និងជួសជុលក្រចកទាក់ ។ អ្នកគួរតែកាត់ក្រចកដោយប្រើកន្ត្រៃ  ឬកន្ត្រៃកាត់ក្រចកដែលមុត។ ចូររូសក្រចកឱ្យកោងចុងបន្តិច។

គន្លឹះថែទាំ៖ ចូរលាបក្រចកជាមួយទឹករលោង

ទឹករលោងមួយចំនួនដែលផ្ទុកជាតិសរសៃនីឡុងអាចពង្រឹងក្រចករបស់អ្នក    និងការពារក្រចកពីការបែក។ សូមសាកល្បងលាបទឹករលោងម្តងក្នុងមួយសប្តាហ៍    តែសូមជៀសវាងប្រើទឹកលាងក្រចកដែលមានសារធាតុអាសេតូន។    វាអាចបំផ្លាញក្រចករបស់អ្នក។

គន្លឹះថែទាំ៖ លាបឡេ

ឡេដែលមានផ្ទុកអាស៊ីដអាល់ហ្វាអ៊ីដ្រុកស៊ី    ឬឡានូលីនអាចមានប្រយោជន៍សម្រាប់ក្រចកផុយដែលបណ្តាលមកពីលក្ខខណ្ឌស្ងួត។ ចូរត្រាំក្រចករបស់អ្នកក្នុងទឹករយៈពេល ៥ នាទី    មុនពេលអ្នកលាបឡេ។

គន្លឹះថែទាំ៖ ចូរកុំប្រើក្រចកជាឧបករណ៍

តើអ្នកចូលចិត្តបើកកំប៉ុងទឹកក្រូច    ឬកំប៉ុងផ្សេងទៀតដោយប្រើក្រចករបស់អ្នកមែនទេ? សូមឈប់ធ្វើដូច្នេះទៀត!  សូមរកវត្ថុផ្សេងទៀតមកបើកកំប៉ុងជំនួស    ដូច្នេះអ្នកនឹងមិនបំផ្លាញក្រចករបស់អ្នក។

អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

May 29, 2021

វិធីការពារ និងព្យាបាលបញ្ហាក្រចក

May 28, 2021

អ្វីដែលក្រចកប្រាប់ពីសុខភាពរបស់អ្នក

May 27, 2021

បណ្ដាញ​សង្គម