លក្ខខណ្ឌទូទៅ

អ្វីដែលត្រូវសួរគ្រូពេទ្យអំពីអាំងស៊ុយលីន

  • Vann Sok
  • February 22, 2021
  • 57

តើគ្រូពេទ្យបានចេញវេជ្ជបញ្ជាអាំងស៊ុយលីន   ដើម្បីជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ១   ឬប្រភេទទី ២ របស់លោកអ្នកឬទេ? លោកអ្នកប្រាកដជាចង់ដឹងពីវិធី      និងពេលណាប្រើវា      ផលប៉ះពាល់អ្វីខ្លះដែលអាចកើតឡើង   និងការផ្លាស់ប្តូរផ្សេងទៀតដែលលោកអ្នកត្រូវធ្វើ។  

សូមប្រើបញ្ជីសំណួរនេះ   ជាចំណុចចាប់ផ្តើមនៅពេលលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យ។  

តើខ្ញុំត្រូវការអាំងស៊ុយលីនប្រភេទអ្វី?



អាំងស៊ុយលីនមាន ៤ ទម្រង់៖

  • អាំងស៊ុយលីនដែលមានសកម្មភាពរហ័ស   ចាប់ផ្តើមដំណើរការក្នុងរយៈពេល ៣០ នាទីបន្ទាប់ពីចាក់រួច។ វាមានប្រសិទ្ធភាពត្រឹមតែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះ។
  • អាំងស៊ុយលីនទៀងទាត់ ឬអាំងស៊ុយលីនដែលមានសកម្មភាពខ្លី   ចំណាយពេលប្រហែល ៣០ នាទីដើម្បីធ្វើការ   និងមានប្រសិទ្ធភាពប្រហែល ៣ ទៅ ៦ ម៉ោង។
  • អាំងស៊ុយលីនដែលមានសកម្មភាពកម្រិតមធ្យម   ចំណាយពេលដល់ទៅ ៤ ម៉ោង   ដើម្បីធ្វើការបានពេញលេញ។ វាឡើងដល់កម្រិតកំពូលទៅគ្រប់ទីកន្លែងក្នុងរាងកាយចាប់ពី ៤ ទៅ ១២ ម៉ោង   ហើយប្រសិទ្ធភាពរបស់វា   អាចមានរយៈពេលដល់ទៅ ១២ ទៅ ១៨ ម៉ោង។
  • អាំងស៊ុយលីនដែលមានសកម្មភាពយូរ   ចាប់ផ្តើមធ្វើការក្នុងរយៈពេលប្រហែល ២ ម៉ោង   ហើយមានប្រសិទ្ធភាពរហូតដល់ពេញ១ថ្ងៃ   ជាលំដាប់ដោយគ្មានកម្រិតកំពូលពិតប្រាកដ។

គ្រូពេទ្យអាចប្រាប់លោកអ្នក  ថាប្រភេទមួយណាមានប្រសិទ្ធភាពបំផុត   ជាមួយប្រភេទជំងឺទឹកនោមផ្អែម   និងកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។

តើខ្ញុំគួរផ្តល់អាំងស៊ុយលីនដោយខ្លួនឯងយ៉ាងដូចម្តេច?



លោកអ្នកអាចចាក់   ឬស្រូបវា។

ដើម្បីចាក់អាំងស៊ុយលីន   លោកអ្នកអាចប្រើសឺរុំាង   ប៊ិចអាំងស៊ុយលីន   ឬម៉ាស៊ីនបូម ។ វាក៏មានជម្រើសដោយមិនចាំបាច់ប្រើម្ជុល   ដែលមានឈ្មោះថា   ឧបករណ៍ចាក់ដែលប្រើសម្ពាធខ្យល់ខ្ពស់ (jet injector) ។ ប៊ិចអាំងស៊ុយលីនមានភាពងាយស្រួលប្រើបំផុត   ឯម៉ាស៊ីនបូម   បញ្ជូនអាំងស៊ុយលីនជាបន្តបន្ទាប់     ហើយសឺរុំាងមានតម្លៃថោកបំផុត។

សូមស្វែងយល់ថា   លោកអ្នកនឹងត្រូវចាក់ប៉ុន្មានដងក្នុងមួយថ្ងៃ   និងបរិមាណអាំងស៊ុយលីនក្នុងការចាក់ម្តងៗ ។ ប្រសិនបើលោកអ្នកប្រើម៉ាស៊ីនអាំងស៊ុយលីន   សូមសួរគ្រូពេទ្យ   ពីពេលវេលាដែលលោកអ្នកត្រូវការផ្តល់អាំងស៊ុយលីនបន្ថែម។

ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១    លោកអ្នកប្រហែលជាត្រូវការចាក់រហូតដល់ ៣ ឬ ៤ ដងជារៀងរាល់ថ្ងៃ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២   អាចត្រូវការការចាក់អាំងស៊ុយលីនតែមួយដងក្នុងមួយថ្ងៃ   ប្រហែលជាអាចកើនឡើងដល់ ៣ ទៅ ៤ ដង។

វាក៏មានអាំងស៊ុយលីនស្រូបដែលមានសកម្មភាពរហ័ស   ដែលលោកអ្នកអាចប្រើបានមុនពេលញ៉ាំអាហារតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១    លោកអ្នកក៏ចាំបាច់ត្រូវប្រើអាំងស៊ុយលីនដែលមានសកម្មភាពយូរដែរ។

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពី  គុណសម្បត្តិ   និងគុណវិបត្តិ   នៃវិធីសាស្ត្រនីមួយៗ។ ការសម្រេចចិត្តអាចនឹងត្រូវចំណាយប្រាក់     ដូច្នេះត្រូវរកវិធីណាដែលការធានារ៉ាប់រងរបស់លោកអ្នក   នឹងធានាលើការចំណាយ។ ប្រសិនបើលោកអ្នកមិនមានការធានារ៉ាប់រង   ឬផែនការរបស់លោកអ្នកមិនអាចចំណាយសម្រាប់វិធីក្នុងការបញ្ជូន   ប្រភេទអាំងស៊ុយលីនដែលលោកអ្នកចង់បាន   សូមសាកសួរគ្រូពេទ្យអំពីកម្មវិធី   ដែលអាចជួយលោកអ្នកក្នុងការចំណាយ។

តើខ្ញុំគួរប្រើអាំងស៊ុយលីននៅពេលណា?

វាមិនមានចម្លើយសាមញ្ញមួយ   សំរាប់សំណួរនេះទេ។ វាអាស្រ័យលើរឿងជាច្រើនដូចជា៖

  • ប្រភេទអាំងស៊ុយលីនដែលលោកអ្នកប្រើ ( អាំងស៊ុយលីនដែលមានសកម្មភាពរហ័ស  ឬដែលបានលាយរួចជាមុន។ ល។ )
  • បរិមាណ   និងប្រភេទអាហារដែលលោកអ្នកហូប
  • រយៈពេលដែលលោកអ្នកហាត់ប្រាណ
  • ស្ថានភាពសុខភាពផ្សេងទៀតដែលលោកអ្នកមាន
  • ប្រភេទនៃប្រព័ន្ធចែកចាយអាំងស៊ុយលីន (ដូចជាការចាក់ថ្នាំ   ការបាញ់   ឬបំពង់ហិត) ដែលលោកអ្នកប្រើ

គ្រូពេទ្យប្រហែលជាចង់ឱ្យលោកអ្នក   ប្រើអាំងស៊ុយលីនកន្លះម៉ោងមុនពេលញ៉ាំអាហារ   ដូច្នេះវាអាចប្រើបាននៅពេលស្ករនៅក្នុងអាហារ   ចូលក្នុងចរន្តឈាមរបស់លោកអ្នក។ សូមស្វែងយល់ឱ្យច្បាស់អំពីពេលវេលានៅពេលថ្ងៃ    ដែលលោកអ្នកត្រូវចាក់ថ្នាំម្តងៗ   ហើយនិងអ្វីដែលត្រូវធ្វើ   ប្រសិនបើលោកអ្នកភ្លេចចាក់ថ្នាំឱ្យខ្លួនឯង។

ប្រសិនបើខ្ញុំចាក់អាំងស៊ុយលីន   តើវាចាំបាច់ត្រូវតែនៅលើផ្នែកណាមួយនៃរាងកាយរបស់ខ្ញុំឬទេ?


មនុស្សភាគច្រើនចាក់វាចូលទៅ   ក្នុងផ្នែកខាងក្រោមពោះរបស់ពួកគេ   ពីព្រោះវាងាយស្រួលក្នុងការចាក់។ (ត្រូវប្រាកដថាវាស្ថិតនៅចម្ងាយយ៉ាងតិច ២ អ៊ីញពីផ្ចិតពោះ។ ) លោកអ្នកក៏អាចចាក់អាំងស៊ុយលីនចូលទៅក្នុងដៃ   ភ្លៅ   ឬគូទបានដែរ។

សូមស្នើសុំគ្រូពេទ្យ  ឬអ្នកអប់រំជំងឺទឹកនោមផ្អែមរបស់លោកអ្នកឱ្យបង្ហាញវិធីត្រឹមត្រូវក្នុងការចាក់អាំងស៊ុយលីន   រួមបញ្ចូលទាំងវិធីថែរក្សាម្ជុល   និងស្បែករបស់លោកអ្នកឱ្យស្អាតដើម្បីការពារការឆ្លងមេរោគ។ សូមរៀនពីរបៀបបង្វិលកន្លែងចាក់ថ្នាំផងដែរ  ដូច្នេះលោកអ្នកមិនបង្កការបង្កក   ដែលរឹង   និងមានជាតិខ្លាញ់ក្រោមស្បែកពីការចាក់ម្តងហើយម្តងទៀត។

តើអាំងស៊ុយលីនមានឥទ្ធិពល   លើថ្នាំដទៃទៀតដែលខ្ញុំប្រើដែរឬទេ?

ថ្នាំមួយចំនួនអាចធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់កាន់តែទាប   ដែលបណ្តាលមកពីអាំងស៊ុយលីន។ ប្រាប់គ្រូពេទ្យអំពីថ្នាំទាំងអស់ដែលលោកអ្នកប្រើ   សូម្បីតែថ្នាំដែលលោកអ្នកបានទិញដោយគ្មានវេជ្ជបញ្ជា។

តើខ្ញុំអាចញ៉ាំអ្វីបាន   នៅពេលកំពុងប្រើអាំងស៊ុយលីន?

ស្នើសុំវេជ្ជបណ្ឌិតរបស់លោកអ្នក   នូវការណែនាំអំពីអាហារ   ដើម្បីជួយឱ្យអាំងស៊ុយលីនរបស់លោកអ្នកដំណើរការបានល្អបំផុត។ ឧទាហរណ៍   លោកអ្នកចង់ដឹងថាតើត្រូវញ៉ាំប៉ុន្មានក្នុងអាហារនីមួយៗ   អាហារប្រភេទណាដែលល្អបំផុត   សម្រាប់លោកអ្នកក្នុងការបរិភោគ   ថាតើលោកអ្នកត្រូវការអាហារសម្រន់   និងពេលវេលាដែលលោកអ្នកគួរញ៉ាំវា។ ប្រសិនបើលោកអ្នកផឹកគ្រឿងស្រវឹង   សូមសួរគ្រូពេទ្យ   ប្រសិនបើវាមិនមានបញ្ហាក្នុងខណៈពេល    ដែលលោកអ្នកកំពុងប្រើអាំងស៊ុយលីន   និងកម្រិតក្នុងការផឹករបស់លោកអ្នកប៉ុណ្ណា។

តើគោលដៅកម្រិតជាតិស្ករក្នុងឈាមរបស់ខ្ញុំនៅកម្រិតណា?

គ្រូពេទ្យគួរតែប្រាប់លោកអ្នក   ថាតើលោកអ្នកត្រូវពិនិត្យជាតិស្ករក្នុងឈាមញឹកញាប់ប៉ុណ្ណា   ដោយប្រើឧបករណ៍វាស់ជាតិស្ករក្នុងឈាមរបស់លោកអ្នក។ សូមស្វែងយល់អំពីគោលដៅកម្រិតជាតិស្ករក្នុងឈាម   មុន   និងក្រោយពេលញ៉ាំអាហារ   ក៏ដូចជាពេលចូលគេង។ គោលដៅសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមភាគច្រើនគឺ៖

  • ៧០ ទៅ ១៣០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ (មីលីក្រាម / ដេស៊ីលីត្រ) មុនពេលទទួលទានអាហារ
  • តិចជាង ១៨០ មីលីក្រាម / ឌីអិល    បន្ទាប់ពីទទួលទានអាហាររួច ២ ម៉ោង

សូមសួរពីអ្វីដែលត្រូវធ្វើ   ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនស្ថិតនៅក្នុងជួរ   ហើយតើលោកអ្នកត្រូវធ្វើតេស្តកម្រិត A1C ញឹកញាប់ប៉ុណ្ណា។

តើខ្ញុំអាចមានផលប៉ះពាល់អ្វីខ្លះ   ពីអាំងស៊ុយលីន?



ផលរំខានទូទៅបំផុត   គឺជាតិស្ករក្នុងឈាមទាប   និងឡើងទម្ងន់។ សូមសួរគ្រូពេទ្យរបស់លោកអ្នកពីផលរំខានផ្សេងទៀតដែលលោកអ្នកអាចមាន   និងអ្វីដែលត្រូវធ្វើ   ប្រសិនបើលោកអ្នកមានវា។

តើខ្ញុំគួរទុកដាក់អាំងស៊ុយលីនរបស់ខ្ញុំយ៉ាងដូចម្តេច?

អ្នកផលិតអាំងស៊ុយលីនភាគច្រើន  បានណែនាំឱ្យទុកវានៅក្នុងទូទឹកកក   ប៉ុន្តែការចាក់អាំងស៊ុយលីនត្រជាក់អាចធ្វើឱ្យលោកអ្នកមិនមានផាសុកភាព។ ត្រូវប្រាកដថាវានៅសីតុណ្ហភាពធម្មតាមុនពេលចាក់។ សូមសួរគ្រូពេទ្យរបស់លោកអ្នក  ថាតើត្រូវទុកអាំងស៊ុយលីនរបស់លោកអ្នកនៅក្នុងទូរទឹកកក   ឬនៅសីតុណ្ហភាពធម្មតា។ សូមស្វែងយល់ផងដែរ   ថាតើអាំងស៊ុយលីនរបស់លោកអ្នកអាចទុកបានយូរប៉ុន្មាន   និងប្រសិនបើវាខូចវាប្រែប្រួលយ៉ាងម៉េច ។

តើខ្ញុំអាចយកសឺរុំាងប្រើឡើងវិញបានទេ?

ការធ្វើដូច្នេះអាចជួយកាត់បន្ថយ   ការចំណាយរបស់លោកអ្នក   ប៉ុន្តែវាអាចមានមានហានិភ័យ។ សូមសួរគ្រូពេទ្យរបស់លោកអ្នក   ប្រសិនបើវាមានសុវត្ថិភាពសម្រាប់លោកអ្នក   និងវិធីថែរក្សាសឺរុំាងរបស់លោកអ្នកឱ្យស្អាត   ដើម្បីកុំឱ្យឆ្លងមេរោគ។ ប្រសិនបើលោកអ្នកបោះចោលសឺរុំាង    បន្ទាប់ពីប្រើម្តងៗ    សូមសួរពីរបៀបបោះចោលពួកវាដោយសុវត្ថិភាព។

សំណួរដែលគ្រូពេទ្យអាចសួរលោកអ្នក

  • តើលោកអ្នកមានអារម្មណ៍យ៉ាងណា   នៅពេលប្រើអាំងស៊ុយលីនរបស់លោកអ្នក?
  • តើលោកអ្នកបានកត់សម្គាល់ឃើញ   ផលប៉ះពាល់ណាមួយឬទេ?
  • តើលោកអ្នកមានប្រតិកម្មយ៉ាងណាចំពោះកម្រិតអាំងស៊ុយលីនរបស់លោកអ្នក? តើលោកអ្នកមានបញ្ហាជាមួយនឹងជាតិស្ករក្នុងឈាមខ្ពស់   ឬទាប   ឬទេ?
  • តើលោកអ្នកមានបញ្ហាក្នុងការប្រើសឺរុំាង   ប៊ិចអាំងស៊ុយលីន   ឬម៉ាស៊ីនប៉ូមអាំងស៊ុយលីនឬទេ?
  • តើលោកអ្នកដឹងពីរបៀបរក្សាទុក   និងបោះចោលសឺរុំាង   ឬម្ជុលដែលលោកអ្នកបានប្រើឬទេ?

ប្រសិនបើលោកអ្នកមានចម្ងល់   នៅចន្លោះពេលណាត់ជួបជាមួយគ្រូពេទ្យ   សូមកត់ត្រាវាទុក   ដូច្នេះលោកអ្នកចាំថានឹងសួរអំពីពួកវានៅពេលក្រោយ។ គ្រូពេទ្យអាចតាមដាមការវិវឌ្ឍរបស់លោកអ្នក   ដូច្នេះលោកអ្នកអាចគ្រប់គ្រង   ជំងឺទឹកនោមផ្អែមរបស់លោកអ្នកបានដោយជោគជ័យ។

អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

May 31, 2021

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

May 29, 2021

វិធីការពារ និងព្យាបាលបញ្ហាក្រចក

May 28, 2021

បណ្ដាញ​សង្គម