លក្ខខណ្ឌ

ការធ្វើរោគវិនិច្ឆ័យជំងឺលើសឈាម

ជារឿយៗ ជំងឺលើសឈាមត្រូវបានគេឱ្យឈ្មោះថាជា «ជំងឺស្ងៀមស្ងាត់» ព្រោះអ្នកជំងឺមិនបានដឹងខ្លួនថាកើតជំងឺនេះឡើយ។ វាមិនសូវបង្ហាញអាការ ឬរោគសញ្ញាអ្វីទេ។ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់រាងកាយ និងជាចុងក្រោយ វាអាចបង្កបញ្ហា ដូចជានាំឱ្យកើតជំងឺបេះដូងជាដើម។

ដូច្នេះការត្រួតពិនិត្យសម្ពាធឈាមជារឿងសំខាន់ ជាពិសេសប្រសិនបើលោកអ្នកធ្លាប់មានសម្ពាធឈាមឡើងខ្ពស់, លើសកម្រិតធម្មតា, ឬបើក្រុមគ្រួសារលោកអ្នកមានប្រវត្តិកើតជំងឺនេះ។

 

ការវាស់សម្ពាធឈាម

ដើមី្បដឹងសម្ពាធឈាម គេប្រើឧបករណ៍វាស់ឈាម ពាក្យបច្ចេកទេសហៅថា​ Sphygmomanometer ដែលរួមមាន សោតាទស្សន៍ (stethoscope) បន្ទះកៅស៊ូរុំដៃ (arm cuff) នាឡិការង្វាស់ (dial)  ប្រដាប់សប់ (pump) និង ប្រឹស (valve)។

លោកអ្នកអាចឱ្យអ្នកផ្តល់សេវាសុខភាព​វាស់សម្ពាធឈាមឱ្យ, ទៅវាស់នៅឱសថស្ថាន ឬទិញឧបករណ៍វាស់ឈាមមកប្រើខ្លួនឯងនៅផ្ទះក៏បាន។ ការមានឧបករណ៍វាស់ឈាមនៅក្នុងផ្ទះជួយបានច្រើនដល់ការធ្វើរោគវិនិច្ឆ័យ និងតាមដានសម្ពាធឈាម ព្រោះវាបង្ហាញលទ្ធផលជាក់ស្តែងនៃសម្ពាធឈាមដែលលោកអ្នកកំពុងតែមាន (ល្អជាជាងចាំទៅវាស់នៅមន្ទីរពេទ្យ)។ ទោះយ៉ាងណា ពេលទៅរកគ្រូពេទ្យ លោកអ្នកត្រូវប្រាប់ពីតួលេខសម្ពាធឈាមដែលវាស់ឃើញនៅឯផ្ទះ និងយកល្អគួរតែឱ្យគ្រូពេទ្យវាស់ម្តងទៀតដើមី្បឱ្យជាក់ច្បាស់។ តួលេខសម្គាល់សម្ពាធឈាមមានពីរយ៉ាង គឺ ស៊ីស្តូលីក (systolic) និងឌីយ៉ាស្តូលីក (diastolic)។

រង្វាស់សម្ពាធឈាមគិតជា មីលីម៉ែត្របារ៉ត (millimeters of mercury – mm Hg) និងសរសេរ ស៊ីស្តូលីក​ នៅពីលើ ឌីយ៉ាស្តូលីក (ឧទាហរណ៍ ១២០/៨០ មីលីម៉ែត្របារ៉ត ឬ «១២០ លើ ៨០»)។ យោងតាមគោលការណ៍ណែនាំបច្ចុប្បន្ន សម្ពាធឈាមធម្មតា ស្ថិតក្រោម ១២០/៨០ មីលីម៉ែត្របារ៉ត។ កម្រិតសម្ពាធឈាមរាងខ្ពស់ គឺចាប់ពី ១២០ ទៅ ១២៩ និងតិចជាង ៨០។ ដែលអាចចាត់ទុកថាកើតជំងឺលើសឈាម លុះណាតែលោកអ្នកមានសម្ពាធឈាមលើសពី ១៣០/៨០។

សម្ពាធឈាមអាចឡើងឬចុះ ទៅតាមអាយុរបស់លោកអ្នក ស្ថានភាពបេះដូង អារម្មណ៍ សកម្មភាព និងឱសថដែលលោកអ្នកប្រើប្រាស់។ គ្រាន់តែឃើញសម្ពាធឈាមឡើងម្តង មិនមានន័យថាលោកអ្នកកើតជំងឺលើសឈាមនោះទេ។ លោកអ្នកគួរចាំបាច់វាស់សម្ពាធឈាមនៅពេលខុសៗគ្នា និងបន្ទាប់ពីលោកអ្នកសម្រាកយ៉ាងស្រួលខ្លួន យ៉ាងហោច ក្រោយសម្រាកប្រាំនាទី។ ដើមី្បធ្វើរោគវិនិច្ឆ័យ លោកអ្នកត្រូវវាស់ឱ្យឃើញសម្ពាធឈាមខ្ពស់ដូចគ្នា យ៉ាងហោចណាស់បីដង។

ដើមី្បឱ្យជាក់ច្បាស់ វេជ្ជបណ្ឌិតនឹងសាកសួរលោកអ្នកបន្ថែមពីប្រវត្តិជំងឺរបស់លោកអ្នក (តើធ្លាប់មានបញ្ហាបេះដូងពីមុនមកទេ) វាយតម្លៃកត្តាប្រឈម (តើមានជក់បារី, មានជាតិខ្លាញ់ក្នុងឈាមខ្ពស់, កើតជំងឺទឹកនោមផ្អែម។ល។ ដែរទេ) និងប្រវត្តិក្រុមគ្រួសាររបស់លោកអ្នក (តើមានសមាជិកគ្រួសារកើតជំងឺលើសឈាម ឬបេះដូងឬទេ)។

វេជ្ជបណ្ឌិតក៏នឹងត្រួតពិនិត្យរាងកាយរបស់លោកអ្នកផងដែរ។ ក្នុងនោះ វេជ្ជបណ្ឌិតនឹងប្រើសោតាទស្សន៍ ស្តាប់សំឡេងបេះដូងរបស់លោកអ្នក តើមានសូរអ្វីមិនធម្មតា ឬសូរខ្សឹបៗណាមួយ ដែលអាចបង្ហាញថាសន្ទះបេះដូងលោកអ្នកមានបញ្ហា។ មួយទៀត វេជ្ជបណ្ឌិតនឹងស្តាប់តើមានសំឡេងវឺត ឬវឹប ដែរឬទេ ដែលសំឡេងប្រភេទនេះអាចបង្ហាញថា សរសៃឈាមក្រហមរបស់លោកអ្នកកកស្ទះ។ វេជ្ជបណ្ឌិតក៏នឹងពិនិត្យជីពចរដៃ និងក-ជើងផងដែរ ដើមី្បកំណត់ថាតើជីពចរលោកអ្នកលោតខ្សោយ ឬអត់មានលោតតែម្តង។

ប្រសិនបើលោកអ្នកធ្វើរោគវិនិច្ឆ័យជំងឺលើសឈាម វេជ្ជបណ្ឌិតនឹងផ្តល់យោបល់ឱ្យលោកអ្នកត្រួតពិនិត្យ ដូចជា៖

Translate by Chakriya Phou

Leave a Comment