លក្ខខណ្ឌ

​ការគ្រប់គ្រងរបបអាហារនិងទម្ងន់

  • កំពូលអាហារសុខភាពបេះដូង ១១ ប្រភេទ កំពូលអាហារសុខភាពបេះដូង ១១ ប្រភេទ អាហារជាច្រើនអាចជួយថែរក្សាបេះដូងលោកអ្នកឱ្យល្អបំផុត។ អាហារខ្លះជួយបន្ថយសម្ពាធឈាមរបស់លោកអ្នក។ ឯអាហារផ្សេងទៀតអាចរក្សាកូឡេស្តេរ៉ូលឱ្យនៅកម្រិតធម្មតា។ ដូច្នេះសូមបរិភោគអាហារដូចខាងក្រោមនេះ ៖ ១. ត្រីសាល់ម៉ុន ត្រីដែលហែលទៅកាន់មហាសមុទ្រមួយនេះ គឺជាកំពូលជម្រើសមួយ ព្រោះវាសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។ បណ្ឌិត Rachel Johnson, PhD, RD, Bickford Professor of Nutrition មកពីសាកលវិទ្យាល័យ Vermont បានមានប្រសាសន៍ថា «អូមេហ្កា …

    0 FacebookEmail
  • លក្ខខណ្ឌ Translate to English គម្រោងរបបអាហារដើមី្បបញ្ឈប់ជំងឺលើសឈាម (DASH Diet) និងជំងឺលើសឈាម ជំហានមួយក្នុងចំណោមជំហានដែលគ្រូពេទ្យអាចណែនាំដើមី្បបញ្ចុះសម្ពាធឈាមរបស់លោកអ្នក គឺឱ្យលោកអ្នកចាប់ផ្តើមប្រើរបបអាហារ (DASH Diet)។ DASH តំណាងឱ្យវិធីសាស្រ្តនៃរបបអាហារដើម្បីបញ្ឈប់ការលើសឈាម (Dietary Approaches to Stop Hypertension)។ របបអាហារគឺសាមញ្ញ ៖ ញ៉ាំផ្លែឈើ បន្លែ និងអាហារធ្វើពីទឹកដោះមានជាតិខ្លាញ់តិចឱ្យបានច្រើន កាត់បន្ថយចំណីអាហារដែលមានខ្លាញ់ឆ្អែត (saturated fat) កូឡេស្តេរ៉ូល (cholesterol) និងខ្លាញ់បំលែង …

    0 FacebookEmail
  • អ្វីដែលត្រូវដឹងអំពីជំងឺមហារីក និងភាពស្លេកសាំង អ្វីដែលត្រូវដឹងអំពីជំងឺមហារីក    និងភាពស្លេកសាំង (Anemia) ភាពស្លេកស្លាំងមានន័យថាអ្នកមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់    ដើម្បីដឹកនាំអុកស៊ីសែនទៅពេញរាងកាយ។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង    និងខ្សោយ    រួមជាមួយអាការផ្សេងទៀត។ កត្តាជាច្រើនអាចបណ្តាលឱ្យមានភាពស្លេកស្លាំងរួមទាំងជំងឺមហារីក។ ការព្យាបាលជំងឺមហារីក    ស្ថានភាពខ្លួនវាផ្ទាល់     ឬកត្តាទាំងពីរអាចបណ្តាលឱ្យមានភាពស្លេកស្លាំង។ ជំងឺមហារីកដែលទាក់ទងនឹងភាពស្លេកស្លាំង ជំងឺមហារីកឈាមស    និងជំងឺមហារីកក្រពេញទឹករងៃ (កូនកណ្តុរ) គឺជាជំងឺមហារីកដែលប៉ះពាល់ដល់ខួរឆ្អឹងរបស់អ្នក។ វាគឺជាប្រភពនៃកោសិកាឈាមទាំងអស់របស់អ្នក។ លក្ខខណ្ឌទាំងនេះរំខានដល់ដំណើរការនៃរាងកាយរបស់អ្នកក្នុងការបង្កើតកោសិកាឈាមក្រហម។ ដូច្នេះវាមិនមានកោសិកាឈាមគ្រប់គ្រាន់ក្នុងការដឹកអុកស៊ីសែន     ទៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកឡើយ។ មហារីកក្រពះពោះវៀនដូចជា    មហារីកក្រពះ    ឬពោះវៀនធំអាចបណ្តាលឱ្យមានភាពស្លេកស្លាំង។ ការហូរឈាមច្រើនតែកើតឡើងជាមួយលក្ខខណ្ឌទាំងនេះ។ នៅពេលដែលអ្នកហូរឈាមច្រើន    អ្នកនឹងបាត់បង់កោសិកាឈាមក្រហមលឿនជាង    ការបង្កើតកោសិកាឈាមក្រហមរបស់រាងកាយអ្នក។ …

    0 FacebookEmail
  • លក្ខខណ្ឌ Translate to English ជំងឺសម្ពាធឈាមខ្ពស់ ៖ ការព្យាបាលបែបរួមផ្សំ (Complementary Treatment) វាមិនមែនជារឿងអាថ៌កំបាំងទេដែលការធ្វើលំហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អ ស្ថិតក្នុងចំណោមវិធីសំខាន់ៗដើម្បីបន្ថយសម្ពាធឈាមរបស់លោកអ្នក។ ប៉ុន្តែប្រហែលជាលោកអ្នកចង់ធ្វើលើសពីនេះ ហើយលោកអ្នកកំពុងគិតអំពីថ្នាំផ្សំ និងថ្នាំជំនួស (CAM) ។ មើលទៅលោកអ្នកមានហេតុផលត្រឹមត្រូវ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមការសិក្សាកាន់តែច្រើនបានបង្ហាញថា ការព្យាបាល CAM មួយចំនួនអាចបន្ថយសម្ពាធឈាម។ វាមានប្រយោជន៍បំផុតនៅពេលប្រើជាមួយថ្នាំបុរាណ។ លោកអ្នកត្រូវចងចាំថា ភាគច្រើននៃការព្យាបាល CAM មិនត្រូវបានគេសិក្សាល្អិតល្អន់ ដូចប្រភេទនៃការព្យាបាលដទៃទៀតទេ។ ដូច្នេះសូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យ …

    0 FacebookEmail
  • ការសម្រកទម្ងន់ដោយគ្មានរបបអាហារសម្រកទម្ងន់ដែលគ្មានស្តង់ដារ (Fad Diets) ប្រសិនបើលោកអ្នកធ្វើតាមរបបអាហារសម្រកទម្ងន់ដែលគ្មានស្តង់ដារ លោកអ្នកនឹងមានគូកនជាច្រើន។ ប៉ុន្តែតើលោកអ្នកអាចស្ថិតនៅលើរបបអាហារដែលខ្វះខាតទាំងនេះ   រយៈពេលយូរទេ? ហើយប្រសិនបើលោកអ្នកស្រកទម្ងន់   តើគីឡូរបស់លោកអ្នកនៅតែស្រក   នៅពេលលោកអ្នកត្រលប់ទៅរកការញ៉ាំធម្មតាវិញទេ? របបអាហារសម្រកទម្ងន់ដែលគ្មានស្តង់ដារមិនជួយលោកអ្នកឱ្យស្រកទម្ងន់ក្នុងរយៈពេលវែងទេ។ ដូច្នេះតើវាដំណើរការយ៉ាងដូចម្តេច? របបអាហារល្អបំផុតមិនមែនគ្រាន់តែមានរបបអាហារតែមួយមុខនោះទេ    ប៉ុន្តែជារបៀបរស់នៅដែលរួមបញ្ចូលទាំងអាហារដែលលោកអ្នកចូលចិត្ត   ហាត់ប្រាណ   និងទម្លាប់ប្រកបដោយសុខភាពល្អ។ នេះគឺជាដំបូន្មានសាមញ្ញៗ    និងត្រង់ៗ ។ ការផ្លាស់ប្តូរគឺជាកូនសោមួយដែលសំខាន់ ដូចជាឡានត្រូវការសាំងត្រឹមត្រូវដើម្បីឱ្យវាដំណើរការ    រាងកាយត្រូវការរបបអាហារដែលមានសុខភាពល្អ   ដើម្បីអភិវឌ្ឍរាងកាយត្រឹមត្រូវ។ នោះមានន័យថាមានតុល្យភាពត្រឹមត្រូវនៃប្រូតេអ៊ីន   កាបូអ៊ីដ្រាតនិងខ្លាញ់    ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងទៀត។ នៅពេលលោកអ្នកញ៉ាំរបបអាហារមិនត្រឹមត្រូវ   និងមិនរាប់បញ្ចូលសារធាតុចិញ្ចឹមចាំបាច់   លោកអ្នកនឹងធ្វើឱ្យខ្លួនឯងប្រឈមនឹងហានិភ័យនៃជំងឺ។ ការទទួលបានសារធាតុចិញ្ចឹមតិចតួចពេក   …

    0 FacebookEmail
  • ការចាប់ផ្តើមមានផ្ទៃពោះ ប្រសិនបើអ្នកកំពុងគិតចង់មានកូន   អ្នកប្រហែលជាឆ្ងល់ថាត្រូវការរយៈពេលប៉ុន្មានដើម្បីមានផ្ទៃពោះ    ពេលវេលា     និងភាពញឹកញាប់នៃការរួមភេទ    ។ ឱកាសនៃការមានផ្ទៃពោះ វាជាសំណួរទូទៅ៖ តើមានឱកាសប៉ុន្មានដែលខ្ញុំនឹងមានផ្ទៃពោះក្នុងខែនេះ? សម្រាប់គូស្វាមីភរិយាភាគច្រើនដែលព្យាយាមមានគភ៌    ឱកាសដែលស្ត្រីនឹងមានផ្ទៃពោះមានចាប់ពី ១៥ ទៅ ២៥ ភាគរយនៅក្នុងខែនីមួយៗ។ ប៉ុន្តែមានរឿងខ្លះ    ដែលអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះរបស់អ្នក៖ អាយុ៖ បន្ទាប់ពីអ្នកឈានដល់វ័យ ៣០ ឱកាសរបស់អ្នកក្នុងការមានផ្ទៃពោះក្នុងខែនីមួយៗនឹងធ្លាក់ចុះ ហើយវាថយចុះនៅពេលអ្នកមានអាយុកាន់តែច្រើន។ វាធ្លាក់ចុះយ៉ាងខ្លាំងនៅពេលអ្នកមានវ័យ ៤០។ វដ្តរដូវមិនទៀង៖ ការមានវដ្តរដូវមិនទៀងធ្វើឱ្យវាពិបាកក្នុងការគណនាពេលវេលាដែលអ្នកបញ្ចេញពងអូវុល ដូច្នេះធ្វើឱ្យពិបាកក្នុងការដឹងពីពេលវេលាសមស្របក្នុងការរួមភេទ។ ភាពញឹកញាប់នៃការរួមភេទ៖ អ្នករួមភេទកាន់តែតិច ឱកាសនៃការមានផ្ទៃពោះរបស់អ្នកក៏កាន់តែតិចដែរ។ …

    0 FacebookEmail
  • អាហារល្អបំផុតក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងអំឡុងពេលមានផ្ទៃពោះ    អាហារដែលល្អចំពោះសុខភាពផ្តល់នូវការបញ្ចូលគ្នាដ៏ល្អបំផុតនៃសារធាតុចិញ្ចឹមសម្រាប់ទារក។ ចាប់ផ្តើមនៅត្រីមាសទី ២    អ្នកនឹងត្រូវការកាឡូរីបន្ថែមចំនួន ៣០០ ពីរបបអាហាររបស់អ្នកជារៀងរាល់ថ្ងៃ។ ខាងក្រោមគឺជាជម្រើសអាហារមួយចំនួន   ដើម្បីបន្ថែមលើរបបអាហារមានផ្ទៃពោះរបស់អ្នក។    សូមធ្វើឱ្យកាឡូរីបន្ថែមទាំងនោះមានប្រយោជន៍ដោយបន្ថែមនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ    ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នក    និងកូនដែលមិនទាន់កើត។ សណ្តែក មូលហេតុ៖ សណ្តែក Chickpeas សណ្តែក lentils សណ្តែកខ្មៅ និងសណ្តែកសៀងផ្តល់ជាតិសរសៃ ប្រូតេអ៊ីន ជាតិដែក អាស៊ីត folate កាល់ស្យូម និងស័ង្កសី។ សូមរីករាយ៖ នៅក្នុងស៊ុប chili …

    0 FacebookEmail
  • គន្លឹះ ១០ យ៉ាងដែលត្រូវធ្វើ ប្រសិនបើអ្នកចង់មានផ្ទៃពោះ អ្នកប្រហែលជាមិនទាន់មានផ្ទៃពោះនៅឡើយទេ    ប៉ុន្តែចាប់ពីពេលនេះទៅមានវិធីជាច្រើនដែលអ្នកអាចធ្វើ ដើម្បីធ្វើឱ្យខ្លួនអ្នកមានសុខភាពល្អតាមដែលអាចធ្វើទៅបាន   សម្រាប់ការលូតលាស់របស់ទារក។ សូមពិចារណាលើបញ្ជីការងារដែលត្រូវធ្វើមុនពេលមានផ្ទៃពោះ។ ១​. ធ្វើការណាត់ជួបជាមួយគ្រូពេទ្យ៖ វាពិតណាស់ដែលអ្នកនឹងជួបគ្រូពេទ្យច្រើនដង    បន្ទាប់ពីអ្នកមានផ្ទៃពោះ     ប៉ុន្តែវាក៏ជាគំនិតល្អក្នុងការណាត់ជួបជាមុនផងដែរ    ទោះបីអ្នកធ្លាប់មានផ្ទៃពោះពីមុនក៏ដោយ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ    ដែលអាចប៉ះពាល់ដល់ឱកាសនៃការមានគភ៌    ឬដែលអាចធ្វើឱ្យការមានផ្ទៃពោះមានគ្រោះថ្នាក់    វាសំខាន់ណាស់ក្នុងការគ្រប់គ្រងបញ្ហាទាំងនេះជាមុន។ ប្រសិនបើសមាជិកនៅក្នុងគ្រួសារអ្នក    ឬសមាជិកក្នុងគ្រួសារដៃគូរបស់អ្នកមានជំងឺដូចជាជំងឺរលាកទងសួត    ឬជំងឺកោសិកាឈាមក្រហមមានរាងកណ្តៀវ     អ្នកប្រហែលចង់ធ្វើតេស្តពិនិត្យមុនពេលមានផ្ទៃពោះ។ ២. ពិនិត្យអញ្ចាញធ្មេញរបស់អ្នក៖ វាមានទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញល្អ    និងការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ ជំងឺអញ្ចាញធ្មេញផ្សារភ្ជាប់ទៅនឹងការសម្រាលមិនគ្រប់ខែ    និងទារកមិនគ្រប់ទម្ងន់។ ដូច្នេះដល់ពេលដែលត្រូវទៅជួបទន្តពេទ្យ    …

    0 FacebookEmail
  • អាហារសម្រន់ ៥ យ៉ាងដើម្បីរីករាយ (និង ៥ មុខដើម្បីជៀសវាង) យើងទាំងអស់គ្នាសុទ្ធតែទទួលអាហារសម្រន់។ ប៉ុន្តែអាហារសម្រន់ខ្លះល្អជាងអាហារសម្រន់ដទៃទៀតជាពិសេសប្រសិនបើលោកអ្នកកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ២    ឬធាត់។ Gillian Culbertson ដែលជាអ្នកអប់រំជំងឺទឹកនោមផ្អែមដែលបានចុះបញ្ជី   នៅគ្លីនិក Cleveland បាននិយាយថា “អាហារសម្រន់ដ៏ល្អផ្តល់ឱ្យលោកអ្នកនូវប្រូតេអ៊ីន   ឬជាតិសរសៃ   ឬផ្តល់ទាំងប្រូតេអ៊ីន   និងជាតិសរសៃ      ដើម្បីជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែត”។ អាហារសម្រន់គួរតែផ្តល់ឱ្យលោកអ្នកនូវថាមពលច្រើន   ដោយមិនមានកាឡូរីច្រើន។ មានគោលបំណងសម្រាប់ចន្លោះពី ១០០ ទៅ ១៥០ កាឡូរីសម្រាប់ស្ត្រី   និងប្រហែល ២០០ …

    0 FacebookEmail
  • អាហាររហ័សល្អបំផុត ៧ ប្រភេទ អាហាររហ័សសម្រាប់អាហារពេលព្រឹក  អាហារពេលថ្ងៃត្រង់   និងអាហារពេលល្ងាចដែលលោកអ្នកមិនចាំបាច់មានអារម្មណ៍ថាមានកំហុស។ លោកអ្នកកំពុងព្យាយាមញ៉ាំអាហារដែលល្អចំពោះសុខភាព    ឬកំពុងព្យាយាមសម្រកទម្ងន់មួយចំនួន    ប៉ុន្តែលោកអ្នកនៅតាមផ្លូវហើយប្រញាប់   ហើយលោកអ្នកឃើញខ្លួនឯងស្ថិតនៅជួរទិញអាហារតាមផ្លូវ (drive-through line) ។ សូមកុំបារម្ភ៖ វាក៏មានអាហាររហ័សដែលល្អចំពោះសុខភាពដែរ (ឬយ៉ាងហោចណាស់ល្អជាងបន្តិចចំពោះសុខភាពជាង) ។ លោកអ្នកអាចបញ្ជាទិញអាហារនៅតាមសង្វាក់អាហាររហ័ស (fast food chains) ដែលមានកាឡូរីតិចជាង ៥០០    ហើយមានខ្លាញ់   និងខ្លាញ់ឆ្អែតក្នុងបរិមាណល្មម    និងមានប្រូតេអ៊ីន    និងជាតិសរសៃគ្រប់គ្រាន់។ នេះគឺជាអាហាររហ័សដែលល្អចំពោះសុខភាពបំផុតចំនួន ១០ ពីបណ្តាកំពូលសង្វាក់អាហាររហ័សមួយចំនួន …

    0 FacebookEmail
  • អាហារ ៩ ប្រភេទល្អបំផុតដែលអ្នកមិនបរិភោគ ត្រីសាម៉ុង    បឺរី    ផ្កាខាត់ណាបៃតង     គ្រាប់អាល់ម៉ុន    និង kale គឺជាអាហារដែលស្ថិតក្នុងចំណោមកំពូលអាហាររបស់ពិភព ។ ប៉ុន្តែអាហារទាំងនេះមិនមែនជារោងចក្រថាមពលអាហារូបត្ថម្ភតែមួយគត់នៅលើពិភពលោកទេ។ អាហារជាច្រើនទៀតដែលមិនបានទទួលឋានៈល្បីល្បាញ    ក៏សមនឹងទទួលបាននៅលើចានរបស់លោកអ្នកដែរ។ សូមចាប់ផ្តើមជាមួយអាហារទាំងប្រាំបួនដូចខាងក្រោម។ ផ្កាខាត់ណាបៃតង ផ្កាខាត់ណាបៃតងគឺជាសាច់ញាតិដែលទទួលបានការចាប់អារម្មណ៍ទាំងអស់    ប៉ុន្តែបងប្អូនជីដូនមួយរបស់វាគឺគ្មាន wallflower ។ ដូចគ្នានឹង cruciferous veggies ដទៃទៀតដែរ    ផ្កាខាត់ណាគឺជាប្រភពដ៏ល្អនៃវីតាមីនសេ   និងជាតិសរសៃ។ ដូចគ្នានឹងផ្កាខាត់ណាបៃតងដែរ    វាក៏មានសារធាតុគីមីរុក្ខជាតិម្យ៉ាងហៅថា sulforaphane ដែលអាចធានាប្រឆាំងនឹងជំងឺមហារីក    …

    0 FacebookEmail
  • លក្ខខណ្ឌ Translate to English The facts about carbs, fiber and diabetes ( ការពិតអំពីកាបូអ៊ីដ្រាត ជាតិសរសៃ និងជំងឺទឹកនោមផ្អែម ) នៅពេលដែលលោកអ្នកប្រយ័ត្នប្រយែង   ចំពោះរបបអាហាររបស់លោកអ្នក   ដោយសារតែលោកអ្នកមានជំងឺទឹកនោមផ្អែម   លោកអ្នកនឹងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះកាបូអ៊ីដ្រាត   ព្រោះវាអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក   លឿនជាងប្រូតេអ៊ីន   ឬខ្លាញ់។   លោកអ្នកទទួលបានកាបូអ៊ីដ្រាតពីបង្អែម  ផ្លែឈើ   ទឹកដោះគោ   ទឹកដោះគោជូរ   នំបុ័ង   អាហារធញ្ញជាតិ   …

    0 FacebookEmail
  • តើថ្នាំអ្វីខ្លះដែលមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ? វាអាចមានពេលមួយក្នុងអំឡុងពេលមានផ្ទៃពោះ នៅពេលដែលអ្នកចាញ់អាកាសធាតុហើយមិនប្រាកដថាអ្នកអាចប្រើថ្នាំដែលគ្មានវេជ្ជបញ្ជាបានឬទេ។ ថ្នាំមួយចំនួនមានសុវត្ថិភាពក្នុងការប្រើក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែថ្នាំមួយចំនួនទៀតគ្មានសុវត្ថិភាពទេ   ឬគេមិនដឹងពីឥទ្ធិពលរបស់វាលើកូនរបស់អ្នកឡើយ។ នៅពេលអ្នកជួបជាមួយគ្រូពេទ្យដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះ   សូមសួរថាតើថ្នាំអ្វីដែលអាចប្រើបាន    និងថ្នាំអ្វីដែលអ្នកត្រូវការស្វែងរកជម្រើសផ្សេងទៀត។ អ្នកផ្តល់សេវាថែទាំសុខភាពនឹងថ្លឹងថ្លែងពីហានិភ័យ    និងអត្ថប្រយោជន៍ដើម្បីជួយអ្នកឱ្យដឹងពីអ្វីដែលមានសុវត្ថិភាព។ ដូចគ្នានេះផងដែរ  សូមប្រាប់គ្រូពេទ្យអំពីថ្នាំជំនួស    ឬថ្នាំបំប៉នដែលអ្នកប្រើ    ទោះបីជាស្លាកសញ្ញានិយាយថា “ធម្មជាតិ” ក៏ដោយ។ ហើយប្រសិនបើអ្នកទទួលបានវេជ្ជបញ្ជាថ្មីៗនៅពេលអ្នកមានផ្ទៃពោះ    ត្រូវប្រាកដថាអ្នកដែលចេញវេជ្ជបញ្ជាដឹងថាអ្នកមានផ្ទៃពោះ។ តើថ្នាំអ្វីខ្លះដែលមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ? វីតាមីនចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះមានសុវត្ថិភាព   និងមានសារសំខាន់ក្នុងការលេបនៅពេលអ្នកមានផ្ទៃពោះ។ សួរអ្នកផ្តល់សេវាថែទាំសុខភាពអំពីសុវត្ថិភាពនៃការលេបវីតាមីនចម្រុះ    ឱសថរុក្ខជាតិ    និងថ្នាំបំប៉នផ្សេងទៀត។ ឱសថរុក្ខជាតិ     និងថ្នាំបំប៉នភាគច្រើនមិនត្រូវបានបង្ហាញថាមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះទេ។ ជាទូទៅអ្នកមិនគួរលេបថ្នាំដែលគ្មានវេជ្ជបញ្ជា     នៅពេលមានផ្ទៃពោះទេលើកលែងតែចាំបាច់។ ថ្នាំ     …

    0 FacebookEmail
  • ទម្ងន់រីករាយនឹងទម្ងន់សុខភាព Source: https://www.webmd.com មើលទៅថាលោកអ្នកមានទម្ងន់ធ្ងន់ជាងកាលពី ២០ ឆ្នាំមុន។ ពួកយើងភាគច្រើនគឺបែបនេះ។ ហើយមិនត្រឹមតែទំហំចង្កេះរបស់លោកអ្នកធំប៉ុណ្ណោះទេ   ប៉ុន្តែទម្ងន់ដែលមានសុខភាពល្អរបស់លោកអ្នកក៏កើនឡើងផងដែរ។ តើអ្វីជាការពិតអំពី “ ទម្ងន់រីករាយ ”    និងទម្ងន់ដែលមានសុខភាពល្អរបស់លោកអ្នក? តើពួកវាជិតស្និទ្ធជាងលោកអ្នកគិតទេ?    ឬដាច់ឆ្ងាយជាងពេលណាទាំងអស់?តើការលើសទម្ងន់មិនល្អសំរាប់សុខភាពមែនទេ? គំនិតដែលថាការលើសទម្ងន់មិនមែនជារឿងមិនល្អ     ដែលទទួលបានការវាយតំលៃក្នុងឆ្នាំ ២០១៣ ។ នោះគឺជាពេលដែលការសិក្សាមួយក្នុងទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាម៉េរិក   បានរាយការណ៍ថាអ្នកដែលឡើងទម្ងន់លើស ៣០ ផោន ( ១៣​,៦ គីឡូ ) ហាក់ដូចជាមិនងាយនឹងឆាប់ស្លាប់    ជាងមនុស្សដែលមានទម្ងន់ធម្មតា។ …

    0 FacebookEmail
  • លក្ខខណ្ឌ Translate to English ក្រុមថែទាំជំងឺទឹកនោមផ្អែមរបស់លោកអ្នក ក្រុមថែទាំសុខភាពរបស់លោកអ្នក   ជួយលោកអ្នកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម   និងថែរក្សាសុខភាពរបស់លោកអ្នកឱ្យបានល្អ។ ក្រុមថែរក្សាសុខភាពទឹកនោមផ្អែមរបស់លោកអ្នក   គួរតែរួមបញ្ចូល៖   អ្នក៖ លោកអ្នកជាសមាជិកសំខាន់បំផុត   នៃក្រុមថែរក្សាជំងឺទឹកនោមផ្អែមរបស់លោកអ្នក! មានតែលោកអ្នកទេ   ដែលដឹងពីអារម្មណ៍របស់លោកលោកអ្នក។ ក្រុមថែទាំទឹកនោមផ្អែមរបស់លោកអ្នក   នឹងពឹងផ្អែកលើលោកអ្នក    ដើម្បីនិយាយជាមួយពួកគេដោយស្មោះត្រង់    និងផ្គត់ផ្គង់ព័ត៌មានអំពីរាងកាយរបស់លោកអ្នក។ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម   ប្រាប់គ្រូពេទ្យថាតើការព្យាបាលបច្ចុប្បន្នរបស់លោកអ្នក    កំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នកបានល្អដែរឬទេ។ តាមរយៈការពិនិត្យកម្រិតជាតិស្ករក្នុងឈាម    លោកអ្នកក៏អាចការពារ    ឬកាត់បន្ថយវគ្គនៃជាតិស្ករក្នុងឈាមថយចុះ (hypoglycemia)     ដែលលោកអ្នកមានផងដែរ។   វេជ្ជបណ្ឌិតបឋម៖ …

    0 FacebookEmail
  • របបអាហារប្រូតេអ៊ីនខ្ពស់សម្រាប់ការសម្រកទម្ងន់ Source: https://www.drinkiconic.com ការបន្តរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់   អាចជួយលោកអ្នកទប់ទល់នឹងភាពឃ្លាន   ដែលអាចជួយឱ្យលោកអ្នកស្រកទម្ងន់បាន។ លោកអ្នកអាចសាកល្បងវាដោយបន្ថែមប្រូតេអ៊ីនមួយចំនួន   ទៅក្នុងអាហាររបស់លោកអ្នក។ ឱ្យពេល ខ្លួនឯងមួយសប្តាហ៍   ដើម្បីបង្កើនប្រូតេអ៊ីនបន្តិចម្តង ៗ ។ សូមចាំថា   លោកអ្នកនៅតែរាប់កាឡូរី។ លោកអ្នកនឹងចង់ធ្វើការជ្រើសរើសល្អ   នៅពេលលោកអ្នកជ្រើសរើសប្រូតេអ៊ីន។ ប្រសិនបើលោកអ្នកមានគម្រោងបន្ថែមប្រូតេអ៊ីនច្រើន    ទៅក្នុងរបបអាហារ   ឬប្រសិនបើលោកអ្នកមានជំងឺថ្លើម   ឬតម្រងនោម    សូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ ប្រភពប្រូតេអ៊ីនល្អបំផុត សូមជ្រើសរើសប្រភពប្រូតេអ៊ីនដែលមានសារធាតុចិញ្ចឹមខ្ពស់   ហើយមានជាតិខ្លាញ់   និងកាឡូរីទាបដូចជា៖ សាច់គ្មានខ្លាញ់ អាហារសមុទ្រ សណ្តែក សណ្តែកសៀង …

    0 FacebookEmail
  • តើចាញ់កូនជាអ្វី? ចាញ់កូនគឺជាការចង់ក្អួត    និងក្អួត    ដែលកើតឡើងក្នុងពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាងពាក់កណ្តាលចង់ក្អួត    និងក្អួត     ជាពិសេសក្នុងអំឡុងពេលត្រីមាសទ ១។ អ្នកអាចចាញ់កូនគ្រប់ពេល។ វាមិនមានន័យថាកូនរបស់អ្នកឈឺទេ    ហើយវាមិនធ្វើឱ្យទារកឈឺទេ។ ការចង់ក្អួតពេលមានផ្ទៃពោះប្រហែលជាបណ្តាលមកពីការកើនអ័រម៉ូនភ្លាមៗនៅក្នុងខ្លួនរបស់អ្នក។ ជាធម្មតាវាមានកម្រិតស្រាល    ហើយប្រហែលជាបាត់ទៅវិញនៅពាក់កណ្ដាលពេលនៃការមានផ្ទៃពោះ។ ស្ត្រីមួយចំនួនមិនដែលមានអារម្មណ៍ចង់ក្អួតអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីមួយចំនួនចាញ់កូនធ្ងន់ធ្ងរ    ដែលហៅថា hyperemesis gravidarum ។ រឿងនេះកើតឡើងនៅពេលមានការចង់ក្អួត    និងក្អួតខ្លាំង     ដែលនាំឱ្យខ្វះជាតិទឹក    ឬបណ្តាលឱ្យស្ត្រីស្រកទម្ងន់លើសពី ៥ ភាគរយ។ ពេលខ្លះស្រ្តីប្រហែលជាមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់    ដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភ។ ស្ត្រីអាចត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យ    ដើម្បីទទួលសារធាតុរាវ    …

    0 FacebookEmail
  • លក្ខខណ្ឌ Translate to English ជំងឺទឹកនោមផ្អែម និងជាតិអាល់កុល ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម  ការទទួលទានគ្រឿងស្រវឹងអាចធ្វើឱ្យជាតិស្ករក្នុងឈាមរបស់លោកអ្នកកើនឡើង   ឬធ្លាក់ចុះ។ លើសពីនេះទៅទៀត   គ្រឿងស្រវឹងមានកាឡូរីច្រើន។ ប្រសិនបើលោកអ្នកទទួលទានគ្រឿងស្រវឹង      សូមទទួលទានម្តងម្កាល      និងនៅពេលដែលជំងឺទឹកនោមផ្អែម   និងកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកអាចគ្រប់គ្រងបានល្អ។ ប្រសិនបើលោកអ្នកកំពុងធ្វើតាមផែនការអាហារដែលគ្រប់គ្រងកាឡូរី      ការទទួលទានគ្រឿងស្រវឹងមួយដង        គួរតែត្រូវបានរាប់ជាខ្លាញ់ចំនួនពីរជំនួសវិញ។ សូមស្វែងយល់បន្ថែមអំពីផលប៉ះពាល់    នៃគ្រឿងស្រវឹងលើជំងឺទឹកនោមផ្អែម។   យកល្អអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ​  ដើម្បីដឹងថាការផឹកសុរាមានសុវត្ថិភាពសម្រាប់លោកអ្នកឬ អត់។ ផលប៉ះពាល់នៃជាតិអាល់កុលលើជំងឺទឹកនោមផ្អែម នេះគឺជាវិធីផ្សេងទៀត    ដែលគ្រឿងស្រវឹងអាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែម៖ ខណៈពេលដែលបរិមាណជាតិអាល់កុលក្នុងកម្រិតមធ្យម អាចបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើង នោះការសេពគ្រឿងស្រវឹងលើស …

    0 FacebookEmail
  • ជំងឺបេះដូង និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជំងឺបេះដូង និងសារធាតុប្រឆាំងអុកស៊ីតកម្ម (Heart DIsease and Antioxidants) វីតាមីន E និងថ្នាំបំប៉ន Beta-Carotene សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ដែលលោកអ្នកទទួលបានពីអាហារមួយចំនួន គឺជាផ្នែកមួយដ៏ធំនៃរបៀបរស់នៅដែលល្អចំពោះសុខភាពបេះដូង។ លោកអ្នកនឹងទទួលបានសារធាតុនេះច្រើន ពីផ្លែឈើ, បន្លែ, គ្រប់គ្រាប់ធញ្ញជាតិ, សណ្តែក, គ្រាប់រុក្ខជាតិ (legumes), និងគ្រាប់ផ្លែឈើ (nut)។ លោកអ្នកក៏នឹងទទួលបានជាតិសរសៃ និងរសជាតិដ៏អស្ចារ្យផងដែរពីប្រភេទអាហារទាំងនេះ។ នេះគឺជាផែនការឈ្នះ-ឈ្នះ។ ប្រសិនបើលោកអ្នកកំពុងគិតអំពីការប្រើថ្នាំបំប៉ន សូមចងចាំថាថ្នាំបំប៉ននេះមិនផ្តល់នូវអត្ថប្រយោជន៍ដូចសារធាតុប្រឆាំងអុកស៊ីតកម្មដែលលោកអ្នកទទួលបានពីអាហារនោះទេ។ …

    0 FacebookEmail
  • គន្លឹះថែរក្សាជើងពេលមានជំងឺទឹកនោមផ្អែម ដោយសារតែលោកអ្នកមានជំងឺទឹកនោមផ្អែម   លោកអ្នកប្រហែលជាត្រូវពិនិត្យមើលជាតិស្ករក្នុងឈាមរបស់លោកអ្នកច្រើនដងក្នុងមួយថ្ងៃ   ដើម្បីឱ្យស្ថិតក្នុងកម្រិតមួយដែលមានសុខភាពល្អ។ សូមពិនិត្យមើលជើងរបស់លោកអ្នកម្តងក្នុងមួយថ្ងៃផង។ ហេតុអ្វី? ជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យមានលំហូរឈាមខ្សោយទៅជើងរបស់លោកអ្នក   ដូច្នេះការដាច់រលាត់បន្តិចបន្តួច   ឬដំបៅមិនជាសះស្បើយទេ   ហើយពួកវាអាចចំណាយពេលយូរ   ដើម្បីជាសះស្បើយឡើងវិញ។ ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនត្រូវបានគ្រប់គ្រងបានល្អ  លោកអ្នកក៏អាចមានអារម្មណ៍មិនល្អ   ឬគ្មានអារម្មណ៍នៅក្នុងជើងរបស់លោកអ្នកដែរ។ លោកអ្នកប្រហែលជាមិនដឹងថាលោកអ្នកមានរបួសស្រាលផង។ ជំងឺទឹកនោមផ្អែមក៏អាចធ្វើឱ្យស្បែកនៅលើជើងស្ងួត  និងធ្វើឱ្យកែងជើងរបស់លោកអ្នកប្រេះផងដែរ។ ហានិភ័យនៃការឆ្លងគឺធំ។ មេរោគ  ឬមេរោគផ្សិតអាចចូលក្នុងរបួស   ឬស្នាមប្រេះតូចៗបាន។ ប្រសិនបើលោកអ្នកគិតថាលោកអ្នកបានឆ្លងមេរោគ   សូមប្រាប់គ្រូពេទ្យភ្លាមៗ។ ការព្យាបាលឆាប់រហ័សអាចការពារវាពីការរាលដាលបាន។ ហើយវាទំនងជាធ្វើឱ្យលោកអ្នកជៀសវាងបញ្ហាធំៗបាន ។ មនុស្សមួយចំនួនដែលមានជំងឺទឹកនោមផ្អែមដែលបានឆ្លងមេរោគធ្ងន់ធ្ងរ    សឹងតែត្រូវធ្វើការវះកាត់ដើម្បីយកផ្នែក     ឬអវយវៈទាំងមូលដែលរងផលប៉ះពាល់ចេញតែម្តង។ ដូច្នេះ   …

    0 FacebookEmail

Recent post

Social Media Network

Categories