លក្ខខណ្ឌ

ជំងឺគ្រុនចាញ់

 • លក្ខខណ្ឌ Translate to English វដ្ដជំងឺនៃការចម្លងជំងឺគ្រុនចាញ់ ការចម្លងជំងឺគ្រុនចាញ់ គ្រុនចាញ់ឆ្លងនៅពេលដែលសត្វមូសខាំអ្នកដែលមានជំងឺគ្រុនចាញ់ ហើយចម្លងមេរោគចូលទៅក្នុងខ្លួនវា បន្ទាប់មកវាក៏ទៅខាំមនុស្សម្នាក់ទៀតដែលគ្មានជំងឺគ្រុនចាញ់។ បារ៉ាស៊ីតគ្រុនចាញ់ចូលទៅក្នុងលំហូរឈាមមនុស្សម្នាក់នោះ រួចចូលទៅក្នុងថ្លើមរបស់គេ។ ពេលដែលវាធំធាត់ វានឹងចាកចេញពីថ្លើម រួចចូលទៅកោសិកាឈាមក្រហម។ បណ្ដាញសង្គម Facebook Linkedin CATEGORIES Men's Health Women's Health Aging Well Women's Health(kh) Men's Health(kh) Aging Well(kh) …

  0 FacebookEmail
 • ថ្នាំព្យាបាល​ និង Translate to English អាការ ភាពគ្រោះថ្នាក់​ និងរបៀបពិនិត្យរកជំងឺគ្រុនចាញ់ ហេតុអី្វបានជាគ្រុនចាញ់គ្រោះថ្នាក់? គ្រុនចាញ់អាចបណ្តាលឱ្យគ្រុនក្តៅខ្លាំង គ្រុនញ័រ និងមានអាការដូចកើតជំងឺគ្រុនផ្តាសាយ ដែលជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើលោកអ្នកមិនប្រញាប់ព្យាបាល។ ពេលដែលប៉ារ៉ាស៊ីត Plasmodium ដែលបង្កជំងឺគ្រុនចាញ់ចូលទៅក្នុងខ្លួនរបស់លោកអ្នក តាមរយៈមូសដែកគោលញី (Anopheles) ខាំ ពួកប៉ារ៉ាស៊ីតនឹងចូលទៅក្នុងថ្លើមរបស់លោកអ្នក រួចបង្កើតកូនចៅកាន់តែច្រើន។ បន្ទាប់មក ពួកវានឹងចូលទៅក្នុងកោសិកាឈាមក្រហម ដែលជាកោសិកានេះផ្ទុកអុកស៊ីសែន និងជាកោសិកាសំខាន់នៅក្នុងខ្លួនរបស់លោកអ្នក។ បែបនេះពួកប៉ារ៉ាស៊ីតបានច្រៀតចូលទៅលំហូរឈាមរបស់លោក។ ពេលដែលពួកវាចូលទៅកាន់កោសិកាឈាមក្រហមលោកអ្នកកាន់តែច្រើន វានឹងធ្វើឱ្យលោកអ្នកធ្លាក់ខ្លួនឈឺ។ តើអាការជំងឺគ្រុនចាញ់មានអ្វីខ្លះ? …

  0 FacebookEmail
 • លក្ខខណ្ឌ Translate to English រោគវិនិច្ឆ័យជំងឺគ្រុនចាញ់ រោគវិនិច្ឆ័យ ដើមី្បធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់ វេជ្ជបណ្ឌិតនឹងត្រួតពិនិត្យប្រវត្តិជំងឺលោកអ្នក ពិនិត្យរាងកាយ និងពិនិត្យឈាម។ ការត្រួតពិនិត្យឈាមគឺជាវិធីតែមួយគត់ ដើមី្បជាសម្អាងនៃការធ្វើវិនិច្ឆ័យ។ ការពិនិត្យឈាមអាចជួយឱ្យវេជ្ជបណ្ឌិតរកឃើញ៖ វត្តមានរបស់ប៉ារ៉ាស៊ីតនៅក្នុងឈាម ដើមី្បបញ្ជាក់ថា លោកអ្នកកើតជំងឺគ្រុនចាញ់ ប្រភេទប៉ារ៉ាស៊ីតគ្រុនចាញ់មួយណាដែលបណ្តាលឱ្យលោកអ្នកចេញអាការជំងឺ តើប៉ារ៉ាស៊ីតដែលបង្កឱ្យលោកអ្នកឈឺជាប៉ារ៉ាស៊ីតធន់នឹងថ្នាំដែរឬទេ ការពិនិត្យឈាមផ្សេងទៀតក៏អាចជួយកំណត់បានផងដែរ ថាតើគ្រុនចាញ់ដែលលោកអ្នកកំពុងតែកើតនេះអាចបណ្តាលឱ្យកើតជំងឺគ្រុនចាញ់ប្រភេទធ្ងន់ធ្ងរផ្សេងទៀតដែរឬទេ។ ការត្រួតពិនិត្យឈាមខ្លះអាចប្រើពេលច្រើនថ្ងៃ ខណៈដែលការត្រួតពិនិត្យឈាមផ្សេងទៀតអាចផ្តល់លទ្ធផល​ ក្នុងរយៈពេលតិចជាង ១៥ នាទី។ ការព្យាបាល គ្រុនចាញ់ត្រូវប្រើថ្នាំសម្រាប់ប៉ារ៉ាស៊ីត ដែលចេញដោយវេជ្ជបញ្ជា។ ប្រភេទថ្នាំ និងរយៈពេលព្យាបាលមិនដូចគ្នាទេ …

  0 FacebookEmail
 • លក្ខខណ្ឌ Translate to English សេចក្តីសង្ខេប គ្រុនចាញ់ជាជំងឺដែលបណ្តាលមកពីប៉ារ៉ាស៊ីតមួយប្រភេទ។ ប៉ារ៉ាស៊ីតនោះឆ្លងទៅក្នុងខ្លួនមនុស្សដោយសារមូសដែលមានមេរោគនោះខាំ។ ជាទូទៅ អ្នកកើតគ្រុនចាញ់មានអារម្មណ៍មិនស្រួលខ្លួន ព្រមទាំងគ្រុនក្តៅខ្លាំង និងគ្រុនញាក់។  រៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ២១០ លាននាក់បានឆ្លងជំងឺគ្រុនចាញ់ និងប្រហែល ៤៤០ ០០០ នាក់ ស្លាប់ដោយសារជំងឺនេះ។ ភាគច្រើនអ្នកស្លាប់ទាំងនោះជាកុមារ នៅតំបន់អាហ្វ្រិក។ ធម្មតា គ្រុនចាញ់មិនកើតក្នុងប្រទេសមានអាកាសធាតុបង្គួរទេ ប៉ុន្តែយ៉ាងណាក៏ដោយ ជំងឺនេះនៅតែកើតនៅប្រទេសតំបន់ត្រូពិច និងប្រទេសនៅជាប់តំបន់ត្រូពិច។ មន្ត្រីសុខភាពពិភពលោកកំពុងតែព្យាយាមកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់ ដោយការចែកមុងដើមី្បជួយការពារប្រជាជនពីមូសខាំ ពេលដែលពួកគេគេង។ …

  0 FacebookEmail