ការយល់ដឹងពីការមានផ្ទៃពោះនៅត្រីមាសទី ១ ត្រីមាសទី ១ គឺជាដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ វាចាប់ផ្តើមនៅថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក (មុនពេលអ្នកមានផ្ទៃពោះ) និងមានរយៈពេលរហូតដល់ចុងសប្តាហ៍ទី ១៣ ។ …
ការយល់ដឹងពីការមានផ្ទៃពោះនៅត្រីមាសទី ១ ត្រីមាសទី ១ គឺជាដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ វាចាប់ផ្តើមនៅថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក (មុនពេលអ្នកមានផ្ទៃពោះ) និងមានរយៈពេលរហូតដល់ចុងសប្តាហ៍ទី ១៣ ។ …
ការមានផ្ទៃពោះ៖ សប្តាហ៍ទី ១ ដល់ទី ៤ ប្រសិនបើអ្នកទើបនឹងមានផ្ទៃពោះ ឬព្យាយាមមានផ្ទៃពោះ អ្នកមានសំណួរជាច្រើនអំពីអ្វីដែលត្រូវរំពឹងទុក។ តើរាងកាយរបស់អ្នកនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច? តើមានអ្វីកើតឡើងនៅខាងក្នុងខ្លួនអ្នក? …
មានផ្ទៃពោះសប្តាហ៍ទី ៥ ដល់ សប្តាហ៍ទី ៨ សប្តាហ៍ទី ៥ ទារក៖ ទារករបស់អ្នកនៅតូចនៅឡើយ ប៉ុន្តែបេះដូង …
មានផ្ទៃពោះសប្តាហ៍ទី ៩ដល់ សប្តាហ៍ទី ១២ ការមានផ្ទៃពោះ ៩ សប្តាហ៍ ទារក៖ កូនរបស់អ្នកមានទំហំប៉ុនសណ្តែកដី។ ក្បាលត្រង់ជាងមុន …
ជំនឿល្បីៗពីការមានផ្ទៃពោះ នៅពេលអ្នកមានផ្ទៃពោះ អ្នកទំនងជាឮរឿងនិទានរបស់ស្រ្តីចំណាស់ៗជាច្រើន ដែលរឿងខ្លះអាចធ្វើឱ្យអ្នកអស់សំណើច។ អ្នកប្រហែលជាធ្លាប់ឮរឿងមួយនេះហើយ៖ ពោះស្រួចគឺកូនស្រី។ ពោះទាលគឺកូនប្រុស។ ( ប្រាកដណាស់ វាគឺឆ្កួតៗ …
តើចាញ់កូនជាអ្វី? ចាញ់កូនគឺជាការចង់ក្អួត និងក្អួត ដែលកើតឡើងក្នុងពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាងពាក់កណ្តាលចង់ក្អួត និងក្អួត ជាពិសេសក្នុងអំឡុងពេលត្រីមាសទ ១។ អ្នកអាចចាញ់កូនគ្រប់ពេល។ វាមិនមានន័យថាកូនរបស់អ្នកឈឺទេ …
ការបរិភោគដែលល្អចំពោះសុខភាព នៅពេលមានផ្ទៃពោះ អាហារូបត្ថម្ភល្អ និងគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ និងការវិវឌ្ឍរបស់កូនអ្នក។ អ្នកគួរតែទទួលទានកាឡូរីបន្ថែមប្រហែល ៣០០ ក្នុងមួយថ្ងៃ បើប្រៀបនឹងពេលមិនទាន់មានផ្ទៃពោះ។ ទោះបីជាការចង់ក្អួត …
តើថ្នាំអ្វីខ្លះដែលមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ? វាអាចមានពេលមួយក្នុងអំឡុងពេលមានផ្ទៃពោះ នៅពេលដែលអ្នកចាញ់អាកាសធាតុហើយមិនប្រាកដថាអ្នកអាចប្រើថ្នាំដែលគ្មានវេជ្ជបញ្ជាបានឬទេ។ ថ្នាំមួយចំនួនមានសុវត្ថិភាពក្នុងការប្រើក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែថ្នាំមួយចំនួនទៀតគ្មានសុវត្ថិភាពទេ ឬគេមិនដឹងពីឥទ្ធិពលរបស់វាលើកូនរបស់អ្នកឡើយ។ នៅពេលអ្នកជួបជាមួយគ្រូពេទ្យដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះ សូមសួរថាតើថ្នាំអ្វីដែលអាចប្រើបាន និងថ្នាំអ្វីដែលអ្នកត្រូវការស្វែងរកជម្រើសផ្សេងទៀត។ អ្នកផ្តល់សេវាថែទាំសុខភាពនឹងថ្លឹងថ្លែងពីហានិភ័យ …
សុខភាពមាំមួនដោយការហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ ការរក្សាទម្លាប់ហាត់ប្រាណទៀងទាត់ពេញមួយអំឡុងពេលមានផ្ទៃពោះអាចជួយឱ្យអ្នកមានសុខភាពល្អ និងមានអារម្មណ៍ល្អបំផុត។ ការហាត់ប្រាណទៀងទាត់អំឡុងពេលមានផ្ទៃពោះអាចកែប្រែរបៀបឈរ ឬអង្គុយរបស់អ្នក និងបន្ថយភាពមិនស្រួលមួយចំនួនដូចជាឈឺចង្កេះ និងល្ហិតល្ហៃ។ មានភ័ស្តុតាងបង្ហាញថាសកម្មភាពរាងកាយអាចការពារជំងឺទឹកនោមផ្អែមពេលមានគភ៌ (ទឹកនោមផ្អែមដែលកើតមានក្នុងពេលមានផ្ទៃពោះ) បន្ថយភាពតានតឹង …
វិធីគ្រប់គ្រងភាពមិនស្រួលខ្លួនទូទៅក្នុងពេលមានផ្ទៃពោះ អ្នកនឹងមានភាពមិនស្រួលខ្លួនខុសៗគ្នាក្នុងពេលមានផ្ទៃពោះ។ ភាពមិនស្រួលខ្លួនមួយចំនួនមានរយៈពេលខ្លី ឯមួយចំនួនទៀតមានរយៈពេលវែង។ ភាពមិនស្រួលខ្លួនមួយចំនួនអាចកើតឡើងនៅដើមសប្តាហ៍ដំបូង ខណៈពេលដែលភាពមិនស្រួលខ្លួនមួយចំនួនទៀតកើតឡើងនៅពេលជិតសម្រាល។ ភាពមិនស្រួលខ្លួនផ្សេងទៀតអាចលេចចេញមុន បន្ទាប់មកបាត់ទៅវិញ តែកើតឡើងវិញនៅពេលក្រោយ។ ការមានផ្ទៃពោះរបស់ស្ត្រីគ្រប់រូបគឺមានលក្ខណៈប្លែកពីគ្នា …
តើការរួមភេទក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពឬទេ? ស្ត្រីមានផ្ទៃពោះ និងដៃគូតែងតែឆ្ងល់អំពីសុវត្ថិភាពក្នុងការរួមភេទក្នុងពេលមានផ្ទៃពោះ។ តើវានឹងបណ្តាលឱ្យរលូតកូនឬទេ? តើវានឹងបង្កអន្តរាយដល់ទារកដែលមិនទាន់កើតដែរឬទេ? តើមានក្បាច់រួមភេទណាដែលត្រូវជៀសវាងឬទេ? ខាងក្រោមជាព័ត៌មានដែលអ្នកកំពុងស្វែងរក។ ការរួមភេទគឺជាផ្នែកធម្មតាមួយនៃការមានផ្ទៃពោះ ប្រសិនបើអ្នកមានផ្ទៃពោះធម្មតា។ ការដាក់ប្រដាប់ភេទរបស់បុរសចូលទ្វារមាសរបស់ស្រ្តី …
គ្រូពេទ្យសម្ភព ឆ្មប ឬអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពសម្រាប់គាំទ្រក្នុងពេលសម្រាល? ជម្រើសគឺស្រេចលើអ្នក ប៉ុន្តែម្នាក់ ឬក៏ច្រើននាក់ក្នុងចំណោមអ្នកទាំងបីនេះអាចដើរតួយ៉ាងសំខាន់ក្នុងការនាំកូនតូចរបស់អ្នកមកពិភពលោក។ មុនពេលថ្ងៃដ៏សំខាន់មកដល់ អ្នកត្រូវដឹងថាពួកគេជានរណា និងមានតួនាទីអ្វីខ្លះនៅក្នុងផែនការកំណើតរបស់កូនអ្នក។ ការជួបជាមួយគ្រូពេទ្យសម្ភព …
តេស្តសំខាន់ៗដែលត្រូវធ្វើក្នុងត្រីមាសទី ១ ការធ្វើតេស្តឈាម៖ ក្នុងអំឡុងពេលនៃការពិនិត្យដំបូងរបស់អ្នក វេជ្ជបណ្ឌិត ឬឆ្មបនឹងកំណត់ប្រភេទឈាម និងកត្តា Rh របស់អ្នក ពិនិត្យរករោគខ្វះកោលិកាឈាមក្រហម, …