លក្ខខណ្ឌ

តើជំងឺរលាកថ្លើមប្រភេទ A គឺជាអ្វី?

ជំងឺរលាកថ្លើមប្រភេទ A (ដែលត្រូវបានគេហៅថាហិបអេ)   គឺជាការឆ្លងមេរោគថ្លើមដែលបណ្តាលមកពីវី

រុសជំងឺរលាកថ្លើមប្រភេទ A ។ អ្នកខ្លះមានជំងឺស្រាលដែលមានរយៈពេលពីរទៅបីសប្តាហ៍។ អ្នកផ្សេងទៀតមានបញ្ហាធ្ងន់ធ្ងរដែលអាចមានរយៈពេលច្រើនខែ។ ជាធម្មតាអ្នកកើតជំងឺនេះ   នៅពេលដែលអ្នកញ៉ាំ   ឬផឹកអ្វីដែលប្រលាក់ដោយលាមកពីមនុស្សដែលមានវីរុស។

វីរុសជំងឺរលាកថ្លើមប្រភេទ A ជាធម្មតាមិនមានគ្រោះថ្នាក់ទេ។ ស្ទើរតែមនុស្សគ្រប់គ្នាដែលឆ្លងវាមានអាការធូរស្បើយ។ ប៉ុន្តែវាអាចចំណាយពេលមួយរយៈដើម្បីជាសះស្បើយ    ហើយលោកអ្នកត្រូវមើលថែខ្លួនលោកអ្នកក្នុងពេលដំណាល់គ្នាផង។

រោគសញ្ញាជំងឺរលាកថ្លើមប្រភេទ A

ប្រសិនបើលោកអ្នកមានការឆ្លងមេរោគនេះ   វីរុសកំពុងបង្កការរលាកនៅក្នុងថ្លើមរបស់លោកៃអ្នក។ មនុស្សមួយចំនួន   ជាពិសេសកុមារ    មិនមានរោគសញ្ញាអ្វីទេ។ អ្នកផ្សេងទៀតអាចមានរោគសញ្ញាដូចជា៖

បញ្ហាទាំងនេះអាចបាត់បន្ទាប់ពីរយៈពេលប្រហែល ២ ខែ   ប៉ុន្តែអាចនឹងរើមកវិញរហូតដល់មានរយៈពេលដល់ ៦ ខែ។

លោកអ្នកអាចចម្លងវីរុសជំងឺរលាកថ្លើមប្រភេទ A    ទោះបីជាលោកអ្នកមានអារម្មណ៍ធូរស្បើយក៏ដោយ។ លោកអ្នកក៏អាចចម្លងវាក្នុងអំឡុងពេល ២ សប្តាហ៍មុនពេលរោគសញ្ញាលេចចេញមក   និងអំឡុងពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីពួកវាបង្ហាញខ្លួន។

មូលហេតុជំងឺរលាកថ្លើមប្រភេទ A

លោកអ្នកអាចឆ្លងជំងឺនេះបានដោយការផឹកទឹក   ឬបរិភោគអាហារដែលបានចម្លងដោយមនុស្សដែលមានផ្ទុកមេរោគ។ លោកអ្នកក៏អាចឆ្លងជំងឺរលាកថ្លើមប្រភេទ A  ដែរ   ប្រសិនបើលោកអ្នក៖

កត្តាហានិភ័យជំងឺរលាកថ្លើមប្រភេទ A

លោកអ្នកអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺប្រសិនបើលោកអ្នក៖

ក៏មានហានិភ័យខ្ពស់ផងដែរប្រសិនបើ៖

ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ A

ដំបូងគ្រូពេទ្យនឹងសួរអំពីរោគសញ្ញារបស់លោកអ្នក   និងពិនិត្យកម្រិតអង់ស៊ីមថ្លើមក្នុងឈាមរបស់លោកអ្នក។ បន្ទាប់មកពួកគាត់នឹងធ្វើតេស្តឈាមបន្ថែមទៀតដើម្បីរកមើល៖

ការព្យាបាលជំងឺរលាកថ្លើមប្រភេទ A

គ្មានថ្នាំណាអាចកម្ចាត់វីរុសជំងឺរលាកថ្លើមប្រភេទ A បានទេនៅពេលដែលលោកអ្នកមានវា។ គ្រូពេទ្យនឹងព្យាបាលរោគសញ្ញារបស់លោកអ្នក   ពួកគាត់អាចហៅវាថា “ការព្យាបាលពិសេស”   រហូតដល់វាបាត់ទៅវិញ។ គ្រូពេទ្យក៏ធ្វើតេស្តដើម្បីពិនិត្យមើលថា   តើថ្លើមរបស់លោកអ្នកដំណើរការល្អប៉ុណ្ណា   ដើម្បីឱ្យច្បាស់ថារាងកាយរបស់លោកអ្នកបានជាសះស្បើយហើយឬនៅ។

លោកអ្នកអាចអនុវត្តតាមជំហានទាំងនេះដើម្បីធ្វើឱ្យខ្លួនលោកអ្នកកាន់តែមានផាសុកភាព៖

ផលវិបាកជំងឺរលាកថ្លើមប្រភេទ A

វីរុសជាធម្មតាមិនបង្កឱ្យមានបញ្ហាឬផលវិបាករយៈពេលវែងនោះទេ។ ជាកម្រ   លោកអ្នកអាចមានជំងឺខ្សោយថ្លើមឬត្រូវការប្តូរសរីរាង្គ។

វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A

វ៉ាក់សាំងដើម្បីការពារជំងឺរលាកថ្លើមប្រភេទ A មានប្រសិទ្ធភាពប្រហែល ៩៥% ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ   ហើយអាចមានប្រសិទ្ធភាពជាង ២០ ឆ្នាំ។ ចំពោះកុមារ   វាមានប្រសិទ្ធិភាពប្រហែល ៨៥%    ហើយអាចមានប្រសិទ្ធភាពពី ១៥ ទៅ ២០ ឆ្នាំ។

អ្នកជំនាញបានណែនាំឱ្យមនុស្សជាក់លាក់មួយចំនួនទទួលការចាក់វ៉ាក់សាំង៖

វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A រួមមានការចាក់ពីរដងក្នុងរយៈពេល ៦ ខែដាច់ពីគ្នា។ វ៉ាក់សាំងរួមបញ្ចូលគ្នាសម្រាប់ជំងឺរលាកថ្លើមប្រភេទ A និង B មានបីម្ជុរ   ក្នុងរយៈពេលលើសពី 6 ខែ។

វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A និងការធ្វើដំណើរ

ប្រសិនបើអ្នកទៅប្រទេសដែលមានជំងឺរលាកថ្លើមប្រភេទ A ច្រើន   ហើយអ្នកមិនដែលមានវីរុសឬវ៉ាក់សាំង   សូមចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ វាត្រូវការពេលពី ២ ទៅ ៤ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូង   ដើម្បីឱ្យវ៉ាក់សាំងដំណើរការ   ប៉ុន្តែទោះជាការចាក់តែមួយដងមុនពេលពីរបីថ្ងៃដែលលោកអ្នកចេញដំណើរ   ក៏ផ្តល់ការការពារខ្លះដល់លោកអ្នកដែរ។

អ្នកដែលមានប្រតិកម្មទៅនឹងអ្វីមួយនៅក្នុងវ៉ាក់សាំង   និងកុមារដែលមានអាយុតិចជាង ៦ ខែ   អាចទទួលការចាក់វ៉ាក់សាំង immuno​ globulin (IG) ជំនួស (ដែលនឹងការពារប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ A រហូតដល់ ២ ខែ)។

ការការពារជំងឺរលាកថ្លើមប្រភេទ A

វ៉ាក់សាំងនេះគឺជាការការពារដ៏ល្អបំផុតរបស់អ្នក។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A    អ្នកអាចទទួលវ៉ាក់សាំង   ឬចាក់វ៉ាក់សាំង IG ក្នុងរយៈពេល ២ សប្តាហ៍ដើម្បីការការពារខ្លះ។

អនាម័យល្អក៏សំខាន់ផងដែរ។ តែងតែលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកជានិច្ចបន្ទាប់ពីប្រើបន្ទប់ទឹក   មុននិងក្រោយពេលបរិភោគអាហារ   និងបន្ទាប់ពីផ្លាស់ប្តូរកន្ទប។

នៅពេលអ្នកធ្វើដំណើរទៅកន្លែងដែលមានអនាម័យមិនល្អ   កុំពិសារទឹកម៉ាស៊ីនឬបរិភោគអាហារឆៅ។

ការការពារការចម្លងជំងឺរលាកថ្លើមប្រភេទ A

នៅពេលដែលអ្នកមានជំងឺរលាកថ្លើមប្រភេទ A   អនុវត្តតាមជំហានទាំងនេះដើម្បីការពារពីការចម្លងឱ្យទៅអ្នកដទៃ៖

Leave a Comment