លក្ខខណ្ឌ

ជំងឺរលាកថ្លើមប្រភេទ B

តើជំងឺរលាកថ្លើមប្រភេទ B ជាអ្វី?

ជំងឺរលាកថ្លើមប្រភេទ B គឺជាការឆ្លងវីរុសដែលបណ្តាលអោយរលាក   និងខូចខាតថ្លើម ។ ការរលាកគឺជាការហើមដែលកើតឡើងនៅពេលជាលិកានៃរាងកាយរងរបួសឬឆ្លង។ ការរលាកអាចធ្វើឱ្យខូចសរីរាង្គ។

វីរុសវាយលុកកោសិកាធម្មតានៅក្នុងខ្លួនលោកអ្នក។ វីរុសជាច្រើនបង្កឱ្យមានការឆ្លងដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ វីរុសជំងឺរលាកថ្លើមប្រភេទ B ឆ្លងតាមរយៈការប៉ះពាល់ឈាម, ទឹកកាមឬវត្ថុរាវផ្សេងទៀតរបស់មនុស្សដែលឆ្លង។

លោកអ្នកអាចចាត់វិធានការដើម្បីការពារខ្លួនលោកអ្នកពីជំងឺរលាកថ្លើមប្រភេទ B   រួមទាំងការចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B ។ ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទ B   លោកអ្នកអាចចាត់វិធានការដើម្បីការពារការឆ្លងរាលដាលជំងឺរលាកថ្លើមប្រភេទ B ទៅអ្នកដទៃ។

វីរុសរលាកថ្លើមប្រភេទ B អាចបណ្តាលឱ្យមានការឆ្លងមេរោគស្រួចស្រាវ   ឬរ៉ាំរ៉ៃ។

ជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវ

ជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវគឺជាការឆ្លងក្នុងរយៈពេលខ្លី។ មនុស្សខ្លះមានរោគសញ្ញាដែលអាចមានរយៈពេលច្រើនសប្តាហ៍។ ក្នុងករណីខ្លះ   រោគសញ្ញាមានរយៈពេលរហូតដល់ ៦ ខែ។ ពេលខ្លះរាងកាយអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងបាន   ហើយវីរុសក៏បាត់ទៅវិញ។ ប្រសិនបើរាងកាយមិនអាចប្រយុទ្ធប្រឆាំងនឹងវីរុស   វីរុសមិនបាត់ទេ   ហើយការឆ្លងមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃក៏កើតមានដែរ។

មនុស្សពេញវ័យ   និងកុមារដែលមានសុខភាពល្អភាគច្រើនមានអាយុលើសពី ៥ ឆ្នាំ   ដែលមានជំងឺរលាកថ្លើមប្រភេទ B បានធូរស្រាល   ហើយមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃទេ។

ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ

ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃគឺជាការឆ្លងមេរោគយូរអង្វែង។ ឱកាសរបស់អ្នកក្នុងការវិវឌ្ឍទៅជាជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃគឺខ្ពស់   ប្រសិនបើលោកអ្នកបានឆ្លងវីរុសតាំងពីក្មេង។ ប្រហែលជា ៩០ ភាគរយនៃទារកឆ្លងជំងឺរលាកថ្លើមប្រភេទ B វិវឌ្ឍទៅជាការឆ្លងរ៉ាំរ៉ៃ។ ប្រហែលជា ២៥ ទៅ ៥០ ភាគរយនៃកុមារដែលបានឆ្លងពីអាយុ ១ ទៅ ៥ ឆ្នាំមានការឆ្លងមេរោគរ៉ាំរ៉ៃ។ ទោះយ៉ាងណា   មានមនុស្សប្រហែលជា ៥ ភាគរយប៉ុណ្ណោះដែលបានឆ្លងមេរោគដំបូងនៅពេលពេញវ័យវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ។

តើជំងឺរលាកថ្លើមប្រភេទ B កើតច្រើនប៉ុណ្ណា?

ជំងឺរលាកថ្លើមប្រភេទ B ទូទាំងពិភពលោក

ការឆ្លងជំងឺរលាកថ្លើមប្រភេទ B ច្រើនតែកើតមាននៅតំបន់ខ្លះនៃពិភពលោក។ ទោះបីជាតិចជាង ០,៥ ភាគរយនៃចំនួនប្រជាជនអាម៉េរិកមានជំងឺរលាកថ្លើមប្រភេទ B    ចំនួនប្រជាជន ២ ភាគរយឬច្រើនជាងនេះត្រូវបានចម្លងនៅក្នុងតំបន់នានាដូចជាអាហ្វ្រិក   អាស៊ី   និងតំបន់ខ្លះនៃមជ្ឈិមបូព៌ា   អឺរ៉ុបខាងកើត   និងអាម៉េរិកខាងត្បូង។

ជំងឺរលាកថ្លើមប្រភេទ B នៅប្រទេសកម្ពុជា

ការឆ្លងជំងឺរលាកថ្លើមប្រភេទ B កើតទូទៅនៅក្នុងប្រទេសកម្ពុជា   ដែលមានប្រជាជនចំនួន ១០ ភាគរយបានឆ្លងជំងឺនេះ។ អត្រាប្រេវ៉ាឡង់ (prevalence) មាននិន្នាការថយចុះតិចជាង ៤% ចំពោះប្រជាជនអាយុ ៥ ឆ្នាំ។ អត្រាប្រេវ៉ាឡង់គឺស្ទើរតែ ៥០ ភាគរយក្នុងចំណោមប្រជាជនដែលមានជំងឺថ្លើម (ជំងឺក្រិនថ្លើម   និងមហារីកថ្លើម) មានកម្រិតអង់ស៊ីមពីវីរុសរលាកថ្លើម (transaminase) ខ្ពស់ ។

តើអ្នកណាទំនងជាឆ្លងជំងឺរលាកថ្លើមប្រភេទ B?

មនុស្សងាយនឹងឆ្លងជំងឺរលាកថ្លើមប្រភេទ B   ប្រសិនបើពួកគេកើតពីម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ B ។ វីរុសអាចឆ្លងពីម្តាយទៅកូនក្នុងអំឡុងពេលកើត។ ចំពោះហេតុផលនេះ   មនុស្សទំនងជាមានជំងឺរលាកថ្លើមប្រភេទ B   ប្រសិនបើពួកគេ៖

មនុស្សក៏ងាយនឹងមានជំងឺរលាកថ្លើមប្រភេទ B ដែរប្រសិនបើពួកគេ៖

នៅសហរដ្ឋអាម៉េរិក   ជំងឺរលាកថ្លើមប្រភេទ B រាលដាលក្នុងចំណោមមនុស្សពេញវ័យ   ជាចម្បងតាមរយៈការប៉ះពាល់ឈាមដែលឆ្លងមេរោគ   តាមរយៈស្បែក   ដូចជាក្នុងពេលប្រើថ្នាំញៀនចាក់   និងតាមរយៈការរួមភេទ។

តើខ្ញុំគួរតែទៅពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ដែរឬទេ?

ការពិនិត្យគឺជាការធ្វើតេស្តរកជំងឺមួយចំពោះមនុស្សដែលគ្មានរោគសញ្ញា។ គ្រូពេទ្យប្រើការធ្វើតេស្តឈាមដើម្បីពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ។ មនុស្សជាច្រើនដែលមានជំងឺរលាកថ្លើមប្រភេទ B   មិនមានរោគសញ្ញាអ្វីទេ   ហើយមិនដឹងខ្លួនថាពួកគេឆ្លងជំងឺរលាកថ្លើមប្រភេទ B ទេ។ ការធ្វើតេស្តពិនិត្យអាចជួយវេជ្ជបណ្ឌិតធ្វើរោគវិនិច្ជ័យ   និងព្យាបាលជំងឺរលាកថ្លើមប្រភេទ B   ដែលជួយកាត់បន្ថយឱកាសនៃការអភិវឌ្ឍទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ។

គ្រូពេទ្យអាចណែនាំអោយពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ប្រសិនបើអ្នក

គ្រូពេទ្យរបស់លោកអ្នកអាចណែនាំឱ្យពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B   ប្រសិនបើលោកអ្នកមានឱកាសកើនឡើងនៃការឆ្លង។

តើជំងឺរលាកថ្លើមប្រភេទ B មានផលវិបាកអ្វីខ្លះ?

ជំងឺរលាកថ្លើមប្រភេទ B អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ការធ្វើរោគវិនិច្ឆ័យ   និងការព្យាបាលទាន់ពេលវេលាអាចជួយកាត់បន្ថយឱកាសនៃផលវិបាករបស់អ្នក។

ផលវិបាកនៃជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវ

ក្នុងករណីកម្រជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវអាចបណ្តាលឱ្យខ្សោយថ្លើមស្រួចស្រាវ   ដែលជាស្ថានភាពមួយដែលថ្លើមខ្សោយភ្លាមៗ។ អ្នកដែលមានជំងឺខ្សោយថ្លើមធ្ងន់ធ្ងរប្រហែលជាត្រូវការប្តូរថ្លើម។

ផលវិបាកនៃជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ

ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃអាចនាំឱ្យមាន៖

រលាកថ្លើមប្រភេទ B ដែលសកម្មឡើងវិញ

ចំពោះមនុស្សដែលធ្លាប់មានជំងឺរលាកថ្លើមប្រភេទ B    វីរុសអាចនឹងសកម្មម្តងទៀត   ឬមានសកម្មភាពឡើងវិញ   នៅពេលក្រោយ។ នៅពេលដែលជំងឺរលាកថ្លើមប្រភេទ B ត្រូវបានធ្វើឱ្យសកម្មឡើងវិញ   វាអាចចាប់ផ្តើមធ្វើឱ្យខូចថ្លើម   និងបណ្តាលឱ្យមានរោគសញ្ញា។ ជំងឺរលាកថ្លើមប្រភេទ B ដែលសកម្មឡើងវិញ   អាចបណ្តាលឱ្យមានខ្សោយថ្លើមស្រួចស្រាវ។

អ្នកដែលមានហានិភ័យនឹងជំងឺរលាកថ្លើមប្រភេទ B ដែលសកម្មឡើងវិញរួមមានអ្នកដែល៖

ពេទ្យអាចធ្វើតេស្តរកការឆ្លងជំងឺរលាកថ្លើមប្រភេទ B ក្នុងពេលបច្ចុប្បន្ន   ឬកាលពីអតីតកាលលើមនុស្សដែលប្រឈមនឹងជំងឺរលាកថ្លើមប្រភេទ B ដែលសកម្មឡើងវិញ។

តើរោគរលាកថ្លើមប្រភេទ B មានរោគសញ្ញាអ្វីខ្លះ?

មនុស្សជាច្រើនដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B មិនមានរោគសញ្ញាអ្វីឡើយ។

មនុស្សមួយចំនួនដែលមានជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវ   ចេញរោគសញ្ញាក្នុងអំឡុងពេលពី ២ ទៅ ៥ ខែ   បន្ទាប់ពីពួកគេបានឆ្លងវីរុស។ រោគសញ្ញាទាំងនេះអាចមាន៖

ទារក   និងកុមារអាយុតិចជាង ៥ ឆ្នាំជាធម្មតាមិនមានរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវទេ។ ក្មេងធំៗនិងមនុស្សពេញវ័យទំនងជាមានរោគសញ្ញា។

ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ   លោកអ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីទេ   រហូតដល់មានផលវិបាកកើតឡើង   ដែលអាចមានរយៈពេលរាប់ទសវត្សបន្ទាប់ពីអ្នកឆ្លង។ សម្រាប់ហេតុផលនេះ   ការពិនិត្យរកជំងឺរលាកថ្លើមប្រភេទបេគឺសំខាន់ណាស់     ទោះបីជាលោកអ្នកមិនមានរោគសញ្ញាក៏ដោយ។

តើអ្វីបណ្តាលឱ្យរលាកថ្លើមប្រភេទ B?

វីរុសជំងឺរលាកថ្លើមប្រភេទ B បណ្តាលឱ្យមានជំងឺរលាកថ្លើមប្រភេទ B ។ វីរុសជំងឺរលាកថ្លើមប្រភេទ B ឆ្លងរាលដាលតាមរយៈការប៉ះពាល់ជាមួយឈាម   ទឹកកាម   ឬវត្ថុរាវផ្សេងទៀតរបស់មនុស្សដែលឆ្លង។ ការប៉ះពាល់អាចកើតឡើងដោយ៖

អ្នកមិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទ B ទេតាមរយៈ៖

ម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ B អាចបំបៅកូនដោយទឹកដោះដោយសុវត្ថិភាព។ ប្រសិនបើទារកទទួលបានប្រព័ន្ធភាពស៊ាំជំងឺរលាកថ្លើមប្រភេទ { hepatitis B immune globulin (HBIG)}    ហើយចាប់ផ្តើមទទួលវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B    ដើម្បីការពារការឆ្លងជំងឺរលាកថ្លើមប្រភេទ B ភ្លាមៗក្រោយពេលកើតជំងឺរលាកថ្លើមប្រភេទ B ទំនងជាមិនឆ្លងពីម្តាយទៅកូនតាមរយៈការបំបៅកូនដោយទឹកដោះទេ។

តើវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B យ៉ាងដូចម្តេច?

គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B  ដោយផ្អែកលើប្រវត្តិវេជ្ជសាស្រ្ត   និងគ្រួសាររបស់លោកអ្នក   ការពិនិត្យរាងកាយ   និងការធ្វើតេស្តឈាម។ ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទ B   គ្រូពេទ្យអាចធ្វើតេស្តបន្ថែមដើម្បីពិនិត្យថ្លើមរបស់លោកអ្នក។

ប្រវត្តិវេជ្ជសាស្រ្ត និងប្រវត្តិគ្រួសារ

គ្រូពេទ្យនឹងសួរពីរោគសញ្ញារបស់អ្នក   និងអំពីកត្តាដែលអាចធ្វើឱ្យលោកអ្នកងាយកើតជំងឺរលាកថ្លើមប្រភេទបេ ។ គ្រូពេទ្យរបស់លោកអ្នកក៏អាចសួរអំពីកត្តាផ្សេងទៀតដែលអាចបំផ្លាញថ្លើមរបស់អ្នកដូចជាផឹកសុរាជាដើម។គ្រូពេទ្យក៏អាចសួរលោកអ្នកផងដែរ   ថាតើលោកអ្នកមានប្រវត្តិគ្រួសារមានជំងឺរលាកថ្លើមប្រភេទ B   ឬមហារីកថ្លើមឬទេ។

ការពិនិត្យរាងកាយ

ក្នុងពេលពិនិត្យរាងកាយ   គ្រូពេទ្យនឹងពិនិត្យរកមើលរោគសញ្ញាខូចថ្លើមដូចជា៖

តើគ្រូពេទ្យប្រើតេស្តអ្វីខ្លះដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B?

គ្រូពេទ្យប្រើការធ្វើតេស្តឈាមដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B។ គ្រូពេទ្យរបស់លោកអ្នកអាចបញ្ជាឱ្យធ្វើតេស្តបន្ថែម   ដើម្បីពិនិត្យរកមើលការខូចខាតថ្លើម   រកមើលថាតើលោកអ្នកមានការខូចខាតថ្លើមប៉ុណ្ណា   ឬដកចេញមូលហេតុផ្សេងទៀតនៃជំងឺថ្លើម។

ការធ្វើតេស្តឈាម

គ្រូពេទ្យរបស់លោកអ្នកអាចបញ្ជាឱ្យធ្វើតេស្តឈាមមួយ   ឬច្រើនដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B ។ អ្នកថែទាំសុខភាពនឹងយកគំរូឈាមពីលោកអ្នកហើយបញ្ជូនគំរូឈាមទៅមន្ទីរពិសោធន៍។

ការធ្វើតេស្តឈាមខ្លះអាចបង្ហាញថា   លោកអ្នកមានឆ្លងជំងឺរលាកថ្លើមប្រភេទ B ឬអត់។ ប្រសិនបើលោកអ្នកមានឆ្លង   វេជ្ជបណ្ឌិតអាចប្រើការធ្វើតេស្តផ្សេងទៀតដើម្បីស្វែងរក៖

ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ B  រ៉ាំរ៉ៃ   គ្រូពេទ្យនឹងណែនាំឱ្យធ្វើតេស្តឈាមអោយបានទៀងទាត់   ព្រោះជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃអាចផ្លាស់ប្តូរតាមពេលវេលា។ ទោះបីជាការឆ្លងមិនបានបំផ្លាញថ្លើមរបស់លោកអ្នក   នៅពេលលោកអ្នកធ្វើរោគវិនិច្ឆ័យដំបូងក៏ដោយ   វាអាចបំផ្លាញថ្លើមរបស់លោកអ្នកនាពេលអនាគត។ គ្រូពេទ្យនឹងប្រើតេស្តឈាមជាប្រចាំ   ដើម្បីពិនិត្យរកមើលរោគសញ្ញាខូចថ្លើម   ថាតើលោកអ្នកត្រូវការការព្យាបាលឬទេ   ឬមើលថាតើលោកអ្នកកំពុងឆ្លើយតបនឹងការព្យាបាលយ៉ាងដូចម្តេច។

ការធ្វើតេស្តឈាមក៏អាចបង្ហាញផងដែរថាតើលោកអ្នកមានភាពស៊ាំនឹងជំងឺរលាកថ្លើមប្រភេទ B ឬទេ    មានន័យថាលោកអ្នកមិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទ B ទេ។ លោកអ្នកអាចមានភាពស៊ាំ   ប្រសិនបើលោកអ្នកបានទទួលវ៉ាក់សាំង   ឬប្រសិនបើលោកអ្នកមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវកាលពីពេលមុន   ហើយរាងកាយរបស់លោកអ្នកបានប្រយុទ្ធប្រឆាំងនឹងការឆ្លងនោះ។

គ្រូពេទ្យរបស់លោកអ្នកអាចបញ្ជាឱ្យធ្វើតេស្តឈាមមួយឬច្រើន   ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B ។

ការធ្វើតេស្តបន្ថែម

ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃយូរ   លោកអ្នកអាចមានការខូចខាតថ្លើម។ គ្រូពេទ្យរបស់លោកអ្នកអាចណែនាំអោយធ្វើតេស្តបន្ថែមដើម្បីឱ្យដឹង   ថាតើលោកអ្នកមានការខូចខាតថ្លើមឬទេ    តើអ្នកមានការខូចខាតថ្លើមច្រើនប៉ុណ្ណា   ឬដើម្បីកំណត់មូលហេតុផ្សេងទៀតនៃជំងឺថ្លើម។ ការធ្វើតេស្តទាំងនេះអាចមាន៖

ជាធម្មតាគ្រូពេទ្យប្រើការច្រិបសាច់ថ្លើម   ប្រសិនបើការធ្វើតេស្តផ្សេងទៀតមិនផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីការខូចថ្លើមឬជំងឺរបស់មនុស្ស។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីតេស្តមួយណាដែលល្អបំផុតសម្រាប់អ្នក។

តើវេជ្ជបណ្ឌិតព្យាបាលជំងឺរលាកថ្លើមប្រភេទ B យ៉ាងដូចម្តេច?

ជាធម្មតាគ្រូពេទ្យមិនព្យាបាលជំងឺរលាកថ្លើមប្រភេទ B ទេ   លុះត្រាតែវាក្លាយទៅជារ៉ាំរ៉ៃ។ គ្រូពេទ្យអាចព្យាបាលជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃដោយប្រើថ្នាំប្រឆាំងវីរុសដែលវាយប្រហារវីរុស។

មិនមែនមនុស្សគ្រប់រូបដែលមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃត្រូវការការព្យាបាលទេ។ ប្រសិនបើការធ្វើតេស្តឈាមបង្ហាញថាជំងឺរលាកថ្លើមប្រភេទបេអាចធ្វើឱ្យខូចថ្លើមមនុស្សនោះ  វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាថ្នាំប្រឆាំងវីរុស   ដើម្បីបន្ថយឱកាសនៃការខូចខាតថ្លើម   និងផលវិបាក។

ថ្នាំដែលលោកអ្នកលេបតាមមាត់រួមមាន៖

ថ្នាំពេទ្យដែលវេជ្ជបណ្ឌិតអាចផ្តល់ឱ្យចាក់គឺថ្នាំ peginterferon alfa-2a (Pegasys) ។

រយៈពេលនៃការព្យាបាលខុសគ្នា។ ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឱ្យមានផលប៉ះពាល់។ ពិគ្រោះជាមួយគ្រូពេទ្យអំពីផលប៉ះពាល់នៃការព្យាបាល។ ប្រាប់គ្រូពេទ្យរបស់លោកអ្នកមុនពេលលេបថ្នាំដែលមានវេជ្ជបញ្ជាឬគ្មានវេជ្ជបញ្ជាណាមួយ។

សម្រាប់ហេតុផលសុវត្ថិភាព លោកអ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំបំប៉នដូចជាវីតាមីន ឬថ្នាំបន្ថែម   ឬថ្នាំជំនួស   ឬការអនុវត្តន៍វេជ្ជសាស្ត្រណាមួយ។

តើវេជ្ជបណ្ឌិតព្យាបាលផលវិបាកនៃជំងឺរលាកថ្លើមប្រភេទ B យ៉ាងដូចម្តេច?

ប្រសិនបើជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃនាំឱ្យមានជំងឺក្រិនថ្លើម   លោកអ្នកគួរតែទៅជួបគ្រូពេទ្យដែលជំនាញខាងជំងឺថ្លើម។ វេជ្ជបណ្ឌិតអាចព្យាបាលបញ្ហាសុខភាព   ដែលទាក់ទងនឹងជំងឺក្រិនថ្លើម   ជាមួយថ្នាំ   នីតិវិធីវេជ្ជសាស្ត្រស្រាលៗ   និងការវះកាត់។ ប្រសិនបើលោកអ្នកមានជំងឺក្រិនថ្លើម   លោកអ្នកនឹងមានការកើនឡើងនូវការកើតជំងឺមហារីកថ្លើម។ គ្រូពេទ្យអាចបញ្ជាឱ្យធ្វើតេស្តឈាម   និងឆ្លុះអេកូ   ឬធ្វើតេស្តរូបភាពប្រភេទផ្សេងទៀតដើម្បីពិនិត្យរកមហារីកថ្លើម។

ប្រសិនបើជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃនាំឱ្យមានជំងឺខ្សោយថ្លើម   ឬមហារីកថ្លើម   លោកអ្នកប្រហែលជាត្រូវការប្តូរថ្លើម។

តើខ្ញុំអាចការពារខ្លួនខ្ញុំពីការឆ្លងជំងឺរលាកថ្លើមប្រភេទ B យ៉ាងដូចម្តេច?

លោកអ្នកអាចការពារខ្លួនអ្នកពីជំងឺរលាកថ្លើមប្រភេទ B   ដោយទទួលវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B ។ បើសិនលោកអ្នកមិនទាន់បានចាក់វ៉ាក់សាំងទេ   លោកអ្នកអាចចាត់វិធានការដើម្បីកាត់បន្ថយឱកាសឆ្លងរោគ។

វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B

វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B នេះអាចត្រូវរកបានតាំងពីទសវត្សឆ្នាំ ១៩៨០  ហើយគួរតែត្រូវបានផ្តល់ជូនដល់ទារកទើបនឹងកើត    កុមារ   និងក្មេងជំទង់នៅសហរដ្ឋអាម៉េរិក។ មនុស្សពេញវ័យដែលងាយឆ្លងជំងឺរលាកថ្លើមប្រភេទ B  ឬអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃក៏គួរតែចាក់វ៉ាក់សាំងនេះដែរ។ វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B     គឺមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។

វេជ្ជបណ្ឌិតភាគច្រើនផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B   ៣ ដងក្នុងរយៈពេល ៦ ខែ។ លោកអ្នកត្រូវតែទទួល ការចាក់ថ្នាំបង្ការទាំងបីដើម្បីការពារឱ្យបានពេញលេញ។ ក្នុងករណីខ្លះ   វេជ្ជបណ្ឌិតអាចណែនាំចំនួនចាក់   ឬពេលវេលានៃការចាក់វ៉ាក់សាំងផ្សេងទៀត។

ប្រសិនបើលោកអ្នកកំពុងធ្វើដំណើរទៅប្រទេសដែលមានជំងឺរលាកថ្លើមប្រភេទ B ច្រើនកើតតាមរយៈទំនាក់ទំនងខាងក្រៅ  ហើយលោកអ្នកមិនបានទទួលវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ Bទេនោះ   សូមពិគ្រោះជាមួយគ្រូពេទ្យ   ហើយសូមព្យាយាមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់មុនពេលទៅ។ ប្រសិនបើមិនមានពេលវេលា  ដើម្បីទទួលការចាក់ថ្នាំបង្ការឱ្យគ្រប់ចំនួនមុនពេលធ្វើដំណើរ   សូមចាក់ឱ្យបានច្រើនដងតាមដែលលោកអ្នកអាចធ្វើបាន។ សូម្បីតែការចាក់មួយដង   ក៏អាចផ្តល់ឱ្យលោកអ្នកនូវការការពារប្រឆាំងនឹងវីរុសខ្លះៗដែរ។

នៅសហរដ្ឋអាម៉េរិក   វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B   គួរតែត្រូវបានផ្តល់ឱ្យទារកទើបនឹងកើត   កុមារ   និងក្មេងជំទង់ ។

កាត់បន្ថយឱកាសនៃការឆ្លង

លោកអ្នកអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺរលាកថ្លើមប្រភេទ B ដោយ៖

ការពារការឆ្លងបន្ទាប់ពីការប៉ះពាល់ជាមួយវីរុស

ប្រសិនបើលោកអ្នកគិតថាលោកអ្នកបានប៉ះពាល់ជាមួយវីរុសជំងឺរលាកថ្លើមប្រភេទ B   សូមទៅជួបគ្រូពេទ្យភ្លាម។ ជាធម្មតា   គ្រូពេទ្យណែនាំឱ្យចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B មួយម្ជុលដើម្បីការពារការឆ្លង។ ក្នុងករណីខ្លះវេជ្ជបណ្ឌិតក៏អាចណែនាំឱ្យប្រើថ្នាំមួយប្រភេទ  ដែលគេហៅថាប្រព័ន្ធភាពស៊ាំជំងឺរលាកថ្លើមប្រភេទB {hepatitis B immune globulin (HBIG)} ដើម្បីជួយការពារការឆ្លង។ លោកអ្នកត្រូវតែទទួលវ៉ាក់សាំង   ហើយប្រសិនបើចាំបាច់   សូមចាក់វ៉ាក់សាំងប្រព័ន្ធភាពស៊ាំជំងឺរលាកថ្លើមប្រភេទ (HBIG) ភ្លាមៗ   បន្ទាប់ពីប៉ះជាមួយវីរុសក្នុងរយៈពេល ២៤ ម៉ោង   ប្រសិនជាអាចធ្វើបាន ។

តើខ្ញុំអាចបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទ B ទៅអ្នកដទៃបានយ៉ាងដូចម្តេច?

ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទB  សូមអនុវត្តតាមជំហានខាងលើដើម្បីចៀសវាងការឆ្លងរាលដាល។ ដៃគូរួមភេទរបស់លោកអ្នកគួរតែធ្វើតេស្តរកមើលជំងឺរលាកថ្លើមប្រភេទ B   ហើយប្រសិនបើពួកគេមិនបានឆ្លងទេ   ចូរចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B ។ លោកអ្នកអាចការពារអ្នកដទៃពីការឆ្លងមេរោគដោយប្រាប់គ្រូពេទ្យ   ពេទ្យធ្មេញ   និងអ្នកជំនាញថែទាំសុខភាពផ្សេងទៀតថាលោកអ្នកមានជំងឺរលាកថ្លើមប្រភេទ B។ កុំបរិច្ចាគឈាម   ឬផលិតផលឈាម   ទឹកកាម   សរីរាង្គ   ឬជាលិកា។

ការពារការឆ្លងជំងឺរលាកថ្លើមប្រភេទ B ចំពោះទារកទើបនឹងកើត

ប្រសិនបើលោកអ្នកមានផ្ទៃពោះ   និងមានជំងឺរលាកថ្លើមប្រភេទ B សូមពិគ្រោះជាមួយគ្រូពេទ្យអំពីការកាត់បន្ថយហានិភ័យដែលការឆ្លងនឹងរាលដាលដល់កូនលោកអ្នក។ គ្រូពេទ្យនឹងពិនិត្យកម្រិតមេរោគរបស់លោកអ្នកក្នុងពេលមានផ្ទៃពោះ។ ប្រសិនបើវីរុសមានកម្រិតខ្ពស់   គ្រូពេទ្យអាចណែនាំឱ្យធ្វើការព្យាបាលអំឡុងពេលមានផ្ទៃពោះដើម្បីបន្ថយកម្រិតវីរុស   និងកាត់បន្ថយឱកាសដែលជំងឺរលាកថ្លើមប្រភេទ B រាលដាលដល់កូនលោកអ្នក។ គ្រូពេទ្យរបស់លោកអ្នកអាចបញ្ជូនលោកអ្នកទៅអ្នកជំនាញថ្លើមដើម្បីដឹងថា  តើលោកអ្នកត្រូវការការព្យាបាលជំងឺរលាកថ្លើមប្រភេទ B    និងដើម្បីរកមើលការខូចថ្លើម។

នៅពេលដល់ពេលសម្រាលកូន   ប្រាប់គ្រូពេទ្យ   និងបុគ្គលិកណាដែលសម្រាលកូនរបស់អ្នកថា   អ្នកមានជំងឺរលាកថ្លើមប្រភេទ B។ អ្នកថែទាំសុខភាពគួរតែឱ្យកូនរបស់លោកអ្នកនូវវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B   និង HBIG ភ្លាមៗក្រោយពេលកើត។ វ៉ាក់សាំងនិង HBIG នឹងកាត់បន្ថយឱកាសក្នុងការឆ្លងរបស់កូនអ្នកយ៉ាងខ្លាំង។

ប្រសិនបើអ្នកមានផ្ទៃពោះ   និងមានជំងឺរលាកថ្លើមប្រភេទ B   កូនរបស់អ្នកគួរតែទទួលវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B និង HBIG ភ្លាមៗក្រោយពេលកើត។

ការបរិភោគ របបអាហារ និងអាហារូបត្ថម្ភសម្រាប់ជំងឺរលាកថ្លើមប្រភេទ B

ប្រសិនបើលោកអ្នកមានជំងឺរលាកថ្លើមប្រភេទ B   លោកអ្នកគួរតែញ៉ាំអាហារដែលមានតុល្យភាព    និងអាហារដែលផ្តល់សុខភាពល្អ។ ភាពធាត់អាចបង្កើនឱកាសនៃការកើតជំងឺខ្លាញ់រុំថ្លើម {Non-alcoholic fatty liver disease (NAFLD)} អាចបង្កើនការខូចខាតថ្លើមចំពោះលោកអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីការញ៉ាំដែលផ្តល់សុខភាពល្អ   និងការរក្សាទម្ងន់ឱ្យមានសុខភាពល្អ។

លោកអ្នកក៏គួរតែចៀសវាងការសេពគ្រឿងស្រវឹង   ព្រោះវាអាចបង្កការខូចខាតថ្លើមកាន់តែច្រើន។

Leave a Comment