ពេលណាត្រូវទៅជួបគ្រូពេទ្យអំពីជំងឺលើសឈាម មានអាការជំងឺលើសឈាម? ជារឿយៗ ជំងឺគ្មានបញ្ចេញអាការជំងឺទេ។ ជាទូទៅ ជំងឺសម្ពាធឈាមខ្ពស់ ឬលើសឈាម ត្រូវបានគេហៅថា ជំងឺស្ងៀមស្ងាត់ (silent disease) ពីព្រោះវាគ្មានបញ្ចេញអាការជំងឺគួរឱ្យកត់សម្គាល់ឡើយ។ ប្រសិនបើមិនបានដឹង និងមិនបានព្យាបាល ជំងឺលើសឈាមអាចបណ្តាលឱ្យមានជំងឺបេះដូង (រួមទាំងជំងឺខ្សោយបេះដូង និងគាំងបេះដូង), ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោម។ នោះហើយជាមូលហេតុសំខាន់ ដែលលោកអ្នកត្រូវធ្វើការពិនិត្យរាងកាយឱ្យបានទៀងទាត់ ដើម្បីឱ្យប្រាកដថាសម្ពាធឈាមរបស់លោកអ្នកស្ថិតក្នុងកម្រិតធម្មតា។ វាមានសារសំខាន់ ជាពិសេសប្រសិនបើសម្ពាធឈាមរបស់លោកអ្នកធ្លាប់ឡើងខ្ពស់, …
អត្ថបទពិសេស
រោគសញ្ញានិងប្រភេទជំងឺ
ជំងឺបុរស
ជំងឺទឹកនោមផ្អែម និងតេស្តទឹកនោម នៅពេលលោកអ្នកមានជំងឺទឹកនោមផ្អែម លោកអ្នកមិនមែនជាមនុស្សចម្លែកចំពោះ ការធ្វើតេស្តដែលតាមដានជំងឺរបស់លោកអ្នកទេ។ ភាគច្រើនពិនិត្យមើលឈាមរបស់លោកអ្នក ប៉ុន្តែក៏មានការពិនិត្យផ្សេងក្រៅពីការពីនិត្យឈាមដែរ។ វិធីងាយៗពីរដែលពិនិត្យទឹកនោមរបស់លោកអ្នក អាចជួយលោកអ្នក និងគ្រូពេទ្យប្រយ័ត្នអំពីជំងឺតម្រងនោម និងជាតិស្ករក្នុងឈាមខ្ពស់។ ការធ្វើតេស្តជំងឺតម្រងនោម ប្រហែលមួយភាគបីនៃមនុស្សដែលមានជំងឺទឹកនោមផ្អែម មានបញ្ហាជាមួយនឹងតម្រងនោមរបស់ពួកគេ។ ប៉ុន្តែការគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាមឱ្យបានឆាប់ និងតឹងរឹង បូករួមទាំងជំនួយពីថ្នាំមួយចំនួនអាចជួយឱ្យសរីរាង្គទាំងនេះដំណើរការបានដូចដើម។ ដើម្បីពិនិត្យរកបញ្ហាគ្រូពេទ្យអាចធ្វើតេស្តមួយ ដែលវាស់បរិមាណប្រូតេអ៊ីននៅក្នុងទឹកនោមរបស់លោកអ្នក ដែលត្រូវបានគេហៅថា microalbuminuria ។ វាបង្ហាញនៅពេល albumin …