លក្ខខណ្ឌ

រោគវិនិច្ឆ័យជំងឺគ្រុនចាញ់

រោគវិនិច្ឆ័យ

ដើមី្បធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់ វេជ្ជបណ្ឌិតនឹងត្រួតពិនិត្យប្រវត្តិជំងឺលោកអ្នក ពិនិត្យរាងកាយ និងពិនិត្យឈាម។ ការត្រួតពិនិត្យឈាមគឺជាវិធីតែមួយគត់ ដើមី្បជាសម្អាងនៃការធ្វើវិនិច្ឆ័យ។ ការពិនិត្យឈាមអាចជួយឱ្យវេជ្ជបណ្ឌិតរកឃើញ៖

ការពិនិត្យឈាមផ្សេងទៀតក៏អាចជួយកំណត់បានផងដែរ ថាតើគ្រុនចាញ់ដែលលោកអ្នកកំពុងតែកើតនេះអាចបណ្តាលឱ្យកើតជំងឺគ្រុនចាញ់ប្រភេទធ្ងន់ធ្ងរផ្សេងទៀតដែរឬទេ។

ការត្រួតពិនិត្យឈាមខ្លះអាចប្រើពេលច្រើនថ្ងៃ ខណៈដែលការត្រួតពិនិត្យឈាមផ្សេងទៀតអាចផ្តល់លទ្ធផល​ ក្នុងរយៈពេលតិចជាង ១៥ នាទី។

ការព្យាបាល

គ្រុនចាញ់ត្រូវប្រើថ្នាំសម្រាប់ប៉ារ៉ាស៊ីត ដែលចេញដោយវេជ្ជបញ្ជា។ ប្រភេទថ្នាំ និងរយៈពេលព្យាបាលមិនដូចគ្នាទេ អាស្រ័យលើ៖

ថ្នាំព្យាបាល

ថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាលគ្រុនចាញ់ មានដូចជា៖

ថ្នាំព្យាបាលគ្រុនចាញ់ផ្សេងទៀត មានដូចជា៖

ការព្យាបាលនៅថ្ងៃអនាគតដែលអាចមានប្រសិទ្ធភាព

ថ្នាំថ្មីសម្រាប់ប្រឆាំងគ្រុនចាញ់កំពុងតែស្រាវជ្រាវ និងអភិវឌ្ឍ។ ការព្យាបាលជំងឺគ្រុនចាញ់ ត្រូវបានគេកត់សម្គាល់ថា ជាការប្រយុទ្ធឥតឈប់ឈរមួយ រវាងការលូតលាស់នៃប៉ារ៉ាស៊ីតដែលធន់នឹងថ្នាំ និងការស្រាវជ្រាវរករូបមន្តថ្នាំថ្មី។ តួយ៉ាង ប៉ារ៉ាស៊ីតគ្រុនចាញ់មួយប្រភេទអាចធន់នឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដែលមាន សឹងតែទាំងអស់។

ការត្រៀមខ្លួនជួបនឹងវេជ្ជបណ្ឌិត

បើលោកអ្នកសង្ស័យថាលោកអ្នកកើតគ្រុនចាញ់ ឬបានប៉ះពាល់នឹងមេរោគនេះ លោកអ្នកគួរតែទៅជួបនឹងវេជ្ជបណ្ឌិតប្រចាំគ្រួសាររបស់លោកអ្នក។ ប៉ុន្តែក្នុងករណីខ្លះ ពេលលោកអ្នកគួរតែទាក់ទងនឹងវេជ្ជបណ្ឌិតដែលជំនាញជំងឺឆ្លង។ បើលោកអ្នកមានអាការជំងឺធ្ងន់ធ្ងរ ជាពិសេសកំឡុង និងក្រោយពេលត្រលប់មកពីតំបន់មានជំងឺគ្រុនចាញ់ លោកអ្នកត្រូវស្វែងរកការព្យាបាលបន្ទាន់។

អ្វីដែលលោកអ្នកគួរត្រៀម

មុនពេលណាត់ជួប លោកអ្នកគួរត្រៀមចម្លើយទាក់ទងនឹងសំណួរដូចខាងក្រោម៖

អ្វីដែលលោកអ្នករំពឹងពីវេជ្ជបណ្ឌិត

កំឡុងត្រួតពិនិត្យរាងកាយ វេជ្ជបណ្ឌិតនឹងពិនិត្យមើលប្រវត្តិជំងឺលោកអ្នក ស្តាប់ដង្ហើមលោកអ្នក ពិនិត្យដំណើរលំពែង និងសរសៃប្រសាទរបស់លោកអ្នក និងស្វែងរកមូលហេតុផ្សេងទៀតរបស់ការគ្រុន។

Leave a Comment