គ្រុនចាញ់ជាជំងឺដែលបណ្តាលមកពីប៉ារ៉ាស៊ីតមួយប្រភេទ។ ប៉ារ៉ាស៊ីតនោះឆ្លងទៅក្នុងខ្លួនមនុស្សដោយសារមូសដែលមានមេរោគនោះខាំ។ ជាទូទៅ អ្នកកើតគ្រុនចាញ់មានអារម្មណ៍មិនស្រួលខ្លួន ព្រមទាំងគ្រុនក្តៅខ្លាំង និងគ្រុនញាក់។ រៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ២១០ លាននាក់បានឆ្លងជំងឺគ្រុនចាញ់ និងប្រហែល ៤៤០ ០០០ នាក់ ស្លាប់ដោយសារជំងឺនេះ។ ភាគច្រើនអ្នកស្លាប់ទាំងនោះជាកុមារ នៅតំបន់អាហ្វ្រិក។
ធម្មតា គ្រុនចាញ់មិនកើតក្នុងប្រទេសមានអាកាសធាតុបង្គួរទេ ប៉ុន្តែយ៉ាងណាក៏ដោយ ជំងឺនេះនៅតែកើតនៅប្រទេសតំបន់ត្រូពិច និងប្រទេសនៅជាប់តំបន់ត្រូពិច។ មន្ត្រីសុខភាពពិភពលោកកំពុងតែព្យាយាមកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់ ដោយការចែកមុងដើមី្បជួយការពារប្រជាជនពីមូសខាំ ពេលដែលពួកគេគេង។ អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកក៏កំពុងអភិវឌ្ឍវ៉ាក់សាំងដើមី្បបង្ការគ្រុនចាញ់នេះ។
បើលោកអ្នកធ្វើដំណើរទៅកាន់តំបន់ដែលកើតជំងឺគ្រុនចាញ់ សូមលោកអ្នកការពារខ្លួនពីមូសខាំ ដោយស្លៀកសម្លៀកបំពាក់បង្ការមូស ប្រើថ្នាំការពារសត្វល្អិត និងគេងនៅក្នុងមុងដែលបានជ្រលក់ថ្នាំ។ ពេលខ្លះ លោកអ្នកប្រហែលជាត្រូវលេបថ្នាំបង្ការ មុនពេល កំឡុងពេល និងក្រោយត្រលប់មកវិញ តែនេះអាស្រ័យលើទីតាំងដែលលោកអ្នកទៅដល់ និងកត្តាប្រឈមការឆ្លងផ្ទាល់ខ្លួនរបស់លោកអ្នក។ បច្ចុប្បន្ន ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ជាច្រើនបានស៊ាំនឹងថ្នាំដែលប្រើប្រាស់ព្យាបាលវា។
អ្នកឆ្លងជំងឺគ្រុនចាញ់អាចបង្ហាញរោគសញ្ញា និងមានអាការដូចខាងក្រោម៖
អ្នកជំងឺគ្រុនចាញ់ខ្លះដែលមានបទពិសោធវដ្តនៃការវាយលុករបស់ជំងឺគ្រុនចាញ់ ការវាយលុកនោះគឺចាប់ផ្តើមដោយការញ័រ និងរងា បន្ទាប់មកគ្រុនក្តៅ បន្តមកទៀតបែកញើស រួចត្រលប់ក្លាយជាមានកម្តៅធម្មតាវិញ។ ជាទូទៅ រោគសញ្ញា និងអាការនៃជំងឺគ្រុនចាញ់ចាប់កើតមានក្នុងកំឡុងពីរបីសប្តាហ៍ បន្ទាប់ពីត្រូវមូសដែលមានមេរោគគ្រុនចាញ់ខាំ។ ប៉ុន្តែមានប៉ារ៉ាស៊ីតគ្រុនចាញ់ប្រភេទខ្លះអាចសម្ងំរស់នៅក្នុងខ្លួនមនុស្ស ដល់ទៅមួយឆ្នាំ។
សូមលោកអ្នកទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត បើសិនជាលោកអ្នកកើតគ្រុនក្តៅ ពេលលោកអ្នកកំពុងរស់នៅ ឬបន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនចាញ់។ ប៉ារ៉ាស៊ីតដែលបណ្តាលឱ្យកើតជំងឺគ្រុនចាញ់នោះអាចសម្ងំនៅក្នុងខ្លួនលោកអ្នករហូតដល់ទៅមួយឆ្នាំ។ បើលោកអ្នកមានអាការជំងឺធ្ងន់ធ្ងរ សូមលោកអ្នកស្វែងរកការព្យាបាលជាបន្ទាន់។
គ្រុនចាញ់បណ្តាលមកពីប៉ារ៉ាស៊ីត (microscopic parasite) មួយប្រភេទ។ ប៉ារ៉ាស៊ីតនោះឆ្លងទៅក្នុងខ្លួនមនុស្សតាមរយៈមូសខាំ។
ដោយសារតែប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់អាចប៉ះពាល់កោសិកាឈាមក្រហម ដូច្នេះមនុស្សយើងអាចឆ្លងជំងឺ តាមរយៈការប៉ះពាល់ជាមួយនឹងឈាមដែលបានឆ្លងមេរោគ ដូចជា៖
កត្តាប្រឈមជំងឺគ្រុនចាញ់ធំបំផុតគឺការរស់នៅ ឬការធ្វើដំណើរទៅកាន់ទីកន្លែងដែលកើតជំងឺគ្រុនចាញ់។ ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់មានច្រើនប្រភេទណាស់។ ប្រភេទប៉ារ៉ាស៊ីតដែលបណ្តាលឱ្យកើតគ្រុនចាញ់ធ្ងន់ធ្ងរ ភាគច្រើនមាននៅ៖
អ្នកដែលប្រឈមនឹងកើតជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ មានដូចជា៖
ភាពក្រីក្រ ភាពខ្វះចំណេះដឹង និងការមិនសូវ ឬមិនបានទៅពិនិត្យនៅមណ្ឌលសុខភាព អាចជាកត្តានាំឱ្យពិភពលោកមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នេះ។
ប្រជាជននៃតំបន់គ្រុនចាញ់អាចប្រឈមនឹងជំងឺនេះញឹកញាប់ ដូច្នេះខ្លួនពួកគេត្រូវការប្រព័ន្ធភាពស៊ាំសម្រាប់ការពារជំងឺគ្រុនចាញ់ ដែលអាចធ្វើឱ្យអាការជំងឺធ្ងន់ៗក្លាយជាអន់ថយបាន។ ប៉ុន្តែប្រព័ន្ធភាពស៊ាំជំងឺគ្រុនចាញ់អាចបាត់បង់ទៅវិញ បើសិនបើអ្នកនោះចាកចេញ ទៅនៅទីកន្លែងផ្សេងដែលគ្មានជំងឺគ្រុនចាញ់។
ជំងឺគ្រុនចាញ់អាចធ្វើឱ្យស្លាប់បាន ជាពិសេសគ្រុនចាញ់ដែលបណ្តាលមកពីប្រភេទប៉ារ៉ាស៊ីតដែលមាននៅផ្នែកតំបន់ត្រូពិចនៃទ្វីបអាហ្រ្វិក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (The Centers For Disease Control and Prevention) បានប៉ាន់ប្រមាណថា ៩១ ភាគរយនៃអ្នកស្លាប់ដោយសារគ្រុនចាញ់គឺកើតនៅអាហ្រ្វិក ភាគច្រើនជាកុមារអាយុក្រោម ១៥ ឆ្នាំ។
ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ភាគច្រើនទាក់ទងនឹងផលវិបាកធ្ងន់ធ្ងរមួយឬច្រើន ដូចជា៖
ប្រភេទប៉ារ៉ាស៊ីតគ្រុនចាញ់មួយចំនួន ដែលមិនសូវបង្កជំងឺធ្ងន់ធ្ងរ អាចរស់នៅបានច្រើនឆ្នាំ និងអាចធ្វើឱ្យលោកអ្នករើគ្រុនចាញ់ឡើងវិញ។
បើសិនលោកអ្នករស់នៅ ឬធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺគ្រុនចាញ់ សូមការពារខ្លួនពីមូសខាំ។ សត្វមូសចេញរកស៊ីនៅចន្លោះពេលព្រលប់ និងពេលព្រះអាទិត្យទើបរះ។ ដើមី្បការពារខ្លួនលោកអ្នកពីមូស លោកអ្នកត្រូវ៖
បើលោកអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺគ្រុនចាញ់ សូមលោកអ្នកទៅជួបនឹងវេជ្ជបណ្ឌិតពីរបីខែមុននឹងទៅ ដើមី្បសាកសួរថាតើលោកអ្នកគួរប្រើថ្នាំការពារប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ឬទេ ទាំងមុនពេលទៅ កំឡុងពេល និងក្រោយពេលធ្វើដំណើរ។
ជាទូទៅ ថ្នាំការពារគ្រុនចាញ់ជាថ្នាំតែមួយនឹងថ្នាំព្យបាលគ្រុនចាញ់។ វេជ្ជបណ្ឌិតត្រូវការដឹងពីពេលវេលា និងទីតាំងដែលលោកអ្នកធ្វើដំណើរទៅ ដើមី្បគាត់វាយតម្លៃការប្រឈមឆ្លងជំងឺ និងបើសិនជាចាំបាច់ គាត់នឹងចេញវេជ្ជបញ្ជាថ្នាំដែលមានប្រសិទ្ធភាពក្នុងការការពារលោកអ្នកពីប៉ារ៉ាស៊ីតគ្រុនចាញ់នៅតំបន់នោះ។
អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងតែផលិតវ៉ាក់សាំងគ្រុនចាញ់ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។
ទោះយ៉ាងណា មកដល់បច្ចុប្បន្ន មិនទាន់មានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងគ្រុនចាញ់លើមនុស្សនៅឡើយទេ។