ថ្នាំព្យាបាល​ និង

អាការ ភាពគ្រោះថ្នាក់​ និងរបៀបពិនិត្យរកជំងឺគ្រុនចាញ់

ហេតុអី្វបានជាគ្រុនចាញ់គ្រោះថ្នាក់?

គ្រុនចាញ់អាចបណ្តាលឱ្យគ្រុនក្តៅខ្លាំង គ្រុនញ័រ និងមានអាការដូចកើតជំងឺគ្រុនផ្តាសាយ ដែលជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើលោកអ្នកមិនប្រញាប់ព្យាបាល។

ពេលដែលប៉ារ៉ាស៊ីត Plasmodium ដែលបង្កជំងឺគ្រុនចាញ់ចូលទៅក្នុងខ្លួនរបស់លោកអ្នក តាមរយៈមូសដែកគោលញី (Anopheles) ខាំ ពួកប៉ារ៉ាស៊ីតនឹងចូលទៅក្នុងថ្លើមរបស់លោកអ្នក រួចបង្កើតកូនចៅកាន់តែច្រើន។ បន្ទាប់មក ពួកវានឹងចូលទៅក្នុងកោសិកាឈាមក្រហម ដែលជាកោសិកានេះផ្ទុកអុកស៊ីសែន និងជាកោសិកាសំខាន់នៅក្នុងខ្លួនរបស់លោកអ្នក។

បែបនេះពួកប៉ារ៉ាស៊ីតបានច្រៀតចូលទៅលំហូរឈាមរបស់លោក។ ពេលដែលពួកវាចូលទៅកាន់កោសិកាឈាមក្រហមលោកអ្នកកាន់តែច្រើន វានឹងធ្វើឱ្យលោកអ្នកធ្លាក់ខ្លួនឈឺ។

តើអាការជំងឺគ្រុនចាញ់មានអ្វីខ្លះ?

ជាទូទៅ ជំងឺគ្រុនចាញ់ចាប់ផ្តើមចេញអាការប្រមាណ ១០ ទៅ ១៥ ថ្ងៃ បន្ទាប់ពីត្រូវមូសដែលមានគ្រុនចាញ់ខាំ។ ខាងក្រោមនេះជាអ្វីដែលលោកអ្នកត្រូវកត់ចំណាំ៖

ដោយសារតែរោគសញ្ញាគ្រុនចាញ់ស្រដៀងនឹងអាការផ្តាសាយ និងគ្រុនផ្តាសាយ វាជាការពិបាកក្នុងការប្រាប់ថាតើលោកអ្នកកើតគ្រុនចាញ់ឬអត់។ ហើយក្នុងកំឡុង ២ សប្តាហ៍ ជំងឺនេះមិនបញ្ចេញអាការជំងឺឡើយ។

ការពិនិត្យឈាមអាចបញ្ជាក់ថាតើលោកអ្នកកើតគ្រុនចាញ់ឬគ្មាន។ ក្រៅពីគ្រុនក្តៅ ញាក់ ញ័រ និងបែកញើស មានអាការផ្សេងៗដែលកើតមានជាមួយផងដែរ ដូចជា៖

គ្រុនចាញ់អាចបណ្តាលឱ្យលោកអ្នកបាត់បង់ស្មារតី (coma)។

កុមារកើតជំងឺគ្រុនចាញ់ធ្ងន់ធ្ងរអាចខ្វះឈាមក្រហម។ ពួកគេក៏អាចមានបញ្ហាដង្ហើម។ មានករណីខ្លះជាករណីកម្រ កុមារទាំងនោះអាចកើតគ្រុនចាញ់ខួរក្បាល (cerebral malaria) ដែលបណ្តាលឱ្យខូចខួរក្បាល ដោយសារតែខួរក្បាលហើម។

អ្វីគួរដឹងពីរបៀបពិនិត្យរកជំងឺគ្រុនចាញ់

ពេលដែលមូសមានគ្រុនចាញ់ខាំលោកអ្នក ប៉ារ៉ាស៊ីតនឹងចូលទៅក្នុងឈាមលោកអ្នក និងបំផ្លាញអុកស៊ីសែនដែលដឹកនាំកោសិកាឈាមក្រហម។ លោកអ្នកនឹងធ្លាក់ខ្លួនឈឺក្នុងរយៈពេលច្រើនថ្ងៃឬច្រើនអាទិត្យក្រោយមក។ ប៉ុន្តែប៉ារ៉ាស៊ីតមួយចំនួនអាចរស់នៅក្នុងខ្លួនលោកអ្នកបានមួយឆ្នាំ ដោយគ្មានបង្កបញ្ហា។

ជាធម្មតា អាការដំបូងនៃជំងឺគ្រុនចាញ់គឺប្រហាក់ប្រហែលនឹងការឆ្លងផ្តាសាយ ឬឆ្លងវីរុស។ ព្រោះតែបែបនេះ ទើបលោកអ្នកមិនបានចាប់អារម្មណ៍ទៅរកពេទ្យ។ ប៉ុន្តែការពន្យារពេលព្យាបាលអាចនាំឱ្យឈានដល់ការបាត់បង់ជីវិត។ ការត្រួតពិនិត្យបានលឿនអាចធ្វើឱ្យលោកអ្នកបានជាសះស្បើយ។

ប្រភេទនៃការត្រួតពិនិត្យ

ការពិនិត្យឆ្នូតឈាមក្រាស់ និងស្តើង (Thick and Thin Blood Smears) ៖ នេះជាវិធីទូទៅ និងច្បាស់លាស់ ក្នុងការត្រួតពិនិត្យរកជំងឺគ្រុនចាញ់។ អ្នកបច្ចេកទេសនៅបន្ទប់ពិសោធ វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាកយិកានឹងយកឈាមរបស់លោកអ្នក រួចយកទៅពិនិត្យនៅបន្ទប់ពិសោធ ដើមី្បបង្ខំឱ្យប៉ារ៉ាស៊ីតបង្ហាញខ្លួន។ អ្នកបច្ចេកទេសនឹងយកវាមកពង្រាយលើបន្ទះកញ្ចក់ រួចប្រើមីក្រូទស្សន៍ (microscope) ពិនិត្យមើល។ ឆ្នូតឈាមស្តើង (thin blood smear) ឬហៅថា blood film ជាឈាមមួយដំណក់រាយនៅលើបន្ទះកញ្ចក់។ ឆ្នូតឈាមក្រាស់ (thick blood smear) ជាដំណក់ដក់លើបន្ទះតែមួយផ្តុំ។ ធម្មតា គេត្រួតពិនិត្យឆ្នូតឈាមទាំងពីរប្រភេទនេះតែម្តង។

ចំនួននៃប៉ារ៉ាស៊ីតគ្រុនចាញ់ក្នុងឈាមលោកអ្នកអាចប្រែប្រួលរៀងរាល់ថ្ងៃ។ ដូច្នេះការពិនិត្យអាចថា លោកអ្នកគ្មានគ្រុនចាញ់ ទាំងដែលលោកអ្នកមាន។ ដោយសារហេតុផលបែបនេះ លោកអ្នកប្រហែលជាត្រូវពិនិត្យឈាមច្រើនដង ក្នុងរយៈពេលពីរបីថ្ងៃ ដើមី្បទទួលបានលទ្ធផលច្បាស់លាស់។

ការធ្វើរោគវិនិច្ឆ័យរហ័ស (Rapid diagnostic test) ៖ វិធីនេះអាចហៅកាត់ថា RDTs ឬ ការត្រួតពិនិត្យអង់ទីគ័រ (antigen test) ដែលនេះជាជម្រើសលឿនបំផុត ពេលដែលមិនអាចបូមឈាមឬមើលឆ្នូតឈាម។ ឈាមដែលបានដោយការចាក់ម្រាមដៃរបស់លោកអ្នកត្រូវបានយកទៅដាក់លើបន្ទះត្រួតពិនិត្យដែលផ្លាស់ប្តូរពណ៌ ដើមី្បបង្ហាញថាតើលោកអ្នកកើតគ្រុនចាញ់ឬអត់។

ការធ្វើបែបនេះមិនអាចបញ្ជាក់ថា តើប៉ារ៉ាស៊ីតណាមួយ ក្នុងចំណោមប៉ារ៉ាស៊ីតទាំងបួនរបស់គ្រុនចាញ់ ដែលធ្វើឱ្យលោកអ្នកឈឺ។ ហើយវិធីនេះក៏មិនអាចប្រាប់ថា លោកអ្នកឈឺធ្ងន់ឬស្រាល។ វេជ្ជបណ្ឌិតនឹងស្វែងរកលទ្ធផលដោយការពិនិត្យឆ្នូតឈាម (blood smear)។

ការត្រួតពិនិត្យម៉ូលេគុល (Molecular test) ៖ នេះអាចហៅថាជាការត្រួតពិនិត្យប្រតិកម្ម polymerase chain ដែលវាអាចបញ្ជាក់ពីប្រភេទប៉ារ៉ាស៊ីត ហើយវាក៏ជួយដល់វេជ្ជបណ្ឌិតក្នុងការសម្រេចចេញវេជ្ជបញ្ជាថ្នាំឱ្យលោកអ្នកប្រើប្រាស់។ ការត្រួតពិនិត្យបែបនេះជាជម្រើសដ៏ល្អ បើសិនជាឈាមរបស់លោកអ្នកមានបរិមាណប៉ារ៉ាស៊ីតិច ឬលទ្ធផលនៃការពិនិត្យស្នូរឈាមរបស់លោកអ្នកមិនច្បាស់។

ការត្រួតពិនិត្យអង្គបដិប្រាណ (Antibody test) ៖ វេជ្ជបណ្ឌិតនឹងប្រើវិធីនេះដើមី្បស្វែងរក ថាតើលោកអ្នកធ្លាប់កើតគ្រុនចាញ់ពីមុនឬទេ។ វិធីមួយនេះតាមរកអង្គបដិប្រាណដែលបង្ហាញខ្លួននៅក្នុងឈាមរបស់លោកអ្នក បន្ទាប់ពីកើតគ្រុនចាញ់។

ការត្រួតពិនិត្យភាពធន់នៃថ្នាំ (Drug resistance test) ៖ ប៉ារ៉ាស៊ីតគ្រុនចាញ់មួយចំនួនធន់នឹងថ្នាំ។ ប៉ុន្តែវេជ្ជបណ្ឌិតអាចពិនិត្យឈាមលោកអ្នកដើមី្បមើល ក្រែងលោថ្នាំធម្មតាអាចមានប្រសិទ្ធភាព។

ការត្រួតពិនិត្យឈាម (Blood test) ៖ បន្ថែមលើការត្រួតពិនិត្យផ្សេងៗ លោកអ្នកប្រហែលជាត្រូវធ្វើគំនូសឈាមដើមី្បរាប់ និងត្រួតពិនិត្យឈាមដោយគីមីវិទ្យា (blood count and chemistry panel)។ វិធីនេះអាចបង្ហាញដល់វេជ្ជបណ្ឌិត តើលោកអ្នកកើតគ្រុនចាញ់ធ្ងន់ប៉ុណ្ណា និងថាតើវាអាចបណ្តាលឱ្យមានបញ្ហាផ្សេងទៀត ដូចជាខ្វះឈាមក្រហម ឬខ្សោយតម្រងនោមជាដើម។

Leave a Comment