ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាអ័រម៉ូនអាំងស៊ុយលីន។ ជាធម្មតា លំពែង (សរីរាង្គមួយនៅក្រោយក្រពះ) បញ្ចេញអាំងស៊ុយលីនដើម្បីជួយឱ្យរាងកាយរបស់លោកអ្នកផ្ទុក និងប្រើប្រាស់ជាតិស្ករ និងខ្លាញ់ចេញពីអាហារដែលលោកអ្នកហូប។
ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលជំងឺណាមួយដូចខាងក្រោមកើតឡើង៖
ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយជីវិត។ ប្រជាជនកម្ពុជាប្រមាណ ៩០០,០០០ នាក់មានជំងឺនេះ ហើយរហូតដល់ ១០ ភាគរយនៃមនុស្សពេញវ័យដែលមានអាយុលើសពី ២៥ ឆ្នាំមានជំងឺទឹកនោមផ្អែម។ មកដល់ពេលនេះ មិនទាន់អាចព្យាបាលបានទេ។ អ្នកដែលមានជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងជំងឺរបស់ពួកគេដើម្បីឱ្យមានសុខភាពល្អ។
ការយល់ពីមូលហេតុដែលអាំងស៊ុយលីនមានសារសំខាន់ចំពោះជំងឺទឹកនោមផ្អែម វាជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីរបៀប ដែលរាងកាយប្រើប្រាស់អាហារសម្រាប់ថាមពល។ រាងកាយរបស់លោកអ្នកត្រូវបានបង្កើតឡើងដោយកោសិការាប់លាន។ ដើម្បីបង្កើតថាមពល កោសិកាទាំងនេះត្រូវការចំណីអាហារក្នុងទម្រង់សាមញ្ញបំផុត។ នៅពេលលោកអ្នកញ៉ាំ ឬផឹក អាហារភាគច្រើនត្រូវបានបំបែកទៅជាស្ករធម្មតាមួយ ដែលត្រូវបានគេហៅថា “ គ្លុយកូស ( glucose ) ” ។ បន្ទាប់មក គ្លុយកូសត្រូវបានបញ្ជូនតាមចរន្តឈាមទៅកាន់កោសិកានៃរាងកាយរបស់លោកអ្នក ដែលវាអាចត្រូវបានប្រើដើម្បីផ្តល់ថាមពលមួយចំនួន ដែលរាងកាយរបស់លោកអ្នកត្រូវការសម្រាប់សកម្មភាពប្រចាំថ្ងៃ។ បរិមាណគ្លុយកូសនៅក្នុងចរន្តឈាមរបស់លោកអ្នកត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងដោយអ័រម៉ូនអាំងស៊ុយលីន។ អាំងស៊ុយលីនតែងតែត្រូវបានបញ្ចេញក្នុងបរិមាណតិចតួចដោយលំពែង។ នៅពេលដែលបរិមាណគ្លុយកូសក្នុងឈាមរបស់លោកអ្នកកើនឡើងដល់កម្រិតមួយជាក់លាក់ លំពែងនឹងបញ្ចេញអាំងស៊ុយលីនបន្ថែមទៀត ដើម្បីជំរុញគ្លុយកូសបន្ថែមទៀតចូលក្នុងកោសិកា។ នេះបណ្តាលអោយកម្រិតជាតិគ្លុយកូសក្នុងឈាមរបស់លោកអ្នក ( កម្រិតជាតិស្ករក្នុងឈាម ) ធ្លាក់ចុះ។ ដើម្បីរក្សាកម្រិតគ្លុយកូសក្នុងឈាមកុំធ្លាក់ចុះទាបពេក ( hypoglycemia ឬជាតិស្ករក្នុងឈាមទាប ) រាងកាយរបស់លោកអ្នកផ្តល់សញ្ញាឱ្យលោកអ្នកហូប និងបញ្ចេញជាតិគ្លុយកូសមួយចំនួនចេញពីការផ្ទុកនៅក្នុងថ្លើម។
អ្នកដែលមានជំងឺទឹកនោមផ្អែមដែលមិនផលិតអាំងស៊ុយលីន ឬកោសិកានៃរាងកាយរបស់ពួកគេមានភាពធន់នឹងអាំងស៊ុយលីន នាំឱ្យមានកម្រិតជាតិស្ករខ្ពស់ចរាចរក្នុងឈាម ដែលត្រូវបានគេហៅជាធម្មតាថា ជាតិស្ករក្នុងឈាមខ្ពស់។ តាមនិយមន័យ ជំងឺទឹកនោមផ្អែមគឺមានកម្រិតជាតិគ្លុយកូសក្នុងឈាម ១២៦ មីលីក្រាមក្នុងមួយដេស៊ីលីត ( mg/dL ) ឬលើសពីនេះ បន្ទាប់ពីតមអាហារមួយយប់ ( មិនបរិភោគអ្វីទាំងអស់ ) ។
ជំងឺទឹកនោមផ្អែមប្រភេទ ១ (Type 1 Diabetes)
ជំងឺទឹកនោមផ្អែមប្រភេទ ១ កើតឡើងដោយសារតែកោសិកាផលិតអាំងស៊ុយលីនរបស់លំពែង ( ត្រូវបានហៅថាកោសិកា beta ) ត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំ។ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ១ មិនមានអាំងស៊ុយលីនទេ ហើយត្រូវប្រើការចាក់អាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់ពួកគេ។ ជំងឺទឹកនោមផ្អែមប្រភេទ ១ ភាគច្រើនកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម ២០ ឆ្នាំ ប៉ុន្តែអាចកើតមាននៅគ្រប់អាយុ។
ជំងឺទឹកនោមផ្អែមប្រភេទទី ២ (Type 2 Diabetes)
មិនដូចមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ទេ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ផលិតអាំងស៊ុយលីន។ ទោះជាយ៉ាងណាក៏ដោយ អាំងស៊ុយលីនលំពែងរបស់ពួកគេបញ្ចេញគឺមិនគ្រប់គ្រាន់ទេ ឬរាងកាយមានភាពធន់នឹងអាំងស៊ុយលីន។ នៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនត្រូវបានប្រើដូចដែលវាគួរតែត្រូវប្រើ គ្លុយកូសមិនអាចចូលទៅក្នុងកោសិកានៃរាងកាយបានទេ។
ជំងឺទឹកនោមផ្អែមប្រភេទ ២ គឺជាជំងឺទឹកនោមផ្អែមទូទៅបំផុតនៅកម្ពុជា។ ខណៈពេលដែលភាគច្រើននៃករណីទាំងនេះអាចត្រូវបានការពារ វានៅជាបុព្វហេតុចម្បងនៃផលវិបាក ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមសម្រាប់មនុស្សពេញវ័យ ដូចជាភាពពិការភ្នែក ការកាត់អយៈយវៈក្រោម { ការកាត់ជើង (non-traumatic amputations ) } និងការខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលតម្រូវឱ្យមានការលាងឈាម។ ជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនតែកើតឡើងចំពោះមនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ ដែលលើសទម្ងន់ ប៉ុន្តែក៏អាចកើតមានលើអ្នកដែលមិនលើសទម្ងន់ដែរ។ ជួនកាលគេហៅថា“ ជំងឺទឹកនោមផ្អែមពេលពេញវ័យ”។ ជំងឺទឹកនោមផ្អែមប្រភេទទី ២ បានចាប់ផ្តើមលេចឡើងជាញឹកញាប់លើកុមារ ដោយសារតែការកើនឡើងនៃជំងឺធាត់លើមនុស្សវ័យក្មេង។
នៅប្រទេសកម្ពុជាសព្វថ្ងៃ មិនសូវមានការយល់ដឹងអំពីវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមទេ។ មនុស្សកំពុងចាប់ផ្តើមគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២ របស់ពួកគេដោយគ្រប់គ្រងទម្ងន់ ប្រយ័ត្នប្រយែងចំពោះរបបអាហារ និងហាត់ប្រាណទៀងទាត់។ អ្នកផ្សេងទៀតក៏ប្រហែលជាត្រូវការលេបថ្នាំ ដែលជួយឱ្យរាងកាយរបស់ពួកគេប្រើប្រាស់អាំងស៊ុយលីនបានល្អជាងមុន ឬចាក់អាំងស៊ុយលីន។ ជារឿយៗ គ្រូពេទ្យអាចរកឃើញភាពទំនងនឹងកើតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ មុនពេលដែលស្ថានភាពនេះកើតឡើង។ ជាទូទៅត្រូវបានគេហៅថាជំងឺមុនដំណាក់កាលទឹកនោមផ្អែម ស្ថានភាពនេះកើតឡើងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់មនុស្សម្នាក់ខ្ពស់ជាងធម្មតា ប៉ុន្តែមិនខ្ពស់គ្រប់គ្រាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ ទេ។
ជំងឺទឹកនោមផ្អែមពេលមានគភ៌ (Gestational Diabetes)
ជំងឺទឹកនោមផ្អែមពេលមានគភ៌បង្កឡើងដោយការមានផ្ទៃពោះ។ ការផ្លាស់ប្តូរអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់សមត្ថភាពរបស់អាំងស៊ុយលីនក្នុងការធ្វើការឱ្យបានត្រឹមត្រូវ។ ស្ថានភាពនេះកើតឡើងប្រហែលជា ៤ ភាគរយនៃការមានផ្ទៃពោះទាំងអស់។
ស្ត្រីមានផ្ទៃពោះដែលមានការកើនឡើងហានិភ័យនៃការវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមពេលមានគភ៌ គឺអ្នកដែលមានអាយុលើសពី ២៥ ឆ្នាំ ឡើងទម្ងន់មុនពេលមានផ្ទៃពោះ មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។ ការពិនិត្យរកមើលជំងឺទឹកនោមផ្អែមពេលមានគភ៌ត្រូវបានអនុវត្តអំឡុងពេលមានផ្ទៃពោះ។ បើមិនបានព្យាបាលទេ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបង្កើនហានិភ័យនៃផលវិបាកដល់ម្តាយ និងកូនដែលមិនទាន់កើត។ ជាធម្មតា កម្រិតជាតិស្ករក្នុងឈាមនឹងវិលមករកភាពធម្មតាវិញ ក្នុងរយៈពេលប្រាំមួយសប្តាហ៍នៃការសម្រាលកូន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មានការកើនឡើងហានិភ័យនៃការវិវឌ្ឍទៅជា ជំងឺទឹកនោមផ្អែមប្រភេទ ២ នៅពេលក្រោយ។
អាការជំងឺនៃជំងឺទឹកនោមផ្អែមប្រភេទ ១ ច្រើនតែកើតឡើងភ្លាមៗហើយអាចធ្ងន់ធ្ងរ។ ពួកវារួមមាន៖
អាការជំងឺនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ អាចដូចគ្នានឹងអាការជំងឺដែលបានរៀបរាប់ខាងលើ។ ភាគច្រើនវាមិនមានអាការជំងឺ ឬការរីកចម្រើនបន្តិចម្តងៗ នៃអាការជំងឺខាងលើទេ។ អាការជំងឺផ្សេងទៀតអាចរួមមាន៖
នៅពេលបច្ចុប្បន្ន ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលទេ ប៉ុន្តែគេវាអាចគ្រប់គ្រងបាន។ ដូច្នេះវាសំខាន់ណាស់ដែលប្រជាជនកម្ពុជាត្រូវដឹងអំពីគោលដៅនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែមដើម្បី៖
ពន្យឺតឬបើអាចរារាំងការវិវឌ្ឍនៃបញ្ហាសុខភាព ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ លោកអ្នកកាន់កូនសោដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកលោកអ្នកដោយ៖