តើលោកអ្នកអាចប្រាប់ដូចម្តេចថាអ្វីមួយមិនប្រក្រតី? ត្រូវយកចិត្តទុកដាក់លើតម្រុយពីរាងកាយរបស់លោកអ្នក។
ត្រូវតែឈ្លាសវៃ នៅពេលដែលលោកអ្នកកត់សម្គាល់អ្វីដែលអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាមហារីក។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យ។ ជាទូទៅ ជំងឺងាយនឹងព្យាបាលនៅពេលលោកអ្នកប្រទះឃើញវាឆាប់។
បាត់បង់ចំណង់អាហារ៖ មានលក្ខខណ្ឌជាច្រើនចាប់ពី ជំងឺធ្លាក់ទឹកចិត្តរហូតដល់ជំងឺផ្តាសាយ អាចធ្វើឱ្យលោកអ្នកមិនសូវឃ្លាន។ ជំងឺមហារីកអាចមានឥទ្ធិពលនេះ ដោយការផ្លាស់ប្តូរការរំលាយអាហាររបស់លោកអ្នក (វិធីដែលរាងកាយរបស់លោកអ្នកបំលែងជាអាហារទៅជាថាមពល)។
មហារីកក្រពះ មហារីកលំពែង មហារីកពោះវៀនធំ និងមហារីកក្រពេញអូវែក៏អាចដាក់សម្ពាធលើក្រពះរបស់លោកអ្នក និងធ្វើឱ្យលោកអ្នកមានអារម្មណ៍ឆ្អែត។
ឈាមនៅក្នុងលាមក៖ មហារីកអាចហូរឈាម ប៉ុន្តែអ្វីៗផ្សេងទៀតក៏អាចហូរឈាមដែរ ដូចជាដំបៅ ឫសដូងបាត ការឆ្លងមេរោគ ឬរបួស។ នៅពេលដែលលោកអ្នកឃើញមានឈាមនៅក្នុងលាមករបស់អ្នក ឈាមច្រើនតែមកពីកន្លែងណាមួយនៃផ្លូវអាហាររបស់លោកអ្នក (មានន័យថាបំពង់អាហារ ក្រពះ ឬពោះវៀន)។
មធ្យោបាយដើម្បីប្រាប់ពីកន្លែងដែលឈាមចេញគឺដោយពណ៌របស់ឈាម។ ពណ៌ក្រហមស្រស់អាចមានន័យថាការហូរឈាមគឺស្ថិតនៅក្នុងចុងពោះវៀនធំ ឬចុងពោះវៀនតូចរបស់លោកអ្នក។ ពណ៌ក្រហមចាស់មានន័យថាវាអាចមកពីទីខ្ពស់ ដូចជាដំបៅក្រពះ។
មិនថាមកពីមូលហេតុអ្វីទេ បើមានឈាមនៅក្នុងលាមក លោកអ្នកត្រូវធ្វើការពិនិត្យ។ លោកអ្នកប្រហែលជាត្រូវការការឆ្លុះពោះវៀនធំ ឬការធ្វើតេស្តផ្សេងទៀតដើម្បីរកបញ្ហា។
ឈាមក្នុងទឹកនោម៖ នៅពេលដែលមានឈាមនៅក្នុងទឹកនោម វាអាចជាសញ្ញាព្រមាននៃបញ្ហានៅក្នុងបំពង់ទឹកនោមរបស់លោកអ្នក។ មហារីកតម្រងនោម ឬប្លោកនោមអាចបណ្តាលឱ្យមានអាការនេះប៉ុន្តែវាក៏អាចបណ្តាលមកពីការឆ្លងមេរោគ ក្រួសក្នុងតម្រងនោម ឬជំងឺតម្រងនោមផងដែរ។
ក្អកដែលមិនបាត់៖ ជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយអាចធ្វើឱ្យលោកអ្នកក្អក ប៉ុន្តែវាក៏អាចជាអាការនៃជំងឺមហារីកសួត រួមជាមួយសញ្ញាព្រមានដូចជាឈឺទ្រូង ស្រកទម្ងន់ ស្អកក អស់កម្លាំងនិងដង្ហើមខ្លី។ សូមទៅជួបគ្រូពេទ្យ ប្រសិនបើលោកអ្នកហាក់ដូចជាមិនអាចបំបាត់វា ជាពិសេសប្រសិនបើលោកអ្នកជក់បារី។
អស់កម្លាំងខ្លាំង៖ វាជាអាការមហារីកទូទៅបំផុត។ យើងមិននិយាយពីប្រភេទភាពអស់កម្លាំងធម្មតាទេ – វាជាការអស់កម្លាំងដែលមិនបាត់ទៅវិញ។ ប្រសិនបើការផ្លាស់ប្តូរកម្រិតសកម្មភាព ឬគេងគ្រប់គ្រាន់មិនធ្វើឱ្យលោកអ្នកប្រសើរឡើងទេ សូមទៅជួបគ្រូពេទ្យ។
ជំងឺគ្រុនដែលមិនបាត់៖ នៅពេលលោកអ្នកឡើងកម្តៅ ជាធម្មតាវាជាសញ្ញាមួយដែលលោកអ្នកបានឆ្លងមេរោគ។ ប៉ុន្តែជំងឺមហារីកមួយចំនួនរួមមាន ជំងឺមហារីកប្រព័ន្ធទឹករងៃ ជំងឺមហារីកឈាម និងមហារីកតម្រងនោម និងមហារីកថ្លើមក៏អាចធ្វើឱ្យឡើងកម្តៅបានដែរ។
គ្រុនក្តៅមហារីកច្រើនតែកើនឡើង និងធ្លាក់ចុះនៅពេលថ្ងៃ ហើយពេលខ្លះវាឡើងកម្តៅខ្ពស់នៅពេលដដែល។ សូមទៅជួបគ្រូពេទ្យ ប្រសិនបើលោកអ្នកមានកម្តៅលើសពី ៣៨ អង្សាសេ ដែលមានរយៈពេលច្រើនជាងពីរបីថ្ងៃ។
ដុំសាច់នៅក្នុងក៖ វាអាចជាការឆ្លងមេរោគ ប៉ុន្តែវាក៏ជាការព្រមានដំបូងនៃជំងឺមហារីកមាត់ បំពង់ក ក្រពេញទីរ៉ូអ៊ីត និងប្រអប់សំឡេង (បំពង់សំឡេងក្នុងក) ។
ដុំសាច់មហារីកជាធម្មតាមិនឈឺទេ។ ប្រសិនបើលោកអ្នកមានដុំសាច់ដែលមិនបាត់ទៅវិញ ឬមិនលូតលាស់ សូមទៅជួបគ្រូពេទ្យ។
បែកញើសពេលយប់៖ ចំពោះស្ត្រីវ័យកណ្តាល បែកញើសពេលយប់អាចជាអាការនៃការអស់រដូវ ប៉ុន្តែវាក៏អាចជាអាការនៃជំងឺមហារីក ឬការឆ្លងមេរោគដែរ។
ការផ្លាស់ប្តូរស្បែក៖ សញ្ញាប្រាប់អំពីជំងឺមហារីកស្បែកគឺជាដុំសាច់ ដែលចាប់ផ្តើមមើលទៅប្លែក ឬរបួសដែលមិនជាសះស្បើយ។ សូមទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកសម្រាប់ចំណុចណាមួយដែល៖
ហើមក្រពេញទឹករងៃ (កូនកណ្តុរ)៖ ដុំពកនៅផ្នែកម្ខាងនៃករបស់លោកអ្នក គឺភាគច្រើនកើតចេញពីការឆ្លងមេរោគបំពងក ឬការឆ្លងមេរោគផ្សេងទៀត។ មិនសូវជាញឹកញាប់ទេដែលជំងឺមហារីកដូចជា ជំងឺមហារីកក្រពេញទឹករងៃ (កូនកណ្តុរ) ឬជំងឺមហារីកឈាមអាចធ្វើឱ្យក្រពេញទឹករងៃហើម (កូនកណ្តុរហើម)។
ជំងឺមហារីកសុដន់ដែលបានរាលដាលអាចបណ្តាលឱ្យហើមកូនកណ្តុរ (ក្រពេញទឹករងៃ) នៅក្រោមដៃ។ ប្រសិនបើការហើមមិនបាត់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍ទេ សូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។
មានបញ្ហាក្នុងការលេប៖ ការមានអារម្មណ៍ដូចជាមានដុំពកនៅក្នុងបំពង់ករបស់លោកអ្នក គឺជាអាការទូទៅនៃការក្រហាយទ្រូងផ្នែកខាងក្រោម។ វាមិនសូវជាមានទេ បើលោកអ្នកពិបាកលេប វាអាចជាសញ្ញានៃជំងឺមហារីកបំពង់អាហារ។ ប្រសិនបើអារម្មណ៍នោះមិនធូរស្បើយ ឬកាន់តែអាក្រក់ទៅ សូមទៅជួបគ្រូពេទ្យ។
ស្រកទម្រន់ដោយមិនបានព្យាយាម៖ មនុស្ស ២ នាក់ក្នុងចំណោម ៥ នាក់ដែលត្រូវធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺមហារីកស្រកទម្រន់។ វាមិនមានមូលហេតុច្បាស់លាស់ទេ។ សូមធ្វើការពិនិត្យ ប្រសិនបើមានការស្រកទម្ងន់ដោយគ្មានមូលហេតុ។
ឈាមក្នុងទឹកនោម ឬទឹកកាម៖ ទឹកនោម ឬទឹកកាមដែលមានពណ៌ផ្កាឈូក ត្នោត ឬក្រហមព្រឿងៗជាធម្មតាគ្មានអ្វីគួរឱ្យភ័យព្រួយទេ។ ការឆ្លងមេរោគ ក្រួសក្នុងតម្រងនោម របួស និងដុំសាច់ក្រពេញប្រូស្តាតដែលមិនមែនជាជំងឺមហារីក អាចបណ្តាលឱ្យមានការហូរឈាម។
មិនសូវជាញឹកញាប់ទេ មហារីកប្លោកនោម ឬក្រពេញប្រូស្តាតអាចជាអ្នកបង្កហេតុ។ គ្រូពេទ្យអាចធ្វើតេស្តទឹកនោម និងការពិនិត្យផ្សេងៗទៀតដើម្បីរកប្រភពឈាម។
ដុំសាច់ក្នុងពងស្វាស៖ ជំងឺដែលគ្មានការឈឺចាប់គឺជាសញ្ញាព្រមាននៃជំងឺមហារីកពងស្វាស។ ប៉ុន្តែដុំពកនេះក៏អាចបណ្តាលមកពីការរបួស ការបង្កកសារធាតុរាវ ឬក្លនលូន (hernia) ។ វាពិបាកក្នុងការប្រាប់ពីមូលហេតុពីអាការរបស់លោកអ្នកដោយខ្លួនឯង ដូច្នេះសូមទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ។
ឈឺចាប់ក្នុងពេលបញ្ចេញទឹកកាម ឬពេលនោម៖ ប្រសិនបើវាឈឺនៅពេលដែលលោកអ្នកនោម ឬពេលបញ្ចេញទឹកកាម លោកអ្នកអាចនឹងមានការឆ្លងមេរោគ ឬហើមក្រពេញប្រូស្តាត ឬបង្ហួរនោម។ អាការទាំងនេះអាចបណ្តាលមកពីជំងឺមហារីកក្រពេញប្រូស្តាត។ ប្រសិនបើការឈឺចាប់មិនមានភាពធូរស្បើយ សូមឱ្យគ្រូពេទ្យពិនិត្យ។
ដុំសាច់សុដន់ ឬសុដន់ប្រែប្រួល៖ ទោះបីជាវាជាសញ្ញាសម្គាល់មហារីកសុដន់ក៏ដោយ ក៏ដុំសាច់ភាគច្រើនមិនមែនជាជំងឺមហារីកទេ។ ពួកវាច្រើនតែគីសទឹក ឬដុំសាច់ធម្មតា។
ទោះយ៉ាងណា អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកប្រទះឃើញដុំសាច់ថ្មី ឬការប្រែប្រួលលើដុំសាច់នៅក្នុងសុដន់របស់អ្នក។
សូមពិនិត្យមើលការផ្លាស់ប្តូរទាំងនេះផងដែរ៖
ការធ្លាក់ឈាមនៅចន្លោះពេល ឬក្រោយពេលអស់រដូវ៖ ការធ្លាក់ឈាមចេញពីទ្វារមាសក្នុងអំឡុងពេលបន្តពូជរបស់ស្ត្រី ជាធម្មតាជារដូវប្រចាំខែ។ ការធ្លាក់ឈាមកើតឡើងបន្ទាប់ពីអស់រដូវ ឬនៅចន្លោះរដូវធម្មតា វាអាចជាមហារីកស្បូន ឬមហារីកស្រទាប់ក្នុងនៃស្បូន។ សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើអ្នកមានការធ្លាក់ឈាមដែលមិនធម្មតា។