លក្ខខណ្ឌ

ការត្រួតពិនិត្យជំងឺពុកឆ្អឹង និងកំហាប់ឆ្អឹង (Osteoporosis and Bone Density Tests)

ការត្រួតពិនិត្យកំហាប់ឆ្អឹង Bone Density Test (ហៅថា ការត្រួតពិនិត្យសារធាតុរ៉ែឆ្អឹង ឬ BMD tests) គឺដើមី្បពិនិត្យមើលថាតើឆ្អឹងរបស់លោកអ្នកមាំប៉ុណ្ណា ដោយវាស់ផ្នែកតូចមួយនៃផ្នែកណាមួយឬផ្នែកពីរបីទៀត។ លទ្ធផលទាំងនេះអាចជួយឱ្យគ្រូពេទ្យដឹងពីវិធីព្យាបាលដែលត្រូវព្យាបាលលោកអ្នក ឬការពារឆ្អឹងកុំឱ្យបាត់បង់ និងបាក់ឆ្អឹង។

តើនរណាគួរត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test)?

យោងតាម កងកម្លាំងសេវាកម្មបង្ការរបស់សហរដ្ឋអាម៉េរិក (U.S. Preventive Services Task Force) បានបង្ហាញថា ការធ្វើ BMD tests បានណែនាំអ្នកខាងក្រោមនេះ ទៅត្រួតពិនិត្យគុណភាពឆ្អឹង ៖

ប្រភេទការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Tests)

មានម៉ាស៊ីនពីរប្រភេទអាចវាស់គុណភាពឆ្អឹងបាន។ ម៉ាស៊ីនកណ្តាល (central machine) សម្រាប់វាស់ឆ្អឹងត្រគាក ឆ្អឹងខ្នង និងដងខ្លួនទាំងអស់។ គ្រូពេទ្យក៏អាចប្រើម៉ាស៊ីននេះដើម្បីពិនិត្យគុណភាពឆ្អឹងផ្សេងៗដែរ ៖

រីឯ Peripheral machines សម្រាប់ពិនិត្យម្រាមដៃ, កដៃ, អង្គុញជង្គង់ (kneecap), ឆ្អឹងស្មងជើង (shinbone), និងកែងជើង។ ម៉ាស៊ីនទាំងនេះគឺជាជម្រើសដ៏ល្អនៅពេលដែលគ្មាន DXA។ ទោះយ៉ាងណា DXA នៅតែជាជម្រើសល្អបំផុតសម្រាប់ឆ្លុះ (screening) ពិនិត្យឆ្អឹង។ ការត្រួតពិនិត្យដោយ Peripheral machines (Peripheral screening tests) រួមមាន៖

តើក្រុមហ៊ុនធានារ៉ាប់រងមានធានាលើការត្រួតពិនិត្យនេះទេ?

ក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាច្រើននឹងមានការធានា ចំពោះការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test)។ ប៉ុន្តែលោកអ្នកត្រូវពិនិត្យជាមុន ដើម្បីមើលថា តើក្រុមហ៊ុនធានារ៉ាប់រងមានធានាចំណុចនេះទេ និងចំនួនទឹកប្រាក់ប៉ុន្មានដែលលោកអ្នកត្រូវចំណាយសម្រាប់ការត្រួតពិនិត្យនេះ។

 

អ្នកធានារ៉ាប់រងសុខភាពភាគច្រើននឹងព្រមចំណាយសម្រាប់ការត្រួតពិនិត្យនេះ ប្រសិនបើលោកអ្នកមានបញ្ហាមួយឬច្រើន ដែលបង្កើនឱកាសក្នុងការមានជំងឺពុកឆ្អឹង ដូចជា៖

ចំពោះ Medicare (Federal Health Insurance Program) គឺគ្របដណ្តប់ការត្រួតពិនិត្យកំហាប់ឆ្អឹងចំពោះអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំ និងច្រើនជាងនេះ ៖

តើត្រូវតែត្រួតពិនិត្យកំហាប់ឆ្អឹង ដើម្បីរកវិធីព្យាបាលជំងឺពុកឆ្អឹងមែនទេ?

សំណួរមួយនេះ គ្រូពេទ្យមិនយល់ស្របទេ។ សមាគមវេជ្ជសាស្រ្តអាមេរិក (American Medical Association) និងក្រុមវេជ្ជសាស្ត្រសំខាន់ផ្សេងៗ បាននិយាយថា ក្នុងរយៈពេល ៣ ឆ្នាំដំបូងដែលកើតជំងឺពុកឆ្អឹង អ្នកជំងឺភាគច្រើនមិនចាំបាច់ទៅពិនិត្យម្តងហើយម្តងទៀត ដើម្បីស្វែងរកវិធីព្យាបាលនោះទេ។ គុណភាពឆ្អឹងផ្លាស់ប្តូរយឺតៗតាមការព្យាបាល ហើយមានភាពខុសគ្នាតិចតួចពីការវាស់កំហាប់ឆ្អឹងដោយម៉ាស៊ីន។ អ្នកជំនាញទាំងនោះបាននិយាយថា ការស្កេនម្តងហើយម្តងទៀតមិនអាចបង្ហាញពីភាពខុសគ្នារវាងកំហាប់ឆ្អឹងដែលប្រសើរឡើងដោយសារការព្យាបាល និងការផ្លាស់ប្តូររបៀបដែលម៉ាស៊ីនវាស់វាឡើយ។

 

ប៉ុន្តែក្រុមផ្សេងទៀត ដូចជាមូលនិធិជាតិនៃជំងឺពុកឆ្អឹង (National Osteoporosis Foundation) នៅតែគាំទ្រឱ្យស្កេនម្តងហើយម្តងទៀត រៀងរាល់ ១ ទៅ ២ ឆ្នាំ ក្នុងអំឡុងពេលព្យាបាល។ ដូច្នេះសូមសួរគ្រូពេទ្យតើវិធីណាដែលស័ក្តិសមនឹងខ្លួនលោកអ្នក។

 

វេជ្ជបណ្ឌិតភាគច្រើនអំពាវនាវឱ្យអ្នកជំងឺស្កេនម្តងទៀត ក្រោយស្កេនរួច ក្នុងរយៈពេល ២ ឆ្នាំ បន្ទាប់ពីលោកអ្នកមានជំងឺពុកឆ្អឹងជាលើកដំបូង។ ការស្កេនជាថ្មីគឺដើម្បីពិនិត្យមើលថ្នាំដែលលោកអ្នកកំពុងប្រើ តើមានធ្វើការឬទេ។

Translate by Chakriya Phou

Leave a Comment