ការញ័រទ្រូង (Heart Palpitations)

ការញាប់ញ័រធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាបេះដូងរបស់លោកអ្នកកំពុងតែលោតខ្លាំងឬលឿនពេក, លោតរំលងចង្វាក់, ឬ លោតផ្លោះចង្វាក់។ លោកអ្នកអាចសម្គាល់ឃើញថាមានការញ័រនេះកើតនៅក្នុងទ្រូង, បំពង់ក, ឬ-ករបស់លោកអ្នក។

ការញ័រនេះអាចធ្វើឱ្យលោកអ្នកធុញទ្រាន់ឬភ័យខ្លាច។ ទោះយ៉ាងណា វាមិនមែនជារឿងធ្ងន់ធ្ងរឬបង្កគ្រោះថ្នាក់អ្វីនោះទេ ហើយវាតែងបាត់ទៅវិញដោយខ្លួនឯង។ ភាគច្រើន ការញ័រទ្រូងនេះបណ្តាលមកពីស្ត្រេស និងការថប់អារម្មណ៍ ឬដោយសារតែក្នុងខ្លួនលោកអ្នកមានជាតិកាហ្វេអ៊ីន, ជាតិនីកូទីន, ឬជាតិស្រវឹងច្រើនពេក។ វាក៏អាចកើតឡើងដែរចំពោះអ្នកមានផ្ទៃពោះ។

ជាករណីដ៏កម្រ ការញ័រទ្រូងអាចជាសញ្ញានៃជំងឺបេះដូងធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើលោកអ្នកញ័រទ្រូង សូមទៅជួបគ្រូពេទ្យ។ លោកអ្នកគួរព្យាបាលជាបន្ទាន់ ប្រសិនបើញ័រទ្រូងហើយបូករួមនឹង ៖

បន្ទាប់ពីគ្រូពេទ្យមើលប្រវត្តិជំងឺ និងពិនិត្យលោកអ្នករួច គាត់អាចបញ្ជាឱ្យត្រួតពិនិត្យដើម្បីរកមូលហេតុ។ ប្រសិនបើរកឃើញថាលោកអ្នកឈឺ គ្រូពេទ្យនឹងប្រើវិធីព្យាបាលដ៏ត្រឹមត្រូវ ដែលអាចកាត់បន្ថយឬកម្ចាត់ការញ័រទ្រូងនេះ។

ប្រសិនបើរកមិនឃើញមូលហេតុមូលដ្ឋាននៃជំងឺទេ ដូច្នេះការផ្លាស់ប្តូររបៀបរស់នៅ រួមនិងការគ្រប់គ្រងស្ត្រេសអាចជួយលោកអ្នកបាន។

 

មូលហេតុ

វាអាចមានមូលហេតុច្រើន។ ជាធម្មតា ការញ័រទ្រូងគឺទាក់ទងនឹងបេះដូងរបស់លោកអ្នក ឬមូលហេតុផ្សេងដែលយើងមិនដឹង។ មូលហេតុញ័រទ្រូងដែលមិនទាក់ទងនឹងបេះដូងរួមមាន ៖

មនុស្សមួយចំនួនញ័រទ្រូងបន្ទាប់ពីបរិភោគអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាត, ស្ករ, ឬខ្លាញ់។ ពេលខ្លះ ការញ៉ាំអាហារដែលមានជាតិប៊ីចេង (monosodium glutamate – MSG) នីត្រាត, ឬសូដ្យូមច្រើនក៏អាចនាំឱ្យមានបញ្ហាញ័រទ្រូងដែរ។

ប្រសិនបើលោកអ្នកញ័រទ្រូងបន្ទាប់ពីញ៉ាំអាហារ វាអាចបណ្តាលមកពីអាហារនោះ។ សូមធ្វើកំណត់ហេតុអាហារដែលលោកអ្នកបរិភោគ ដែលបែបនេះអាចជួយលោកអ្នកក្នុងការស្វែងយល់ថាតើអាហារណាដែលលោកអ្នកគួរជៀសវាង។

ការញ័រទ្រូងក៏អាចទាក់ទងនឹងជំងឺបេះដូងដែរ។ បើការញ័រទ្រូងទាក់ទងជំងឺបេះដូងមែន នោះវាទាក់ទងនឹងបញ្ហាចង្វាក់បេះដូង (Arrhythmia)។ លក្ខខណ្ឌបេះដូងជាច្រើនដែលទាក់ទងនឹងការញ័រទ្រូង រួមមាន ៖

នៅការិយាល័យវេជ្ជបណ្ឌិត

គ្រូពេទ្យនឹង ៖

ពេលខ្លះ គ្រូពេទ្យអាចពិនិត្យឈាម ដើមី្បជាជំនួយក្នុងការរកមូលហេតុនៃការញ័រទ្រូងរបស់លោកអ្នក។

ក្រៅពីពិនិត្យឈាម ការត្រួតពិនិត្យផ្សេងទៀតក៏មានប្រយោជន៍ដែរ រួមមាន ៖

Electrocardiogram (EKG) ៖ នេះអាចនឹងត្រូវធ្វើនៅពេលលោកអ្នកសម្រាក ឬហាត់ប្រាណ។ ការពិនិត្យបន្ទាប់មកទៀត ហៅថា Stress EKG។ ក្នុងករណីពិនិត្យទាំងពីរនេះ នឹងមានកំណត់ត្រាសញ្ញាអគ្គិសនីបេះដូង ដែលអាចរកឃើញចង្វាក់បេះដូងមិនធម្មតារបស់លោកអ្នក។

ឧបករណ៍វាស់ចង្វាក់បេះដូង (Holter Monitoring) ៖ លោកអ្នកត្រូវពាក់ឧបករណ៍នៅលើទ្រូង។ វាកត់ត្រាសញ្ញាអគ្គិសនីរបស់បេះដូងរបស់លោកអ្នកជាបន្តបន្ទាប់ រយៈពេល ២៤ ទៅ ៤៨ ម៉ោង។ ឧបករណ៍នេះអាចបញ្ជាក់ពីភាពខុសគ្នានៃចង្វាក់ ដែលមិនបានរកឃើញអំឡុងប្រើ EKG ។

ការឆ្លុះថត (Event Recording) ៖ លោកអ្នកពាក់ឧបករណ៍នៅលើទ្រូងរបស់លោកអ្នក ហើយប្រើ Gadget ដើម្បីកត់ត្រាសញ្ញាអគ្គិសនីបេះដូងរបស់លោកអ្នក នៅពេលមានអាការជំងឺកើតឡើង។

X-ray ទ្រូង ៖ គ្រូពេទ្យនឹងពិនិត្យរកការប្រែប្រួលនៅក្នុងសួតរបស់លោកអ្នក ដែលអាចមកពីបញ្ហាបេះដូង។ ឧទាហរណ៍ ប្រសិនបើគ្រូពេទ្យរកឃើញសារធាតុរាវនៅក្នុងសួតរបស់លោកអ្នក នោះវាអាចមកពីលោកអ្នកកើតជំងឺខ្សោយបេះដូង។

Echocardiogram ៖ នេះគឺជាពិនិត្យបេះដូងដោយសំឡេងអុលត្រា។ វាផ្តល់ព័ត៌មានលម្អិតអំពីរចនាសម្ព័ន្ធ និងមុខងាររបស់បេះដូង។

ប្រសិនចាំបាច់ គ្រូពេទ្យអាចបញ្ជូនលោកអ្នកទៅអ្នកឯកទេសខាងជំងឺបេះដូងដើម្បីពិនិត្យ ឬព្យាបាលបន្ថែម។

 

ការព្យាបាល

នេះអាស្រ័យលើមូលហេតុជំងឺ។ ជាញឹកញាប់ ការញ័រទ្រូងមិនបង្កគ្រោះថ្នាក់ទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។ ដូច្នេះមិនចាំបាច់ព្យាបាលអ្វីទេ។

ប្រសិនបើគ្រូពេទ្យរកមិនឃើញមូលហេតុនៃការឈឺ អ៊ីចឹងគ្រូពេទ្យអាចណែនាំលោកអ្នកឱ្យចៀសវាងនូវអ្វីដែលអាចបង្កឱ្យញ័រទ្រូង។ យុទ្ធសាស្រ្តទាំងនោះរួមមាន ៖

បំបាត់ការថប់អារម្មណ៍ និងស្ត្រេស។ មធ្យោបាយទូទៅ មាន ៖

កាត់បន្ថយអាហារ, ភេសជ្ជៈ, និងសារធាតុផ្សេងទៀត។ របស់ទាំងនេះ រួមមាន ៖

ជៀសវាងថ្នាំដែលដើរតួជា Stimulants។ លោកអ្នកគួរជៀសវាង ៖

ប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅមិនអាចជួយបាន គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យលោកអ្នកប្រើថ្នាំ។ ក្នុងករណីខ្លះ គឺប្រើថ្នា Beta-blockers ឬ Calcium-channel blockers។

ប្រសិនបើគ្រូពេទ្យរកមូលហេតុនៃការញ័រទ្រូងរបស់លោកអ្នកឃើញ គាត់នឹងផ្តោតការព្យាបាលលើមូលហេតុជំងឺនោះ។

ប្រសិនបើវាបណ្តាលមកពីថ្នាំ អ៊ីចឹងគ្រូពេទ្យនឹងព្យាយាមរកវិធីព្យាបាលផ្សេង។

ប្រសិនបើដោយសារចង្វាក់បេះដូង នោះលោកអ្នកអាចត្រូវលេបថ្នាំ ឬព្យាបាលដោយនីតិវិធី (Procedure)។ គ្រូពេទ្យអាចនឹងបញ្ជូនលោកអ្នកទៅអ្នកឯកទេសខាងចង្វាក់បេះដូង ដែលត្រូវបានគេស្គាល់ថាជា គ្រូពេទ្យឯកទេសខាងអគ្គិសនី (Electrophysiologist)។

 

Leave a Comment