ការព្យាបាលជំងឺបេះដូងជាមួយ Digoxin

ប្រសិនបើលោកអ្នកមានជំងឺបេះដូង Digoxin គឺជាថ្នាំដែលអាចជួយឱ្យបេះដូងលោកអ្នកធ្វើការបានល្អក្នុងការបញ្ជូនឈាមទៅសព្វសារពាង្គកាយ។ វាពង្រឹងការកន្ត្រាក់សាច់ដុំបេះដូង និងពន្យឺតចង្វាក់បេះដូងរបស់លោកអ្នក។

ជាទូទៅ ថ្នាំនេះមានពីរម៉ាក គឺ Lanoxicaps និង Lanoxin។ ពពួកប្រភេទ Digoxin ត្រូវបានលក់ក្រោមយីហោ Crystodigin។

 

ហេតុអ្វីទើបត្រូវការប្រើថ្នាំនេះ?

គ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំ Digoxin ដើមី្បព្យាបាល ៖

តើគួរប្រើថ្នាំយ៉ាងដូចម្តេច?

ជាធម្មតា ថ្នាំប្រើមួយដងក្នុងមួយថ្ងៃ។ សូមព្យាយាមលេបថ្នាំឱ្យទៀង នៅម៉ោងតែមួយ ជារៀងរាល់ថ្ងៃ។ មួយទៀត សូមលោកអ្នកអនុវត្តតាមការណែនាំដែលដាក់លើស្លាក ថាតើត្រូវប្រើវាញឹកញាប់ប៉ុណ្ណា។ ដោយឡែក ចន្លោះពេលលេបថ្នាំ និងរយៈពេលដែលលោកអ្នកត្រូវប្រើ គឺអាស្រ័យលើលក្ខខណ្ឌជំងឺរបស់លោកអ្នក។

នៅពេលប្រើថ្នាំ Digoxin គ្រូពេទ្យនឹងប្រាប់លោកអ្នកឱ្យពិនិត្យជីពចរខ្លួនលោកអ្នកជារៀងរាល់ថ្ងៃ។ គាត់នឹងប្រាប់ថាតើជីពចររបស់លោកអ្នកគួរលឿនប៉ុណ្ណា។ ប្រសិនបើជីពរចរយឺត សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ពីការប្រើថ្នាំ Digoxin នៅថ្ងៃនោះ។

សូមទៅជួបគ្រូពេទ្យតាមការណាត់ជួប ដូច្នេះពួកគាត់អាចតាមដានថាតើលោកអ្នកមានប្រតិកម្មយ៉ាងដូចម្តេចខ្លះចំពោះថ្នាំនេះ។

Digoxin អាចបណ្តាលឱ្យងងុយគេង។ ដូច្នេះសូមកុំបើកបរ ឬប្រើគ្រឿងម៉ាស៊ីន រហូតដល់លោកអ្នករកឃើញថា ថ្នាំនេះប៉ះពាល់ដល់លោកអ្នកដូចម្តេចខ្លះ។

តើផលប៉ះពាល់មានអ្វីខ្លះ?

ប្រសិនបើលោកអ្នកមានបញ្ហាដូចខាងក្រោមនេះ សូមទាក់ទងទៅគ្រូពេទ្យភ្លាម ៖

ទាំងនេះមានន័យថា លោកអ្នកត្រូវការផ្លាស់ប្តូរដូសថ្នាំ (Dose)។ នៅពេលដែលលោកអ្នក និងគ្រូពេទ្យរកឃើញកម្រិតថ្នាំត្រឹមត្រូវ លោកអ្នកនឹងមិនមានផលប៉ះពាល់ឡើយ ដរាបណាលោកអ្នកលេបថ្នាំ Digoxin ដូចអ្វីដែលបានកំណត់។

 

តើគួរព្រួយបារម្ភអំពីការប្រតិកម្មជាមួយអាហារ និងថ្នាំដែរឬទេ?

ថ្នាំ Digoxin ច្រើនតែត្រូវបានពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើរួមជាមួយថ្នាំបញ្ចុះទឹកនោម (ថ្នាំទឹក), ថ្នាំ ACE inhibitor ឬថ្នាំ angiotensin receptor blocker (ARB) និងថ្នាំ beta-blocker សម្រាប់ជំងឺខ្សោយបេះដូង។ ប្រសិនបើលោកអ្នកមានផលប៉ះពាល់ច្រើន បន្ទាប់ពីលេបថ្នាំរួមគ្នា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ លោកអ្នកប្រហែលជាត្រូវផ្លាស់ប្តូរពេលវេលាលេបថ្នាំនីមួយៗ។

ប្រសិនបើលោកអ្នកប្រើថ្នាំបន្ថយកូឡេស្តេរ៉ូល, colestipol (Colestid), Questran, ឬ Questran Light (cholestyramine), លោកអ្នកលេបវាក្រោយលេបថ្នាំ Digoxin យ៉ាងហោចណាស់ ២ ម៉ោង។

មួយទៀត សូមពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នក មុនពេលប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា ដូចខាងក្រោម ព្រោះវាអាចរំខានដល់ឥទ្ធិពលថ្នាំ Digoxin ៖

បន្ថែមលើនេះ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណប៉ូតាស្យូមដែលលោកអ្នកគួរទទួល។

 

តើស្ត្រីមានផ្ទៃពោះអាចប្រើថ្នាំ Digoxin បានទេ?

ស្ត្រីដែលប្រើថ្នាំ Digoxin គួរតែប្រាប់គ្រូពេទ្យ ប្រសិនបើគាត់ចង់មាន ឬមានផ្ទៃពោះ។ ថ្នាំ Digoxin គឺជាប្រភេទថ្នាំមានផ្ទៃពោះ ‘ថ្នាក់ C’  ដែលមានន័យថា មិនដឹងថាតើថ្នាំនេះប៉ះពាល់ចំពោះការមានផ្ទៃពោះដែរឬទេ។

វាអាចប្រើបាន ប្រសិនបើវាមានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នក ច្រើនជាងហានិភ័យដែលអាចកើតមានចំពោះទារក។

Digoxin អាចបញ្ជូនទៅក្នុងខ្លួនទារកដែលបំបៅដោយទឹកដោះម្តាយ។ ប៉ុន្តែមានបញ្ហាអ្វីខ្លះនោះ គឺមិនច្បាស់ទេ។ ដូច្នេះ ប្រសិនបើអ្នកជាស្ត្រីដែលប្រើថ្នាំ Digoxin ហើយមានគម្រោងបំបៅកូនដោយទឹកដោះនោះ សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

 

តើកុមារអាចប្រើថ្នាំ Digoxin បានដែរឬទេ?

ផលប៉ះពាល់នៃថ្នាំ Digoxin មើលទៅដូចគ្នា ចំពោះទាំងមនុស្សធំ និងកុមារ។ ហេតុនេះ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកអំពីអត្ថប្រយោជន៍ និងហានិភ័យរបស់ថ្នាំ Digoxin ចំពោះកូនលោកអ្នកពេលឱ្យគេប្រើថ្នាំនេះ។

 

តើមនុស្សវ័យចំណាស់អាចប្រើថ្នាំនេះបានទេ?

អ្នកមានវ័យចំណាស់ហើយប្រើថ្នាំ Digoxin នេះ មានផលប៉ះពាល់ច្រើនជាងអ្នកមានវ័យក្មេង។ ដូច្នេះជាទូទៅ មនុស្សចាស់ត្រូវប្រើថ្នាំ Digoxin ក្នុងកម្រិតទាប។

Leave a Comment