ជំងឺបេះដូង និងថ្នាំ Angiotensin II Receptor Blockers

Angiotensin II receptor blockers (ARBs) គឺជាប្រភេទថ្នាំដែលគ្រូពេទ្យអាចចេញវេជ្ជបញ្ជា ដើម្បីជួយព្យាបាលជំងឺបេះដូងរបស់លោកអ្នក។ វាជួយបន្ទាបសារធាតុគីមី ដែលធ្វើឱ្យសសៃឈាមរបស់លោកអ្នករួមតូច ដែលនាំឱ្យឈាមហូរបានកាន់តែស្រួល។

ARBs ក៏បន្ថយសារធាតុគីមីមួយចំនួន ដែលបណ្តាលឱ្យកកើតអំបិល និងវត្ថុរាវនៅក្នុងខ្លួនលោកអ្នកដែរ។

ឧទាហរណ៍នៃថ្នាំទាំងនេះរួមមាន ៖

ហេតុអ្វីគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំ ARBs?

ថ្នាំនេះមានឥទ្ធិពលចំពោះជំងឺបេះដូង ស្រដៀងគ្នានឹងថ្នាំដទៃទៀត ដែលគេហៅថា ACE inhibitors ប៉ុន្តែពួកវាទាំងពីរធ្វើការខុសគ្នា។ គ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំនេះ ប្រសិនបើលោកអ្នកប្រើថ្នាំ ACE inhibitors មិនបាន។ ឧទាហរណ៍ មនុស្សមួយចំនួនប្តូរទៅប្រើថ្នាំ ARBs ប្រសិនបើពួកគេក្អកពេលប្រើថ្នាំ ACE inhibitor ។

 

តើគួរលេបថ្នាំ ARBs យ៉ាងដូចម្តេច?

លោកអ្នកអាចប្រើថ្នាំនេះបាន នៅពេលពោះទទេ ឬញ៉ាំឆ្អែត។ សូមសួរគ្រូពេទ្យឬឱសថការីដើមី្បសុំការណែនាំឱ្យច្បាស់លាស់។

សូមលោកអ្នកអនុវត្តតាមការណែនាំនៅលើស្លាកថ្នាំ ថាតើត្រូវលេបវាញឹកញាប់ប៉ុណ្ណា។ ចំនួនដូស (dose) ដែលលោកអ្នកលេបរាល់ថ្ងៃ, ចន្លោះពេលលេបថ្នាំ, កម្រិតថ្នាំ និងរយៈពេលដែលលោកអ្នកត្រូវលេប គឺអាស្រ័យលើប្រភេទថ្នាំ ARB ក៏ដូចជាលក្ខខណ្ឌជំងឺរបស់លោកអ្នក។ លោកអ្នកអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីទទួលអារម្មណ៍ដឹងពីប្រសិទ្ធភាពនៃថ្នាំ។

នៅពេលដែលលោកអ្នកប្រើថ្នាំ ARB គ្រូពេទ្យនឹងពិនិត្យសម្ពាធឈាមរបស់លោកអ្នក និងពិនិត្យមើលថាតើតម្រងនោមលោកអ្នកដំណើរការល្អប៉ុណ្ណា។

 

តើគួរជៀសវាងអាហារ ឬថ្នាំដែរឬទេ?

ARBs អាចបណ្តាលឱ្យកកើតប៉ូតាស្យូមនៅក្នុងខ្លួន ដូច្នេះសូមកុំប្រើអំបិលកែច្នៃ (Salt Substitutes) ដែលមានផ្ទុកប៉ូតាស្យូម។

សូមប្រឹក្សាជាមួយគ្រូពេទ្យមុនពេលលោកអ្នកប្រើថ្នាំអាស្ពីរីន ឬថ្នាំ NSAIDs (nonsteroidal anti-inflammatory drugs) ដូចជាថ្នាំ ibuprofen ឬថ្នាំ naproxen។ ថ្នាំដែលគ្មានវេជ្ជបញ្ជាទាំងនេះអាចបណ្តាលឱ្យកកើតជាតិសូដ្យូមនិងទឹកនៅក្នុងខ្លួនរបស់លោកអ្នក និងបន្ថយឥទ្ធិពលថ្នាំ ARB។ សូមពិនិត្យស្លាកម្ហូបអាហារដើម្បីជ្រើសរើសអាហារដែលមានជាតិសូដ្យូម និងប៉ូតាស្យូមទាប។ ចំណុចនេះ អ្នកឯកទេសខាងចំណីអាហារអាចជួយលោកអ្នកបាន។

រីឯ Digoxin និង Warfarin អាចរំខានដល់ឥទ្ធិពលរបស់ Micardits។ ប្រសិនបើលោកអ្នកកំពុងប្រើថ្នាំទាំងនេះ សូមប្រាប់គ្រូពេទ្យរបស់លោកអ្នកមុនពេលគាត់ចេញវេជ្ជបញ្ជា ថ្នាំ ARB ។

សូមលោកអ្នកប្រាប់គ្រូពេទ្យអំពីថ្នាំទាំងអស់ដែលលោកអ្នកប្រើ រួមទាំងថ្នាំគ្មានវេជ្ជបញ្ជា, ឱសថបុរាណ និងថ្នាំបំប៉នផងដែរ។

 

តើ ARBs មានផលប៉ះពាល់អ្វីខ្លះ?

ផលប៉ះពាល់ រួមមាន ៖

Leave a Comment