តើ Arrhythmia គឺជាអ្វី?
Arrhythmia គឺជាចង្វាក់បេះដូងដែលលោតមិនស្មើគ្នា។ មានន័យថាបេះដូងរបស់លោកអ្នកលោតចង្វាក់ខុសពីចង្វាក់ធម្មតារបស់វា។
លោកអ្នកអាចមានអារម្មណ៍ថា បេះដូងលោតរំលងចង្វាក់, លោតថែមចង្វាក់, ឬកំពុងរញ្ជួយ។ មួយទៀតក៏អាចមានអារម្មណ៍ថាវាកំពុងលោតលឿនពេក (ដែលគ្រូពេទ្យហៅថា Tachycardia) ឬយឺតពេក (ហៅថា Bradycardia) ។ ឬក៏លោកអ្នកប្រហែលជាមិនកត់សម្គាល់ឃើញអ្វីទាំងអស់។
Arrhythmias អាចជាភាពអាសន្នមួយ ឬពេលខ្លះ អត់មានគ្រោះថ្នាក់អ្វីទេ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាចង្វាក់បេះដូងលោកអ្នកមានអ្វីមិនប្រក្រតី សូមរកជំនួយពីគ្រូពេទ្យភ្លាមៗ ធ្វើដូច្នេះគ្រូពេទ្យអាចរកមូលហេតុដែលវាកើតឡើង និងអ្វីដែលលោកអ្នកត្រូវធ្វើដើមី្បការពារ។
អាការជំងឺ Arrhythmias
Arrhythmias អាចស្ងៀមស្ងាត់ បានន័យថាលោកអ្នកមិនអាចកត់សម្គាល់ឃើញអាការអ្វីឡើយ។ ដោយឡែក គ្រូពេទ្យអាចនឹងរកឃើញចង្វាក់បេះដូងមិនស្មើគ្នា ក្នុងពេលពិនិត្យរាងកាយ។
អាការ Arrhythmias រួមមាន ៖
មូលហេតុកើត Arrhythmia
លោកអ្នកអាចមាន Arrhythmia ទោះបីបេះដូងលោកអ្នកមានសុខភាពល្អក៏ដោយ។ ឬក៏វាអាចកើតឡើងដោយសារតែ ៖
កត្តាហានិភ័យរបស់ Arrhythmia
អ្វីដែលអាចធ្វើឱ្យលោកអ្នកអាចកើត Arrhythmia រួមមាន ៖
ប្រភេទ Arrhythmia
Arrhythmia ត្រូវបានបែងចែកទៅតាមទីតាំងដែលវាកើត។ ប្រសិនបើវាកើតនៅក្នុងថតបេះដូងខាងក្រោម (Ventricle) នោះគេហៅវាថា Ventricular។ បើវាកើតនៅថតបេះដូងខាងលើ (Atria) គេនឹងហៅវាថា Supraventricular។
គ្រូពេទ្យក៏អាចដាក់វាជាក្រុមតាមរបៀបដែលវាប៉ះពាល់ដល់ចង្វាក់បេះដូងរបស់លោកអ្នក។ Bradycardia គឺជាចង្វាក់បេះដូងតិចជាង ៦០ ក្នុងមួយនាទី។ រីឯ Tachycardia គឺចង្វាក់ច្រើនជាង ១០០ ក្នុងមួយនាទី។
Supraventricular Arrhythmia រួមមាន ៖
Ventricular Arrhythmia រួមមាន ៖
មាន Arrhythmia មួយប្រភេទទៀត ហៅថា Bradyarrhythmia គឺជាចង្វាក់យឺតៗ ដោយសារមានជំងឺនៅក្នុងប្រព័ន្ធអគ្គិសនីបេះដូង ឬដោយសារការប្រើថ្នាំ។ វាអាចធ្វើឱ្យលោកអ្នកសន្លប់ ឬមានអារម្មណ៍ថាចង់សន្លប់។ ប្រភេទ Bradyarrhythmia រួមមាន ៖
ការធ្វើរោគវិនិច្ឆ័យ Arrhythmia
ដើម្បីធ្វើរោគវិនិច្ឆ័យ ឬរកមូលហេតុរបស់ Arrhythmia គ្រូពេទ្យនឹងប្រើតេស្ត រួមមាន ៖
ការព្យាបាល Arrhythmia
ការព្យាបាលនឹងអាស្រ័យលើប្រភេទ Arrhythmia ដែលលោកអ្នកមាន។ គ្រូពេទ្យរបស់លោកអ្នកអាចណែនាំនូវការព្យាបាលមួយ ឬច្រើន។
ថ្នាំ
ថ្នាំដែលព្យាបាល Arrhythmia រួមមាន ៖
Valsalva Maneuver
បច្ចេកទេសនេះនឹងធ្វើឱ្យរាងកាយរបស់លោកអ្នកសម្រាក ដោយវាមានឥទ្ធិពលដល់សរសៃប្រសាទ ដែលជួយគ្រប់គ្រងចង្វាក់បេះដូងរបស់លោកអ្នក។ គ្រូពេទ្យអាចប្រាប់លោកអ្នកឱ្យ ៖
Electrical Cardioversion
ប្រសិនបើថ្នាំមិនអាចគ្រប់គ្រងចង្វាក់បេះដូងមិនស្មើគ្នា (ដូចជា Atrial Fibrillation ជាដើម) បាន នោះលោកអ្នកប្រហែលជាត្រូវការការព្យាបាលបេះដូង (Cardioversion)។ ចំពោះបញ្ហានេះ គ្រូពេទ្យនឹងធ្វើឱ្យលោកអ្នកគេង ហើយបន្ទាប់មកនឹងឆក់អគ្គិសនីជញ្ជាំងទ្រូងរបស់លោកអ្នក ដើម្បីរំញោចចង្វាក់បេះដូងឱ្យដើរទៀងទាត់។
Pacemaker
ឧបករណ៍នេះបញ្ជូនកម្លាំងអគ្គិសនីតូចៗទៅកាន់សាច់ដុំបេះដូងរបស់លោកអ្នកដើម្បីរក្សាចង្វាក់បេះដូង។ វារួមបញ្ចូលទាំងម៉ាស៊ីនបង្កើនជីពចរ ដែលផ្ទុកថ្ម និងកុំព្យូទ័រតូចមួយ និងខ្សែភ្លើង ដែលបញ្ជូនបន្ទុកទៅសាច់ដុំបេះដូង។
Implantable cardioverter defibrillator (ICD)
គ្រូពេទ្យភាគច្រើនប្រើ ICD ដើម្បីព្យាបាល Ventricular Tachycardia និង Ventricular Fibrillation ជាចង្វាក់បេះដូងពីរប្រភេទដែលគំរាមកំហែងដល់អាយុជីវិត។
ICD តាមដានចង្វាក់បេះដូងលោកអ្នកជាប់ជានិច្ច។ នៅពេលវារកឃើញចង្វាក់បេះដូងដែលមិនធម្មតា និងលឿន វានឹងឆក់អគ្គិសនីដល់សាច់ដុំបេះដូង ដើមី្បធ្វើឱ្យវាលោតមកចង្វាក់ធម្មតាម្តងទៀត។ វាអាចធ្វើតាមវិធីមួយ ក្នុងចំណោមវិធីខាងក្រោមនេះ ៖
Catheter Ablation
នីតិវិធីនេះចាត់ថាជាការដាក់ខ្សែភ្លើងជាថ្មី (Rewire) ដើម្បីដោះស្រាយបញ្ហាអគ្គិសនីនៅក្នុងបេះដូងរបស់លោកអ្នក។
គ្រូពេទ្យនឹងបញ្ចូល Catheter តាមជើងរបស់លោកអ្នក។ វាផ្តល់ថាមពលអគ្គិសនីដែលមានប្រេកង់ខ្ពស់ ទៅតំបន់តូចមួយនៅខាងក្នុងបេះដូង ដែលជាមូលហេតុធ្វើឱ្យចង្វាក់បេះដូងលោកអ្នកមិនធម្មតា។ ថាមពលនេះនឹងផ្តាច់ផ្លូវនៃចង្វាក់មិនធម្មតានោះ។
វេជ្ជបណ្ឌិតប្រើ Ablation ដើម្បីព្យាបាលជំងឺ PSVTs, atrial flutter, atrial fibrillation, atrial and ventricular tachycardias មួយចំនួន។
ការវះកាត់បេះដូងសម្រាប់ Arrhythmia
Maze Procedure គឺជាប្រភេទការវះកាត់ដើម្បីកែខៃ Atrial Fibrillation ។ គ្រូពេទ្យនឹងធ្វើការជាស៊េរី ឬ Maze ដោយវះកាត់នៅក្នុងថតបេះដូងខាងលើរបស់លោកអ្នក។ គោលដៅគឺដើម្បីរក្សាចរន្តអគ្គិសនីរបស់បេះដូងលោកអ្នក ឱ្យនៅតែលើផ្លូវជាក់លាក់មួយប៉ុណ្ណោះ។ មនុស្សខ្លះ បន្ទាប់មក ក៏ត្រូវការ Pacemaker។
គ្រូពេទ្យអាចនឹងណែនាំនីតិវិធីផ្សេង ដូចជាការវះកាត់វាងជំងឺសរសៃឈាមបេះដូង (Coronary Bypass) ដើម្បីព្យាបាលទម្រង់ជំងឺបេះដូងដទៃទៀត។
ផលវិបាករបស់ Arrhythmia
បើគ្មានការព្យាបាលទេ នោះ Arrhythmia អាចបង្កបញ្ហាគ្រោះថ្នាក់ដូចជា ៖
ការបង្ការ Arrhythmia
លោកអ្នកមិនអាចបង្ការ Arrhythmia បានរហូតទេ។ ការទៅពិនិត្យសុខភាពជាទៀងទាត់ អាចជួយលោកអ្នកមិនឱ្យមានបញ្ហាចង្វាក់បេះដូងច្រើន។ ប៉ុន្តែត្រូវប្រាកដថា លោកអ្នកបានប្រាប់គ្រូពេទ្យឱ្យដឹងពីថ្នាំដែលលោកអ្នកកំពុងប្រើ។ ថ្នាំផ្តាសាយ និងថ្នាំក្អកខ្លះអាចបង្កឱ្យមាន Arrhythmia ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើវា។
មួយទៀត គ្រូពេទ្យក៏អាចណែនាំឱ្យផ្លាស់ប្តូររបៀបរស់នៅមួយចំនួនផងដែរ ដូចជា៖