ការកាត់បន្ថយការប្រើប្រាស់អំបិលអាចជួយកាត់បន្ថយសម្ពាធឈាមរបស់លោកអ្នក។ ជនជាតិអាម៉រិកភាគច្រើនត្រូវការកាត់បន្ថយអំបិល ព្រោះពួកគេទទួលបានជាតិសូដ្យូមច្រើនជាងចំនួនដែលពួកគេគួរទទួល។
សមាគមបេះដូងសម្រាប់ប្រជាជនអាម៉េរិក (The American Heart Association) បានណែនាំឱ្យញ៉ាំជាតិសូដ្យូម (អំបិល) តិចជាង ២ ៥០០ មីលីក្រាមក្នុងមួយថ្ងៃ លើកលែងតែលោកអ្នកមានជំងឺលើសឈាមឬកំពុងមានហានិភ័យ (លោកអ្នកមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមរួចហើយ) ។ អនុសាសន៍បន្ទាប់ គឺសូមលោកអ្នកញ៉ាំអំបិល ១ ៥០០ មីលីក្រាមក្នុងមួយថ្ងៃ។ មានន័យថា ទាំងរាល់អាហារ និងអាហារសម្រន់របស់លោកអ្នកមានអំបិលតិចជាងមួយស្លាបព្រាកាហ្វេ។
សូមចាប់ផ្តើមជាមួយគន្លឹះដូចខាងក្រោមនេះ៖
ប្រសិនបើលោកអ្នកត្រូវការប្រើអំបិលពេលចម្អិន សូមថែមវានៅចុងបញ្ចប់។ ធ្វើបែបនេះ លោកអ្នកនឹងត្រូវការថែមតែបន្តិចបន្តួចប៉ុណ្ណោះ។
Translate by Chakriya Phou