អាហាររហ័សល្អបំផុត ៧ ប្រភេទ

អាហាររហ័សសម្រាប់អាហារពេលព្រឹក  អាហារពេលថ្ងៃត្រង់   និងអាហារពេលល្ងាចដែលលោកអ្នកមិនចាំបាច់មានអារម្មណ៍ថាមានកំហុស។

លោកអ្នកកំពុងព្យាយាមញ៉ាំអាហារដែលល្អចំពោះសុខភាព    ឬកំពុងព្យាយាមសម្រកទម្ងន់មួយចំនួន    ប៉ុន្តែលោកអ្នកនៅតាមផ្លូវហើយប្រញាប់   ហើយលោកអ្នកឃើញខ្លួនឯងស្ថិតនៅជួរទិញអាហារតាមផ្លូវ (drive-through line) ។ សូមកុំបារម្ភ៖ វាក៏មានអាហាររហ័សដែលល្អចំពោះសុខភាពដែរ (ឬយ៉ាងហោចណាស់ល្អជាងបន្តិចចំពោះសុខភាពជាង) ។ លោកអ្នកអាចបញ្ជាទិញអាហារនៅតាមសង្វាក់អាហាររហ័ស (fast food chains) ដែលមានកាឡូរីតិចជាង ៥០០    ហើយមានខ្លាញ់   និងខ្លាញ់ឆ្អែតក្នុងបរិមាណល្មម    និងមានប្រូតេអ៊ីន    និងជាតិសរសៃគ្រប់គ្រាន់។

នេះគឺជាអាហាររហ័សដែលល្អចំពោះសុខភាពបំផុតចំនួន ១០ ពីបណ្តាកំពូលសង្វាក់អាហាររហ័សមួយចំនួន (ប៉ុន្តែត្រូវប្រាកដថាជម្រើសភេសជ្ជៈរបស់លោកអ្នក   មិនធ្វើឱ្យការសន្សំកាឡូរីរបស់លោកអ្នកឡើងដូចដើមវិញទេ   ត្រូវប្រាកដថាលោកអ្នកងាកទៅរកភេសជ្ជៈដែលមានកាឡូរីសូន្យដូចជា   ទឹក   តែ   ឬកាហ្វេគ្មានជាតិផ្អែម    ឬទឹកក្រូចគ្មានកាឡូរី) ។

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ១៖ សាំងវិចសាច់មាន់អាំង   និងផ្លែឈើចំរុះ

សង្វាក់អាហាររហ័សពីរបីមានលក់សាំងវិចសាច់មាន់ដុត។ គន្លឹះសំខាន់គឺបញ្ជាទិញវាដោយមិនយកទឹកជ្រលក់ម៉ៃយ៉ូនែស   ឬគ្រីម   ហើយត្រូវប្រាកដថាគេប្រើនំបុ័ងដែលធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល។

ត្រូវប្រាកដថាលោកអ្នកបញ្ជាទិញសាំងវិចដែលគ្មានម៉ៃយ៉ូនែស    (mayonnaise) ។

ការបំបែកអាហាររូបត្ថម្ភ៖ សាំងវិចសាច់មាន់អាំង (ដោយគ្មានទឹកជ្រលក់សាច់អាំង BBQ ទឹកឃ្មុំ) រួមជាមួយផ្លែឈើចម្រុះខ្នាតធំ    មានកាឡូរី៤០០     ខ្លាញ់ ៣,៥ ក្រាម    (កាឡូរី ៨% ពីខ្លាញ់)    ខ្លាញ់ឆ្អែត ១ ក្រាមខ្លាញ់បំលែង ០ ក្រាម    កូឡេស្តេរ៉ូល ៥៥ មីលីក្រាម    សូដ្យូម ១១២០ មីលីក្រាម    កាបូអ៊ីដ្រាត ៦៥ ក្រាមជាតិសរសៃ ៦ ក្រាម    និងប្រូតេអ៊ីន ៣០ ក្រាម។

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ២ ៖ សាច់ទ្រូងមាន់អាំងជាមួយដំឡូងបារាំងម៉ដ្ឋ   និងពោត

នៅពេលដែលលោកអ្នកចង់បានអ្វីដែលនៅឆ្ងាយពីការបរិភោគអាហាររហ័សស្តង់ដាកិច្ចព្រមព្រៀងអាហារឈុតរបស់ KFC អាចជាដំណោះស្រាយដែលផ្តល់នូវសុខភាព។ សូមជ្រើសរើសយកសាច់ទ្រូងមាន់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់របស់ KFC ធ្វើជាម្ហូបចម្បងរបស់លោកអ្នក   ហើយដំឡូងបារាំងម៉ដ្ឋនិងពោតជាអាហារបន្ទាប់បន្សំ។ ការរួមបញ្ចូលគ្នានេះផ្តល់នូវជាតិប្រូតេអ៊ីនច្រើន (៤១ ក្រាម) ជាមួយនឹងបរិមាណកាបូអ៊ីដ្រាតក្នុងកម្រិតមធ្យម (៤៩ ក្រាម)    និងខ្លាញ់ (១០ ក្រាម) ។

អាហារសាច់មាន់អាំង    ដំឡូងបារាំងម៉ដ្ឋ    និង កំណាត់ពោតប្រវែង   ៥,៥ អ៊ីញ (KFC) មាន កាឡូរី៤៣០    ខ្លាញ់ ១០ ក្រាម (២១% កាឡូរីពីខ្លាញ់)     ខ្លាញ់ឆ្អែត ២ ក្រាម     ខ្លាញ់បំលែង ០ ក្រាម     កូឡេស្តេរ៉ូល ៩០ មីលីក្រាម    សូដ្យូម ៩០៥ មីលីក្រាម     កាបូអ៊ីដ្រាត ៤៩ ក្រាម     ជាតិសរសៃ ៥ ក្រាម       និងប្រូតេអ៊ីន ៤១ ក្រាម។

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ៣ ៖ បាយសាច់មាន់ Teriyaki

អាហារនេះនឹងល្អប្រសើរ    ប្រសិនបើគេប្រើអង្ករសំរូបជំនួសអង្ករសម្រិត    ហើយមានជាតិសូដ្យូមខ្ពស់ណាស់ (១៤៦១ មីលីក្រាម) ។ ទោះយ៉ាងណា   វាមានជាតិខ្លាញ់ឆ្អែតទាប   តែមានប្រូតេអ៊ីនច្រើន (២៥ ក្រាម)     និងមានជាតិសរសៃមួយចំនួន (៤ ក្រាម) ។

បាយសាច់មាន់ Teriyaki មានកាឡូរី    ៥៨៥     ខ្លាញ់ ៦ ក្រាម (កាឡូរី ៩ ភាគរយពីខ្លាញ់)     ខ្លាញ់ឆ្អែត ១ ក្រាម (កាឡូរី ២% ពីខ្លាញ់ឆ្អែត)     ខ្លាញ់បំលែង ០ ក្រាម       កូឡេស្តេរ៉ូល ៣៦ មីលីក្រាម   សូដ្យូម ១៤៦១ មីលីក្រាម    កាបូអ៊ីដ្រាត ១០៦ ក្រាម       ជាតិសរសៃ ៤ ក្រាម    និងប្រូតេអ៊ីន ២៥ ក្រាម។

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ៤៖ សាច់មាន់អាំងរុំជាមួយនំបុ័ងបន្ទះ (Chargrilled Chicken Cool Wrap)

ខ្ញុំគិតថានេះជាអាហាររហ័សសាច់មាន់រុំដែលស្អាតបំផុត   មានរសជាតិឈ្ងុយឆ្ងាញ់ល្អបំផុត   និងធ្វើឱ្យគេស្កប់ស្កល់បំផុតនៅលើទីផ្សារ។ វាមិនបានប្រៀបធៀបជាមួយសាច់មាន់រុំតូចៗ   ដែលផលិតដោយខ្សែសង្វាក់អាហារពីរបីផ្សេងទៀតទេ។ ទោះបីជាលោកអ្នកប្រហែលជាត្រូវការសាច់មាន់រុំតូចពីរសម្រាប់អាហារក៏ដោយ   ក៏សាច់មាន់រុំមួយក្នុងចំណោមសាច់មាន់រុំពីរទាំងនេះ   ទំនងជាធ្វើឱ្យលោកអ្នកស្កប់ស្កល់។ វាផ្ទុកទៅដោយជាតិសរសៃ (៩ ក្រាម)      និងប្រូតេអ៊ីន (៣៣ ក្រាម)     និងខ្លាញ់   និងខ្លាញ់ឆ្អែតក្នុងកម្រិតល្មម។ ទោះយ៉ាងណាក៏ដោយ    វាមានជាតិសូដ្យូមខ្ពស់ (១៣០០ មីលីក្រាម)       ហើយប្រភេទទឹកជ្រលក់របស់វានឹងបន្ថែមតម្លៃអាហារូបត្ថម្ភលើវាទៀត។ ទឹកជ្រលក់ពីរប្រភេទដែលមានជាតិខ្លាញ់ទាប   និងសូដ្យូមទាបបំផុតគឺ    ទឹកជ្រលក់ mustard ទឹកឃ្មុំគ្មានជាតិខ្លាញ់ (Fat-Free Honey Mustard) (កាឡូរី៦០    ខ្លាញ់ ០ ក្រាម    សូដ្យូម ២១០ មីលីក្រាម)    និងទឹកជ្រលក់ទឹកខ្មេះបឺរីដែលបានកាត់បន្ថយជាតិខ្លាញ់ (Reduced Fat Berry Balsamic Vinaigrette) (កាឡូរី៧០     ខ្លាញ់ ២ ក្រាម     សូដ្យូម ១៥០ មីលីក្រាម) ។

សាច់មាន់អាំងរុំជាមួយនំបុ័ងបន្ទះ   ជាមួយទឹកជ្រលក់ mustard ទឹកឃ្មុំគ្មានជាតិខ្លាញ់ មានកាឡូរី ៤៧០    ខ្លាញ់ ១២ ក្រាម     (កាឡូរី ២៣ ភាគរយពីជាតិខ្លាញ់)     ខ្លាញ់ឆ្អែត ៤ ក្រាម     ខ្លាញ់បំលែង ០ ក្រាម    កូឡេស្តេរ៉ូល ៥៥ មីលីក្រាម     សូដ្យូម ១៥១០ មីលីក្រាម      កាបូអ៊ីដ្រាត ៦៤ ក្រាម     ជាតិសរសៃ១០ ក្រាម     ប្រូតេអ៊ីន ៣៣ ក្រាម។

Source: https://thechickenwire.chick-fil-a.com

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ៥៖ ញុំាបន្លែភាគនិរតី    និងបង្អែមទឹកដោះគោជូរផ្លែឈើ

ញុំាបន្លែជាមួយសាច់មាន់អាំង   ដែលលក់នៅតាមបណ្តាសង្វាក់អាហាររហ័សមួយចំនួនតូច   គឺស្ថិតក្នុងចំណោមជម្រើសល្អបំផុត។ ដរាបណាសាច់មាន់ត្រូវបានអាំង មិនមែនចៀន   ហើយទឹកជ្រលក់ស្រាល។ ញុំាបន្លែជាមួយសាច់មាន់អាំង     ដែលលេចធ្លោជាងគេគឺញុំាបន្លែភាគនិរតី   ដែលមានជាតិសរសៃ   និងប្រូតេអ៊ីនខ្ពស់បំផុត   ហើយមានខ្លាញ់ឆ្អែតទាបបំផុត។

ញុំាបន្លែភាគនិរតីជាមួយសាច់មាន់អាំង (មិនរាប់បញ្ចូលទឹកជ្រលក់)    និងបង្អែមទឹកដោះគោជូរផ្លែឈើ មានកាឡូរី ៤៨០    ខ្លាញ់ ១១ ក្រាម (កាឡូរី ២១% ពីខ្លាញ់)      ខ្លាញ់ឆ្អែត ៤ ក្រាម       ខ្លាញ់បំលែង ០ ក្រាម    កូឡេស្តេរ៉ូល ៧៥ មីលីក្រាម     សូដ្យូម ១០៤៥ មីលីក្រាម        កាបូអ៊ីដ្រាត ៦១ ក្រាម        ជាតិសរសៃ ៧ ក្រាម       និងប្រូតេអ៊ីន ៣៤ ក្រាម។

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ៦៖ បឺហ្គឺបន្លែ    និងញុំាបន្លែបែបសាមញ្ញ (Garden Salad)

បឺហ្គឺបន្លែត្រូវបានលក់ម្តងម្កាលនៅហាងលក់អាហាររហ័ស   ហើយនៅពេលនេះបឺហ្គឺបន្លែល្អបំផុតត្រូវបានលក់តាមនៅសង្វាក់អាហារតែមួយ   ក្នុងចំណោមសង្វាក់អាហារធំៗ។ នំសាំងវិចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ   (ដែលស្រដៀងនឹងបឺហ្គឺរបន្លែ    ជាងបឺហ្គឺរសណ្តែកសៀងដែលព្យាយាមយកសណ្តែកសៀងច្នៃជាសាច់គោ)    មានជាតិសរសៃ ៧ ក្រាម    និងប្រូតេអ៊ីន ២២ ក្រាម (២៥​ ក្រាម ប្រសិនបើលោកអ្នកជ្រើសរើសឈីស) ។ សូមធ្វើឱ្យវាក្លាយជាអាហារដោយបន្ថែមញុំាបន្លែសាមញ្ញ។

បឺហ្គឺបន្លែ (ដែលគ្មាន mayonnaise)     ញុំាបន្លែបែបសាមញ្ញ(គ្មានសាច់មាន់)     និងទឹកជ្រលក់អ៊ីតាលីស្រាល ៗកន្លះកញ្ចប់     មានកាឡូរីសរុប ៤៥០    ខ្លាញ់ ១២,៥ ក្រាម (កាឡូរី ២៥% ពីជាតិខ្លាញ់)    ខ្លាញ់ឆ្អែត ៤,២ ក្រាម     ខ្លាញ់បំលែង ០ ក្រាម     កូឡេស្តេរ៉ូល ១០ មីលីក្រាម    សូដ្យូម ១៣២០ មីលីក្រាម     កាបូអ៊ីដ្រាត ៥២,៥ ក្រាម     ជាតិសរសៃ ១០ ក្រាម      និងប្រូតេអ៊ីន ២៦ ក្រាម។

Source: https://www.sweetandsavourypursuits.com

អាហាររហ័សដែលល្អចំពោះសុខភាពលេខ ៧៖ សាំងវិចបន្លែ និងស៊ុបប៉ាស្តាប៉េងប៉ោះ ( Tomato Orzo Soup)

ជម្រើសបួសល្អមួយផ្សេងទៀត   (ជាពិសេសប្រសិនបើលោកអ្នកប្រយ័ត្ន   ក្នុងការទទួលទានជាតិសូដ្យូម) គឺសាំងវិចបន្លែដែលមានជាតិសរសៃ ៥ ក្រាម    និងសូដ្យូម ៤១០ មីលីក្រាម។ ហូបវាជាមួយស៊ុបបន្លែមួយចានសម្រាប់ការបំពេញអាហារថ្ងៃត្រង់ ។

នំសាំងវិចទំហំ ៦ អ៊ីញ   និងស៊ុបប៉ាស្តាប៉េងប៉ោះដុតពី Subway មានកាឡូរី ៣៦០     ខ្លាញ់ ៣,៥ ក្រាម (កាឡូរី៩ ភាគរយ ពីខ្លាញ់)       ខ្លាញ់ឆ្អែត ១ ក្រាម       ខ្លាញ់បំលែង ០ ក្រាម      កូឡេស្តេរ៉ូល ៥ មីលីក្រាម      ជាតិសូដ្យូម ៨២០ មីលីក្រាម       កាបូអ៊ីដ្រាត ៦៩ ក្រាម     ជាតិសរសៃ ៧ ក្រាម     និងប្រូតេអ៊ីន ១៤ ក្រាម។

Leave a Comment