វិធី ៨ យ៉ាងដើម្បីបន្ថយហានិភ័យនៃជំងឺបេះដូង

វិធី ៨ យ៉ាងដើម្បីបន្ថយហានិភ័យនៃជំងឺបេះដូង

លោកអ្នកអាចធ្វើវិធីជាច្រើន ដើម្បីបន្ថយអត្រាកើតជំងឺបេះដូង។ ការធ្វើសកម្មភាពនឹងធ្វើឱ្យសុខភាពរបស់លោកអ្នកប្រសើរឡើង ហើយអាចជួយសង្គ្រោះជីវិតលោកអ្នកបាន។ សូមអនុវត្តតាមវិធីទាំង ៨ នេះដើម្បីកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ៖ 

១. ឈប់ជក់បារី ៖ ប្រសិនបើលោកអ្នកជក់បារី លោកអ្នកនឹងមានឱកាសទ្វេដងក្នុងការគាំងបេះដូង ហើយលោកអ្នកអាចនឹងស្លាប់ផងដែរ ប្រសិនបើលោកអ្នកគាំងបេះដូងនោះ។

២. សូមធ្វើឱ្យកូឡេស្តេរ៉ូលមានកម្រិតល្អ ៖ លោកអ្នកងាយនឹងកើតជំងឺបេះដូង ប្រសិនបើលោកអ្នកមាន ៖

កូឡេស្តេរ៉ូលមិនមែនជារឿងតែមួយដែលសំខាន់នោះទេ។ គ្រូពេទ្យនឹងពិចារណាលើរូបភាពធំ ដោយរួមទាំងហានិភ័យដែលអាចកើតមានទាំងអស់។ ដើម្បីជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល សូមលោកអ្នកបរិភោគរបបអាហារមានកូឡេស្តេរ៉ូល, ខ្លាញ់ឆ្អែត, និងជាតិស្ករចម្រាញ់ ឱ្យបានតិច និងបរិភោគជាតិសរសៃឱ្យបានច្រើន។

៣. សូមគ្រប់គ្រងសម្ពាធឈាមខ្ពស់ ៖ ប្រជាជនអាម៉េរិកជាង ៥០ លាននាក់ នៅសហរដ្ឋអាម៉េរិក មានជំងឺលើសឈាម ឬជំងឺសម្ពាធឈាមខ្ពស់ ដែលធ្វើឱ្យវាក្លាយជាកត្តាហានិភ័យក្នុងការកើតជំងឺបេះដូងបំផុត។ ការហាត់ប្រាណ និងការបរិភោគអាហារដែលល្អចំពោះសុខភាព ក៏ដូចជាជៀសវាងអាហារដែលមានអំបិលគឺអាចជួយបាន។ មនុស្សមួយចំនួនអាចត្រូវការថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេផងដែរ។ ប្រសិនបើលោកអ្នកគេងស្រមុក ឬមានអារម្មណ៍ថាអស់កម្លាំងខ្លាំងពេញមួយថ្ងៃ នោះលោកអ្នកគួរត្រួតពិនិត្យរកបញ្ហាដង្ហើមក្នុងពេលគេង (Sleep Apnea) ដែលនេះជារឿងសំខាន់។ ប្រសិនបើលោកអ្នកមានបញ្ហាដង្ហើមក្នុងពេលគេងមែន លោកអ្នកគួរព្យាបាលវា ព្រោះវាក៏នឹងជួយគ្រប់គ្រងជំងឺលើសឈាមរបស់លោកអ្នកដែរ។

៤. ធ្វើឱ្យរាងកាយសកម្ម ៖  លោកអ្នកដែលមិនបានហាត់ប្រាណ នោះងាយនឹងកើតជំងឺបេះដូង ហើយនិងស្លាប់ដោយសារជំងឺនេះ ជាងអ្នកដែលសកម្ម។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលចាប់ផ្តើមកម្មវិធីហាត់ប្រាណថ្មី ជាពិសេសប្រសិនបើឥឡូវនេះ លោកអ្នកមិនមែនជាមនុស្សសកម្ម។ វេជ្ជបណ្ឌិតអាចប្រាប់ពីអ្វីដែលលោកអ្នកអាចធ្វើបាន។

៥. បរិភោគរបបអាហារដែលមានសុខភាពដល់បេះដូង ៖ បរិភោគអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាប។ មនុស្សគ្រប់គ្នាគួរតែញ៉ាំផ្លែឈើ, បន្លែ, គ្រប់គ្រាប់ធញ្ញជាតិ, សណ្តែក, គ្រាប់ផ្លែឈើ, ក្រុមសណ្តែក, និងអាហាររុក្ខជាតិផ្សេងទៀត។ ជាតិសរសៃគឺល្អសម្រាប់កូឡេស្តេរ៉ូលរបស់លោកអ្នក ហើយលោកអ្នកនឹងទទួលបានវីតាមីនតាមវិធីធម្មជាតិពីក្នុងអាហារ។

លោកអ្នកអាចបរិភោគត្រី (ជាពិសេសត្រីសាល់ម៉ុន ឬត្រីធូណាដែលមានអាស៊ីតខ្លាញ់អូមេហ្កា ៣ ដ៏ល្អសម្រាប់លោកអ្នក), បសុបក្សី, និងសាច់ ប៉ុន្តែត្រូវធ្វើឱ្យវាគ្មានខ្លាញ់សិន និងរក្សាផ្នែកដែលសមល្មមនឹងបរិភោគ។ សូមកំណត់បរិមាណអំបិល និងស្ករផងដែរ។ មនុស្សភាគច្រើនបរិភោគអំបិល និងស្ករច្រើន។

៦. រក្សាទម្ងន់ដែលល្អចំពោះសុខភាព ៖ ការសម្រកទម្ងន់គឺល្អសម្រាប់បេះដូងរបស់លោកអ្នក។ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមផងដែរ។

៧. គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ជំងឺទឹកនោមផ្អែមធ្វើឱ្យងាយកើតជំងឺបេះដូង។ មនុស្សជាច្រើនមិនដឹងថាខ្លួនមានជំងឺទឹកនោមផ្អែមទេ។ សូមលោកអ្នកទៅត្រួតពិនិត្យ និងទទួលយកការព្យាបាល។

៨. គ្រប់គ្រងស្ត្រេស និងកំហឹង ៖ មនុស្សគ្រប់គ្នាមានស្ត្រេស ហើយវាជារឿងធម្មតាទេដែលពួកគេខឹង។ នៅពេលស្ត្រស និងកំហឹងផ្ទុះឡើង ជាពិសេសប្រសិនបើស្ត្រេស និងខឹងច្រើន នោះវានឹងក្លាយជាបញ្ហា។ សូមគ្រប់គ្រងស្ត្រេស និងដោះស្រាយកំហឹងរបស់លោកអ្នកតាមវិធីដែលល្អចំពោះសុខភាព ដែលធ្វើឱ្យលោកអ្នកធូរស្រាលមកវិញ។

Leave a Comment