ត្រីសាម៉ុង បឺរី ផ្កាខាត់ណាបៃតង គ្រាប់អាល់ម៉ុន និង kale គឺជាអាហារដែលស្ថិតក្នុងចំណោមកំពូលអាហាររបស់ពិភព ។ ប៉ុន្តែអាហារទាំងនេះមិនមែនជារោងចក្រថាមពលអាហារូបត្ថម្ភតែមួយគត់នៅលើពិភពលោកទេ។
អាហារជាច្រើនទៀតដែលមិនបានទទួលឋានៈល្បីល្បាញ ក៏សមនឹងទទួលបាននៅលើចានរបស់លោកអ្នកដែរ។ សូមចាប់ផ្តើមជាមួយអាហារទាំងប្រាំបួនដូចខាងក្រោម។
ផ្កាខាត់ណាបៃតងគឺជាសាច់ញាតិដែលទទួលបានការចាប់អារម្មណ៍ទាំងអស់ ប៉ុន្តែបងប្អូនជីដូនមួយរបស់វាគឺគ្មាន wallflower ។ ដូចគ្នានឹង cruciferous veggies ដទៃទៀតដែរ ផ្កាខាត់ណាគឺជាប្រភពដ៏ល្អនៃវីតាមីនសេ និងជាតិសរសៃ។ ដូចគ្នានឹងផ្កាខាត់ណាបៃតងដែរ វាក៏មានសារធាតុគីមីរុក្ខជាតិម្យ៉ាងហៅថា sulforaphane ដែលអាចធានាប្រឆាំងនឹងជំងឺមហារីក នេះបើយោងតាមការសាកល្បងមន្ទីរពិសោធន៍ដំបូងដែលធ្វើឡើងលើសត្វ។ រឿងជាច្រើនទៀតក៏ប៉ះពាល់ដល់ហានិភ័យមហារីករបស់លោកអ្នកដែរ ប៉ុន្តែរបបអាហារគឺជារបស់មួយដែលងាយស្រួលបំផុតក្នុងការគ្រប់គ្រង។
ត្រីតូចៗទាំងនេះមានតម្លៃអាហារូបត្ថម្ភធំ។ ត្រីសាឌីនគឺជាប្រភពដ៏ល្អមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អចំពោះលោកអ្នក និងមានវីតាមីន B12 ខ្ពស់។ ត្រីសាឌីនក៏សម្បូរទៅដោយវីតាមីន D ដែលជាដៃគូរបស់កាល់ស្យូមក្នុងការពង្រឹងឆ្អឹង។
លោកអ្នកស្គាល់តៅហ៊ូ ប៉ុន្តែតើលោកអ្នកបានសាកល្បង tempeh ហើយឬនៅ? Tempeh ក៏ត្រូវបានផលិតចេញពីសណ្តែកសៀងដែរ ហើយវាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន ប៉ូតាស្យូមនិងកាល់ស្យូម។
បន្លែមើមដែលមានពណ៌ស្រស់ឆើតឆាយទាំងនេះ មើលទៅគ្រើមនៅខាងក្រៅ ប៉ុន្តែពួកវាទន់ និងផ្អែមនៅពេលលោកអ្នកចម្អិនវា។ Beets មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ លើសពីនេះ ទឹកបន្លែ (juice) នេះដែលសម្បូរទៅដោយនីត្រាត ត្រូវបានគេរកឃើញថាអាចបន្ថយសម្ពាធឈាម និងបង្កើនលំហូរឈាមទៅកាន់ខួរក្បាល។ ប្រសិនបើលោកអ្នកជាអត្តពលិក ការញ៉ាំ beets ជាអាហារសម្រន់អាចជួយបង្កើនការបំពេញមុខងាររបស់លោកអ្នកបាន។
លោកអ្នកអាចអាំង ដុត និងហូបស្លឹក ឬផ្នែកខាងក្នុងរបស់វា។ បន្ទាប់ពីហូប artichoke ទាំងមូល លោកអ្នកនឹងទទួលបានតែ ៦០ កាឡូរី និងស្ទើរតែគ្មានជាតិខ្លាញ់ តែវាមិនរាប់បញ្ចូលការជ្រលក់ ឬទឹកជ្រលក់ដែលលោកអ្នកបានញ៉ាំជាមួយទេ។ ដោយមានជាតិសរសៃខ្ពស់ វានឹងធ្វើឱ្យលោកអ្នកឆ្អែត ដូច្នេះលោកអ្នកនឹងមិនញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ទេ។
ទឹកដោះគោដែលត្រូវបានធ្វើឱ្យឡើងជូរ (fermented milk) ទម្រង់ពពុះនេះគឺជារបបអាហារចម្បងនៅលើភ្នំ Caucasus នៃអឺរ៉ុបខាងកើតអស់រយៈពេលជាច្រើនឆ្នាំ។ ថ្មីៗនេះវាពេញនិយ័មនៅសហរដ្ឋអាម៉េរិក។ Kefir គឺមានបាក់តេរី “ល្អ” ខ្ពស់ដែលគេហៅថា probiotics ។ វាក៏ត្រូវបានគេសិក្សាសម្រាប់ការប្រឆាំងនឹងការរលាក និងការប្រឆាំងនឹងជំងឺមហារីកផងដែរ។
៧. ផ្លែព្រូន (Prunes)
Prunes ដែលជាផ្លែព្រូនស្ងួត ធ្វើការច្រើនជាងការរក្សាការរំលាយអាហាររបស់លោកអ្នកឱ្យទៀងទាត់។ ពួកវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃខ្ពស់។ Prunes មួយភាគបួនពែងមាន ១០៤ កាឡូរី និង ១២% នៃជាតិសរសៃដែលលោកអ្នកត្រូវការក្នុងមួយថ្ងៃ។ លោកអ្នកអាចញ៉ាំវាទទេ ឬចិញ្រ្ចាំហើយបន្ថែមវាលើនំ muffins ឬនំផ្សេងៗ ឬបញ្ចូលវាទៅក្នុង smoothies អាហារធញ្ញជាតិ ទឹកជ្រលក់ឬស៊ុប។
៨. Lentils
Lentils មិនមានប្រជាប្រិយភាពដូចសណ្តែកទេ ប៉ុន្តែវាជាកំពូលតារាអាហារសុខភាព។ លោកអ្នកមិនចាំបាច់ត្រាំវាមុនពេលចម្អិនទេ។ សូមប្រើ Lentils ជំនួសសាច់សម្រាប់ធ្វើស៊ុប ឬសម្ល បន្ទាប់មកលោកអ្នកនឹងទទួលបានប្រូតេអ៊ីន និងជាតិសរសៃដែលមានខ្លាញ់តិច សម្រាប់ជំនួយបេះដូង ។
លុះត្រាតែលោកអ្នកជាអ្នកគាំទ្រស៊ូស៊ី បើមិនដូច្នេះទេ សារាយសមុទ្រប្រហែលជាមិនដែលឆ្លងកាត់បបូរមាត់របស់លោកអ្នកទេ។ ប៉ុន្តែសមាជិកក្រុមគ្រួសារសារាយនេះពិតជាស័ក្តិសមឱ្យលោកអ្នកសាកល្បងណាស់។ ដោយសារតែពួកវាស្រូបយកសារធាតុចិញ្ចឹមពីសមុទ្រ សារាយសមុទ្រសម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើន ជាពិសេសកាល់ស្យូម និងជាតិដែក។ វាក៏សម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់ទាប។