ចង្វាក់បេះដូងមិនធម្មតា និង Implantable Cardioverter Defibrillators (IDC)

Implantable Cardioverter Defibrillators (ICD) គឺអាចព្យាបាលចង្វាក់បេះដូងមិនធម្មតាបាន។ ICD គឺជាឧបករណ៍អេឡិចត្រូនិចដែលតាមដានល្បឿន និងចង្វាក់បេះដូងរបស់លោកអ្នក។ នៅពេលវារកឃើញថាចង្វាក់បេះដូងលោកអ្នកលោតលឿន និងមិនធម្មតា វានឹងផ្តល់ថាមពលដល់សាច់ដុំបេះដូង។ នេះធ្វើឱ្យបេះដូងលោតធម្មតាឡើងវិញ។

ICD មានពីរផ្នែក គឺតំណ (Lead) និងម៉ាស៊ីនបង្កើនជីពចរ (Pulse Generator)។ តំណ ICD មានខ្សែភ្លើង (Wire) និងឧបករណ៍ចាប់សញ្ញា (Sensor) ដែលតាមដានចង្វាក់បេះដូង និងផ្តល់ថាមពល ដល់ ការលោត (Pacing) ឬការកន្ត្រាក់ (Defibrillation)Pulse Generator ប្រើប្រាស់ ថ្មនិងមានកុំព្យូទ័រតូចមួយ។ ថាមពលរក្សាទុកនៅក្នុងថ្មនោះ ហើយកុំព្យួទ័រសម្រាប់ទទួលបានព័ត៌មានពីតំណ។ 

ប្រភេទនៃ ICD រួមមាន ៖

គ្រូពេទ្យរបស់លោកអ្នកនឹងសម្រេចថាតើ ICD មួណា ដែលស័ក្តិសមចំពោះលោកអ្នក។

 

តើ ICD ដំណើរការយ៉ាងដូចម្តេច?

ICD ជាឧបករណ៍តាមដានចង្វាក់បេះដូង, កំណត់ចង្វាក់បេះដូងមិនធម្មតា, និងកំណត់ការព្យាបាលដែលសមស្រប ដើម្បីឱ្យចង្វាក់បេះដូងវិលទៅរកធម្មតាវិញ។ គ្រូពេទ្យនឹងរៀបចំកម្មវិធី ICD ដោយរួមបញ្ចូលមុខងារមួយ ឬទាំងអស់នៃមុខងារខាងក្រោម ៖

តើនរណាខ្លះអាចទទួល ICD?

ICD ប្រើសម្រាប់ ៖

តើត្រូវត្រៀមលក្ខណៈយ៉ាងដូចម្តេចសម្រាប់ការផ្សាំ ICD?

មុនពេលផ្សាំ ICD សូមសួរគ្រូពេទ្យថាតើថ្នាំអ្វីដែលលោកអ្នកអាចប្រើបាន។ គ្រូពេទ្យអាចនឹងស្នើសុំឱ្យលោកអ្នកឈប់ប្រើថ្នាំមួយចំនួន មុនពេលធ្វើនីតិវិធី។ លោកអ្នកនឹងទទួលបានការណែនាំច្បាស់លាស់ពីខាងគ្រូពេទ្យ។

ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម សូមសួរគ្រូពេទ្យ ថាតើគួរកែតម្រូវថ្នាំទឹកនោមផ្អែមរបស់លោកអ្នកយ៉ាងដូចម្តេច។

កុំញ៉ាំឬផឹក បន្ទាប់ពីពាក់កណ្តាលអធ្រាត្រពេលល្ងាចមុនពេលនីតិវិធី។ ប្រសិនបើលោកអ្នកត្រូវលេបថ្នាំ ចូរញ៉ាំទឹកតែមួយចិបបានហើយ។

ពេលទៅមន្ទីរពេទ្យ លោកអ្នកត្រូវស្លៀកសម្លៀកបំពាក់ដែលមានផាសុកភាព។ លោកអ្នកនឹងត្រូវផ្លាស់ស្លៀកឈុតសម្លៀកបំពាក់មន្ទីរពេទ្យដើមី្បចូលនីតិវិធី។ សូមទុកគ្រឿងអលង្ការ និងរបស់មានតម្លៃទាំងអស់នៅឯផ្ទះ។

តើធ្វើអ្វីខ្លះក្នុងនីតិវិធី?

ជាដំបូង លោកអ្នកត្រូវគេងលើគ្រែ ហើយគិលានុបដ្ឋាយិកានឹងចាក់ IV ចូលទៅក្នុងដៃ ឬប្រអប់ដៃរបស់លោកអ្នក។ នេះគឺដើមី្បបញ្ចូលថ្នាំឬវត្ថុរាវឱ្យលោកអ្នក។

លោកអ្នកនឹងទទួលបានថ្នាំអង់ទីប្យូទិចដើម្បីការពារការឆ្លងមេរោគ និងទទួលថ្នាំតាមរយៈ IV ដើម្បីបន្ធូរអារម្មណ៍ និងធ្វើឱ្យលោកអ្នកងងុយគេង ប៉ុន្តែវាមិនធ្វើឱ្យលោកអ្នកគេងលក់នោះទេ។

គិលានុបដ្ឋាយិកានឹងភ្ជាប់ម៉ូនីទ័រជាច្រើននឹងខ្លួនលោកអ្នក។ ម៉ូនីទ័រទាំងនោះនឹងធ្វើឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពិនិត្យចង្វាក់បេះដូង, សម្ពាធឈាម, កម្រិតអុកស៊ីសែនក្នុងឈាម, និងការវាស់វែងផ្សេងៗទៀត ក្នុងពេលវះកាត់។

ផ្នែកខាងឆ្វេងឬខាងស្តាំនៃទ្រូង ដោយចាប់ពីកដល់ក្រលៀនរបស់លោកអ្នកនឹងត្រូវកោរ និងសម្អាតដោយប្រើសាប៊ូពិសេស។ គេនឹងគ្របក្រណាត់ដែលបានសម្លាប់មេរោគរួចលើខ្លួនលោកអ្នកចាប់ពី ក ដល់ជើង។ មួយទៀតគេនឹងចងរុំខ្សែដាក់នៅចង្កេះ និងដៃរបស់លោកអ្នក ដើម្បីបង្ការដៃរបស់លោកអ្នក កុំឱ្យប៉ះពាល់កន្លែងដែលបានសម្លាប់មេរោគរួច។ 

 

មានវិធីពីរយ៉ាងក្នុងការផ្សាំ ICD ប៉ុន្តែជាធម្មតា គេប្រើ endocardial (transvenous) approach ។

បន្ទាប់មក គ្រូពេទ្យនឹងវះស្នាមមួយនៅក្រោមឆ្អឹងដងកាំបិត។ រួចគាត់ដាក់ តំណ ទៅក្នុងសរសៃវ៉ែន ចូលទៅរកថតបេះដូងរបស់លោកអ្នក។ រួចគ្រូពេទ្យនឹងបង្កើតថង់ក្រោមស្បែកទ្រូងរបស់លោកអ្នក ដើមី្បភ្ជាប់តំណ។

វាកម្រណាស់ ប៉ុន្តែពេលខ្លះជាការចាំបាច់ ដែលគ្រូពេទ្យត្រូវបញ្ចូល ICD ដោយប្រើ Epicardial Approach (ខាងក្រៅបេះដូង)។ នេះតម្រូវឱ្យមានការវះកាត់បើកបេះដូង។ បើមិនដាក់តំណតាមសរសៃវ៉ែន នោះទេ គេអាចប្រើវិធីដេរភ្ជាប់ជំនួសវិញ។ នៅមានវិធីវះកាត់ដោយមានជំនួយពីមនុស្សយន្ត ដើម្បីកាត់បន្ថយការប៉ះទង្គិចទាក់ទងនឹងការវះកាត់ប្រភេទនេះ។ គ្រូពេទ្យនឹងសម្រេចថាតើវិធីសាស្ត្រនេះចាំបាច់សម្រាប់លោកអ្នកដែរឬទេ។

ICD អាចចំណាយពេលប្រហែល ២ ទៅ ៥ ម៉ោង។

 

តើមានអ្វីកើតឡើងបន្ទាប់ពី ICD?

ជាធម្មតាលោកអ្នកអាចត្រូវស្នាក់នៅមន្ទីរពេទ្យពេញមួយយប់។។

ព្រឹកថ្ងៃបន្ទាប់លោកអ្នកត្រូវធ្វើ X-ray ដើម្បីឱ្យប្រាកដថា ICD បានដាក់នៅក្នុងទីតាំងត្រឹមត្រូវហើយ ហើយគ្រូពេទ្យនឹងពិនិត្យមើល ICD របស់លោកអ្នក ដើម្បីធានាថាវាដំណើរការត្រឹមត្រូវ។

គ្រូពេទ្យនឹងប្រាប់លោកអ្នក អំពីប្រភេទ ICD ដែលផ្សាំនឹងខ្លួនលោកអ្នក, កាលបរិច្ឆេទនៃការផ្សាំ, និងឈ្មោះគ្រូពេទ្យដែលផ្សាំឱ្យលោកអ្នក។ ក្នុងរយៈពេលប្រហែលបីខែបន្ទាប់ពីនីតិវិធី លោកអ្នកនឹងទទួលបានអត្តសញ្ញាណប័ណ្ណអចិន្រ្តៃយ៍មួយ ដែលមានដាក់ព័ត៌មានទាំងនេះ។ សូមដាក់ប័ណ្ណនេះតាមជាប់ខ្លួនអ្នកគ្រប់ពេលវេលា ដើមី្បបង្ការក្នុងករណីដែលលោកអ្នកមានបញ្ហាសុខភាពតាមផ្លូវចៃដន្យ។

ក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងបន្ទាប់ពីនីតិវិធី សូមលោកអ្នកកុំលើក, រុញ, ឬទាញវត្ថុដែលមានទម្ងន់លើសពី ៤,៥ គីឡូក្រាម។ ប្រសិនបើលោកអ្នកបានធ្វើការវះកាត់បើកបេះដូង  នោះវាអាចចំណាយពេលយូរទើបអាចត្រលប់ទៅធ្វើសកម្មភាពធម្មតាខ្លះៗវិញ។ គ្រូពេទ្យឬគិលានុបដ្ឋាយិកានឹងពិភាក្សាអំពីគោលការណ៍ណែនាំសកម្មភាព ជាមួយលោកអ្នក មុនពេលលោកអ្នកចេញពីមន្ទីរពេទ្យ។

 

តើគួរថែរក្សារបួសយ៉ាងដូចម្តេច?

លោកអ្នកត្រូវរក្សាមុខរបួស ឱ្យស្អាត និងស្ងួត។ សូមពិនិត្យមុខរបួសជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាវាជាសះ។ មុខរបួសត្រូវចំណាយពេលពីរបីសប្តាហ៍ ដើម្បីជាសះស្បើយទាំងស្រុង។

សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកកត់សម្គាល់ឃើញមាន ៖

អ្នកនឹងប៉ោងនៅក្រោមស្បែកត្រង់កន្លែងដែលដាក់ Generator។ បើលោកអ្នកស្លៀកពាក់ នោះមើលមិនដឹងឡើយ។ សូមលោកអ្នកកុំស្លៀកសម្លៀកបំពាក់តឹងៗ ព្រោះអាចធ្វើឱ្យរលាកបាន។

 

តើគួរជៀសវាងឧបករណ៍អគ្គិសនីអ្វីខ្លះ?

ឧបករណ៍អគ្គិសនីភាគច្រើន ដូចជា Microwave Oven ជាដើម មិនរំខានដល់មុខងារ ICD ទេ។ វត្ថុដែលលោកអ្នកត្រូវជៀសសវាងគឺ វត្ថុដែលមានអគ្គិសនី ឬម៉ាញេទិកខ្លាំង ដូចជាឧបករណ៍ឧស្សាហកម្មមួយចំនួន, ham radio, រលកវិទ្យុអាំងតង់ស៊ីតេខ្ពស់ (ដូចជានៅក្បែរម៉ាស៊ីនភ្លើងអគ្គិសនីធំៗ, power plants, ឬប៉មបញ្ជូនវិទ្យុសកម្ម), និង Arc ឬ Resistance Welders។

មួយទៀត លោកអ្នកត្រូវឈរនៅចម្ងាយមួយសន្ធឺងដៃពីកន្លែង ដែលមិនសូវមានថាមពលអគ្គិសនីឬម៉ាញេទិក ដូចជាមេដែកធំៗ,  ធុងបាស, ដំបងសុវត្ថិភាពនៅអាកាសយានដ្ឋាន, និងអង់តែនដែលប្រើនៅក្នុង Ham ឬវិទ្យុ CB។

ប្រសិនបើលោកអ្នកស្ថិតនៅក្នុងទីតាំងមានថាមពលអគ្គិសនីឬម៉ាញេទិកខ្លាំង នោះ ICD អាចនឹងឈប់ដើរ។ លុះត្រាតែលោកអ្នកចេញឆ្ងាយ ទើប ICD ដំណើរការឡើងវិញ។ កុំព្រួយ ទោះបែបនេះ ក៏មិនដែលធ្វើឱ្យ ICD ខូចនោះទេ។

ចំពោះទូរស័ព្ទចល័តគួរតែទុកឆ្ងាយប្រមាណ ១៥ សង់ទីម៉ែត្រពីកន្លែងដាក់ ICD។ 

ប្រសិនបើលោកអ្នកត្រូវឆ្លងកាត់ច្រកចូលដែលប្រើឧបករណ៍ការពារចោរ សូមដើរឆ្លងឱ្យលឿន។

កុំទៅធ្វើតេស្តណាមួយដែលតប្រើ magnetic resonance imaging (MRI)។ ប៉ុន្តែលោកអ្នកអាចធ្វើស៊ីធីស្កេន បើសិនវាចាំបាច់។

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីការងារឬសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក សូមសាកសួរគ្រូពេទ្យ។

តើធ្វើដូចម្តេចទើបដឹងថា ICD កំពុងដំណើរការ?

ជារឿយៗ គឺអាស្រ័យលើប្រភេទ ICD ៖

តើគួរធ្វើដូចម្តេច ពេលត្រូវ ICD ឆក់?

ប្រសិនបើលោកអ្នកដាក់ ICD ហើយឆក់នឹង ICD ដែលនៅក្នុងខ្លួនលោកអ្នកនោះ ៖

ប្រសិនបើលោកអ្នកកំពុងតែឆក់ ICD ហើយមាននរណាម្នាក់ទៅប៉ះលោកអ្នក នោះគេអាចមានអារម្មណ៍ឆៀបៗ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ដល់រូបគេនោះទេ។

តើពេលណាគួរទូរស័ព្ទទៅគ្រូពេទ្យ ទាក់ទងនឹង ICD ដែលដាក់នៅក្នុងខ្លួន?

សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើ ៖

តើត្រូវទៅជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?

លោកអ្នកត្រូវទៅជួបគ្រូពេទ្យតាមការណាត់ ដើមី្បតាមដាន បន្ទាប់ពីដាក់ ICD រួច។ គ្រូពេទ្យនឹងប្រាប់លោកអ្នកថាតើត្រូវទៅពិនិត្យ ICD ញឹកញាប់ប៉ុណ្ណា។ ក្នុងអំឡុងពេលពិនិត្យ ICD គ្រូពេទ្យនឹងពិនិត្យមើលថាតើ ICD បានរកឃើញឬព្យាបាលចង្វាក់បេះដូងមិនធម្មតាដែរឬទេ ហើយនឹងពិនិត្យមើលថ្មរបស់វាផងដែរ។ ការណាត់ជួបពិតជាសំខាន់ណាស់។ យ៉ាងហោចណាស់ ក៏លោកអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញបេះដូង មួយដង ក្នុងមួយឆ្នាំ។

តើ ICD អាចប្រើបានប៉ុន្មានឆ្នាំ?

ឧបករណ៍នេះ អាចប្រើបានពី ៥ ទៅ ១០ ឆ្នាំ អាស្រ័យលើថាតើវាឆក់ច្រើនប៉ុណ្ណា។ នៅពេលដែលលោកអ្នកត្រូវការផ្លាស់ប្តូរ ICD នោះលោកអ្នកត្រូវទៅមន្ទីរពេទ្យដើមី្បប្តូរវា។ ពេលប្តូរ គ្រូពេទ្យនឹងវះស្នាមមួយទៀតដើមី្បដាក់តំណ។ បើសិនបើតំណចាស់នៅប្រើការបាន អ៊ីចឹងគ្រូពេទ្យគ្រាន់តែដាក់ Generator ថ្មីប៉ុណ្ណោះ។ ប៉ុន្តែបើតំណចាស់ប្រើការលែងបាន គេនឹងដាក់តំណថ្មី។ 

Leave a Comment