ចង្វាក់បេះដូងមិនប្រក្រតី និង Pacemakers

បេះដូងធម្មតា មានសុខភាពល្អ មានឧបករណ៍វាស់ល្បឿន (Pacemaker) ដោយខ្លួនវា ដែលកំណត់អត្រាចង្វាក់បេះដូងលោត។

ទោះយ៉ាងណា បេះដូងខ្លះលោតមិនបានទៀងទាត់ទេ។ ពេលខ្លះ Pacemaker អាចកែបញ្ហាបាន។ Pacemaker គឺជាឧបករណ៍តូចមួយ ដែលបញ្ជូនចរន្តអគ្គិសនីទៅកាន់សាច់ដុំបេះដូង ដើម្បីរក្សាល្បឿន និងចង្វាក់របស់បេះដូង។ Pacemaker ក៏អាចប្រើដើម្បីព្យាបាល fainting spells (syncope), congestive heart failure, និង hypertrophic cardiomyopathy

Pacemaker ត្រូវបានផ្សាំនៅក្រោមស្បែកដើមទ្រូង អំឡុងពេលវះកាត់តូចតាច។

Pacemaker មានពីរផ្នែក គឺ តំណ (Leads) និងម៉ាស៊ីនបង្កើនជីពចរ (Pulse Generator)Pulse Generator ផ្ទុកថ្ម និងកុំព្យូទ័រតូចមួយ ហើយទីតាំងត្រូវដាក់ គឺនៅក្រោមស្បែកទ្រូង។ តំណ គឺជាខ្សែចាក់តាមសរសៃឈាមចូលទៅក្នុងបេះដូង ហើយផ្សាំទៅក្នុងសាច់ដុំបេះដូង។ ពួកវាទាំងពីរបញ្ជូនចរន្តពី Pulse Generator ទៅសាច់ដុំបេះដូង ក៏ដូចជាដឹងពីសកម្មភាពអគ្គិសនីរបស់បេះដូង។

ចរន្តនីមួយៗនឹងកន្ត្រាក់បេះដូង។ ចំណែក Pacemaker អាចមានតំណ ពីមួយទៅបី អាស្រ័យលើតម្រូវការប្រភេទ Pacemaker ដើម្បីព្យាបាលបញ្ហាបេះដូង។

Pacemaker មានប្រភេទផ្សេងៗគ្នា។

គ្រូពេទ្យរបស់លោកអ្នកនឹងសម្រេចថាតើ Pacemaker បែបណា ដែលលោកអ្នកត្រូវការ ដោយផ្អែកលើលក្ខខណ្ឌបេះដូងរបស់លោកអ្នក។

វេជ្ជបណ្ឌិតនឹងវាស់កម្រិតអប្បបរមានៃចង្វាក់បេះដូងរបស់លោកអ្នក។ នៅពេលដែលចង្វាក់បេះដូងរបស់លោកអ្នកធ្លាក់ចុះទាបជាងអត្រាដែលបានកំណត់ នោះ Pacemaker របស់លោកអ្នកនឹងបង្កើតកម្លាំងអគ្គិសនីដែលឆ្លងកាត់តំណទៅកាន់សាច់ដុំបេះដូង។ នេះបណ្តាលឱ្យសាច់ដុំបេះដូងកន្ត្រាក់ និងបង្កើតជាចង្វាក់បេះដូង។

Pacemaker នេះក៏ប្រើសម្រាប់ព្យាបាល ដូចជា ៖

ការរួមភេទបន្ទាប់ពីគាំងបេះដូង

លោក Wayne Sotile, PhD, ជាអ្នកចិត្តសាស្រ្តម្នាក់ដែលបានផ្តល់ប្រឹក្សាដល់អ្នកជំងឺបេះដូងអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដឹងច្បាស់ថា អ្នកជំងឺព្រួយបារម្ភអំពីការរួមភេទខ្លាំងប៉ុណ្ណា បន្ទាប់ពីគាំងបេះដូង។ គាត់បាននិយាយថា «ជឿខ្ញុំទៅ ប្រសិនបើបើមិនមែនពួកគេថប់អារម្មណ៍ គឺដៃគូរបស់ពួកគេជាអ្នកថប់អារម្មណ»។ គូស្វាមីភរិយាតែងព្រួយបារម្ភអំពីការគាំងបេះដូងជាលើកទីពីរ ឬក៏អ្នកជំងឺអាចស្លាប់នៅក្នុងបន្ទប់គេង។ ប៉ុន្តែ លោក Wayne Sotile និងអ្នកជំនាញជំងឺបេះដូង បានប្រាប់ WebMD ថា ការរួមភេទមិនមានគ្រោះថ្នាក់ដូចអ្នកជំងឺជាច្រើនជឿនោះទេ។ ជាមួយនឹងការស្ទាបអង្អែលព្រមជាមួយនឹងការធានា អ្នកជំងឺបេះដូងអាចធ្វើបានម្តង…

សូមអានអត្ថបទស្តីការរួមភេទបន្ទាប់ពីការគាំងបេះដូង>>

តើគួររៀបចំខ្លួនយ៉ាងដូចម្តេចដើម្បីធ្វើ Pacemaker?

មុនពេលនីតិវិធី ៖

តើគេផ្សាំ Pacemaker យ៉ាងដូចម្តេច?

គេផ្សាំ Pacemaker ដោយវិធីពីរយ៉ាង ៖

គ្រូពេទ្យនឹងកំណត់ថាតើ Pacemaker មួយណាដែលល្អបំផុតសម្រាប់លោកអ្នក។

 

តើគេធ្វើអ្វីក្នុងអំឡុង Pacemaker?

Endocardial approach ត្រូវការពេលប្រហែល ១ ទៅ  ៥ ម៉ោង។

តើមានអ្វីខ្លះ បន្ទាប់ពី Pacemaker រួច?

លោកអ្នកអាចត្រូវស្នាក់នៅមន្ទីរពេទ្យពេញមួយយប់។ គិលានុបដ្ឋាយិកានឹងតាមដានល្បឿន និងចង្វាក់បេះដូងរបស់លោកអ្នក។

គិលានុបដ្ឋាយិកានឹងបង្ហាញពីរបៀបថែទាំស្នាមរបួស។ សូមរក្សាមុខរបួសរបស់លោកអ្នកឱ្យស្អាត និងស្ងួតជានិច្ច។ សូមពិនិត្យមុខរបួសរបស់លោកអ្នក ជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រាកដថាវាជាសះស្បើយ។ សូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ប្រសិនបើលោកអ្នកកត់សម្គាល់ឃើញ ៖

គ្រូពេទ្យនឹងពិនិត្យការកំណត់ Pacemaker មុនពេលលោកអ្នកចេញពីមន្ទីរពេទ្យ។ លោកអ្នកនឹងទទួលបានអត្តសញ្ញាណប័ណ្ណបណ្តោះអាសន្ន ដែលប្រាប់អំពី ៖

ក្នុងរយៈពេលបីខែ លោកអ្នកនឹងទទួលបានប័ណ្ណអចិន្រ្តៃយ៍ពីក្រុមហ៊ុន Pacemaker។ សូមដាក់ប័ណ្ណនេះតាមជាប់ខ្លួនអ្នកគ្រប់ពេលវេលា ដើមី្បបង្ការក្នុងករណីដែលលោកអ្នកត្រូវការព្យាបាលនៅមន្ទីរពេទ្យមួយផ្សេងទៀត។

 

តើអាចធ្វើចលនាបានទេបន្ទាប់ពីវះកាត់រួច?

តើគួរជៀសវាងឧបករណ៍អគ្គិសនីមួយចំនួនដែរឬទេ?

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីការងារឬសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក សូមសាកសួរគ្រូពេទ្យ។

តើត្រូវដាក់ Pacemaker រយៈពេលប៉ុន្មាន?

Pacemaker អាចប្រើរយៈពេលពី ៥ ទៅ ១០ ឆ្នាំ ជួនកាលអាចបានយូរជាងនេះ អាស្រ័យលើគេប្រើញឹកញាប់ប៉ុណ្ណា។ នៅពេលដែលថ្មជិតអស់ នោះនឹងត្រូវប្តូរហើយ។

 

តើត្រូវទៅជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?

ការត្រួតពិនិត្យ Pacemaker ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ពីវះកាត់ដាក់ Pacemaker រួច។ លោកអ្នកត្រូវទៅជួបគ្រូពេទ្យតាមការណាត់ ព្រោះវាមានសារសំខាន់ណាស់ ក្នុងគ្រូពេទ្យត្រូវការតម្រែតម្រូវដើមី្បពន្យាររយៈពេល Pacemaker របស់លោកអ្នក។ បន្ទាប់មក លោកអ្នកនឹងត្រូវពិនិត្យ Pacemaker រៀងរាល់បីខែម្តង តាមទូរស័ព្ទ ដើម្បីវាយតម្លៃមុខងារថ្ម។ គិលានុបដ្ឋាយិកានឹងពន្យល់ពីរបៀបពិនិត្យមើល Pacemaker ដោយប្រើ Telephone Transmitter។ មួយទៀត លោកអ្នកនឹងត្រូវទៅធ្វើតេស្តបន្ថែមទៀត មួយឬពីរដង ក្នុងមួយឆ្នាំ ។

ប្រសិនបើលោកអ្នកមាន Biventricular Pacemaker នោះលោកអ្នកត្រូវទៅការិយាល័យគ្រូពេទ្យ ឬមន្ទីរពេទ្យឱ្យបានញឹកញាប់ជាងមុន ដើម្បីឱ្យប្រាកដថាឧបករណ៍របស់លោកអ្នកដំណើរការបានត្រឹមត្រូវ ហើយមិនបាច់កែតម្រូវការកំណត់អ្វីទេ។

Leave a Comment