ACE Inhibitors និងជំងឺបេះដូង

Angiotensin-converting enzyme (ACE) inhibitors  គឺជាថ្នាំជំងឺបេះដូងដែលពង្រីក សរសៃឈាមរបស់លោកអ្នក។ ថ្នាំនេះបង្កើនបរិមាណឈាម ដែលបេះដូងលោកអ្នកច្របាច់ និងបន្ថយសម្ពាធឈាម។ ថ្នាំនេះក៏បង្កើនលំហូរឈាម ដែលជួយកាត់បន្ថយបន្ទុកការងារបេះដូងរបស់លោកអ្នកដែរ។

ឧទាហរណ៍នៃ ACE inhibitors រួមមាន ៖

ហេតុអ្វីបានជាគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំនេះ?

ជាការពិតណាស់ ថ្នាំនេះនឹងជួយគ្រប់គ្រងជំងឺលើសឈាម។ ប៉ុន្តែគ្រូពេទ្យរបស់លោកអ្នកអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំ ACE inhibitors សម្រាប់អ្នកដែលមានបញ្ហាបេះដូងដទៃទៀត ៖

ជំងឺខ្សោយបេះដូង ៖ ថ្នាំនេះអាចការពារការចុះខ្សោយនៃបេះដូង និងអាចពន្យារអាយុជីវិតលោកអ្នកបាន។

ការគាំងបេះដូង ៖ ក្រោយពីលោកអ្នកគាំងបេះដូងម្តង ប្រភេទថ្នាំ ACE មួយអាចបន្ថយផលប៉ះពាល់ដល់កម្លាំងបេះដូងរបស់លោកអ្នក និងជួយលោកអ្នកឱ្យរស់នៅបានយូរ។

ជំងឺទឹកនោមផ្អែម ៖ ថ្នាំខ្លះអាចពន្យឺតការខូចតម្រងនោម ចំពោះមនុស្សជាច្រើន ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

ការការពារជំងឺបេះដូង ៖ ប្រសិនបើលោកអ្នកមានហានិភ័យខ្ពស់ ថ្នាំនេះនឹងជួយកាត់បន្ថយឱកាសនៃការកើតរោគគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

តើគួរប្រើថ្នាំនេះយ៉ាងដូចម្តេច?

ជាធម្មតា លោកអ្នកត្រូវប្រើថ្នាំ ACE inhibitors នៅពេលពោះទទេ និងមួយម៉ោងមុនញ៉ាំអាហារ។ សូមអនុវត្តតាមការណែនាំដែលមាននៅលើស្លាកប្រអប់ថ្នាំ។ ចំនួនដូស (Dose) ដែលត្រូវលេបរាល់ថ្ងៃ, ចន្លោះពេលលេបថ្នាំ, និងរយៈពេលដែលត្រូវប្រើ គឺអាស្រ័យលើប្រភេទថ្នាំ ACE inhibitor ដែលគ្រូពេទ្យចេញវេជ្ជបញ្ជា និងលក្ខខណ្ឌជំងឺរបស់លោកអ្នក។

នៅពេលប្រើថ្នាំ សូមលោកអ្នកឱ្យគ្រូពេទ្យពិនិត្យសម្ពាធឈាម និងតម្រងនោមរបស់លោកអ្នកឱ្យបានទៀងទាត់។

បើលោកអ្នកប្រើថ្នាំ ACE inhibitors សូមកុំឈប់ប្រើវា ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុន។ ប្រសិនបើលោកអ្នកប្រើថ្នាំនេះសម្រាប់ជំងឺខ្សោយបេះដូង, នោះអាការជំងឺត្រូវការពេលយូរបន្តិចទើបឃើញមានភាពប្រសើរ។ មួយទៀតការប្រើប្រាស់ថ្នាំ ACE inhibitors យូរអង្វែងនឹងជួយគ្រប់គ្រងជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ និងកាត់បន្ថយឱកាសនាំឱ្យជំងឺលោកអ្នកកាន់តែយ៉ាប់យ៉ឺន។

តើ ACE Inhibitor មានប្រតិកម្មជាមួយអាហារ ឬថ្នាំផ្សេងដែរឬទេ?

វា​អាច។ សូមកុំប្រើអំបិលកែច្នៃ (Salt Substitutes) លុះត្រាតែគ្រូពេទ្យឬគិលានុបដ្ឋាយិកាអនុញ្ញាត។ អំបិលខ្លះផ្ទុកប៉ូតាស្យូម ហើយដោយសារតែថ្នាំ ACE inhibitor បណ្តាលឱ្យរាងកាយរក្សាទុកប៉ូតាស្យូម ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។ សូមអានស្លាកអាហារ ដើម្បីជ្រើសរើសអាហារដែលមានជាតិប្រៃ និងប៉ូតាស្យូមទាប។ ចំណុចនេះ អ្នកឯកទេសខាងចំណីអាហារអាចជួយលោកអ្នកបាន។

ថ្នាំ Nonsteroidal Anti-inflammatory Medications  (ប្រភេទថ្នាំ NSAIDs ដូចជា Aleve និង Motrin) និងថ្នាំអាស្ពីរីន ដែលដាក់លក់តាមបញ្ជរថ្នាំអាចបណ្តាលឱ្យរាងកាយរបស់លោកអ្នករក្សាជាតិប្រៃ និងទឹក និងបន្ថយប្រសិទ្ធភាពរបស់ថ្នាំ ACE inhibitor។ សូមពិនិត្យជាមួយគ្រូពេទ្យរបស់លោកអ្នកមុនពេលប្រើថ្នាំ Anti-inflammatory។

វាជារឿងសំខាន់ដែលគ្រូពេទ្យត្រូវដឹងអំពីថ្នាំទាំងអស់ដែលលោកអ្នកកំពុងប្រើ។ លើសពីនេះ ថ្នាំមួយចំនួនដែលបានរៀបរាប់ខាងលើប្រហែលជាមិនសូវដំណើរការល្អជាមួយ ACE inhibitor ទេ។

សូមពិគ្រោះជាមួយគ្រូពេទ្យ មុនពេលប្រើថ្នាំថ្មីណាមួយ រួមទាំងថ្នាំដែលគ្មានវេជ្ជបញ្ជា, ឱសថបុរាណ និងថ្នាំបំប៉ន។

តើមានផលប៉ះពាល់អ្វីខ្លះ?

ផលប៉ះពាល់រួមមាន ៖

ក្អក ៖ ប្រសិនបើលោកអ្នកនៅតែមាន ឬធ្ងន់ធ្ងរ សូមទាក់ទងទៅគ្រូពេទ្យ។ សូមសួរថាតើថ្នាំក្អកប្រភេទណាដែលលោកអ្នកអាចប្រើដើម្បីបន្ធូរជំងឺ។

កន្ទួលក្រហម និងរមាស់លើស្បែក ៖ ប្រសិនបើលោកអ្នកមានបញ្ហានេះ សូមកុំព្យាបាលវាដោយខ្លួនឯង។ សូមទូរស័ព្ទទៅគ្រូពេទ្យ។

វិលមុខ, ងងឹតមុខ ឬខ្សោយ នៅពេលក្រោកឡើង ៖ អាការនេះអាចនឹងកើតខ្លាំង បន្ទាប់ពីលេបថ្នាំ ACE inhibitor លើកដំបូង ជាពិសេសប្រសិនបើលោកអ្នកលេបថ្នាំទឹក (ថ្នាំបញ្ចុះទឹកនោម)។ សូមលោកអ្នកក្រោកឡើងយឺតៗ។ ប្រសិនបើនៅតែកើតមាន ចូរលោកអ្នកទៅរកគ្រូពេទ្យ។

អណ្តាតមានជាតិប្រៃ ឬលោហធាតុ ឬការថយចុះសមត្ថភាពក្នុងការភ្លក្សរសជាតិ ៖ ជាធម្មតា វានឹងបាត់ទៅវិញ នៅពេលលោកអ្នកបន្តប្រើថ្នាំ។

អាការរាងកាយ ៖ សូមទូរស័ព្ទទៅគ្រូពេទ្យប្រសិនបើលោកអ្នកមាន ៖

ហើម-ក, មុខ និងអណ្តាត ៖ ទាក់ទងទៅគ្រូពេទ្យរបស់លោកអ្នកភ្លាមៗ ប្រសិនបើលោកអ្នកមានបញ្ហាទាំងនេះ។ នេះគឺជាសញ្ញាណគ្រោះថ្នាក់។

កម្រិតប៉ូតាស្យូមខ្ពស់ ៖ នេះគឺជាផលវិបាកដែលអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះចំពោះលោកអ្នកដែលប្រើថ្នាំ ACE inhibitors គួរតែធ្វើតេស្តឈាមឱ្យបានទៀងទាត់ ដើម្បីវាស់កម្រិតប៉ូតាស្យូម។

ចំពោះរោគសញ្ញាជំងឺ រួមមាន ៖

សូមទាក់ទងគ្រូពេទ្យរបស់លោកអ្នកភ្លាម ប្រសិនបើលោកអ្នកមានបញ្ហាទាំងនេះ។

ក្អួត ឬរាកធ្ងន់ធ្ងរ ៖ ទាំងនេះអាចធ្វើឱ្យលោកអ្នកខ្សោះជាតិទឹក។ នោះអាចនាំឱ្យមានសម្ពាធឈាមទាប។ សូមទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់។

សូមទាក់ទងទៅក្រុមគ្រូពេទ្យរបស់លោកអ្នកផងដែរ ប្រសិនបើលោកអ្នកមានរោគសញ្ញាផ្សេងទៀតដែលធ្វើឱ្យលោកអ្នកព្រួយបារម្ភ។

 

តើស្ត្រីមានផ្ទៃពោះអាចលេបថ្នាំ ACE inhibitors បានទេ?

ស្ត្រីមិនគួរលេបថ្នាំ ACE inhibitors ពេលមានផ្ទៃពោះឡើយ ជាពិសេសក្នុងអំឡុងពេលត្រីមាសទី ២ និងទី ៣។ ថ្នាំនេះអាចបន្ថយសម្ពាធឈាម និងបណ្តាលឱ្យខ្សោយតម្រងនោម ឬមានកម្រិតប៉ូតាស្យូមខ្ពស់នៅក្នុងឈាមរបស់ម្តាយ។ ថ្នាំនេះអាចបណ្តាលឱ្យទារកស្លាប់ ឬខូចទ្រង់ទ្រាយ។

ប្រសិនជាម្តាយកំពុងលេបថ្នាំ ACE inhibitors  នោះគាត់មិនត្រូវបំបៅដោះទារកឡើយ។  ថ្នាំពេទ្យអាចឆ្លងកាត់ទឹកដោះម្តាយ។

 

តើកុមារអាចលេបថ្នាំ ACE inhibitors បានទេ?

ចម្លើយដ៏ខ្លី គឺបាន។ ប៉ុន្តែ ថ្នាំនេះអាចមានឥទ្ធិពលលើសម្ពាធឈាមរបស់កុមារ។ ដូច្នេះកុមារមានហានិភ័យខ្ពស់ក្នុងការរងផលប៉ះពាល់ធ្ងន់ធ្ងរ។

មុនពេលផ្តល់ថ្នាំពន្យារ ACE inhibitors  ដល់កុមារ សូមលោកអ្នកពិភាក្សាអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមាន ជាមួយនឹងគ្រូពេទ្យឯកទេសជំងឺបេះដូងកុមារ (គ្រូពេទ្យបេះដូង) ជាមុនសិន។

Leave a Comment