តើនរណាខ្លះមិនគួរផឹកគ្រឿងស្រវឹង?

តើនរណាខ្លះមិនគួរផឹកគ្រឿងស្រវឹង?

តើការផឹកគ្រឿងស្រវឹងត្រឹមពីរបីដងពិតជាល្អសម្រាប់បេះដូងរបស់លោកអ្នកមែនឬ? ត្រូវហើយ  ប៉ុន្តែតែពីរបីដងប៉ុណ្ណោះ ហើយមិនមែនគ្រប់គ្នាអាចផឹកបាននោះទេ។

ការផឹកគ្រឿងស្រវឹងបរិមាណសមល្មម ដោយក្នុងមួយថ្ងៃ មួយដងសម្រាប់ស្ត្រី និងពីរដងសម្រាប់បុរស ដែលការផឹកនេះអាចការពារមនុស្សមួយចំនួនពីជំងឺបេះដូង។

ការផឹកមួយដង មានន័យថា ផឹកក្នុងបរិមាណស្រាបៀរឬស្រាទំពាំងបាយជូរត្រជាក់ៗ ប្រមាណ ៣៥៥ មីលីលីត្រ, ស្រាទំពាំងបាយជូរ ប្រហែល ១៤៨ មីលីលីត្រ, ឬ ស្រា 80 proof liquor ប្រហែល ៤៤,៥ មីលីលីត្រ។

គ្រឿងស្រវឹងអាចជួយបេះដូងលោកអ្នក ដូចជា ៖

ប៉ុន្តែមុនពេលដែលលោកអ្នកចាប់ផ្តើមប្រើគ្រឿងស្រវឹង លោកអ្នកត្រូវដឹងរឿងមួយថា ៖ គ្រូពេទ្យមិនទាន់ប្រាកដទេថាតើការមានសុខភាពល្អមកពីគ្រឿងស្រវឹង ឬមកពីជម្រើសរបៀបរស់នៅល្អ ផ្សេងៗទៀតដែលអ្នកផឹកគ្រឿងស្រវឹងជ្រើសរើស។ ដូច្នេះប្រសិនបើលោកអ្នកមិនដែលផឹកស្រាសោះ សូមលោកអ្នកកុំផឹកអី ដើមី្បសុខភាពបេះដូងរបស់លោកអ្នក។ របបអាហារដែលល្អចំពោះសុខភាព និងការហាត់ប្រាណទៀងទាត់ផ្តល់នូវផលល្អៗច្រើនជាងប្រើគ្រឿងស្រវឹង។ សូមឈ្វេងយល់បន្ថែមអំពីបញ្ហាសុខភាពដែលបណ្តាលមកពីការប្រើគ្រឿងស្រវឹង។

ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពីគ្រឿងស្រវឹងនេះ សូមរក្សាការផឹករបស់លោកអ្នកត្រឹមកម្រិតស្រាលឬមធ្យម។ ការផឹកគ្រឿងស្រវឹងច្រើនអាចធ្វើឱ្យលោកអ្នកងាយមានបញ្ហាសុខភាព ដូចជាជំងឺថ្លើម, មហារីក, ដំបៅក្រពះជាដើម។ ការប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំឬច្រើន អាចធ្វើឱ្យប៉ះពាល់ដល់បេះដូងរបស់លោកអ្នក និងនាំឱ្យមានជំងឺសាច់ដុំបេះដូង ហៅថា Cardiomyopathy។ ការសេពគ្រឿងស្រវឹងជាប្រចាំក៏អាចធ្វើឱ្យសម្ពាធឈាមរបស់លោកអ្នកឡើងខ្ពស់ដែរ។

ការផឹកច្រើនហួសហេតុ ៖ ក្នុងរយៈពេល ២ ម៉ោង បើស្រី្តផឹកគ្រឿងស្រវឹងបួនដងឬច្រើនជាងនេះ ហើយបុរសផឹកប្រាំដងឬច្រើនជាងហ្នឹង នោះគឺអាចបណ្តាលឱ្យចង្វាក់បេះដូងលោតមិនទៀងទាត់ ដែលហៅថាចង្វាក់បេះដូងមិនប្រក្រតី (Arrhythmias)។ ប៉ុន្តែមិនមែនមានន័យថា នៅថ្ងៃដើមសប្តាហ៍ លោកអ្នកអាចមិនផឹកគ្រឿងស្រវឹង ហើយចាំមកផឹកសរុបនៅថ្ងៃចុងសប្តាហ៍ឡើយ។

នរណាខ្លះមិនគួរផឹកគ្រឿងស្រវឹង?

គ្រឿងស្រវឹងអាចបង្កគ្រោះថ្នាក់ដល់មនុស្សមួយចំនួន ដែលពួកគាត់មានបញ្ហាសុខភាព។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើលោកអ្នកមានលក្ខខណ្ឌណាមួយដូចខាងក្រោម ហើយមិនប្រាកដថាលោកអ្នកគួរផឹកឬអត់ ៖

ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រវត្តិញៀនគ្រឿងស្រវឹងគឺមិនគួរផឹកឡើយ។

ថ្នាំមួយចំនួនមិនអាចញ៉ាំលាយជាមួយគ្រឿងស្រវឹងទេ។ លោកអ្នកអាចពិនិត្យមើលស្លាកសញ្ញាព្រមាននៅលើថ្នាំ ដែលទិញពីឱសថស្ថាន ដែលមានប្រាប់លោកអ្នកកុំឱ្យផឹកគ្រឿងស្រវឹងនៅពេលលោកអ្នកលេបថ្នាំនេះ។ ប៉ុន្តែសូមពិនិត្យថ្នាំជាមួយឱសថការី ប្រសិនបើលោកអ្នកមិនប្រាកដក្នុងចិត្ត។

Leave a Comment