ថ្នាំ Antiplatelet

ថ្នាំ Antiplatelet គឺជាក្រុមថ្នាំដ៏មានឥទ្ធិពលដែលការពារការកកឈាម។

នៅពេលលោកអ្នកមានរបួស ផ្លាកែតនឹងមកដល់មុខរបួស និងរួមជាក្រុម ដើម្បីបង្កើតជាកំណកមួយដែលបញ្ឈប់ការហូរឈាម។ នេះជារឿងល្អចំពោះការមានរបួសនៅលើស្បែក។ ប៉ុន្តែប្លាកែតក៏អាចបង្កើតជាក្រុមដែរ នៅពេលដែលរងរបួសសសៃឈាម មកពីផ្នែកខាងក្នុង ដូចជារបួសក្នុងសរសៃឈាមក្រហម ដែលបណ្តាលមកពីការកកខ្លាញ់ក្នុងសរសៃឈាម (Atherosclerosis)។

ក្នុងស្ថានភាពនេះ ប្លាកែតនឹងនាំឱ្យកកឈាមនៅក្នុងសរសៃឈាមដែលរងរបួសរួចហើយនោះ ហើយថ្នាំ Antiplatelet គឺអាចការពារបញ្ហានេះមិនឱ្យកើតឡើងបាន។

ហេតុអ្វីបានជាគេប្រើ Antiplatelet?

គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំ Antiplatelets ដល់អ្នកដែលមានប្រវត្តិជំងឺដូចតទៅ ៖     

ថ្នាំ Antiplatelets នេះត្រូវបានគេប្រើផងដែរ ៖

តើត្រូវលេបថ្នាំ Antiplatelet យ៉ាងដូចម្តេច?

ជាធម្មតា ត្រូវលេបមួយដងឬពីរដង ក្នុងមួយថ្ងៃ។ ប៉ុន្តែលោកអ្នកមិនគួរលេបវា នៅពេលពោះទទេឡើយ។

សូមប្រាប់គ្រូពេទ្យ ប្រសិនបើលោកអ្នកប្រតិកម្មនឹងថ្នាំអាស្ពីរីន, ibuprofen ឬ naproxen មុនពេលគាត់ចេញវេជ្ជបញ្ជាថ្នាំនេះឱ្យលោកអ្នក។

អ្នកដែលមានបញ្ហាហូរឈាម, ដំបៅ,  ឬអ្នកដែលមានគម្រោងវះកាត់ រួមទាំងការវះកាត់ធ្មេញផងដែរ គួរតែពិគ្រោះជាមួយគ្រូពេទ្យ មុនពេលប្រើថ្នាំទាំងនេះ។ ព្រោះថ្នាំអាចបណ្តាលឱ្យហូរឈាមច្រើនពេក។

បើសិនលោកអ្នកប្រើថ្នាំ  Antiplatelets  គឺមិនគួរឈប់ទេ លុះត្រាតែគ្រូពេទ្យប្រាប់ឱ្យឈប់ប្រើ។

លោកអ្នកប្រហែលជាត្រូវប្រើថ្នាំនេះមួយជីវិត ដោយអាស្រ័យលើលក្ខខណ្ឌជំងឺរបស់លោកអ្នក។

នៅពេលប្រើថ្នាំនេះ សូមសួរគ្រូពេទ្យអំពីថ្នាំដែលលោកអ្នកអាចប្រើដើម្បីបំបាត់ការឈឺចាប់ ឬជំងឺផ្តាសាយតិចតួច។ មុនប្រើថ្នាំបំបាត់ការឈឺចាប់ និងផលិតផលថ្នាំបំបាត់ផ្តាសាយផ្សេងៗ សូមអានស្លាកណែនាំជាមុនសិន ដើម្បីឱ្យប្រាកដថាថ្នាំទាំងនោះគ្មានជាតិអាស្ពីរីន។ ថ្នាំដែលមានផ្ទុកថ្នាំអាស្ពីរីន ឬថ្នាំប្រភេទ NSAIDs អាចបណ្តាលឱ្យហូរឈាមនៅពេលប្រើជាមួយថ្នាំ Antiplatelets។

មុនពេលវះកាត់, ពេលធ្វើធ្មេញ, ឬការព្យាបាលបន្ទាន់ណាមួយ សូមប្រាប់គ្រូពេទ្យឬពេទ្យធ្មេញថាលោកអ្នកកំពុងប្រើថ្នាំ Antiplatelets។ ហើយលោកអ្នកប្រហែលជាត្រូវឈប់ប្រើវា រយៈពេល ៥ ទៅ ៧ ថ្ងៃ មុនពេលធ្វើធ្មេញ ឬវះកាត់។ ទោះយ៉ាងណាក៏ដោយ សូមកុំបញ្ឈប់ការប្រើថ្នាំ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។

សូមប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើសកម្មភាព (ដូចជាពេលបើកបររថយន្តជាដើម) រហូតដល់លោកអ្នកដឹងថាថ្នាំនេះឥទ្ធិពលយ៉ាងដូចម្តេចខ្លះចំពោះខ្លួនលោកអ្នក។

 

តើមានផលប៉ះពាល់ដែរឬទេ?

ប្រភេទថ្នាំ Antiplatelets អាចបណ្តាលឱ្យ ៖

ដើម្បីបន្ធូរបញ្ហាចង់ក្អួត និងឈឺក្រពះ សូមញ៉ាំថ្នាំជាមួយអាហារ។ ហើយសូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើផលរំខានទាំងនេះធ្ងន់ធ្ងរ ឬមិនបាត់។

ដោយឡែក សូមទាក់ទងគ្រូពេទ្យរបស់លោកអ្នកភ្លាមៗ ប្រសិនបើលោកអ្នកមានបញ្ហាដូចខាងក្រោម ខណៈពេលដែលប្រើថ្នាំ Antiplatelets ៖

ផលប៉ះពាល់អាចនឹងកាន់តែអាក្រក់ជាងនេះ ចំពោះអ្នកដែលមានជំងឺហឺត និងជំងឺប្រតិកម្ម។

 

តើស្ត្រីមានផ្ទៃពោះអាចប្រើថ្នាំ Antiplatelets បានទេ?

ប្រសិនបើអ្នកចង់ប្រើ ចូរប្រាប់គ្រូពេទ្យជាមុនសិន មុនពេលអ្នកប្រើថ្នាំ Antiplatelets នេះ។ ការប្រើថ្នាំនេះក្នុងអំឡុងពេល ២ សប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ អាចបណ្តាលឱ្យមានបញ្ហាហូរឈាមក្នុងខ្លួនទារក ឬខ្លួនម្តាយ មុន និងក្រោយពេលសម្រាល។

 

តើអាចបំបៅកូនបានទេ បើសិនប្រើថ្នាំ Antiplatelets?

ជាតិថ្នាំ Antiplatelets អាចបញ្ជូនទៅទារកតាមរយៈទឹកដោះម្តាយ។ ប៉ុន្តែឥទ្ធិពលរបស់ថ្នាំនេះចំពោះទារកដែលបំបៅនោះ គឺមិនទាន់ដឹងនៅឡើយទេ។ អ្នកគួរពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យ និងវេជ្ជបណ្ឌិតខាងទារក។

Leave a Comment