ថ្នាំអាស្ពីរីនសម្រាប់ជំងឺបេះដូង

តើគួរប្រើថ្នាំអាស្ពីរីនសម្រាប់ជំងឺបេះដូងដែរឬទេ?

ថ្នាំអាស្ពីរីន ត្រូវបានគេប្រើជាថ្នាំបំបាត់ការឈឺចាប់ អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។ ចាប់តាំងពីទសវត្ស ១៩៧០ ថ្នាំនេះត្រូវបានប្រើដើម្បីការពារ និងគ្រប់គ្រងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ជាការពិតណាស់ ការលេបថ្នាំអាស្ពីរីនក្នុងកម្រិតទាប ដោយក្នុងមួយថ្ងៃ យ៉ាងហោចណាស់ប្រើ ១០ ឆ្នាំ គឺអាចបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង បាន ១០ ភាគរយ។

ប៉ុន្តែវាមិនមែនផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ថាតើថ្នាំនេះស័ក្តិសមសម្រាប់លោកអ្នកដែរឬទេ។

តើវាជួយបេះដូងយ៉ាងដូចម្តេច?

ថ្នាំអាស្ពីរីនជួយសម្រួលដល់ការរលាក។ កំណ (Plaque) អាចបណ្តាលឱ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ប្រសិនបើមានការរលាក។ ថ្នាំអាស្ពីរីនរារាំងអង់ហ្ស៊ីម (Enzyme) មួយ​ ដែលមានឈ្មោះថា Cyclooxygenase។ បែបនោះនឹងធ្វើឱ្យរាងកាយរបស់លោកអ្នកមិនសូវផលិតសារធាតុគីមី ដែលអាចជួយទប់រលាក។

វាជួយការពារការកកឈាម។ សារធាតុគីមីមួយចំនួននៅក្នុងឈាមបង្កបញ្ហាដែលបណ្តាលឱ្យមានការកកឈាម។ នៅពេលថ្នាំអាស្ពីរីនបញ្ឈប់សារធាតុគីមីទាំងនោះ, វាជួយពន្យឺតការបង្កើតកំណកឈាម។ វាសំខាន់ណាស់ព្រោះវាអាចធ្វើឱ្យស្ទះសរសៃឈាមដែលនាំឈាមទៅកាន់សាច់ដុំបេះដូង និងខួរក្បាល ដែលបង្កើននូវហានិភ័យក្នុងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

វាអាចកាត់បន្ថយហានិភ័យពីការស្លាប់។ ការលេបថ្នាំអាស្ពីរីនជាប្រចាំអាចជួយលោកអ្នកកាត់បន្ថយហានិភ័យពីបុព្វហេតុនៃការស្លាប់ទាំងអស់ ជាពិសេសក្នុងចំណោម ៖

តើនរណាខ្លះអាចទទួលបានអត្ថប្រយោជន៍?

តើមានហានិភ័យអ្វីខ្លះ?

តើមានអត្ថប្រយោជន៍អ្វីខ្លះ?

ថ្នាំអាស្ពីរីនអាចកាត់បន្ថយការខូចខាតបេះដូង ក្នុងពេលគាំងបេះដូង។

វាអាចជួយការពារបញ្ហាបេះដូង នាពេលអនាគត បន្ទាប់ពីគាំងបេះដូងរួច។

វាអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។

សូមពិគ្រោះជាមួយគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការព្យាបាលដោយថ្នាំអាស្ពីរីន មុនពេលលោកអ្នកចាប់ផ្តើមប្រើថ្នាំនេះ។

 

តើគួរប្រើប៉ុណ្ណា?

តាមការស្រាវជ្រាវបាននិយាយថា មនុស្សគួរលេបថ្នាំអាស្ពីរីន ចន្លោះពី ៨០ មីលីក្រាមទៅ ១៦០ មីលីក្រាម ក្នុងមួយថ្ងៃ។ នេះគឺតិចជាងពាក់កណ្តាលនៃថ្នាំអាស្ពីរីនស្តង់ដារ ៣២៥ មីលីក្រាម ដែលគ្រូពេទ្យភាគច្រើនចេញវេជ្ជបញ្ជាឱ្យអ្នកជំងឺ។

តាមការសិក្សាជាច្រើនបានបង្ហាញថា កម្រិសដូសថ្នាំទាបមានប្រសិទ្ធភាពដូចកម្រិតខ្ពស់ដែរ។ វាក៏បន្ថយហានិភ័យនៃការហូរឈាមខាងក្នុងខ្លួនរបស់លោកអ្នកដែរ។ ថ្នាំអាស្ពីរីនសម្រាប់ទារកមាន ៨១ មីលីក្រាម។ នៅមានថ្នាំអាស្ពីរីនកម្រិតទាបផ្សេងទៀតដែលសម្រាប់មនុស្សពេញវ័យប្រើ។

សូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីដឹងថាកម្រិតថ្នាំប៉ុណ្ណាដែលស័ក្តិសមនឹងលោកអ្នក។

តើគួរប្រើថ្នាំដូចម្តេច?

ដំបូង លោកអ្នកត្រូវប្រាប់គ្រូពេទ្យ ប្រសិនបើលោកអ្នកមានប្រតិកម្មនឹងថ្នាំអាស្ពីរីន, ibuprofen ឬ naproxen។ ប្រសិនបើលោកអ្នកត្រូវប្រើថ្នាំអាស្ពីរីនជាប្រចាំនោះ អ៊ីចឹង ៖

សូមសួរគ្រូពេទ្យនូវថ្នាំផ្សេងទៀត ដែលលោកអ្នកអាចប្រើបានដើម្បីបំបាត់ការឈឺចាប់ ឬជំងឺផ្តាសាយ ខណៈលោកអ្នកប្រើថ្នាំអាស្ពីរីន។ សូមអានស្លាកថ្នាំបំបាត់ការឈឺចាប់ និងបំបាត់ផ្តាសាយតិចតួច ដើម្បីឱ្យប្រាកដថាថ្នាំទាំងនេះគ្មានជាតិអាស្ពីរីន។ ថ្នាំផ្សេងៗដែលមានជាតិថ្នាំអាស្ពីរីន ឬថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) អាចបណ្តាលឱ្យហូរឈាម នៅពេលប្រើជាមួយនឹងថ្នាំអាស្ពីរីន ដែលលោកអ្នកប្រើព្យាបាលជាប្រចាំ។

មុនពេលវះកាត់, ធ្វើធ្មេញ, ឬព្យាបាលជំងឺបន្ទាន់ សូមប្រាប់គ្រូពេទ្យ ឬពេទ្យធ្មេញថាលោកអ្នកកំពុងប្រើថ្នាំអាស្ពីរីន។ លោកអ្នកប្រហែលជាត្រូវឈប់លេបថ្នាំ ពី ៥ ទៅ ៧ ថ្ងៃ មុននីតិវិធី។

ទោះយ៉ាងណាក៏ដោយ សូមកុំឈប់ប្រើថ្នាំ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុន។

 

តើមានផលប៉ះពាល់ដែរឬទេ?

មាន។ ផលប៉ះពាល់មួយចំនួន រួមមាន ៖

សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើមានផលប៉ះពាល់ណាមួយមិនព្រមបាត់ ឬរឹតតែធ្ងន់ធ្ងរ។

សូមលោកអ្នកទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើលោកអ្នកមាន ៖

តើនរណាមិនគួរប្រើថ្នាំអាស្ពីរីន?

សូមពិគ្រោះជាមួយគ្រូពេទ្យ ថាតើការប្រើថ្នាំអាស្ពីរីនល្អសម្រាប់លោកអ្នកដែរឬទេ។

Leave a Comment