ជំងឺបេះដូង និង Beta-Blocker Therapy

ថ្នាំ Beta-blockers គឺជាប្រភេទថ្នាំវេជ្ជបញ្ជាមួយប្រភេទ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីព្យាបាលជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) និងជាការព្យាបាលជំងឺខ្សោយបេះដូងដ៏សំខាន់។ Beta-blockers ធ្វើការដោយរារាំងផលប៉ះពាល់នៃ epinephrine (adrenaline) និងបន្ថយចង្វាក់បេះដូងយឺត ដែលនាំឱ្យបេះដូងថយចុះតម្រូវការអុកស៊ីសែន។

ការប្រើប្រាស់ថ្នាំ beta-blockers រយៈពេលវែងនឹងជួយគ្រប់គ្រងជំងឺខ្សោយបេះដូងដែលរ៉ាំរ៉ៃ។

 

ឧទាហរណ៍នៃថ្នាំ Beta-Blockers

តើថ្នាំ Beta-Blockers ព្យាបាលអ្វីខ្លះ?

ជារឿយៗ គ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំ Beta-blockers សម្រាប់ស្ថានភាពបេះដូង ដូចខាងក្រោម ៖

Beta-blockers ក៏អាចព្យាបាលបញ្ហាខាងក្រោមនេះដែរ ៖

ប្រសិនបើលោកអ្នកមានជំងឺហឺត ឬ COPD នោះគ្រូពេទ្យប្រហែលជាមិនចេញវេជ្ជបញ្ជាថ្នាំ Beta-blocker នេះទេ ព្រោះវាអាចធ្វើឱ្យអាការនៃការដកដង្ហើមរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើលោកអ្នកមានជំងឺខ្សោយបេះដូង និងស្ទះសួតធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលការស្ទះនោះជាមុនសិន មុននឹងចេញវេជ្ជបញ្ជាថ្នាំ Beta-blocker ។

 

វិធីប្រើថ្នាំ Beta-Blockers

លោកអ្នកអាចប្រើថ្នាំនៅពេលព្រឹក, ពេលញ៉ាំអាហារ, និងពេលចូលគេង។ នៅពេលដែលលោកអ្នកញ៉ាំ Beta-blockers ជាមួយអាហារ លោកអ្នកអាចមានផលប៉ះពាល់តិច ព្រោះរាងកាយរបស់លោកអ្នកនឹងស្រូបយកថ្នាំយឺតៗ។

សូមលោកអ្នកអនុវត្តតាមការណែនាំលើស្លាក ថាតើត្រូវប្រើញឹកញាប់ប៉ុណ្ណា។ ចំនួនដូស (Dose) ដែលលោកអ្នកលេបរៀងរាល់ថ្ងៃ, ចន្លោះពេលលេប និងរយៈពេលដែលត្រូវប្រើថ្នាំ ត្រូវអាស្រ័យលើលក្ខខណ្ឌជំងឺរបស់លោកអ្នក។ មនុស្សវ័យចំណាស់ ជាធម្មតាប្រើថ្នាំក្នុងកម្រិតទាប។ សូមសួរគ្រូពេទ្យពីអ្វីដែលលោកអ្នកត្រូវធ្វើ ប្រសិនបើលោកអ្នកខកមិនបានញ៉ាំថ្នាំមួយពេល។

ខណៈពេលដែលលោកអ្នកប្រើថ្នាំ Beta-blocker លោកអ្នកប្រហែលជាត្រូវពិនិត្យជីពចរ ជារៀងរាល់ថ្ងៃ។ ប្រសិនបើជីពចរយឺតជាងធម្មតា លោកអ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម។

បើលោកអ្នកប្រើ Beta-blocker សូមកុំឈប់ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុន ទោះបីលោកអ្នកមានអារម្មណ៍ថាថ្នាំមិនដំណើរការក៏ដោយ។ ការឈប់ប្រើភ្លាមៗអាចធ្វើឱ្យការចុកទ្រូងកាន់តែអាក្រក់ និងបណ្តាលឱ្យគាំងបេះដូង។

 

ផលប៉ះពាល់

ផលរំខានរបស់ថ្នាំ beta-blockers គឺជារឿងធម្មតា ប៉ុន្តែជាទូទៅ ស្រាលៗ។ វារួមមាន ៖

ប្រសិនបើអាការទាំងនេះមិនបាត់ ឬកាន់តែធ្ងន់ធ្ងរ សូមទាក់ទងគ្រូពេទ្យរបស់លោកអ្នក។

លោកអ្នកមិនគួរលេបថ្នាំ Beta-blockers  ឡើយ ប្រសិនបើលោកអ្នកមានសម្ពាធឈាមទាប ឬជីពចរយឺត ព្រោះការបន្ថយចង្វាក់បេះដូងកាន់តែច្រើនអាចបណ្តាលឱ្យវិលមុខ និងឈឺក្បាល។

ការប្រើលាយជាមួយថ្នាំផ្សេងទៀត

អ្នកដែលប្រើថ្នាំ Beta-blockers ច្រើនតែមានវេជ្ជបញ្ជាថ្នាំផ្សេងទៀតដែរ។ ជាធម្មតា ថ្នាំទាំងនោះជាថ្នាំបញ្ចុះទឹកនោម (ថ្នាំគ្រាប់ទឹក) ឬថ្នាំផ្សេងទៀត ដូចជា ACE inhibitors និង Angiotensin Receptor Blockers (ARBs) ដែលបន្ថយសម្ពាធឈាម និងធ្វើឱ្យអាការខ្សោយបេះដូងកាន់តែប្រសើរឡើង។ ប្រសិនបើលោកអ្នកមានផលប៉ះពាល់ ហើយលោកអ្នកកំពុងប្រើថ្នាំបេះដូងជាមួយគ្នានោះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីរបស់លោកអ្នក។ លោកអ្នកប្រហែលជាត្រូវផ្លាស់ប្តូររបៀបលេបថ្នាំ  ដោយលេបថ្នាំផ្សេងគ្នា នៅពេលខុសគ្នា។

វាជារឿងចាំបាច់ក្នុងការប្រាប់គ្រូពេទ្យអំពីថ្នាំគ្រប់យ៉ាងដែលលោកអ្នកកំពុងប្រើ – រាប់បញ្ចូលទាំងថ្នាំគ្មានវេជ្ជបញ្ជា, ឱសថបុរាណ, និងថ្នាំបំប៉ន ពីព្រោះវាអាចប៉ះពាល់ដល់របៀបដំណើរការរបស់ថ្នាំ Beta-blocker ដែលលោកអ្នកកំពុងតែប្រើ។

ខណៈពេលមានផ្ទៃពោះ ឬបំបៅដោះ

ថ្នាំ Beta-blockers អាចប៉ះពាល់ដល់ទារកដែលកំពុងលូតលាស់ ដោយបន្ថយចង្វាក់បេះដូង និងបន្ថយកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាម។ ថ្នាំទាំងនេះក៏អាចចម្លងដល់ទារក តាមរយៈទឹកដោះម្តាយ ដែលនឹងបណ្តាលឱ្យមានសម្ពាធឈាមទាប, ពិបាកដកដង្ហើម, និងចង្វាក់បេះដូងយឺត។

អ្នកគួរតែប្រាប់គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកចង់មានផ្ទៃពោះ ឬអ្នកមានផ្ទៃពោះ ពេលកំពុងប្រើថ្នាំ Beta-blockers ឬកំពុងបំបៅកូនដោយទឹកដោះ។

Beta-Blockers សម្រាប់កុមារ

ប្រភេទថ្នាំ Beta-blockers មួយចំនួន ទទួលជោគជ័យក្នុងការប្រើព្យាបាលជំងឺ រួមមាន ជំងឺខ្សោយបេះដូង, ចង្វាក់បេះដូងមិនធម្មតា, ជំងឺលើសឈាម, និងជំងឺប្រកាំង។

Leave a Comment