វ៉ែនតាការពារពន្លឺ - មានប្រយោជន៍ ឬគ្រាន់តែជាការឃោសនាបំផ្លើស?

Eri­­­­n Lynn Sattler ចាប់ផ្តើមព្រួយបារម្ភ     នៅពេលចក្ខុវិស័យរបស់នាងប្រែជាព្រឹល    ពេលកំពុងប្រើកុំព្យូទ័រ     ប៉ុន្តែគ្រូពេទ្យភ្នែកនិយាយថាភ្នែករបស់នាងល្អ។ បន្ទាប់មកនាងទទួលបានកុំព្យូទ័រថ្មីនៅកន្លែងធ្វើការ    ដោយមានអេក្រង់ភ្លឺជាង     ហើយភ្នែក     និងក្បាលរបស់នាងចាប់ផ្តើមឈឺ។ នាងបានឮគេនិយាយអំពីវ៉ែនតាពន្លឺពណ៌ខៀវ    ហើយបានធ្វើការស្រាវជ្រាវតាមអ៊ីនធើណេតដើម្បីស្វែងយល់បន្ថែម។

Sattler មកពី Bellevue, WA មានប្រសាសន៍ថា “ ក្នុងតម្លៃ ៥០ ដុល្លារ  ខ្ញុំគិតថាវាសមនឹងគួរឱ្យសាកល្បង” ។ “ មើលចុះភ្នែកខ្ញុំមិនរោយទៀតទេ    ការព្រិលភ្នែកក៏​បាត់ដែរ     ហើយវាស្តាប់ទៅចម្លែកណាស់    មុខខ្ញុំមិនមានអារម្មណ៍នឿយហត់ទេ     បន្ទាប់ពីធ្វើការ” ។

លោកស្រី Erin Lynn Sattler មានប្រសាសន៍ថាវ៉ែនតាការពារពន្លឺរបស់នាងជួយការពារភ្នែក    និងចក្ខុវិស័យព្រិលៗ។

Sattler គឺស្ថិតក្នុងចំណោមមនុស្សកាន់តែច្រើនឡើង     ដែលពាក់វ៉ែនតាពិសេសដើម្បីរារាំង    ឬច្រោះពន្លឺពណ៌ខៀវដែលមានថាមពលខ្ពស់ចេញពីអេក្រង់ឌីជីថល។ Market Study Report    ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិយាយថា    “ទីផ្សារពិភពលោកសម្រាប់វ៉ែនតាការពារពន្លឺនឹងកើនឡើងដល់ ២៧ លានដុល្លារនៅឆ្នាំ ២០២៤      កើនឡើងពី ១៨ លានដុល្លារក្នុងឆ្នាំ ២០១៩” ។ អត្ថប្រយោជន៍នៃវ៉ែនតារួមមាន៖    កាត់បន្ថយការរោយភ្នែក    ធ្វើឱ្យទម្លាប់នៃការគេងប្រសើរឡើង     និងការពារជំងឺភ្នែក។

ប៉ុន្តែតើវ៉ែនតាការពារពន្លឺពិតជាមានប្រសិទ្ធភាពមែនឬទេ? វាអាស្រ័យលើមនុស្សដែលអ្នកសួរ។

ដោយសារតែវ៉ែនតាគឺជាផលិតផលថ្មី      វាមិនមានការស្រាវជ្រាវច្រើនទេ     ដើម្បីបង្ហាញថាវាមានប្រសិទ្ធភាពឬអត់។ រដ្ឋបាលចំណីអាហារ និងឱសថមិនគ្រប់គ្រងផលិតផលវ៉ែនតាទេ    ពីព្រោះពួកវាមិនត្រូវបានដាក់លក់ជាឧបករណ៍វេជ្ជសាស្ត្រទេ។

បណ្ឌិត្យសភាចក្ខុវិទ្យាអាម៉េរិក (The American Academy of Ophthalmology) និយាយថាអ្នកមិនត្រូវការវ៉ែនតាទេ    ហើយត្រូវបានកត់ត្រាថាមិនណែនាំវ៉ែនតាពិសេសណាមួយសម្រាប់អ្នកប្រើកុំព្យូទ័រទេ។ អង្គការនេះនិយាយថាពន្លឺពណ៌ខៀវចេញពីឧបករណ៍ឌីជីថលមិននាំឱ្យមានជំងឺភ្នែកទេ    ហើយវាក៏មិនបង្កឱ្យរោយភ្នែកដែរ។ មនុស្សដែលមានបញ្ហាត្អូញត្អែរថា     គឺបណ្តាលមកពីការប្រើប្រាស់ឧបករណ៍ឌីជីថលច្រើនពេក។

AAO និយាយថា “ អាការនៃការរោយភ្នែកបណ្តាលមកពីការប្រើប្រាស់ឧបករណ៍ឌីជីថល     គឺទាក់ទងទៅនឹងរបៀបដែលយើងប្រើឧបករណ៍ឌីជីថល     មិនមែនពន្លឺពណ៌ខៀវដែលចេញពីពួកវាទេ” ។

នៅចក្រភពអង់គ្លេស    សមាគមនអ្នកជំនាញផ្នែកភ្នែកនិយាយថា   “ ខ្វះភ័ស្តុតាងដែលមានគុណភាពខ្ពស់ក្នុងការគាំទ្រការប្រើប្រាស់វ៉ែនតាការពារពន្លឺសម្រាប់មនុស្សទូទៅ    ដើម្បីកែលម្អមុខងារចក្ខុ    ឬគុណភាពនៃការគេង     កាត់បន្ថយការរោយភ្នែក     ឬថែរក្សាសុខភាពភ្នែក” ។

ប៉ុន្តែអ្នកជំនាញផ្នែកភ្នែកមួយចំនួនជឿថា     វ៉ែនតាការពារពន្លឺមានអត្ថប្រយោជន៍។

Greg Rogers មន្រ្តីជាន់ខ្ពស់ផ្នែកលក់វ៉ែនតានៅក្រុមហ៊ុន Eyeworks ក្នុងទីក្រុង Decatur, GA មានប្រសាសន៍ថា  “ គាត់បានឃើញពីគុណប្រយោជន៍នៃវ៉ែនតាការពារពន្លឺ    ក្នុងចំណោមអតិថិជនក្នុងហាង។ បុគ្គលិកសួរអតិថិជនពីរយៈពេល    ដែលពួកគេចំណាយនៅមុខអេក្រង់ជារៀងរាល់ថ្ងៃ។ ប្រសិនបើវាមានរយៈពេល ៦ ម៉ោង    ឬយូរជាងនេះ     បុគ្គលិកនឹងណែនាំពីបច្ចេកទេសខ្លះនៃការកាត់បន្ថយពន្លឺពណ៌ខៀវ      មិនថាជាវ៉ែនតា    ឬអេក្រង់ពិសេសសម្រាប់ម៉ូនីទ័រកុំព្យូទ័រទេ។

ក្រុមប្រឹក្សាចក្ខុវិស័យ    ដែលតំណាងឱ្យឧស្សាហកម្មអុបទិកនិយាយថា “ វ៉ែនតាឯកទេស” គឺជា “ យុទ្ធសាស្ត្រមួយ ” ដែលអាចកាត់បន្ថយការរោយភ្នែកបាន។ វេជ្ជបណ្ឌិតភ្នែក   លោក Samuel Pierce        ដែលជាអតីតប្រធានសមាគមអុបទិកអាម៉េរិកបានប្រាប់ USA Today ថាលោកបានផ្តល់អនុសាសន៍ឱ្យប្រើវ៉ែនតាការពារពន្លឺដើម្បីបន្ថយការរោយភ្នែក។

ពន្លឺពណ៌ខៀវគឺមាននៅគ្រប់ទីកន្លែង

យើងប៉ះពាល់ជាមួយពន្លឺពណ៌ខៀវច្រើនណាស់     មុនពេលជីវិតឌីជីថលទំនើបបានចាប់ផ្តើម។ ភាគច្រើនពន្លឺពណ៌ខៀវបានមកពីព្រះអាទិត្យ។ ប៉ុន្តែឧបករណ៍ដូចជាទូរទស្សន៍    ទូរស័ព្ទស្មាតហ្វូន     កុំព្យូទ័រយួរដៃ     និងថេបប្លេត      ដែលបំពេញជីវិតសម័យទំនើប   បញ្ចេញរលកពន្លឺខ្លីជាង    ភ្លឺជាង (ពណ៌ខៀវជាង)។

ហានិភ័យសុខភាពពន្លឺខៀវ

អេក្រង់ភ្លឺអាចធ្វើឱ្យសុខភាពភ្នែកទូទៅរបស់អ្នកស្រអាប់។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីការពារភ្នែករបស់អ្នក?

អំពី

ការស្ទង់មតិឆ្នាំ ២០១៨ របស់ Acuvue ដែលជាអ្នកផលិតកញ្ចក់ដាក់ក្នុងភ្នែក    បានរកឃើញថាបុគ្គលិកការិយាល័យចំណាយពេលប្រហែល ៦,៥ ម៉ោងក្នុងមួយថ្ងៃអង្គុយនៅមុខកុំព្យូទ័ររបស់ពួកគេ។ ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា ២៨ ភាគរយនៃមនុស្សពេញវ័យជនជាតិអាម៉េរិកនិយាយថា    ពួកគេបានប្រើអ៊ិនធើណេតស្ទើរតែឥតឈប់ឈរ    ពោលគឺកើនឡើងពី ២១ ភាគរយក្នុងឆ្នាំ ២០១៥ ។ មនុស្សពេញវ័យដែលមានវ័យក្មេងប្រើអ៊ិនធើណេតច្រើនបំផុត។ ដោយការស្ទង់មតិ Pew បានរកឃើញប្រហែលពាក់កណ្តាលនៃអ្នកឆ្លើយសំណួរ    ដែលមានអាយុពី ១៨-២៩ ឆ្នាំបានរាយការណ៍ថា    ពួកគេប្រើអ៊ីនធើណេតឥតឈប់ឈរ។

វេជ្ជបណ្ឌិតភ្នែក   Susan Primo     ដែលគ្រូពេទ្យជំនាញខាងភ្នែក    និងជាសាស្ត្រាចារ្យផ្នែកចក្ខុវិទ្យានៅសាកលវិទ្យាល័យ Emory យល់ស្របថាការស្រាវជ្រាវរហូតមកដល់ពេលនេះ     បង្ហាញពីការប្រើឌីជីថលហួសកម្រិតបណ្តាលឱ្យមានបញ្ហាភ្នែក     មិនមែនពន្លឺពណ៌ខៀវទេ។ គាត់និយាយថា   “ ប៉ុន្តែអ្នកជំងឺខ្លះដែលពាក់វ៉ែនតាការពារពន្លឺ    ពិតជាបានរាយការណ៍ថាមិនសូវមានការរោយភ្នែកទេ ”។

នាងនិយាយថា “ ប្រសិនបើអ្នកចង់ពាក់វា    ហើយចង់ស្វែងរកអត្ថប្រយោជន៍ខ្លះវាមិនអីទេ ”។

Primo និយាយថា   នាងធុញទ្រាន់នឹងការធ្វើទីផ្សារ    និងផ្សាយពាណិជ្ជកម្មវ៉ែនតាការពារពន្លឺមួយចំនួន    ពីព្រោះវាមិនត្រូវនឹងការស្រាវជ្រាវ។

“ ពួកគេអាចសរសេរពីវ៉ែនតាការពារពន្លឺតាមរបៀប    ដែលធ្វើឱ្យពួកវាមើលទៅមានអត្ថប្រយោជន៍។ ពួកគេអាចនិយាយថានេះអាចទៅរួច។ ពួកគេអាចប្រើពាក្យដូចជា “ អាច ” និង “ ប្រហែល ” ។ គាត់និយាយថា   “ ការធ្វើទីផ្សារអាចធ្វើឱ្យរឿងឈានដល់កម្រិតមួយ    ដែលស្តាប់ទៅមិនមែនជាអនុសាសន៍    ឬវិទ្យាសាស្ត្រ    សម្រាប់មនុស្សចេញទៅក្រៅ    និងទិញវ៉ែនតាការពារពន្លឺទេ ”។

ឧទាហរណ៍៖ Optometry Today រាយការណ៍ថា   បណ្តាញហាងនៅចក្រភពអង់គ្លេស    Boots Ltd., ត្រូវបានពិន័យជាប្រាក់ចំនួន ៤ ម៉ឺនផោនក្នុងឆ្នាំ ២០១៧ ពីបទផ្សាយពាណិជ្ជកម្មខុស    ដែលបាននិយាយថាពន្លឺពណ៌ខៀវឌីជីថលបណ្តាលឱ្យខូចរេទីន    ហើយវ៉ែនតាពិសេសដែលលក់នៅ Boots Ltd., អាចការពារអ្នកប្រើប្រាស់បាន។

ការព្យាយាមគេងលក់ស្រួល

ការជំទាស់មួយទៀតក្នុងការពេញចិត្តវ៉ែនតាការពារពន្លឺ គឺថាពួកវាជួយអ្នកឱ្យគេងលក់ស្រួលនៅពេលយប់។ ក្រុមអ្នកស្រាវជ្រាវយល់ស្របថា    ពន្លឺពណ៌ខៀវចេញពីឧបករណ៍ LED ដូចជា     ស្មាតហ្វូន    ឬកុំព្យូទ័រយួរដៃរបស់អ្នក    ទប់ស្តាត់រាងកាយក្នុងការផលិតអ័រម៉ូនមេឡាថូនីន    ដែលធ្វើឱ្យងងុយគេង។

ការសិក្សាឆ្នាំ ២០១៧ ដែលធ្វើឡើងដោយសាកលវិទ្យាល័យ Houston បានរកឃើញថា   អ្នកចូលរួមពាក់វ៉ែនតាបានបង្ហាញអំពីការកើនឡើង ៥៨ ភាគរយនៃកម្រិតមេឡាថូនីននៅពេលយប់។ “ ដោយប្រើវ៉ែនតាការពារពន្លឺ   យើងអាចធ្វើឱ្យដំណេកប្រសើរឡើង    ហើយយើងនៅតែបន្តប្រើប្រាស់ឧបករណ៍របស់យើងដដែល។ សាស្រ្តាចារ្យ Lisa Ostrin ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ នៃសាកលវិទ្យាល័យអុបទិកបាននិយាយថា   “ វាល្អ    ពីព្រោះយើងនៅតែសកម្មនៅពេលយប់។”នេះបើយោងតាមការចេញផ្សាយរបស់សាកលវិទ្យាល័យ។

បណ្ឌិត្យសភាចក្ខុវិទ្យាអាម៉េរិក (The American Academy of Ophthalmology) អនុវត្តវិធីផ្សេង។ ក្រុមនេះបាននិយាយថា “ អ្នកមិនចាំបាច់ចំណាយប្រាក់បន្ថែមទៅលើវ៉ែនតាការពារពន្លឺ  ដើម្បីធ្វើឱ្យការគេងប្រសើរឡើងទេ    គ្រាន់តែបន្ថយពេលវេលាប្រើអេក្រង់នៅពេលល្ងាច    និងដូរពណ៌អេក្រង់ទៅជាពណ៌ខ្មៅ ” ។

ប្រសិនបើវ៉ែនតាការពារពន្លឺអាចជួយបាន    តើនរណាខ្វល់?

Sattler និយាយថា    នាងដឹងអំពីការសិក្សាដែលនិយាយថា    វ៉ែនតាមិនអាចជួយអ្វីបាន។ នាងនិយាយថា “ ខ្ញុំបានឮអ្នកនិយាយជំទាស់។”    “ វាអាចជាថ្នាំសាកល្បង    ប៉ុន្តែប្រសិនបើវាអាចជួយបាន    តើនរណាខ្វល់? ”

ការបញ្ចាំងស្លាយ៖ តើបញ្ហាភ្នែកមើលទៅដូម្តេច ?

សញ្ញាព្រមាននៃបញ្ហាភ្នែក

ចក្ខុវិស័យព្រិល    ចំណុច    ចាំងពន្លឺនៅពេលយប់    flashing lights – ទាំងនេះគឺជាអាការភ្នែកទូទៅ។ អាការនីមួយអាចជាការរំខាន   ដែលគ្មានការបង្កគ្រោះថ្នាក់    ឬជាសញ្ញាដំបូងនៃជំងឺ។ វាមិនងាយស្រួលទេក្នុងការប្រាប់ពីភាពខុសគ្នា។ ទៅជួបគ្រូពេទ្យភ្នែកភ្លាម    ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរណាមួយនៅក្នុងចក្ខុវិស័យរបស់អ្នក។

ការធ្វើតេស្តងងឹតពណ៌

តើលេខមួយណាដែលអ្នកឃើញនៅខាងឆ្វេងដែលឆ្ងាយ? ប្រសិនបើវា “៣” អ្នកប្រហែលជាមានចក្ខុវិស័យពណ៌ធម្មតា។ ប្រសិនបើវាជា “៥” អ្នកអាចនឹងងងឹតពណ៌។ បន្ទះកណ្តាលបង្ហាញពីការខ្វះខាតតិចតួចនៃចក្ខុវិស័យពណ៌។ ងងឹតពណ៌ទាំងស្រុង   ដែលកម្រនឹងលេចឡើងនៅខាងស្តាំ។ មិនមានលេខដែលអាចមើលឃើញ។ វ៉ែនតាការពារពន្លឺពណ៌អាចជួយឱ្យអ្នកមើលឃើញកាន់តែប្រសើរ។

មីញ៉ូបឆ្ងាយ (Myopia)

នៅពេលអ្នកមីញ៉ូបឆ្ងាយ     អ្វីៗនៅចង្ងាយមើលមិនច្បាស់ទេ។ គ្រូពេទ្យហៅវាថា myopia ។ អ្នកទំនងជាមានវាប្រសិនបើ៖

មីញ៉ូបឆ្ងាយអាចធ្វើឱ្យពិបាកក្នុងការបើកបរ    លេងកីឡា    ឬមើលក្តារខៀន     ឬទូរទស្សន៍។ អាការរួមមានចក្ខុវិស័យព្រិល    ការមើលដោយបើកភ្នែកព្រឹមៗ    និងល្ហិតល្ហៃ។ ដើម្បីកែវា    អ្នកអាចពាក់វ៉ែនតា    កញ្ចក់ដាក់ក្នុងភ្នែក    ឬវះកាត់ក្នុងករណីខ្លះ។

មីញ៉ូបជិត

មនុស្សភាគច្រើនកើតមកមីញ៉ូបជិតស្រាល    ហើយកម្រិតមីញ៉ូបកាន់តែខ្លាំងឡើងនៅវ័យកុមារភាព។ នៅពេលវានៅតែបន្តកើតមាន    អ្នកអាចមើលឃើញវត្ថុដែលនៅឆ្ងាយបានល្អ    ប៉ុន្តែសៀវភៅ    ការប៉ាក់    និងវត្ថុជិតផ្សេងទៀតគឺព្រឹល។ បញ្ហានេះមាននៅក្នុងគ្រួសារ។ អាការរួមមាន៖ បញ្ហាក្នុងការអាន   ព្រឹលភ្នែកពេលយប់    រោយភ្នែក    និងឈឺក្បាល។ ដើម្បីព្យាបាលវា    អ្នកអាចពាក់វ៉ែនតា   ឬកញ្ចក់ដាក់ក្នុងភ្នែក។ មនុស្សខ្លះធ្វើការវះកាត់។

ងងឹតជិត (Presbyopia)

 

បញ្ហាក្នុងការអានអក្សរគឺជាសញ្ញានៃភាពចាស់។ វាត្រូវបានគេហៅថាងងឹតជិត (presbyopia) ដែលមានន័យថា “ភ្នែកចាស់” នៅក្នុងភាសាក្រិក។ មនុស្សភាគច្រើនចាប់ផ្តើមកត់សម្គាល់ឃើញវានៅអាយុ ៤០ ឆ្នាំ។ កែវភ្នែកប្រែជាមិនសូវបត់បែន    ហើយមិនអាចផ្លាស់ប្តូររូបរាងដើម្បីផ្តោតលើអក្សរដែលអាននៅចម្ងាយ។ ដំណោះស្រាយ៖ ពាក់វ៉ែនតាសម្រាប់អាន    ឬវ៉ែនតាសម្រាប់មនុស្សចាស់ (bifocals)    ដែលកែទាំងចក្ខុវិស័យជិត    និងឆ្ងាយ។ ប្រសិនបើអ្នកពាក់កញ្ចក់ដាក់ក្នុងភ្នែក    សូមសួរគ្រូពេទ្យភ្នែកអំពីកញ្ចក់ដាក់ក្នុងភ្នែកសម្រាប់អ្នកដែលងងឹតជិត។

ងងឹតជិត (Presbyopia)

បញ្ហាក្នុងការអានអក្សរគឺជាសញ្ញានៃភាពចាស់។ វាត្រូវបានគេហៅថាងងឹតជិត (presbyopia) ដែលមានន័យថា “ភ្នែកចាស់” នៅក្នុងភាសាក្រិក។ មនុស្សភាគច្រើនចាប់ផ្តើមកត់សម្គាល់ឃើញវានៅអាយុ ៤០ ឆ្នាំ។ កែវភ្នែកប្រែជាមិនសូវបត់បែន    ហើយមិនអាចផ្លាស់ប្តូររូបរាងដើម្បីផ្តោតលើអក្សរដែលអាននៅចម្ងាយ។ ដំណោះស្រាយ៖ ពាក់វ៉ែនតាសម្រាប់អាន    ឬវ៉ែនតាសម្រាប់មនុស្សចាស់ (bifocals)    ដែលកែទាំងចក្ខុវិស័យជិត    និងឆ្ងាយ។ ប្រសិនបើអ្នកពាក់កញ្ចក់ដាក់ក្នុងភ្នែក    សូមសួរគ្រូពេទ្យភ្នែកអំពីកញ្ចក់ដាក់ក្នុងភ្នែកសម្រាប់អ្នកដែលងងឹតជិត។

មីញ៉ូបឆ្ងាយ៖ តើមានអ្វីកើតឡើង?

បញ្ហានេះបណ្តាលមកពីកែវភ្នែកដែលខ្លីពេក    ឬកែវ    ឬកញ្ចក់ភ្នែកដែលមានរាងប្លែក។ កាំរស្មីពន្លឺផ្តោតនៅខាងក្រោយរេទីន    និងវត្ថុដែលនៅជិតមើលទៅមិនច្បាស់។ ចក្ខុវិស័យចម្ងាយរបស់អ្នកអាចមិនច្បាស់ផងដែរ។ កុមារដែលមីញ៉ូបឆ្ងាយជាញឹកញាប់មានភ្នែកស្រលៀង (strabismus) ឬភ្នែកខ្ជិល (amblyopia) ហើយអាចមានបញ្ហាក្នុងការអាន។ នោះហើយជាមូលហេតុមួយ    ដែលគ្រូពេទ្យភ្នែកណែនាំឱ្យធ្វើការពិនិត្យចក្ខុវិស័យសម្រាប់កុមារតូចៗ។

ការព្រឹលភ្នែកដែលបណ្តាលមកពីភាពខុសប្រក្រតីនៃរូបរាងកញ្ចក់ភ្នែក (Astigmatism)

ប្រសិនបើអ្នកមាន Astigmatism នៅក្នុងភ្នែកម្ខាង    ឬភ្នែកទាំងសងខាង    នោះចក្ខុវិស័យរបស់អ្នកប្រហែលជាមិនផ្តោតអារម្មណ៍នៅចម្ងាយណាមួយឡើយ។ វាកើតឡើងនៅពេលដែលកញ្ចក់ភ្នែកដែលជា“ បង្អួច” ច្បាស់    ដែលគ្របលើផ្នែកខាងមុខនៃភ្នែកមិនមានរាងត្រឹមត្រូវ។ កាំរស្មីពន្លឺមិនអាចផ្តោតលើចំណុច    ឬកញ្ចក់ដាក់ក្នុងភ្នែកកែវា។ ការវះកាត់អាចជាជម្រើសមួយ។ អាការរួមមាន៖     ព្រឹលភ្នែក     ឈឺក្បាល     ល្ហិតល្ហៃ     និងរោយភ្នែក។

ការវះកាត់ភ្នែកដោយប្រើកាំរស្មី (Refractive Eye Surgery)

តើអ្នកសុបិនចង់មើលឃើញច្បាស់ដោយមិនពាក់វ៉ែនតាទេ? ការវះកាត់ដើម្បីផ្លាស់ប្តូរកែវភ្នែករបស់អ្នកអាចកែតម្រូវមីញ៉ូបឆ្ងាយ    មីញ៉ូបជិត    ឬកញ្ចក់ភ្នែកប៉ោងជាមួយនឹងអត្រាជោគជ័យជាង ៩០% ។ ការវះកាត់ប្រហែលជាមិនស័ក្តិសមសម្រាប់អ្នកទេ    ប្រសិនបើអ្នកមានភ្នែកស្ងួតខ្លាំង    កែវភ្នែករាងស្តើង    ឬប្លែក    ឬមានចក្ខុវិស័យធ្ងន់ធ្ងរ។ ផលប៉ះពាល់រួមមានពន្លឺចាំង    ឬរំញោចពន្លឺ។

ជំងឺដក់ទឹកក្នុងភ្នែក៖ ការមើលឃើញ

អ្នកមិនអាចមានអារម្មណ៍ដឹងពីវាទេ    ប៉ុន្តែជំងឺនេះធ្វើឱ្យខូចសរសៃប្រសាទអុបទិករបស់អ្នក។ អ្នកប្រហែលជាមិនមានអាការអ្វីទេ    ទាល់តែអ្នកបាត់បង់ចក្ខុវិស័យកណ្តាលរបស់អ្នក។ ចក្ខុវិស័យខាងៗរបស់អ្នកនឹងបាត់មុន។ នោះហើយជាមូលហេតុ    ដែលអ្នកត្រូវការការពិនិត្យភ្នែកជាប្រចាំរៀងរាល់ ១ ទៅ ២ ឆ្នាំ     ជាពិសេសក្រោយពេលអ្នកមានអាយុ ៤០ ឆ្នាំ។ គ្រូពេទ្យអាចព្យាបាលជំងឺដក់ទឹកក្នុងភ្នែកដោយប្រើថ្នាំ    ឬការវះកាត់។

ជំងឺដក់ទឹកក្នុងភ្នែក៖ តើមានអ្វីកើតឡើង?

ភ្នែករបស់អ្នកផ្ទុកទៅដោយអង្គធាតុរាវ។ ពេលខ្លះវាច្រើនពេក    ហើយបង្កើតសម្ពាធនៅខាងក្នុងភ្នែករបស់អ្នក។ វាអាចធ្វើឱ្យខូចសរសៃប្រសាទអុបទិក  ដែលជាបណ្តុំនៃសរសៃប្រសាទដែលនាំព័ត៌មានទៅខួរក្បាលរបស់អ្នក។ បើគ្មានការព្យាបាលទេ    ជំងឺដក់ទឹកក្នុងភ្នែកអាចបណ្តាលឱ្យងងឹតភ្នែកទាំងស្រុង។

រង្វង់ពណ៌លឿងភ្លឺបង្ហាញពីក្បាលសរសៃប្រសាទអុបទិក    ដែលខូចខាតដោយជំងឺដក់ទឹកក្នុងភ្នែក។ តំបន់កណ្តាលងងឹតគឺគ្រាប់ភ្នែក    ដែលគ្រប់គ្រងចក្ខុវិស័យកណ្ដាលរបស់អ្នកយ៉ាងល្អិតល្អន់ ។

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ (Macular Degeneration)៖ ការមើលឃើញ

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ (AMD)  ធ្វើឱ្យខូច    ហើយបន្ទាប់មកបំផ្លាញចក្ខុវិស័យកណ្តាលរបស់អ្នក    ធ្វើឱ្យអ្នកពិបាកអាន    ឬបើកបរ។ អាការអាចរួមមានចំណុចកណ្តាលព្រាល    ឬខ្សែត្រង់ដែលលេចចេញជារលក។ អ្នកទំនងជាកើតជំងឺនេះ    ប្រសិនបើអ្នកមានអាយុលើសពី ៦០ ឆ្នាំ    ជក់បារី    មានសម្ពាធឈាមឡើងខ្ពស់    ធាត់     ជាស្ត្រី    ឬមានប្រវត្តិគ្រួសារដែលមានលក្ខខណ្ឌនេះ។ សូមទៅជួបគ្រូពេទ្យភ្នែកឱ្យបានទៀងទាត់     ដើម្បីពិនិត្យរកជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ។ ការព្យាបាលរហ័សអាចជួយពន្យាការបាត់បង់ចក្ខុវិស័យ។

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ (Macular Degeneration)៖ តើមានអ្វីកើតឡើង?

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុជះឥទ្ធិពលដល់ផ្នែកកណ្តាលនៃរេទីនរបស់អ្នក   ដែលហៅថាម៉ាកូឡា (macula) ។ ជំងឺនេះមានពីរប្រភេទគឺ៖

អាការទាំងពីរនេះធ្វើឱ្យអ្នកមើលមិនឃើញចំណុចកណ្តាល។

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ (Macular Degeneration)៖ ការធ្វើតេស្ត

សូមបាំងភ្នែកម្ខាង    ហើយសម្លឹងមើលចំណុចកណ្តាលក្នុងក្រឡាចត្រង្គ Amsler នេះពីចម្ងាយពី ១២ ទៅ ១៥ អ៊ីញ។ (អ្នកអាចពាក់វ៉ែនតាពង្រីកសម្រាប់អាន។ ) តើអ្នកឃើញខ្សែរលក    ដាច់    ឬព្រឹលទេ? តើមានតំបន់ណាកោង    ឬត្រង់ដែរឬទេ? សូមធ្វើម្តងទៀតសម្រាប់ភ្នែកម្ខាងទៀតរបស់អ្នក។ ទោះបីជាគ្មានការធ្វើតេស្តដោយខ្លួនឯងអាចជំនួសការត្រួតពិនិត្យភ្នែកក៏ដោយ    ក៏ក្រឡាចត្រង្គនេះត្រូវបានប្រើ    ដើម្បីជួយរកអាការដំបូងនៃជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ ។

បន្ទាប់មក៖ សូមមើលតើក្រឡាចត្រង្គខាងក្រោមនេះមើលទៅយ៉ាងម៉េច    ជាមួយជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ ។

ជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុ (Macular Degeneration)៖ សញ្ញា

ដូចដែលបានឃើញនៅទីនេះ    ក្រឡាចត្រង្គ Amsler អាចមើលទៅមិនត្រឹមត្រូវ    ប្រសិនបើអ្នកមានជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុធ្ងន់ធ្ងរ។ វាអាចមានចំណុចកណ្តាលងងឹត។ ខ្សែត្រង់ដែលលេចចេញជារលកក៏បណ្តាលឱ្យមានការព្រួយបារម្ភផងដែរ    ពីព្រោះវាអាចជាអាការដំបូងនៃជំងឺម៉ាកូឡាចុះខ្សោយដោយសារអាយុសើម  ដែលជាប្រភេទធ្ងន់ធ្ងរនិងវិវឌ្ឍលឿន។ សូមទៅជួបគ្រូពេទ្យភ្នែកភ្លាម    ដើម្បីពិនិត្យឱ្យបានហ្មត់ចត់។

ជំងឺបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម (Diabetic Retinopathy) ៖ ការមើលឃើញ

ជំងឺទឹកនោមផ្អែមប្រភេទទី ១ និងប្រភេទទី ២ អាចបណ្តាលឱ្យបាត់បង់ចក្ខុវិស័យមួយផ្នែក (ឧទាហរណ៍បង្ហាញនៅទីនេះ) និងនាំឱ្យងងឹតភ្នែក។ ការខូចខាតទាក់ទងនឹងសរសៃឈាមតូចៗនៅក្នុងរេទីនរបស់អ្នក។ ជារឿយៗវាអាចព្យាបាលបាន    ប៉ុន្តែកុំរង់ចាំរហូតដល់ចេញអាការ។ នៅពេលដែលអ្នកចេញអាការដូចជា៖   ព្រឹលភ្នែក     មានចំណុចៗ    មានស្រមោល    ឬឈឺចាប់ មានន័យថាជំងឺនេះអាចធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម    សូមធ្វើការពិនិត្យភ្នែកប្រចាំឆ្នាំ។ ការការពារដ៏ល្អបំផុតគឺត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកឱ្យបានល្អ។

ជំងឺបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ៖ តើមានអ្វីកើតឡើង?

កម្រិតជាតិស្ករក្នុងឈាមខ្ពស់ធ្វើឱ្យខូចសរសៃឈាមតូចៗ    ដែលទ្រទ្រង់រេទីន។ ពួកវាអាចហើមបែក     និងធ្លាយសារធាតុរាវ។ ជួនកាលសរសៃឈាមថ្មី    និងមិនធម្មតារាប់សិបប្រភេទដុះលូតលាស់។ នេះត្រូវបានគេហៅថាជំងឺបាតភ្នែករីករាលដាល។ ពួកវាមានភាពផុយស្រួយ   ហើយបែកដោយងាយ។ យូរៗទៅអ្វីៗទាំងអស់នេះអាចធ្វើឱ្យខូចរេទីន    និងបណ្តាលឱ្យមានព្រឹលភ្នែក     ចំណុចខ្វាក់    ឬពិការភ្នែក។

ជំងឺភ្នែកឡើងបាយ៖ ការមើលឃើញ

នៅអាយុ ៨០ ឆ្នាំ   មនុស្សជាងពាក់កណ្តាលនឹងមានភ្នែកឡើងបាយ    ឬកែវភ្នែកពពក។ ចក្ខុវិស័យរបស់អ្នកព្រឹលបន្តិចម្តងៗ    ហើយពិបាកក្នុងការអាន    បើកបរ    និងមើលនៅពេលយប់។ ជំងឺទឹកនោមផ្អែម    ការជក់បារី     ឬការចំណាយពេលច្រើនពេកប៉ះពាល់ជាមួយព្រះអាទិត្យ    ជួយបង្កើនឱកាសរបស់អ្នកក្នុងការកើតភ្នែកឡើងបាយ។ ការវះកាត់ដែលដូរកែវភ្នែកពពកជាមួយកែវភ្នែក    ដែលធ្វើដោយមនុស្សផ្តល់លទ្ធផលល្អ។

១៩/៣២

ជំងឺភ្នែកឡើងបាយ៖ តើមានអ្វីកើតឡើង?

កញ្ចក់ភ្នែកដែលមានសុខភាពល្អផ្តោតពន្លឺទៅក្នុងចំណុចតែមួយនៅលើរេនទីនរបស់អ្នក។ វាចាប់យករូបភាពដូចជាហ្វីលនៅក្នុងកាមេរ៉ា។ នៅពេលអ្នកមានអាយុច្រើន    ប្រូតេអ៊ីនកកនៅក្នុងកែវភ្នែករបស់អ្នក។ វាព្រឹល    ហើយបញ្ជូនកាំរស្មីដែលរាយប៉ាយទៅរេទីនរបស់អ្នក។ ជំនួសឱ្យរូបភាពច្បាស់មួយ    អ្នកនឹងព្រឹលភ្នែក    ផ្លាស់ប្តូរចក្ខុពណ៌    និងចាំងពន្លឺជាពិសេសនៅពេលយប់

ជំងឺភ្នែកឡើងបាយធ្ងន់ធ្ងរងាយមើលឃើញយ៉ាងច្បាស់។ វាជារង្វង់ពណ៌ភក់នៅកណ្តាលនៃរូបភាពនេះ។

២០/៣២

ជំងឺរបស់ភ្នាសរេទីនពីកំណើតដែលបណ្តាលឱ្យខ្វាក់ “Retinitis Pigmentosa (RP)

អ្នកអាចទទួលជំងឺនេះពីឪពុកម្តាយរបស់អ្នក។ ជារឿយៗវាចាប់ផ្តើមដោយមានបញ្ហាចក្ខុវិស័យពេលយប់។ បន្ទាប់មកការបាត់ចក្ខុវិស័យខាងយឺត។ នោះក្លាយជាចក្ខុវិស័យរូង    ហើយចុងក្រោយក្នុងករណីខ្លះពិការភ្នែក។ ថ្នាំបំប៉នវីតាមីន A កម្រិតខ្ពស់អាចកាត់បន្ថយការបាត់បង់ចក្ខុវិស័យ    ហើយការផ្សាំដែលអាចស្តារចក្ខុវិស័យខ្លះបានកំពុងដំណើរការ។ ប៉ុន្តែត្រូវទៅជួបគ្រូពេទ្យមុនពេលអ្នកប្រើថ្នាំវីតាមីន ។ វីតាមីន A ច្រើនពេកអាចបណ្តាលឱ្យពុល។

ជំងឺរបស់ភ្នាសរេទីនពីកំណើតដែលបណ្តាលឱ្យខ្វាក់៖ តើមានអ្វីកើតឡើង?

ជាលិកាពន្លឺនៃរេទីនបែកយឺតៗ ក្នុងរយៈពេលជាច្រើនឆ្នាំ។ នៅពេលវាកើតឡើង    វាលែងបញ្ជូនសញ្ញាទៅខួរក្បាលរបស់អ្នក    ហើយអ្នកនឹងបាត់បង់ចក្ខុវិស័យខ្លះ។ ការពិនិត្យភ្នែកមួយចំនួនបង្ហាញចំណុចខ្មៅមិនធម្មតា (សារធាតុពណ៌) នៅរាយជុំវិញរេទីន។ ជំងឺភ្នែកឡើងបាយនៅដំណាក់កាលដំបូងក៏អាចកើតឡើងរួមជាមួយនឹងការហើមនៃរេទីន    ដែលត្រូវបានគេហៅថាការកកសារធាតុរាវក្នុងគ្រាប់ភ្នែក (ម៉ាសកណ្តាលពណ៌ទឹកក្រូចដែលបង្ហាញនៅទីនេះ) ។

ចំណុចអណ្តែត    និងចំណុចតូចៗ  (Floaters and Specks)

តើអ្នកឃើញចំណុចព្រាល    ឬតូចៗដែលរំកិលទេ? ពួកវាប្រហែលជាចំណុចអណ្តែត    ដែលជាកម្ទេចកំទីនៅក្នុងជាតិអន្ធិលក្នុងភ្នែករបស់អ្នក។ ពួកវារារាំងចក្ខុវិស័យ    ហើយងាយមើលឃើញនៅក្នុងពន្លឺភ្លឺ។ ចំណុចអណ្តែតគឺជារឿងធម្មតា     ហើយជាទូទៅមិនបង្កគ្រោះថ្នាក់ទេ។ សូមទៅជួបគ្រូពេទ្យភ្លាមៗប្រសិនបើ៖

ភ្នែកខ្ជិល (Amblyopia)

 

 

នៅពេលអ្នកនៅក្មេង    ប្រសិនបើភ្នែកម្ខាងមើលមិនឃើញល្អ    ខួរក្បាលរបស់អ្នកអាចនឹងពេញចិត្តភ្នែកម្ខាងទៀត។ ស្ថានភាពនេះហៅថាភ្នែកខ្ជិល     ដែលអាចកើតឡើង    ប្រសិនបើភ្នែករបស់អ្នកមិនត្រង់ជួរគ្នា (ភ្នែកស្រលៀង) ឬភ្នែកម្ខាងមិនដំណើរការ។ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាបំណះ    ឬថ្នាំបន្តក់ភ្នែក    ដែលធ្វើឱ្យព្រិលភ្នែកនៅក្នុងភ្នែក “ល្អ” ។ វាជំរុញខួរក្បាលរបស់អ្នកឱ្យប្រើភ្នែកម្ខាងទៀត។ ប្រសិនបើភ្នែកខ្ជិលមិនត្រូវបានព្យាបាលក្នុងវ័យកុមារ    វាអាចបណ្តាលឱ្យបាត់បង់ចក្ខុវិស័យជារៀងរហូត។

វត្ថុនៅក្នុងភ្នែក

ដោយសារតែចុងសរសៃប្រសាទជាច្រើនស្ថិតនៅពីក្រោមផ្ទៃ    ឬកែវភ្នែករបស់អ្នក     សូម្បីតែចំណុចតូចមួយក៏អាចឈឺចាប់ដែរ។ សូមកុំជូតភ្នែករបស់អ្នក    បើមិនដូច្នេះអ្នកអាចធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ សូមលាងសម្អាតវាជាមួយសូលុយស្យុងអំបិល     ដែលមិនមានសារធាតុរក្សាទុក សូមកុំប្រើទឹកម៉ាស៊ីនធម្មតា។ ប្រសិនបើវត្ថុនោះនៅតែមិនចេញពីភ្នែក    សូមទាក់ទងទៅវេជ្ជបណ្ឌិត។ ពួកគេអាចយកវាចេញ       ហើយផ្តល់ឱ្យអ្នកនូវថ្នាំបន្តក់ភ្នែកអង់ទីប្យូទិច      ដើម្បីការពារការឆ្លង។

ទឹកភ្នែក    និងភ្នែកស្ងួត

ទឹកភ្នែកធ្វើឱ្យភ្នែករបស់អ្នកមានសំណើម។ ពេលខ្លះអ្នកមិនមានទឹកភ្នែកគ្រប់គ្រាន់    ដោយសារខ្យល់ស្ងួត    ភាពចាស់     ឬស្ថានភាពសុខភាពផ្សេងទៀតទេ។ ភ្នែករបស់អ្នកអាចឈឺ      និងមិនស្រួល។ ថ្នាំបន្តក់ភ្នែកដែលមានស្លាកថាទឹកភ្នែកសិប្បនិម្មិត    អាចដោះស្រាយករណីស្រាលបាន។ ប្រសិនបើវាធ្ងន់ធ្ងរ    ការព្យាបាល     ថ្នាំ    ឬថ្នាំបំប៉នផ្សេងៗទៀតអាចព្យាបាលបាន ។

២៦/៣២

ភ្នែកក្រហម

ការរលាកនេះបណ្តាលមកពីវីរុស    បាក់តេរី    ការរលាក     ឬប្រតិកម្មអាលែកហ្ស៊ី។ ភ្នែករបស់អ្នកនឹងឡើងក្រហម    និងរមាស់     ឬរលាក។ អ្នកនឹងសម្គាល់ឃើញការចេញកាកសំណល់។ ប្រសិនបើភ្នែករបស់អ្នករមាស់    វាបណ្តាលមកពីប្រតិកម្មអាលែកហ្ស៊ី។ ប្រភេទដែលអ្នកឆ្លងពីមនុស្សដទៃជាធម្មតាគឺជាមេរោគ     ដូច្នេះអ្នកនឹងមិនត្រូវការថ្នាំអង់ទីប្យូទិចទេ។ ប្រសិនបើភ្នែកក្រហមរបស់អ្នកបណ្តាលមកពីបាក់តេរី    គ្រូពេទ្យនឹងឱ្យអ្នកនូវថ្នាំបន្តក់ភ្នែកអង់ទីប្យូទិច។ ភ្នែកក្រហមងាយឆ្លងខ្លាំងណាស់    ដូច្នេះសូមត្រូវលាងដៃឱ្យបានញឹកញាប់    ខណៈពេលដែលអ្នករង់ចាំឱ្យវាជា។

(Stye)

គឺជាការមានដុំពកក្រហមដែលឈឺចាប់    ហើយមើលទៅដូចជាមុននៅលើ   ឬនៅជិតគែមនៃត្របកភ្នែករបស់អ្នក។ វាជាប្រភេទនៃការឆ្លងមេរោគនៅលើត្របកភ្នែក (វេជ្ជបណ្ឌិតនឹងហៅវាថាជាជំងឺរលាកត្របកភ្នែក) ។ ជាទូទៅការហើមភ្នែកជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍។ អ្នកអាចបង្កើនល្បឿនជាសះស្បើយដោយដាក់ស្បៃសើមឧណ្ហៗលើវាពី ៣ ទៅ ៦ ដងក្នុងមួយថ្ងៃ។ សូមកុំពាក់កញ្ចក់ដាក់ក្នុងភ្នែក    ឬតុបតែងភ្នែករហូតដល់វាជាសះស្បើយ។

អាលែកហ្ស៊ី

ពួកវាអាចបណ្តាលឱ្យភ្នែករមាស់    និងហៀរទឹកភ្នែក។ លម្អងផ្កា    ស្មៅ    ធូលី    ស្មៅ    និងរោមសត្វចិញ្ចឹមគឺជាមូលហេតុទូទៅ។ គ្រូពេទ្យប្រតិកម្មអាចប្រាប់អ្នកពីអ្វីដែលជាមូលហេតុ។ សូមបិទបង្អួចផ្ទះ    និងកញ្ចក់ឡានរបស់អ្នកឱ្យបិទ។ អ្នកអាចទិញខ្នើយ    និងកម្រាលពូកពិសេស   ដើម្បីការពារអាលែកហ្ស៊ី។ សូមលាងសម្អាតផ្ទះរបស់អ្នកឱ្យស្អាត    និងប្រើតម្រងអាលែកហ្ស៊ីនៅក្នុងឡ    និងម៉ាស៊ីនត្រជាក់របស់អ្នក។ ថ្នាំបណ្តក់ភ្នែកអាលែកហ្ស៊ី    ទឹកភ្នែកសិប្បនិម្មិត    និងថ្នាំប្រឆាំងការបញ្ចេញអ៊ីស្តាមីន   (antihistamines) អាចជួយបាន។

រក្សាការត្រួតពិនិត្យភ្នែករបស់អ្នក

អ្នកត្រូវការការពិនិត្យសុខភាពជាប្រចាំពេញមួយជីវិតរបស់អ្នក    ជាពិសេសប្រសិនបើបញ្ហាភ្នែកកើតមានក្នុងគ្រួសារអ្នក    ឬអ្នកមានកត្តាហានិភ័យផ្សេងទៀត។ ការពិនិត្យភ្នែកក៏អាចរកឃើញបញ្ហាផ្សេងទៀតដូចជា៖  ជំងឺទឹកនោមផ្អែម    និងជំងឺលើសឈាម    ឬសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល    ឬដុំសាច់ខួរក្បាល។ ភ្នែកឡើងប៉ោងអាចជាសញ្ញានៃជំងឺទីរ៉ូអ៊ីត។ ពណ៌លឿង នៅក្នុងផ្នែកពណ៌នៃភ្នែកអាចជាសញ្ញានៃបញ្ហាថ្លើម។

ការពារការបំផ្លាញពីព្រះអាទិត្យ

កាំរស្មីយូវីអាចបង្កគ្រោះថ្នាក់ដល់ភ្នែកអ្នក។ ការប៉ះពាល់កាំរស្មីយូវីអាចបណ្តាលឱ្យអ្នកមានជំងឺភ្នែកឡើងបាយពី ៨-១០ ឆ្នាំមុនជាងធម្មតា។ គ្រាន់តែរយៈពេលយូរមួយនៅលើព្រះអាទិត្យអាចបណ្តាលឱ្យរលាកភ្នែករបស់អ្នក។ ដូច្នេះសូមពាក់មួក    និងវ៉ែនតាការពារពន្លឺកាំរស្មីយូវី។ អ្នកអាចបន្ថែមក្រដាសបិទទប់ស្កាត់កាំរស្មីយូវីលើកញ្ចក់ចំហៀងឡានផងដែរ។  ប្រសិនបើអ្នកមានភ្នែកពណ៌ស្រាលអ្នកអាចងាយប្រតិកម្មនឹងពន្លឺ។ ប្រសិនបើភ្លាមៗនោះ   ពន្លឺចាប់ផ្តើមរំខានអ្នកច្រើនជាងធម្មតា    សូមទាក់ទងទៅគ្រូពេទ្យភ្នែក។

មានសុវត្ថិភាពនៅផ្ទះ

ខ្លាញ់ផ្ទុះចេញពីខ្ទះ    កម្ទេចកំទីទីធ្លាហើរឡើងពីម៉ាស៊ីនកាត់ស្មៅ    ទឹកលាងសម្អាតខ្ទាតចេញពីក្នុងធុង។ គ្រោះថ្នាក់ភ្នែកធំបំផុតមួយចំនួនគឺនៅក្នុងផ្ទះ។ គ្រូពេទ្យភ្នែកណែនាំឱ្យអ្នករាល់គ្នាទុកវ៉ែនតាការពារភ្នែកនៅផ្ទះ។ សូមរកមើលវ៉ែនតាការពារភ្នែក    ដែលអនុម័តដោយវិទ្យាស្ថានស្តង់ដារជាតិអាម៉េរិក។ ទោះបីជាការរបួសភ្នែកហាក់ដូចជាស្រាលក៏ដោយ    សូមទៅបន្ទប់សង្គ្រោះបន្ទាន់    ឬទៅរកគ្រូពេទ្យភ្នែកភ្លាមដើម្បីពិនិត្យវា។

អាហារសម្រាប់សុខភាពភ្នែក

ការុតពិតជាល្អសម្រាប់ភ្នែករបស់អ្នក។ ស្ពៃ spinach   គ្រាប់ផ្លែឈើ     ផ្លែក្រូច    សាច់គោ    សាច់ត្រី    គ្រាប់ធញ្ញជាតិ    និងអាហារជាច្រើនទៀត    ដែលបង្កើតជារបបអាហារដែលល្អចំពោះសុខភាព    ក៏ល្អសម្រាប់ភ្នែកដែរ។ សូមរកមើលអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាអាស៊ីតខ្លាញ់អូមេហ្កា ៣    វីតាមីន C    វីតាមីន E     និង beta-carotene    ក៏ដូចជាស័ង្កសី    lutein   និង zeaxanthin ។

Cindy Tolbert នៅអាត្លង់តាមានបញ្ហាចក្ខុវិស័យផ្សេងៗគ្នា    ហើយបានចំណាយប្រាក់ ១៤០ ដុល្លារបន្ថែមទៀតឱ្យគ្រូពេទ្យភ្នែកសម្រាប់វ៉ែនតាការពារពន្លឺ។

នាងនិយាយថា “ វាមិនច្បាស់ទេថាវ៉ែនតាជួយនៅពេលអ្នកពាក់ពួកវា    ប៉ុន្តែខ្ញុំជឿថាខ្ញុំអាចធ្វើការបានយូរជាងមុន    ហើយខ្ញុំដឹងថាខ្ញុំអាចធ្វើការបានស្រួលជាងមុន” ។ “ ជាធម្មតាភ្នែករបស់ខ្ញុំរោយ    បន្ទាប់ពីធ្វើការនៅមុខកុំព្យូទ័រ ៤ ទៅ ៥ ម៉ោង    ប៉ុន្តែខ្ញុំអាចធ្វើការបានយូរជាងមុនជាមួយវ៉ែនតា” ។

Michael Clarke នៅ San Diego និយាយថាគាត់មិនខ្វល់ពីអ្វីដែលអ្នកជំនាញនិយាយអំពីវ៉ែនតាការពារពន្លឺទេ។ ពួកគេមានប្រសិទ្ធភាពចំពោះគាត់។

គាត់និយាយថា “ ខ្ញុំប្រើវាញឹកញាប់ណាស់    ដែលខ្ញុំមានវ៉ែនតាការពារពន្លឺមួយគូនៅជុំវិញករបស់ខ្ញុំពេញមួយថ្ងៃ។ “ ខ្ញុំមិនមែនជាគ្រូពេទ្យឯកទេសខាងភ្នែកទេ។ ខ្ញុំគ្រាន់តែដឹងថាភ្នែកខ្ញុំមិនរោយនៅពេលយប់ទេ។ ការឈឺក្បាលញឹកញាប់របស់ខ្ញុំបានធ្លាក់ចុះ។ ខ្ញុំអាចងាយផ្តោតអារម្មណ៍លើអ្វីដែលនៅលើអេក្រង់។ “

អ្នកអាចបញ្ជាទិញវ៉ែនតាការពារពន្លឺដែលមានវេជ្ជបញ្ជា   ​និងមិនមានវេជ្ជបញ្ជាបានយ៉ាងងាយនៅការិយាល័យពេទ្យភ្នែក    ឬតាមអ៊ិនធើណេត។

ផ្តល់ពេលឱ្យភ្នែកសម្រាក

ប្រសិនបើអ្នកព្រួយបារម្ភអំពីរបៀបដែលកុំព្យូទ័រ   និងអេក្រង់ពន្លឺពណ៌ខៀវមានឥទ្ធិពលលើភ្នែកអ្នក    អ្នកអាចរកឃើញការធូរស្បើយដោយមិនចាំបាច់ប្រើវ៉ែនតាពិសេស។

បណ្ឌិត្យសភាចក្ខុវិទ្យារបស់អាម៉េរិក    ក្រុមប្រឹក្សាចក្ខុវិស័យ    និងអង្គការដែលទាក់ទងនឹងចក្ខុវិស័យជំរុញឱ្យមានការប្រើអេក្រង់ក្នុងកម្រិតមធ្យម។ ពួកគេភាគច្រើនណែនាំឱ្យប្រើច្បាប់ ២០-២០-២០ ។ នោះមានន័យថារៀងរាល់ ២០ នាទី    អ្នកនឹងវត្ថុមួយដែលមានចម្ងាយយ៉ាងតិច ២០ ហ្វីត (៦​ ម៉ែត្រ) រយៈពេល ២០ វិនាទី។

បណ្ឌិត្យសភាចក្ខុវិទ្យារបស់អាម៉េរិកក៏ណែនាំឱ្យចាត់វិធានការណ៍ដូចខាងក្រោមដែរ៖

ប្រសិនបើអ្នកពាក់កញ្ចក់ដាក់ក្នុងភ្នែក   សូមឱ្យភ្នែករបស់អ្នកសម្រាកដោយពាក់វ៉ែនតាចាប់ពីពេលនេះតទៅ។

Leave a Comment