ការវាស់គុណភាពឆ្អឹង (Bone Densitometry) គឺជាការត្រួតពិនិត្យ ដូចជាថតកាំរស្មីអិច (X-ray) ដែលវាស់កំហាប់ឆ្អឹងបានឆាប់រហ័ស និងត្រឹមត្រូវ។ Bone Densitometry ត្រូវបានប្រើជាចម្បង ដើម្បីរកជំងឺខ្សោយឆ្អឹង (osteopenia) ឬជំងឺពុកឆ្អឹង (osteoporosis) ដែលជាជំងឺ កើតឡើងដោយសារសារធាតុរ៉ែ និងកំហាប់ឆ្អឹងទាប ហើយវាបង្កើនហានិភ័យឆ្អឹងបាក់។
ប្រសិនបើអ្នកគិតថាអ្នកមានផ្ទៃពោះ សូមជូនដំណឹងដល់គ្រូពេទ្យមុនពេលនឹងស្កេនឆ្អឹង។
លោកអ្នកមិនចាំបាច់ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ មុនស្កេននោះទេ។ លោកអ្នកអាចបរិភោគអាហារ, ផឹកភេសជ្ជៈ និងប្រើថ្នាំដូចដែលលោកអ្នកធ្លាប់ប្រើ។ ប៉ុន្តែមិនត្រូវប្រើថ្នាំកាល់ស្យូមគ្រាប់ ឬថ្នាំដែលផ្ទុកជាតិកាល់ស្យូម ដូចជា Tums ឡើយ ក្នុងរយៈពេល ២៤ ម៉ោងមុនពេលទៅវាស់កំហាប់ឆ្អឹង (Bone Densitometry)។
កុំយករបស់មានតម្លៃ ដូចជាគ្រឿងអលង្ការ ឬប័ណ្ណឥណទាន ទៅជាមួយពេលលោកអ្នកទៅស្កេនឆ្អឹង។ ដើមី្បស្កេន លោកអ្នកត្រូវពាក់ឈុតមន្ទីរពេទ្យ (hospital gown)។ បន្ទាប់មក អ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាល (special trained technologists and board-certificated radiologists) ឬអ្នកជំនាញផ្សេងទៀតដែលទទួលការបណ្តុះបណ្តាលក្នុងការបកស្រាយលទ្ធផលនៃការស្កេន (specialist trained in the interpretation of the test) នឹងយកលទ្ធផលរបស់លោកអ្នកទៅពិនិត្យមើល។
សម្រាប់ការស្កេនវាស់គុណភាពឆ្អឹង (Bone Densitometry) លោកអ្នកនឹងគេងដោយដាក់ខ្នងនៅលើតុ ក្នុងឥរិយាបថគេងធម្មតា។ តាមធម្មតា ឆ្អឹងចង្កេះ (lumbar spine) (ផ្នែកខាងក្រោមនៃខ្នង) និងឆ្អឹងត្រគាក ជាកន្លែងដែលត្រូវស្កេនពិនិត្យ។
ជាទូទៅ លោកអ្នកអាចធ្វើសកម្មភាពធម្មតាបានវិញភ្លាមៗ បន្ទាប់ពីស្កេនរួច។ លទ្ធផលនៃការស្កេននឹងចេញ ហើយទៅដល់ដៃគ្រូពេទ្យ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីស្កេន។ រួចគ្រូពេទ្យនឹងពិភាក្សាពីលទ្ធផលឆ្អឹងជាមួយលោកអ្នក។
Translate by Chakriya Phou