ជំងឺបេះដូង និងថ្នាំ Calcium Channel Blocker

Calcium Channel Blockers គឺជាថ្នាំដែលគ្រូពេទ្យចេញវេជ្ជបញ្ជា ដែលអាចជួយសម្រួលដល់សរសៃឈាម និងបង្កើនការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនទៅបេះដូង ស្របពេលនោះ នឹងជួយកាត់បន្ថយបន្ទុកការងាររបស់បេះដូងផងដែរ។ ឧទាហរណ៍នៃថ្នាំ Calcium Channel Blockers រួមមាន ៖

ថ្នាំ Caduet គឺជាការរួមបញ្ចូលគ្នារវាងថ្នាំ Statin Cholesterol និង Amlodipine

លក្ខខណ្ឌជំងឺដែលត្រូវការវេជ្ជបញ្ជាថ្នាំនេះ

លក្ខខណ្ឌជំងឺបេះដូងដែលនាំឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំ Calcium Channel Blockers មាន ៖

ប្រសិនបើលោកអ្នកមានជំងឺខ្សោយបេះដូងស៊ីស្តូលីក (Systolic Heart Failure) ដូច្នេះប្រភេទថ្នាំ Calcium Channel Blockers ដែលលោកអ្នកអាចប្រើមានតែមួយគត់ គឺ amlodipine និង felodipine ។

Calcium Channel Blockers ក៏អាចការពារការឈឺក្បាលប្រកាំងបានដែរ។

 

តើគួរប្រើថ្នាំនេះយ៉ាងដូចម្តេច?

លោកអ្នកគួរញ៉ាំ Calcium Channel Blockers ជាមួយអាហារ ឬទឹកដោះគោ។ សូមលោកអ្នកអនុវត្តតាមស្លាកណែនាំស្លាក ថាតើត្រូវប្រើថ្នាំនេះញឹកញាប់ប៉ុណ្ណា។ ដោយឡែក ចំនួនដូសដែលលោកអ្នកត្រូវលេបរាល់ថ្ងៃ, ចន្លោះពេលលេប, និងរយៈពេលដែលលោកត្រូវការប្រើ គឺអាស្រ័យលើប្រភេទថ្នាំ Calcium Channel Blockers ដែលគ្រូពេទ្យចេញវេជ្ជបញ្ជា និងហេតុអី្វ។

លោកអ្នកគួរតែពិនិត្យសម្ពាធឈាមរបស់លោកអ្នកឱ្យបានទៀងទាត់។ សូមសួរគ្រូពេទ្យថាលោកអ្នកត្រូវពិនិត្យសម្ពាធឈាមញឹកញាប់កម្រិតណា។

លោកអ្នកត្រូវវាស់ និងកត់ត្រាជីពចររបស់លោកអ្នក ជារៀងរាល់ថ្ងៃ។ ប្រសិនបើជីពចរយឺតជាងអ្វីដែល គ្រូពេទ្យប្រាប់ សូមលោកអ្នកទូរស័ព្ទទៅគ្រូពេទ្យ ឬគិលានុប្បដ្ឋាយិកា ដើម្បីរកមើលថាតើលោកអ្នកគួរប្រើថ្នាំ Calcium Channel Blockers ទៀតឬយ៉ាងណា។

 

ផលប៉ះពាល់

ផលប៉ះពាល់នៃថ្នាំ Calcium Channel Blockers រួមមាន ៖

សូមប្រាប់គ្រូពេទ្យបើសិនផលរំខានទាំងនេះមិនបាត់ ឬធ្ងន់ធ្ងរ។ មួយទៀត សូមទាក់ទងគ្រូពេទ្យរបស់លោកអ្នកភ្លាម ប្រសិនបើលោកអ្នក ៖

ការប្រតិកម្មជាមួយអាហារ និងថ្នាំផ្សេងៗ

កុំញ៉ាំក្រូចថ្លុង ឬផឹកទឹកក្រូចថ្លុង ខណៈលោកអ្នកកំពុងប្រើថ្នាំ Calcium Channel Blockers។

ជៀសវាងគ្រឿងស្រវឹង ព្រោះវាអាចផ្លាស់ប្តូររបៀបធ្វើការរបស់ ថ្នាំ Calcium Channel Blockers និងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

គ្រូពេទ្យត្រូវដឹងថ្នាំដែលលោកអ្នកកំពុងប្រើទាំងអស់ ដើម្បីជៀសវាងបញ្ហាជាមួយនឹងថ្នាំ Calcium Channel Blockers។ សូមពិគ្រោះជាមួយគ្រូពេទ្យមុនពេលលោកអ្នកទទួលប្រើថ្នាំថ្មី រួមមានថ្នាំដែលគ្មានវេជ្ជបញ្ជា, ឱសថបុរាណ, និងថ្នាំបំប៉ន។

 

តើថ្នាំនេះមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ, កុមារ, និងមនុស្សចាស់ឬទេ?

ស្ត្រីមានផ្ទៃពោះអាចប្រើថ្នាំ Calcium Channel Blockers នេះ ដើម្បីគ្រប់គ្រងជំងឺលើសឈាម និងជំងឺព្រាយក្រឡាភ្លើង។ ប៉ុន្តែត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជានិច្ចជាកាល មុនពេលប្រើថ្នាំ Calcium Channel Blockers អំឡុងពេលមានផ្ទៃពោះ។

ថ្នាំនេះអាចឆ្លងចូលក្នុងទឹកដោះម្តាយ ប៉ុន្តែមិនមានផលប៉ះពាល់អាក្រក់លើទារកដែលបំបៅដោះឡើយ។ សូមពិភាក្សាជាមួយគ្រូពេទ្យពីហានិភ័យ និងអត្ថប្រយោជន៍ចំពោះការប្រើ ថ្នាំ Calcium Channel Blockers ខណៈពេលបំបៅដោះកូន។

ថ្នាំ Calcium Channel Blockers មិនមានសុវត្ថិភាពចំពោះកុមារទេ។ ទោះយ៉ាងណាក៏ដោយ គេរកមិនទាន់ឃើញបញ្ហានៅឡើយទេ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះសូមពិភាក្សាពីហានិភ័យ និងអត្ថប្រយោជន៍នៃការផ្តល់ថ្នាំ Calcium Channel Blockers ដល់កូនរបស់លោកអ្នកជាមួយគ្រូពេទ្យជាមុនសិន។

មនុស្សវ័យចំណាស់មានផលប៉ះពាល់ពីថ្នាំនេះច្រើនជាងមនុស្សវ័យក្មេង។ ហេតុនេះជាធម្មតា គ្រូពេទ្យតែងចេញវេជ្ជបញ្ជាឱ្យពួកគាត់ប្រើថ្នាំ Calcium Channel Blockers ក្នុងកម្រិតទាប។

Leave a Comment